ព័ត៌មានអន្ដរជាតិ
លោក Keir Starmer ប្រកាសចុះចេញពីតំណែង នាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេស
នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦, លោក Keir Starmer បានបង្កការយ៉ាងភ្ញាក់ផ្អើល ដោយលោកប្រកាសចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស ដែលរុញឲ្យប្រទេសជាតិ ឈានឆ្ពោះទៅរក ការជ្រើសរើសមេដឹកនាំទី៦ ក្នុងរយៈពេលត្រឹម ៧ឆ្នាំចុងក្រោយ។

ការប្រកាសនេះ កើតឡើងក្រោយពេល លោករងសម្ពាធយ៉ាងខ្លាំង និងការបះបោរ ពីសំណាក់សមាជិកសភា និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកផ្ទាល់ បន្ទាប់ពីប្រជាប្រិយភាពរបស់លោក ធ្លាក់ចុះខ្លាំងបំផុត ក្នុងការស្ទង់មតិ និងកំហុសឆ្គងផ្នែកនយោបាយ អស់រយៈពេលជាច្រើនខែកន្លងមកនេះ។
ក្នុងសុន្ទរកថាលាលែងពីតំណែង, Starmer ថ្លែងថា លោកនឹងស្នើឲ្យគណបក្សរបស់លោក កំណត់កាលវិភាគ សម្រាប់ដំណើរការជ្រើសរើសអ្នកដឹកនាំ ដោយការដាក់បេក្ខភាព នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែកក្កដា រហូតដល់សភាឈប់សម្រាកសម្រាប់រដូវក្តៅ។

យ៉ាងណា លោកបញ្ជាក់ថា លោកនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី រហូតទាល់តែ មេដឹកនាំថ្មី ត្រូវបានរកឃើញ។
ជុំវិញរឿងនេះ លោក Starmer បញ្ជាក់ថា៖ «ខ្ញុំបានទូលថ្វាយព្រះមហាក្សត្រ រួចរាល់ហើយ កាលពីព្រឹកមិញ ដើម្បីជម្រាបជូនទ្រង់អំពីការសម្រេចចិត្ត របស់ខ្ញុំ»។
សូមជម្រាបថា ការប្រកាសលាលែងរបស់លោក Starmer កើតឡើង បន្ទាប់ពីមានការដាក់សម្ពាធដ៏ធ្ងន់ ក្រោយអតីតអភិបាលក្រុង Manchester លោក Andy Burnham បានឈ្នះអាសនៈសភាជាតិនៅមណ្ឌល Makerfield កាលពីសប្តាហ៍មុន ដែលនោះ បានបើកផ្លូវដោយផ្ទាល់ ឲ្យលោក Burnham ទៅប្រជែងដណ្តើមតំណែងដឹកនាំពី Starmer។

ទន្ទឹមនោះ គណបក្សពលករ របស់លោក Starmer ត្រូវរងបរាជ័យយ៉ាងអាម៉ាស់បំផុត ក្នុងអំឡុងការបោះឆ្នោតថ្នាក់មូលដ្ឋានទូទាំងប្រទេស កាលពីខែឧសភា ពោលគឺបានបាត់បង់ក្រុមប្រឹក្សាចំនួន ៣៨ និងអាសនៈក្រុមប្រឹក្សាជិត ១ ៥០០ អាសនៈ។
ម្យ៉ាង រយៈពេលកាន់តំណែងដ៏ខ្លី មិនដល់ពីរឆ្នាំផង លោក Starmer ត្រូវគេរិះគន់យ៉ាងចាស់ដៃ ចំពោះការផ្លាស់ប្តូរគោលនយោបាយទាំងស្រុងជាបន្តបន្ទាប់ ខណៈអត្រាគាំទ្រផ្ទាល់ខ្លួនក៏ធ្លាក់ចុះដល់កម្រិតទាបបំផុត ភាពជាប់គាំងស្ទះសេដ្ឋកិច្ច និងការតែងតាំងបុគ្គលដែលមានជម្លោះចម្រូងចម្រាស ឲ្យចូលកាន់តំណែងការទូតកំពូលៗ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


