Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា ខ្លួនសម្លាប់ទាហានរុស្ស៊ី ជាង ១លាននាក់ 

បានផុស

នៅ

កងកម្លាំងអ៊ុយក្រែនបានចេញរបាយការណ៍នៅថ្ងៃចន្ទទី៧ខែកក្កដាឆ្នាំ២០២៥ថា ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកពេញទំហឹងវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២មក ទាហានរបស់លោកពូទីន រហូតដល់ទៅ ​១ ០២៧ ​៥៤០​នាក់ ​ត្រូវ​បាន​សម្លាប់ ហើយក្នុងនោះមាន ១ ១០០នាក់ ស្លាប់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃអាទិត្យទី៦។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរបាយការណ៍ដែលផ្សាយដោយសារព័ត៌មាន Kyiv Independent នោះ, អ៊ុយក្រែនក៏បញ្ជាក់ដែរថា រុស្ស៊ីខ្ទេចរថក្រោះអស់ ២២ ៩៦៣គ្រឿង, រថពាសដែក ២២ ៩៦៣គ្រឿង, រថយន្តដឹកសាំងនិងយានជំនិះ ៥៤ ៣៧០គ្រឿង, ប្រព័ន្ធបាញ់កាំភ្លើងធំ ២៩ ៩៩៣គ្រឿង, ប្រព័ន្ធបាញ់រ៉ុកកែតពហុមុខងារ ១ ៤៣២គ្រឿង, ខែលការពារដែនអាកាស ១ ១៩២គ្រឿង, យន្តហោះ ៤២១គ្រឿង, ឧទ្ធម្ភាគចក្រ ៣៤០គ្រឿង, ដ្រូន ៤៤ ០៥៨គ្រឿង, កប៉ាល់និងទូក២៨គ្រឿង និងនាវាមុជទឹកមួយគ្រឿង។

(រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាតួលេខដែលបញ្ចេញដោយអ៊ុយក្រែនម្ខាងប៉ុណ្ណោះ ខណៈគេដឹងថា ខាងរុស្ស៊ីក៏អះអាងពីការស្លាប់ទាហានអ៊ុយក្រែនច្រើនមិនតិចដែរ។ 

ងាកទៅមើលកាលពីខែធ្នូឆ្នាំ២០២៤ កាលនោះប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលាតត្រដាង​ជា​ផ្លូវ​ការ​លើក​ដំបូង​អំពីតួលេខទាហានខ្លួនដែល​ស្លាប់ ដោយបង្ហាញថា ទាហានខ្លួនចំនួន ៤៣ ០០០នាក់បានពលី និង៣៧០ ០០០នាក់ត្រូវរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចារកម្ម​អ៊ុយក្រែន​ ប្រាប់​ថា ឡាវ​នឹង​បញ្ជូន​ទ័ព​ទៅ​ជួយ​រុស្ស៊ី ដូច​កូរ៉េ​ខាង​ជើងដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម