ចិញ្ចឹមកូន Archives - Kampuchea Thmey Daily

ស្គាល់ទេពកោសល្យកូន អាចទាយដឹងខ្លះៗពីអាជីពរបស់ពួកគេនៅអនាគត
កុមារទាំងអស់សុទ្ធតែមានទេពកោសល្យផ្ទាល់ខ្លួន និងខុសៗគ្នា។ ការដឹង​ពីទេពកោសល្យ​របស់​កូនៗ​អាចជួយម៉ាក់ប៉ាដឹងពីសមត្ថភាព និងអាចជួយអាអូនជោគជ័យក្នុងអាជីពអនាគត។ តើក្មេងៗមានទេពកោសល្យពីកំណើតអ្វីខ្លះ? ហើយអាជីពណាខ្លះត្រូវនឹងទេពកោសល្យអាអូន?

កុមារម្នាក់ៗ​អាច​មានទេពកោសល្យ ឬភាពវៃឆ្លាតពីកំណើតមួយ​ឬ​ច្រើន​ក្នុង​ចំណោម​ប្រាំបួននេះ៖

១. ទេពកោសល្យខាងអក្សរ

អាអូនដែលមានទេពកោសល្យខាងអក្សរចេះពាក្យច្រើន ចូលចិត្តការ​អាន ភាសា ពាក្យជួន ពាក្យ​បណ្តៅ និងការសិក្សាសង្គមជាងគណិតវិទ្យា ឬវិទ្យាសាស្ត្រ រៀនភាសាបរទេសយ៉ាងងាយស្រួល អាចប្រកបពាក្យ និងសរសេរពាក្យពិបាកបានល្អ ហើយបញ្ចេញគំនិតបានល្អ។

អាជីពអនាគត៖ កវីនិពន្ធ អ្នកកាសែត គ្រូបង្រៀន ឬមេធាវីជាដើម។

២. ទេពកោសល្យខាងលេខ

បើ​កូនមានទេពកោសល្យខាងលេខតែងតែចង់ដឹង ឬចង់ឃើញពីរបៀបដែលអ្វីមួយដំណើរការ ចូលចិត្តលេខ គណិតវិទ្យា ការពិសោធន៍ កុំព្យូទ័រ ហ្គេមយុទ្ធសាស្ត្រដូចជាអុក ឬល្បែងផ្គុំរូប អាជីព​ថ្ងៃអនាគត​អាច​ជាអ្នកវិទ្យាសាស្ត្រ វិស្វករ អ្នកស្រាវជ្រាវ ឬគណនេយ្យករជាដើម។

៣. ទេពកោសល្យខាងរូប

អាអូនដែលមានទេពកោសល្យខាងរូបអាចមើល និងយល់ពីគំនូស​តាង ឬផែនទីបានយ៉ាងល្អ ស្រមៃ​ញឹកញាប់ មានជំនាញក្នុងការគូរ និង​សូនរូប ហើយចូលចិត្តរុះរើរបស់របរចេញពីគ្នា រួចផ្គុំ​ចូល​គ្នាវិញ អាជីពអនាគត អាចជា​ជាងចម្លាក់ ស្ថាបត្យករ ជាងមេកានិក ឬអ្នករចនាជាដើម។

៤. ទេពកោសល្យខាងប្រើរាងកាយ

អាអូនដែលមានទេពកោសល្យខាងប្រើរាងកាយ ពូកែខាងកីឡា ចូលចិត្ត​ធ្វើចលនា​ជាជាង​នៅ​អង្គុយ​ស្ងៀមៗ អាចធ្វើត្រាប់តាមចលនា ឬកាយ​វិការរបស់អ្នកដទៃបានយ៉ាងងាយ ចូលចិត្តប៉ះវត្ថុផ្សេងៗ រីករាយនឹងសកម្មភាពដែលប្រើរាងកាយ និងអាចប្រើអវយវៈលើរាងកាយបានយ៉ាងល្អ អាជីពអនាគត អាចអ្នករបាំ អ្នកពន្លត់អគ្គីភ័យ គ្រូពេទ្យវះកាត់ តារាសម្តែង ឬ​អត្តពលិកជាដើម។

៥. ទេពកោសល្យខាងតន្រ្តី

កូន​ខ្លះមានទេព្យកោសល្យខាងតន្រ្តី ចូលចិត្តតន្រ្តី និងចំរៀង។ អាអូន​អាចច្រៀងបានពិរោះ ដឹង​ថា​ពេលណាដល់ភ្លេងត្រូវច្រៀង ចូលចិត្តលេងឧបករណ៍តន្រ្តី ​ធ្វើ​ចលនា​តាម​ចង្វាក់​ភ្លេង ឬ​ហួច​ជាដើម អាជីពអនាគត​អាចជា តន្ត្រីករ អ្នកចម្រៀង ឬ​អ្នក​និពន្ធជាដើម។

៦. ទេពកោសល្យខាងមនុស្ស

អាអូនដែលមានទេពកោសល្យខាងមនុស្ស​ចូល​ចិត្ត​ធ្វើការទំនាក់ទំនង ឬលេង​ជាមួយ​មិត្តភ័ក្តិ អាច​ដឹក​នាំ​មិត្តភ័ក្តិ ចេះ​យក​ចិត្ត​ទុក​ដាក់ ជួយ​មិត្ត​ដោះស្រាយ​បញ្ហា និងអាច​យល់​ពី​អារម្មណ៍​ ទឹក​មុខ កាយ​វិការ ឬ​ទឹកសំឡេងរបស់អ្នកដទៃ អាជីព​អនាគត​អាចជា អ្នកប្រឹក្សា គ្រូពេទ្យ អ្នកនយោបាយ គ្រូបង្រៀន​ ឬអាជីវករ​ជាដើម។

៧. ទេពកោសល្យលើខ្លួនឯង

អាអូនដែលមានទេព្យកោសល្យលើខ្លួនឯងចូល​ចិត្ត​ភាពឯករាជ្យ ដឹងពីសមត្ថភាព និងចំណុចខ្សោយរបស់ខ្លួន ហើយលេង ឬរៀនបានល្អនៅ​ពេល​នៅតែម្នាក់ឯង អាចដឹកនាំ​ខ្លួនឯង​ មាន​ការគោរព​ខ្លួនឯង​ខ្ពស់​ និង​អាចរៀន​ពី​កំហុស និង​ភាពជោគជ័យរបស់ខ្លួន​ អាជីពអនាគតអាចជា ទស្សនវិទូ សាស្រ្តាចារ្យ គ្រូបង្រៀន ឬអ្នកស្រាវជ្រាវជា​ដើម។

៨. ទេពកោសល្យខាងធម្មជាតិ

អាអូនដែលមានទេព្យកោសល្យខាងធម្មជាតិ ចូល​ចិត្តនិយាយអំពីសត្វចិញ្ចឹម ឬកន្លែង​នៅខាងក្រៅ ចូលចិត្តធម្មជាតិ សួនសត្វ ឬ​លេងនៅខាងក្រៅ ហើយចាប់អារម្មណ៍លើជីវវិទ្យា ឧតុនិយម​ ឬតារា​សាស្តជាដើម អាជីពអនាគត អាចជា​អ្នកអភិរក្សសត្វ ឬព្រៃ ជីវវិទូ តារាវិទូ ឬពេទ្យសត្វជាដើម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ សម្រាប់ម៉ាក់ៗ! តិចនិកជួយកូន កុំឲ្យនោមដាក់ខោពេលយប់

The post ស្គាល់ទេពកោសល្យកូន អាចទាយដឹងខ្លះៗពីអាជីពរបស់ពួកគេនៅអនាគត appeared first on Kampuchea Thmey Daily.

អ្វីជាការ “ចិញ្ចឹមកូនដូចខ្លា”? មានផលល្អ ឬអាក្រក់អ្វីខ្លះ លើការលូតលាស់កូន?
ជា​ធម្មតា ម៉ាក់​ប៉ា​ម្នាក់ៗ​តែង​តែ​មាន​របៀប​ផ្ទាល់​ខ្លួន​ក្នុង​ការ​ចិញ្ចឹម​កូន ប៉ុន្តែ​មិន​ថាវិធី​ចិញ្ចឹម​កូន​បែប​ណា​នោះ​ទេ គឺ​សុទ្ធ​តែ​ចង់​ឲ្យ​កូន​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ និង​ចរិត​សមរម្យ​ទាំង​អស់។ បើ​និយាយ​ពី​ការ​ចិញ្ចឹម​កូន ក៏​មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​មាន​របៀប​ចិញ្ចឹម​កូន​ដូច​ខ្លា​ដែរ​។

តើ​អ្វី​ទៅ​ជា​ការ “ចិញ្ចឹម​កូន​ដូច​ខ្លា”?

ការ​ចិញ្ចឹម​កូន​ដូច​ខ្លា សំដៅ​លើ​វិធីសាស្ត្រ​ដ៏​តឹងរ៉ឹង និង​ដាច់​អហង្ការ​ក្នុង​ការ​ចិញ្ចឹម​កូន ចង់​ឲ្យ​កូន​ទទួល​បាន​ជោគ​ជ័យ​ខ្ពស់​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​កូន (ពិសេស​រំពឹង​ឲ្យ​កូន​រៀន​ជាប់​លេខ​ល្អ​គ្រប់​ពេល)។ នេះ​មាន​ន័យ​ថា មិន​អនុញ្ញាត​ឲ្យ​កូន​ចូល​រួម​ការ​ជប់​លៀង ឬ​សកម្មភាព​កម្សាន្ត​ផ្សេង​ទៀត ដើម្បី​ទុក​ពេល​ផ្ដោត​លើ​ការ​សិក្សា​របស់​ពួក​គេ​មួយ​មុខ​គត់។

អត្ថប្រយោជន៍​នៃ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា

ម៉ាក់​ប៉ា​ដែល​អនុវត្ត​វិធីសាស្ត្រ​ចិញ្ចឹម​កូន​ដូច​ខ្លា​នេះ ភាគ​ច្រើន​ជឿ​ថា​វិធីសាស្ត្រ​ចិញ្ចឹម​កូន​ដ៏​តឹងរ៉ឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កូន ដោយ​អាច​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​ភាព​ជោគ​ជ័យ​នា​ពេល​អនាគត។ លើស​ពី​នេះ មនុស្ស​ដែល​ប្រើ​វិធី​នេះ​ចិញ្ចឹម​កូន មាន​អារម្មណ៍​ថា តាម​រយៈ​ការ​កំណត់​ស្តង់ដារ​ខ្ពស់​ក្នុង​ជីវិត ប្រៀបបាននឹង​កំពុង​បណ្ដុះ​ក្រម​សីលធម៌​ការងារ​ដ៏​រឹងមាំ​ដល់​កូន និង​លត់ដំ​កូន​ឲ្យ​រឹង​មាំ​រហូត​ដល់​ពួក​គេ​ពេញ​វ័យ។ កុមារ​ដែល​លូតលាស់​ក្រោម​ការ​ចិញ្ចឹម​តាម​វិធីសាស្ត្រ​នេះ ត្រូវ​បាន​បង្រៀន​ឲ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​តាំង​ពី​តូច។

ឥទ្ធិពល​មិន​ល្អ​នៃ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា

ដ្បិត​តែ​ការ​ចិញ្ចឹម​កូន​ដូច​ខ្លា អាច​ឲ្យ​កូន​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្ពស់​មែន ក៏​ប៉ុន្តែ​មាន​មតិ​ជា​ច្រើន​រិះ​គន់​នឹង​ការ​ចិញ្ចឹម​កូន​បែប​នេះ​ព្រោះ​ថា​​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​កូន។ ក្មេង​ៗ​ដែល​លូតលាស់​ឡើង​ក្រោម​វិធីសាស្ត្រ​នេះ អាច​ជួប​ប្រទះ​នឹង​បញ្ហា​ជឿជាក់​លើ​ខ្លួន​ឯង​ដោយ​សារ​តែ​សម្ពាធ​ពួក​គេ​ទទួល​បាន​ពី​ការ​រំពឹង​ទុក​ដ៏​ខ្ពស់​របស់​ម៉ាក់​ប៉ា។ ម៉្យាង​វិញ​ទៀត ពួក​គេ​ក៏​មាន​ភាព​ភ័យ​ខ្លាច​នៅ​ពេល​មាន​កំហុស ឬ​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ខក​ចិត្ត​ផង​ដែរ ប្រសិន​បើ​ពួក​គេ​គិត​ថា​ខ្លួន​ធ្វើ​អ្វី​មួយ​មិន​បាន​ល្អ​តាម​ការ​គិត​របស់​ម៉ាក់​ប៉ា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចង់ឱ្យកូនក្លាយជាក្មេងចិត្តល្អ ឪពុកម្ដាយអាចបង្រៀនវិធីទាំងនេះ

ចុចអាន៖ អ្នកជំនាញបង្ហាញក្ដីបារម្ភខ្លាំង ស្របពេលក្មេងអាយុក្រោម ២ឆ្នាំ មានទម្លាប់មើលអេក្រង់ឌីជីថលរយៈពេលយូរ

The post អ្វីជាការ “ចិញ្ចឹមកូនដូចខ្លា”? មានផលល្អ ឬអាក្រក់អ្វីខ្លះ លើការលូតលាស់កូន? appeared first on Kampuchea Thmey Daily.

ផល​វិបាក​​​ប្ដី​ប្រពន្ធ​ប្រញាប់​យក​កូន ទាំង​គ្មាន​ផែនការច្បាស់លាស់
សម្រាប់​អ្នក​មាន​ជីវភាព​ធូរធារ​ការ​យក​កូន ទោះ​មាន ឬ​គ្មាន​ផែនការមិន​ចោទ​ជា​បញ្ហា​សម្រាប់​គ្រួសារ​គេ​ឡើយ។ តែ​ប្រសិនបើ​គ្នាយើង​មួយ​ចំនួន​ខ្វះខាត ការ​មាន​កូន​ដោយ​គ្មាន​រៀប​គម្រោង ឬ​ដាក់​គោលដៅ​ជាមុន អាច​ជា​ធ្វើឲ្យ​ស្ថានភាព​គ្រួសារ​រឹតតែ​ដុនដាប​ជាង​មុន ហើយ​ដើម្បី​ឲ្យ​ស្រី​ៗ​យើង​ដឹង​ពី​ផល​លំបាក​ទាំង​នេះ ដោយអត្ថបទនេះបាន​ស្វែង​រក​អ្នក​មាន​បទ​ពិសោធ​បែប​នោះ មក​ចែក​រំលែក​ជា​ចំណេះដឹង។

១- គ្មាន​ប្រាក់​បម្រុង​ទុក

តាម​បទ​ពិសោធ កែ សុវណ្ណី ជា​អតីត​បុគ្គលិក​ក្នុង​រោងចក្រ​នៅ 7NG ផ្នែក​គណនេយ្យ វ័យ ២១ ឆ្នាំ និង​ទើប​តែ​សម្រាល​កូន​រួច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​រៀបការ​រួច​នៅ​ចុង​ឆ្នាំ ២០១៨ នាង​ក៏​មាន​ផ្ទៃពោះ​តែម្ដង ដោយ​មិន​ខ្វល់​រឿង​គម្រោង​ការទៅ​ថ្ងៃ​អនាគត​អ្វី​ទេ។ វណ្ណី បាន​បន្ត​ថា​រយៈពេល ៣ ខែ​ដំបូង នាង​មាន​អាការៈ​ចាញ់​ខ្លាំង ញ៉ាំ គេង ធ្វើ​អ្វី​ក៏​មិន​បាន ក៏​សម្រេច​ចិត្ត​បោះបង់​ការងារ ដោយ​ពឹង​ផ្អែក​លើ​ស្វាមី​ទាំងស្រុង ហើយ​ពេល​កូន​បាន ៦- ៧ ខែ​តម្រូវ​ការ​ហូបចុក សម្ភារៈ​ផ្សេង​ៗ​ទុក​ឲ្យ​កូន និង​ម្ដាយ​កាន់តែ​ច្រើន​ឡើង​ៗ តែ​ហិរញ្ញ​វត្ថុ​ចូល​តាម​ច្រក​តែមួយ​ដដែល។ ដូចនេះ​មិន​មាន​អ្វី​សេសសល់​ជា​ដុំកំភួន​ឡើយ សម្រាប់​ពេល​សម្រាល ហើយ​អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​ដល់​ពេល​សម្រាល មិន​អាច​តាម​ធម្មជាតិ​បាន ដូចនេះ​តម្រូវ​ឲ្យ​វះកាត់ ព្រោះ​មិន​គ្មាន​កម្លាំង​ប្រឹង វិធី​ចុងក្រោយ​គឺ​សម្រាល​តាម​វះកាត់។

អ្នក​ម្ដាយ​វ័យ​ក្មេង​បាន​បន្ថែម​ថា ប្រាក់​ដែល​មាន​បន្តិច​បន្តួច​ទុក​សម្រាប់​ពេទ្យ គឺ​មិន​គ្រាន់​ឡើយ ហើយ​រឿង​កាន់តែ​យ៉ាប់យ៉ឺន​គឺ​គ្មាន​ទឹកដោះ​បំបៅ​កូន ទើប​ធ្វើឲ្យ​ការ​ចំណាយ​រឹតតែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ ក្រោយ​ពេល​ឆ្លង​កាត់​បញ្ហា​នេះ ស្រ្តី​មេផ្ទះ​ម្នាក់​នេះ បាន​តាំងចិត្ត​ថា ពេលមាន​កូន​លើក​ក្រោយ​ត្រូវតែ​​គិតគូរ​ជាមុន​សិន ព្រោះ​ឥឡូវ គ្មាន​សេសសល់​អ្វី​ក្រៅ​ពី​កូន​ឡើយ ហើយ​ពេល​កូន​ដល់​អាយុ​ចូលរៀន​ក៏​ប្រហែល​ជា​មិន​អាច​បញ្ជូន​ទៅ​សាលា​ល្អ​ៗ​ដែរ ដោយសារ​តែ​គ្មាន​ថវិកា​គ្រប់គ្រាន់។

២- គ្មាន​លទ្ធភាព​ទិញ​របស់​លេង​ឲ្យ​កូន

“ខ្ញុំ​រាងចាល​ហើយ​រឿង​យក​កូន​តាម​ចិត្ត​គ្មាន​គិត​មុខ​ក្រោយ​នេះ ព្រោះ​វា​ជា​ការ​ធ្វើ​បាប​កូន​ទៅ​វិញ” នេះ​ជា​ការ​លើកឡើង​របស់​អ្នកស្រី មេសា មាន​កូន ៣ នាក់ និង​មាន​វ័យ ៣៣ ឆ្នាំ។ កាល​ពី​កូន​ដំបូង​ស្ថិត​ក្នុង​ជីវភាព​ខ្វះខាត ព្រោះ​ទើប​​ឈប់​រៀន ហើយ​រៀបការ​តែ​ម្ដង ដោយ​ជឿ​តាម​ចាស់​ៗ​ថា ការ​ហើយ​យក​កូន​សិន​ទៅ ព្រោះ​ខ្លាច​ពន្យារ​កំណើត​យូរ​ពេក ទៅ​ជា​គ្មាន​កូន។

អ្នក​ស្រុក​ចម្ការ​លើ​រូប​នេះ បាន​បន្ត​ទៀត​ថា ដំបូង​ៗ​ពេល​ដឹង​ថា​មាន​កូន​ពិតជា​រំភើប​ណាស់ តែ​ពេល​កូន​កើត​មក គ្មាន​លុយ​គ្រប់គ្រាន់ ទុក​ផ្គត់ផ្គង់​កូន​ពេល​ចេះ​លេងនេះ​លេង​នោះ គ្មាន​លុយ​ទុក​បង្ការ​ពេល​កូន​មាន​ជំងឺ និង​ទិញ​ចំណីចំណុក​ល្អ​ៗ​ឲ្យ​កូន​ញ៉ាំ ដើម្បី​ការ​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ ទើប​ជា​ការ​ស្ដាយក្រោយ ព្រោះ​ពេល​ងាក​ទៅ​ឃើញ​កូន​អ្នក​ដទៃ​មាន​អ្វី​លេង ហើយ​កូន​យើង​ទារ​ដែរ តែ​គ្មាន​លទ្ធភាព​ទិញ​ឲ្យ។

ក្រោយ​ជួប​ការ​លំបាក​ពេល​មាន​កូន​ដំបូង​ អ្នក​ស្រុក​ពារាំង​រូប​នេះ ក៏​ចេះ​គិត​ពី​ផែនការណ៍​ជីវិត និង​ចេះ​រក​ស៊ី ដើម្បី​ទុក​សន្សំ​កូន​បន្ទាប់​ៗ ព្រោះ​ការ​ពឹងផ្អែក​លើ​ឪពុក​ម្ដាយ និង​ប្ដី គឺ​មិន​គ្រប់គ្រាន់​ទេ ព្រោះ​ត្រូវ​ត្រៀម​តាំងពី​មុន​កូន​កើត កូន​កើត​ហើយ កូន​ធំ​បន្តិច កូន​ចូលរៀន។

៣- សុខភាពការចិញ្ចឹម​ និង​អប់រំ​កូន​មិន​បាន​ល្អ

អ្នកស្រី សេថា ​វ័យ ៣៦ ឆ្នាំ និង​ជា​មេផ្ទះ បាន​រៀបរាប់​បទ​ពិសោធ​ខ្លួន​ថា៖ “ខ្ញុំ​មាន​កូន ៦ នាក់ កូន​ឲ្យ​ញឹក​ស្អេក​ជាប់​​គ្នា ហើយ​បើ​មាន​កូន​មួយ​ណា​ឈឺ​វិញ គឺ​ឈឺ​ទាំងអស់​តែ​ម្ដង។ បើ​និយាយ​ពី​មើល​ថែទាំ​វិញ​គឺ​មិន​បាន​ដិតដល់​ទេ កូនខ្លះ​ប្រឡូកប្រឡាក់​ដី ខោអាវ​មិនបាន​បោក​គក់​យក​មក​ស្លៀក​ឡើង​វិញ ស៊ី​ចុក​មាន​អី​ស៊ី​ហ្នឹង”។ អ្នក​ខេត្ត​កំពត​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា គាត់​ប្រកប​របប​ធ្វើ​ចម្ការ​ស្រែ​តិចតួច ហើយ​ក៏​មិន​សូវ​យល់​ដឹង​ពី​វិធី​ពន្យារ​កំណើត​អ្វី​ទេ រឹតតែ​មិន​ដឹង​ថា​គួរ​គិត​ពី​អនាគត​កូន​យ៉ាង​ម៉េច ដឹង​ត្រឹម​ខំ​រក​ទៅ​មាន​ប៉ុនណាក៏​ចាយ​ប៉ុណ្ណឹង​ចុះ។

ងាក​មក​ពី​ការ​បង្រៀន​កូន​វិញ ស្ត្រី​វ័យ​កណ្ដាល​រូប​នេះ​ថា មិន​សូវ​មាន​ពេល​ប៉ុន្មាន​ដែរ ឲ្យតែ​កូន​ទៅ​រៀន ហើយ​ការ​ប្រដែប្រដៅ​វិញ​ក៏​មានតែ​ខុស​វ៉ៃ​ៗ មិន​ដឹង​និយាយ​ម៉េច​ជាមួយ​កូន​ៗ៕

អត្ថបទផ្ដល់សិទ្ធិ៖​ Hello គ្រូពេទ្យ

ចុចអាន៖ នេះជាចំណុចល្អ និងមិនល្អ សម្រាប់ប្ដីប្រពន្ធគ្មានកូន

ចុចអាន៖ ទាំងប្រុស-ស្រីមានវិបត្តិអត់កូន អាចបណ្ដាលមកលើសអ័រម៉ូនម្យ៉ាងនេះ

The post ផល​វិបាក​​​ប្ដី​ប្រពន្ធ​ប្រញាប់​យក​កូន ទាំង​គ្មាន​ផែនការច្បាស់លាស់ appeared first on Kampuchea Thmey Daily.

ចេញសញ្ញាមួយចំនួននេះ បង្ហាញថា កូនមានជំងឺពិបាកផ្ចង់អារម្មណ៍
ជំងឺពិបាកផ្ចង់អារម្មណ៍ កើតឡើងនៅពេលអូនតូចសកម្មជ្រុល មិនអាចរក្សា​ការ​ផ្តោត​អារម្មណ៍​ និង​មាន​អាកប្បកិរិយាដែលអាច​ធ្វើឲ្យប៉ះពាល់ដល់ការសិក្សា ទំនាក់ទំនងក្នុងគ្រួសារ និងក្នុងសង្គម។ តើជំងឺពិបាកផ្ចង់អារម្មណ៍មានអាការៈអ្វីខ្លះ?

កុមារដែលមានជំងឺពិបាកផ្ចង់អារម្មណ៍អាចបង្ហាញអាការៈមុនអាយុ ១២ឆ្នាំ តែចំពោះកុមារមួយ​ចំនួន​អាចមានអាការៈតាំងពីអាយុ ៣ឆ្នាំ។ អាការៈជំងឺអាចស្រាល មធ្យម ឬធ្ងន់ ហើយអាច​បន្តរហូត​ដល់ពេញវ័យ។ ជំងឺនេះកើត​ឡើងញឹកញាប់លើក្មេងប្រុសជាងក្មេងស្រី។​ ម្យ៉ាងទៀតក្មេង​ប្រុស ស្រី ដែល​មាន​ជំងឺ​ពិបាកផ្ចង់អារម្មណ៍អាចមានអាកប្បកិរិយាខុសគ្នា។ ជំងឺពិបាកផ្ចង់​អារម្មណ៍​ចែក​ចេញ​ជា​ ៣ ប្រភេទគឺ៖

១. មិនយកចិត្តទុកដាក់

មិនយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតទេ ឬធ្វើកិច្ចការសាលាខុសច្រើន និងខ្ជីខ្ជា

មានបញ្ហាក្នុងការផ្តោតអារម្មណ៍មិនថាពេលធ្វើកិច្ចការ ឬលេង

មិនស្តាប់ ទោះបីជាយើងនិយាយជាមួយផ្ទាល់ក៏ដោយ

មានការពិបាកក្នុងការធ្វើតាមការណែនាំ ហើយមិនអាចបញ្ចប់កិច្ចការ​សាលា ឬការងារផ្ទះ

មានបញ្ហាក្នុងការរៀបការងារ និងសកម្មភាពផ្សេងៗ

គេចវេះ ឬមិនចូលចិត្តកិច្ចការដែលត្រូវការការគិតដូចជាកិច្ចការសាលា

បាត់សម្ភារៈដែលត្រូវការចាំបាច់សម្រាប់កិច្ចការ ឬសកម្មភាពប្រចាំថ្ងៃដូចជា តុក្កតា កិច្ចការសាលា ឬ​ខ្មៅដៃជាដើម

ងាយបែកអារម្មណ៍

ភ្លេចធ្វើកិច្ចការប្រចាំថ្ងៃមួយចំនួនដូចជាធ្វើកិច្ចការផ្ទះ

២. សកម្មជ្រុលឬធ្វើតាមចិត្ត

នៅមិនស្ងៀម

មានការពិបាកក្នុងការអង្គុយក្នុងថ្នាក់ ឬក្នុងស្ថានភាពផ្សេងទៀត

រត់ជុំវិញ ឬឡើងទីខ្ពស់ក្នុងស្ថានភាពមិនសមស្រប

មានបញ្ហាក្នុងការលេង ឬធ្វើសកម្មភាពណាមួយដោយស្ងៀមស្ងាត់

និយាយច្រើនជ្រុល

ឆ្លើយមិនបានគិត និងរំខានដល់អ្នកសួរ

មានការលំបាកក្នុងការរង់ចាំឱ្យដល់វេនខ្លួន

រំខាន ឬជ្រៀតចូលការសន្ទនា ការលេង ឬសកម្មភាពរបស់អ្នកដទៃ

៣. ចំរុះ

កុមារដែលស្ថិតក្នុងប្រភេទនេះមានអាការៈទាំងអស់របស់ជំងឺផ្ចង់អារម្មណ៍ទាំងប្រភេទទី ១ និងទី ២។

ជំងឺពិបាកផ្ចង់អារម្មណ៍អាចត្រូវព្យាបាលដោយប្រើថ្នាំ ប្រសិនបើធ្ងន់ធ្ងរ ប៉ុន្តែ​ជា​ទូទៅជំងឺនេះត្រូវបានព្យាបាលដោយកែប្រែអាកប្បកិរិយាដូចជា ការបង្កើត​ព្រំ​ដែនឱ្យកុមារ ការ​ផ្តល់​ការណែនាំខ្លីៗ និងឱ្យកុមារធ្វើតាមការណែ​នាំឡើងវិញម្តងទៀត ព្រមទាំង​កែប្រែ​បរិយាកាស​សិក្សាដើម្បីកាត់បន្ថយការរំខានដូចជា ឱ្យកុមារអង្គុយនៅមុខ ឬជិតតុរបស់គ្រូ។ កុមារដែលមានជំងឺពិបាកផ្ចង់អារម្មណ៍ ចូលចិត្តធ្វើចលនា និងធ្វើសកម្មភាពដែលប្រើរាងកាយ ប៉ា​ម៉ាក់​អាចលើកទឹកចិត្តឱ្យ​អា​អូនលេងកីឡា៕

អត្ថបទផ្ដល់ដោយ៖​Hello Krupet

ចុចអាន៖ហេតុអ្វីបានជាកុមារ​ ប្រើពាក្យអាសអាភាស នៅក្នុងប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណិត?

ចុចអាន៖គន្លឹះ ៥ យ៉ាង ជួយឲ្យមានកូនតាមចិត្តចង់បាន

The post ចេញសញ្ញាមួយចំនួននេះ បង្ហាញថា កូនមានជំងឺពិបាកផ្ចង់អារម្មណ៍ appeared first on Kampuchea Thmey Daily.

បណ្ដោយកូនឲ្យលេងតាមចិត្តមិនមែនរឿងអាក្រក់ទេ តែវាមានប្រយោជន៍ច្រើនសម្រាប់​ក្មេង
មាន​ប៉ា​ម៉ាក់​មួយ​ចំនួន​ធំ​គិត​ថា ការ​ដែល​បណ្ដោយ​ឲ្យ​កូន​ធ្វើ​តាម​ចិត្ត ដូច​បង្រៀន​កូន​ឲ្យ​ខូច​អ៊ីចឹង ព្រោះ​បើ​ធ្វើ​ដូច​នេះ​កូន​នឹង​លែង​ខ្លាច​ហើយ។ តែ​បើ​តាម​អ្នក​ជំនាញ ការ​ដែល​ឲ្យ​កូន​លេង​អ្វី​ដែល​កូន​ចង់​លេង មាន​ប្រយោជន៍​ច្រើន​ជាង​រឹត​ត្បិត​ការ​សប្បាយ​រីក​រាយ​របស់​កូន។

បើ​តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ ម៉ាក​ប៉ា​មិន​គួរ​យល់​ច្រឡំ​រវាង​ការ​លេង​ដោយ​សេរី​ជាមួយ​នឹង​ការ​ដែល​មាន​ការ​បង្ហាត់​បង្ហាញ។ ក្មេងៗ​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ការ​លេង​ដោយ​សេរី ហើយ​បើ​យើង​បណ្ដោយ​ឲ្យ​កូន​លេង​អ្វី​ដែល​កូន​ចង់​លេង នឹង​មាន​ប្រយោជន៍​ដូច​ជា៖

– កាត់​បន្ថយ​អត្រា​ដែល​កូន​រញ៉េរញ៉ៃ​ជាមួយ​យើង​បាន​ច្រើន (ម៉ាក់ប៉ា​អាច​មាន​ពេល​ធ្វើ​កិច្ចការ​ផ្សេង​ទៀត)
– បង្វែរ​ចំណាប់​អារម្មណ៍​ពី​ការ​មើល​ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ
– ជា​ឱកាស​ឲ្យ​កូន​ស្វែង​យល់​ពី​ខ្លួន​ឯង (ស្វែង​យល់​ពី​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន)
– បង្កើន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់
– បង្រៀន​ខួរ​ក្បាល​ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា
– រក្សា​សុខភាព​ផ្លូវ​ចិត្ត​កុមារ

បន្ថែម​ពី​លើ​នេះ ការ​ជំរុញ​កូន​ៗ​ឲ្យ​ធ្វើ​អ្វី​ដែល​កូន​ចង់ នឹង​ធ្វើ​ឲ្យ​កូន​ៗ​សប្បាយ​ចិត្ត ជា​ហេតុ​ដែល​បណ្ដាល​ឲ្យ​ខួរ​ក្បាល​បញ្ចេញ​ដូប៉ាមីន ដែល​ជា​សារធាតុ​គីមី​ម៉្យាង​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត។ ម៉្យាង​ទៀត កូន​អាច​ដឹង​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន ឬ​អាច​ចាប់​ផ្ដើម​ដឹង​ពី​ជំនាញ​ដែល​ខ្លួន​មាន​ក៏​ថា​បាន។

វេជ្ជបណ្ឌិត​ទទួល​សញ្ញាប័ត្រ​ពី​បារាំង​រូប​នេះ​បន្ត​ថា ការ​ដែល​បណ្ដោយ​ឲ្យ​កូន​លេង​តាម​ចិត្ត​ចង់​មិន​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ ការ​លេង​របស់​កូន​ខ្លះ​អាច​នឹង​ប្រឡូក​ប្រឡាក់​រញ៉េរញ៉ៃ។ ហើយ​ម៉ាក់​ប៉ា​ជា​ច្រើន​ខឹង​កូន​នៅ​ពេល​ដែល​កូន​ធ្វើ​ឲ្យ​ផ្ទះ​រញ៉េរញ៉ៃ ឬ​ប្រឡាក់​ប៉ូកប៉ាក​ក្នុង​ផ្ទះ។

ទោះ​យ៉ាង​នេះ​ក្ដី អ្វី​ដែល​ម៉ាក់​ប៉ា​ត្រូវ​ធ្វើ​គឺ​ជួយ​រៀប​ចំ​កន្លែង​លេង​ឲ្យ​កូន ដើម្បី​កាត់​បន្ថយ​ការ​ប្រឡាក់​រញ៉េរញ៉ៃ​នោះ ឬ​យើង​អាច​បង្រៀន​កូន​ឲ្យ​សម្អាត​ក្រោយ​ខ្លួន​ឯង​បន្ទាប់​ពី​រាយ​បាយ​ហើយ​។ នេះ​ក៏​ដូច​ជា យើង​បង្រៀន​កូន​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ​លើ​បញ្ហា​ដែល​ខ្លួន​ឯង​បង្ក​ឡើង​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កូនៗទទួលបានអត្ថប្រយោជន៍ ៨ យ៉ាង ពេលឪពុកម្ដាយបង្រៀនឱ្យចេះដាក់ខ្លួន

ចុចអាន៖ ឪពុកម្ដាយមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន

The post បណ្ដោយកូនឲ្យលេងតាមចិត្តមិនមែនរឿងអាក្រក់ទេ តែវាមានប្រយោជន៍ច្រើនសម្រាប់​ក្មេង appeared first on Kampuchea Thmey Daily.

ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ
ចង់​បាន​កូន​ឆ្លាត សរីរាង្គ​លូត​លាស់​បាន​ល្អ ម៉ាក់​ប៉ា​មិន​មែន​ទើប​តែ​បំប៉ន​ក្រោយ​កូន​កើត​នោះ​ទេ គឺ​ចាប់​តាំង​ពី​មុន​ពេល​ពពោះ ឬ​អំឡុង​ពពោះ​មក​ម្ល៉េះ។ ទង្វើ​បែប​នេះ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​បំផុត ប៉ុន្តែ​ម៉ាក់​ប៉ា​មាន​ដឹង​អត់ តើ​ពេល​ណា​ខួរ​ក្បាល​កូន​លូត​លាស់​ខ្លាំង​​បំផុត ត្រូវ​ការ​បំប៉ន​សារធាតុ​ចិញ្ចឹម​ឲ្យ​​ច្រើន?

លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ សញ្ញាបត្រ​ពី​ប្រទេស​បារាំង និង​កូរ៉េ បាន​ឲ្យ​ដឹង​ថា ខួរ​ក្បាល​ក្មេង​លូត​លាស់​​ខ្លាំង​បំផុត ចាប់​ពី​អាយុ ៣-៥ ឆ្នាំ។ មាន​ន័យ​ថា ចាប់​ពី​ពេល​កើត​ភ្លាម រហូត​ដល់ ៦ ខែ ខួរ​ក្បាល​ទារក​ចាប់​ផ្តើម​លូត​លាស់​បន្តិច​ម្តងៗ តាម​រយៈ​ការ​ចិញ្ចឹម​បីបាច់​បាន​ល្អ ដោយ​​ការ​បំបៅ​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់ រួម​ទាំង​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្សេងៗ។

បន្ទាប់​ពី​រយៈពេល ៦ ខែ រហូត​ដល់ ១ ឆ្នាំ ឬ ២ ឆ្នាំ ខួរ​ក្បាល​ក្មេង​កាត់​តែ​វិវត្ត និង​លូត​លាស់​ខ្លាំង​ឡើង បើ​សិន​ជា​ម៉ាក់​ប៉ា​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ចិញ្ចឹម​កូន​ដោយ​ប្រុង​ប្រយ័ត្ន បន្ត​ការ​បំបៅ​ដោះ​កូន ឬ​ឲ្យ​ម៉ឹម​ទឹក​ដោះ ហើយ​ត្រូវ​បន្ថែម​​របប​អាហារ​ចម្រុះ​មុខ​ដល់​កូន (របប​ខាប់​គ្រប់​គ្រឿង) និង​ការ​បន្ត​ចាក់​វ៉ាក់សាំង​ការពារ។

ចាប់ពី ២-៣ ឆ្នាំ ខួរ​ក្បាល​ក្មេង​នឹង​បន្ត​លូត​លាស់​ខ្លាំង​ឡើង ដោយ​ពេល​​នេះ​ក្មេង​ចាប់​ផ្តើម​ញ៉ាំ​អាហារ​ជាមួយ​គ្រួសារ​បាន ហើយ​ចាប់​ពី ៣-៥ ឆ្នាំ ជា​រយៈពេល​ដែល​ខួរ​ក្បាល​ក្មេង​លូត​លាស់​ខ្លាំង​បំផុត ម៉ាក់​ប៉ា​ត្រូវ​ចាំបាច់​បំប៉ន​សារធាតុ​ចិញ្ចឹម​ឲ្យ​ច្រើន​អំឡុង​នេះ។

ដោយហេតុថា ចាប់​ពី​អាយុ ៥ ​ឆ្នាំ​ឡើង​ទៅ សញ្ញា​នៃ​ការ​វិវត្ត​ខួរក្បាល​ក្មេង​ចាប់​ផ្តើម​ធ្លាក់​ចុះ​មក​វិញ​បន្តិច​ហើយ​នោះ​ទ បើ​ចង់​បំប៉ន​រយៈពេល​នេះ ហាក់​យឺត​ពេល​បន្តិច ខណៈ​លទ្ធផល​មិន​បាន​ច្រើន​ដូច​ពេល​ក្មេង​អាយុ ៣-៥ ឆ្នាំ​ឡើយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចង់ឱ្យកូនជោគជ័យ មានអនាគតល្អ ឪពុកម្ដាយត្រូវធ្វើរឿង ៥យ៉ាងនេះ តាំងពីកូននៅតូច

ចុចអាន៖ ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម

The post ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ appeared first on Kampuchea Thmey Daily.

តិចនិកចិញ្ចឹមកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាត
កូនៗលូតលាស់បានល្អ មានភាពរីករាយ ឆ្លាតទៀតនោះ ម៉ាក់ប៉ាញញឹមបិទមាត់មិនជិតនោះទេ។ តើត្រូវធ្វើម៉េចដើម្បីកូនយើងមានភាពរីករាយ ក្លាយជាក្មេងឆ្លាត? តាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ នាពេលកន្លងមក ក្មេងលូតលាស់បានល្អ ឆ្លាត ឬមិនឆ្លាត គិតរាប់តាំងពីហ្សែនរបស់ឪពុកម្តាយ ការលូតលាស់របស់គភ៌ក្នុងផ្ទៃ បូករួមទាំងបរិយាកាសរស់នៅ ការថែទាំ និងរបបអាហារក្រោយពេលកើតមក។

“និយាយដល់ការលូតលាស់របស់កូន គឺត្រូវគិតតាំងពីនៅក្នុងផ្ទៃម្តាយមកម្ល៉េះ បើពេលពពោះ ម្តាយមានជំងឺ ច្បាស់ណាស់គភ៌វិវត្តយឺត មិនគ្រប់គីឡូ ខ្វះអវយវៈ ដល់ពេលកើតមកទៅជាខ្សោយ ការលូតលាស់ក៏យឺតដូចគ្នា”។ នេះការរៀបរាប់របស់លោកវេជ្ជបណ្ឌិត អ៊ុន យូ។

ចំពោះតិចនិកថែទាំកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាតវិញ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបានលើកឡើងថា ម៉ាក់ប៉ាគ្រប់រូបតែងតែប្រាថ្នាចង់បានដូចគ្នា តែលទ្ធផលអាស្រ័យលើអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ តើបានត្រឹមត្រូវតាមក្បូនខ្នាតកម្រិតណា។ លោកវេជ្ជបណ្ឌិតពន្យល់ថា ក្មេងរីករាយ ខួរក្បាលវៃឆ្លាតទៅបានលុះណាតែមានសុខភាពល្អ មិនសូវឈឺនេះឈឺនោះ សុខភាពប្រព័ន្ធរំលាយអាហារក៏ល្អ។

ធ្វើម៉េចឲ្យប្រព័ន្ធរំលាយអាហារក្មេងដំណើរបានល្អ មិនសូវឈឺនោះ? លោកវេជ្ជបណ្ឌិតឆ្លើយថា ចំពោះក្មេងអាយុ ៣ឆ្នាំឡើង ម៉ាក់ប៉ាត្រូវគិតលើរបបអាហារជាសំខាន់ ដែលក្នុងនោះអាហារដែលមានជាតិកាកសរសៃច្រើន ដូចជាបន្លែផ្លែឈើ ល្អខ្លាំងចំពោះសុខភាពក្រពះពោះវៀនកូន និងត្រូវឲ្យកូនញ៉ាំទឹកឲ្យបានច្រើន។ ដោយឡែកកូនដែលនៅញ៉ាំម្សៅទឹកដោះគោ ម៉ាក់ប៉ាគួរជ្រើសរើសទឹកដោះគោណាដែលសម្បូរជាកាកសរសៃ។ដោយឡែករបបអាហារដែលជួយដល់ការអភិវឌ្ឍន៍ខួរក្បាល និងប្រព័ន្ធប្រសាទវិញ លោកវេជ្ជបណ្ឌិតណែនាំឲ្យផ្តល់អាហារណាដែលសម្បូរអាស៊ីដខ្លាញ់ Omega-3 ដែលជាប្រភពផ្តល់នូវ DHA។

ក្រៅរបបអាហារ លោកវេជ្ជបណ្ឌិតថា ម៉ាក់ប៉ាគួរចៀសវាងឲ្យកូនមើលទូរទស្សន៍ ឬទូរសព្ទច្រើន ត្រូវបង្កើនភាពស្និទ្ធស្នាលជាមួយកូន ឲ្យកូនធ្វើលំហាត់ប្រាណ ធ្វើសកម្មភាពផ្សេងៗទៅតាមវ័យរបស់ពួកគេ ដូចជាប្រើឧបករណ៍ផ្គុំរូបភាពដើម្បីបង្កើតហ្គេមសប្បាយៗនៅផ្ទះ បង្រៀនកូន និងជួយពួកគេឲ្យរៀនពីពណ៌ សណ្ឋាន និងលេខផ្សេងៗ ឬណែនាំកូនពីការអានសៀវភៅ ដោយចាប់ផ្ដើមជាមួយនឹងសៀវភៅដែលមានរូបភាព ព្រមទាំងនិទានរឿងឲ្យពួកគេស្ដាប់៕

អត្ថបទផ្ដល់សិទ្ធិ៖​ Hello គ្រូពេទ្យ

ចុចអាន៖ សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា​កូវីដ-១៩​ ប៉ះពាល់​​​​ផ្លូវ​ចិត្ត​កូន​ ​​​​​​​​​​​​​​​

ចុចអាន៖ បង្កើតទម្លាប់ល្អៗ ៣នេះសម្រាប់កូន ទើបជួយពួកគេឱ្យមានសុខភាពល្អនិងឆ្លាតវៃ

The post តិចនិកចិញ្ចឹមកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាត appeared first on Kampuchea Thmey Daily.

ម្ដាយរវល់ការងារខ្លាំង នេះជាបច្ចេកទេសបែងភាគចិញ្ចឹមកូនឲ្យល្អ
ម៉ាក់ៗ​សម័យ​នេះ ពេល​មាន​កូន មិន​មែន​បោះ​បង់​ចោល​ការងារ នៅ​មើល​ថែ​កូន​តែ​មួយ​មុខ​នោះ​ទេ គឺ​ត្រូវ​ធ្វើ​ការងារ​ផង មើល​កូន​ផង ធ្វើ​ឲ្យ​ម៉ាក់​រវល់​រាល់​ថ្ងៃ សឹង​តែ​រក​ពេល​សម្រាក​​មិន​បាន។ ដើម្បី​សម្រាល​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​នេះ  យើងនឹង​ណែនាំ​តិចនិក​ខ្លះ ជួយ​ម៉ាក់​រវល់​មើល​កូន​ផង ធ្វើ​ការ​ផង អាច​រស់​នៅ​ដោយ​សប្បាយ​ចិត្ត មិន​ស្ត្រេស។

១- រៀប​ចំ​​កាល​វិភាគ និង​ដាក់​អាទិភាព​ការងារ

កត់​ត្រា​គ្រប់​រឿង​ និង​កិច្ច​ការដែល​ត្រូវ​ធ្វើ​ ទាំង​កិច្ច​ការ​ក្នុង​ផ្ទះ និង​កន្លែង​ធ្វើ​ការ។ បែប​នេះ ធ្វើ​ឲ្យ​យើង​មិន​ភាន់​ច្រឡំ ឬ​ធ្វើ​កិច្ច​ការដែល​មិន​ត្រូវ​ពេល​វេលា​នោះ​ដែរ។ ក្នុង​ចំណោម​ការងារ​ទាំងអស់​នោះ យើង​ត្រូវ​ដាក់​អាទិភាព​ការងារ តើ​ការងារ​ណា​បន្ទាន់ ត្រូវ​ធ្វើ​មុន ការងារ​អាច​ពន្យារ​ពេល​បាន កុំ​បណ្ដោយ​ឲ្យ​ទឹក​ដល់​ចម្រុះ ចាំ​ធ្វើ​ការងារ​នោះ ប្រាកដ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ។

