Connect with us

ព័ត៌មានអន្ដរជាតិ

«យើងលែងត្រូវការអ្នក!»៖ លោកត្រាំ​រិះគន់មេដឹកនាំអង់គ្លេស ជុំវិញការយឺតយ៉ាវក្នុងរឿង​សង្គ្រាម

បានផុស

នៅ

លោក ដូណាល់ ត្រាំ បានវាយបកយ៉ាងខ្លាំងៗទៅលើលោក Keir Starmer ដោយប្រាប់នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះថា សហរដ្ឋអាមេរិកលែងត្រូវការជំនួយយោធាពីអង់គ្លេសទៀតហើយ បន្ទាប់ពីលោកបានរារែកក្នុងការគាំទ្រការវាយប្រហារលើប្រទេស​អ៊ីរ៉ង់។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់ BBC ថ្ងៃ​ទី​៨​ខែ​មីនា​ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកត្រាំ និង​លោក Starmer (រូបថត៖ REUTERS)

ទោះបីជាអង់គ្លេសទើបតែដូរចិត្តអនុញ្ញាត​ឲ្យ​អាមេរិកប្រើមូលដ្ឋានទ័ព និងត្រៀមបញ្ជូននាវាដឹកយន្តហោះក៏ដោយ ក៏លោកត្រាំ​​បានសរសេរសារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា «មិនអីទេ នាយករដ្ឋមន្ត្រី Starmer យើងលែងត្រូវការពួកគេទៀតហើយ។ យើងមិនត្រូវការអ្នកដែលចូលមកជួយក្នុងសង្គ្រាម នៅពេលដែលយើងបានឈ្នះទៅហើយនោះទេ!»។

ជម្លោះពាក្យសម្តីនេះបានកើតឡើង ខណៈដែលរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក Marco Rubio ក៏បានរិះគន់ចំៗទៅលើ «សម្ព័ន្ធមិត្ត» ណា ដែលមិនព្រមជួយគ្នាក្នុងគ្រាអាសន្នផង​ដែរ។ ទោះបីជាខាងយោធាអង់គ្លេសអះអាងថា ខ្លួនកំពុងត្រៀមលក្ខណៈនាវាចម្បាំង HMS Prince of Wales យ៉ាងណាក៏ដោយ ក៏អ្នករិះគន់យល់ថា លោក Starmer បារម្ភពីរឿងការបោះឆ្នោតក្នុងស្រុក ជាងទំនាក់ទំនងពិសេសជាមួយអាមេរិក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម