សេដ្ឋកិច្ច
ក្រុមហ៊ុនអង់គ្លេស សម្រចបាននូវពិពិធកម្មប្រភពនាំចូល និងត្រៀមពង្រីកអាជីវកម្មនៅកម្ពុជា
លោក Ali Tariq ប្រធានគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Unilever ប្រចាំប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ បានលើកឡើងអំពីវឌ្ឍនភាព សមិទ្ធផល និងការសម្រេចនូវពិពិធកម្មប្រភពនាំចូលដើម្បីបង្កើនបរិមាណបំពេញបន្ថែមផ្គត់ផ្គង់តម្រូវការ ជាពិសេសការពង្រីកអាជីវកម្មនៅកម្ពុជា តាមរយៈការរៀបចំខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក Ali Tariq បានលើកឡើង ក្នុងពេលជួបពិភាក្សាការងារជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២៩ មិថុនា ២០២៦។
លោកស្រីរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន យូនីលឹវើ ដែលជាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស ដែលបានផ្តល់ជំនឿទុកចិត្តមកកាន់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មប្រតិបត្តិការធុរកិច្ចនៅកម្ពុជា អស់រយៈពេលជិត ២៣ឆ្នាំ កន្លងមកនេះ ដោយផ្តល់នូវអត្ថប្រយោជន៍ និងលើកកម្ពស់សុខុមាលភាពដល់អ្នកប្រើប្រាស់ជាច្រើន តាមរយៈជម្រើសច្រើនមុខ និងទំនិញសំបូរបែបនៅលើទីផ្សារកម្ពុជា។
លោកស្រីរដ្ឋមន្រ្តី បានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ជាពិសេសពង្រឹងការអនុវត្ត និងអនុលោមតាមច្បាប់កម្មសិទ្ធិបញ្ញា ការពង្រឹងការប្រកួតប្រជែង និងបរិយាកាសធុរកិច្ចស្មើភាព។

លោកស្រីរដ្ឋមន្រ្តីមានសុទិដ្ឋិនិយមថា ក្រុមហ៊ុន យូនីលឹវើ នឹងបន្តពង្រីក និងធ្វើពិពិធកម្មទំនិញរបស់ខ្លួន ជាពិសេសក្នុងការផលិតមុខទំនិញមួយចំនួននៅកម្ពុជាដោយផ្ទាល់ ដើម្បីបង្កើតភាពសម្បូរបែប និងជម្រើសសម្រាប់ការប្រើប្រាស់កាន់តែច្រើនសម្រាប់អតិថិជនកម្ពុជា។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ៥ ខែដំបូង ២០២៥ ការដោះដូរទំនិញកម្ពុជា-អង់គ្លេស សម្រេចបាននូវទំហំទឹកប្រាក់ជាង ៤០០ លានដុល្លារ ធ្លាក់ចុះ ៣,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស មានតម្លៃ សរុបប្រមាណជាង ១,០៦ ពាន់លានដុល្លារ កើនឡើង ៥,៧% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសមានទំហំ ១,០១ ពាន់លានដុល្លារ ចំណែកអង់គ្លេសនាំចូលមកវិញមានតម្លៃ ៥៤ កើនឡើង ២,២% ចុះជាង ២%៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម១៨ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