២- ចេះ​បត់​បែន

គ្រប់​កិច្ចការ​ទាំង​អស់ មិន​ថា​ការងារ​នៅ​កន្លែង​ធ្វើការ ការងារ​ផ្ទះ ការងារ​ធំ ឬ​ក៏​ការងារ​តូច ចាំបាច់​ត្រូវ​តែ​ចេះ​បត់​បែន​ទៅ​តាម​កាល​ទេសៈ នោះ​ទើប​មិន​ជាប់​គាំង​នៅ​​មួយ​កន្លែង ប៉ះពាល់​ទាំង​ពេល​វេលា​ធ្វើ​ការងារ អត់​មាន​ពេល​សម្រាប់​កូន​ទៀត។ ឧទាហរណ៍​ថា ម៉ាក់​ត្រូវ​ទៅ​ធ្វើការ អត់​មាន​ពេល​បំបៅ​ដោះ​កូន​ទេ អ៊ីចឹង​ត្រូវ​ច្របាច់​ទឹកដោះ​ទុក​សម្រាប់​កូន​ម៉ឹម ហើយ​ទៅ​ផ្សារ​ម្តង ទិញ​អីវ៉ាន់​ទុក​​សម្រាប់​មួយ​សប្ដាហ៍ មិន​ថា​របស់​ប្រើប្រាស់​កូន ឬ​ម្ហូប​អាហារ​ឡើយ។

៣- ឲ្យ​ម៉ឹម​ទឹកដោះ​គោ

ម៉ាក់ៗ​រវល់​ការងារ ចៀស​មិន​រួច​ពី​ឲ្យ​កូន​ម៉ឹម​ទឹក​​ដោះ​គោ​ទេ តែ​ហោច​ណាស់​ត្រូវ​ព្យាយាម​បំបៅ​ដោះ​កូន​ឲ្យ​បាន​ហោច​ណាស់ ៦ខែ​ដែរ។ ការ​ជ្រើសរើស​ម្សៅ​ទឹក​ដោះ​នោះ​ទៀត​សោះ ចាំបាច់​ត្រូវ​គិត​ដល់​ម្សៅ​ទឹកដោះ​គោ​ណា​ដែល​មាន DHA (ជួយ​ខួរ​ក្បាល និង​ភ្នែក) Prebiotic (ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹងមាំ) និង​កាល់ស្យូម (ជួយ​​ឆ្អឹង និង​ធ្មេញ) ព្រោះ​ទាំង ៣ នេះ​ចាំបាច់​ខ្លាំង​ណាស់​សម្រាប់​ក្មេង។

៤- ដក​ឃ្លា​ពី​អនឡាញ

សម័យ​អនឡាញ បើ​យើង​មិន​លេង​សោះ​ ក៏​មិន​កើត​ដែរ តែ​បើ​ធ្វើការ​ផង ​មើល​កូន​ផង ម៉ាក់​ចាំបាច់​ត្រូវ​តែ​ដក​ឃ្លា​ពី​អនឡាញ​បន្តិច មិន​នៅ​មុខ​អេក្រង់​ទូរស័ព្ទ​គ្រប់​ពេល​ដូច​ពេល​អត់​មាន​កូន​នោះ​ទេ។ បើ​ធ្វើការ​ផង មើល​កូន​ផង យប់​ឡើង​អនឡាញ​ទៀត ភ្នែក​ម៉ាក់ៗ​ច្បាស់​ជា​ប្រែ​ជា​ខ្មៅ ឡើង​ខូង បាក់​សម្រស់​​អស់​ហើយ។

៥- គេង​ឲ្យ​បាន​គ្រប់​គ្រាន់

ស្ដាប់​ទៅ​រាង​ចម្លែក​បន្តិច មើល​កូន​ផង ធ្វើការ​ផង ម៉ាក់ៗ​​ប្រាកដ​ជា​គេង​មិន​គ្រប់​គ្រាន់​ទេ តែ​បើ​យើង​គេង​មិន​គ្រប់​វិញ​ សុខភាព​ដុន​ដាប ឈាន​ទៅ​មាន​ជំងឺ​ធ្ងន់ធ្ងរ​រហូត​គេង​ពេទ្យ ធ្វើ​ឲ្យ​លទ្ធផល​ការងារ​​ធ្លាក់​ចុះ អ៊ីចឹង​យក​ល្អ​ សុខ​ចិត្ត​ឆ្លៀត​ពេល​គេង​ឲ្យ​គ្រប់ ដើម្បី​យក​កម្លាំង​ទៅ​ធ្វើការ​ឲ្យ​បាន​ច្រើន​ មាន​កម្លាំង​មើល​កូន។

៦- រៀប​ចំ​របប​អាហារ​រហ័ស​ តែ​ផ្ដល់​សុខភាព​ល្អ

ចម្អិន​អាហារ​មួយ​ឆ្នាំង​សម្រាប់​កូន ឬ​ក្រុម​គ្រួសារ ត្រូវ​ការ​ពេល​វេលា​ច្រើន ទាំង​ការ​រៀបចំ​សាច់ បន្លែ គ្រឿង​ផ្សំ​ ទើប​អាច​សម្រេច​ជា​ម្ហូប​សម្រាប់​ញ៉ាំ​បាន។ ហេតុ​នេះ យើង​អាច​ធ្វើ​អាហារ​ទុក​ជាស្រេច មិន​ចាំ​ទាល់​តែ​ដល់​ម៉ោង​ញ៉ាំ​ ចាំ​ចម្អិន​ទេ អាច​ធ្វើ​មុន​ពេល​ចេញ​ទៅ​ធ្វើ​ការ ហើយ​ពេល​​ត្រលប់​មក​វិញ​ គឺ​​មាន​អាហារ​ជា​ស្រេច​​ទៅ​ហើយ រីឯ​ទឹក​ជ្រលក់​ផ្សេងៗ អាច​ធ្វើ​ទុក​ជា​មុន​ឲ្យ​ហើយ​ ​យកល្អ​ច្រក​ដប​ស្រេច រក្សា​ទុក​ក្នុង​ទូទឹកកក កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ពេល​ត្រឡប់​មក​ពី​ធ្វើ​ការ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចរិត និងអាកប្បកិរិយាមិនល្អរបស់កូន ៥យ៉ាង ឪពុកម្ដាយគួរកែតម្រូវភ្លាម

ចុចអាន៖ បញ្ហា ៥ យ៉ាងចំពោះកុមារ បណ្ដាលមកពីឪពុកម្ដាយឈ្លោះគ្នាជាប្រចាំ

The post ម្ដាយរវល់ការងារខ្លាំង នេះជាបច្ចេកទេសបែងភាគចិញ្ចឹមកូនឲ្យល្អ appeared first on Kampuchea Thmey Daily.