Connect with us

KPT+

អ្នកជំនាញបង្ហាញក្ដីបារម្ភខ្លាំង ស្របពេលក្មេងអាយុក្រោម ២ឆ្នាំ មានទម្លាប់មើលអេក្រង់ឌីជីថលរយៈពេលយូរ

បានផុស

នៅ

ការ​សិក្សា​មួយ​របស់​​ប្រទេស​អូស្រ្តាលី​ រក​ឃើញ​ថា ក្មេង​តូច​ៗ​សម័យ​​ថ្មី មាន​អាយុ​ក្រោម ២ឆ្នាំ កំពុង​មាន​ទំនោរ​ខ្លាំង​ ទៅ​លើ​ការ​សំឡឹងមើល​អេក្រង់​ឌីជីថល​ រយៈ​ពេល​យូរ ដែល​​នេះជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ តម្រូវ​ឲ្យ​ម៉ាក់​ប៉ា​ទាំង​អស់​ យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ផល​ដែល​ត្រូវ​បារម្ភ​នោះ គឺ​បញ្ហា​សុខភាព និង​ការអភិ​វឌ្ឍ​ន៍ខួរ​ក្បាល​ក្មេង​តែ​ម្តង នេះ​បើ​តាម​អ្នក​ជំនាញ​សុខភាព​ ​នៃ​សាកលវិទ្យាល័យ Queensland ប្រទេស​អូស្រ្តាលី។ ក្រុម​ស្រាវជ្រាវ​រក​ឃើញ​ថា ក្មេង​​ៗក្នុង​គ្រួសារ​នី​មួយ​ៗ យ៉ាង​ហោច​ណាស់​ ​ចំណាយ​ពេល ៥០​នាទី​នៅ​ពី​មុខ​អេក្រង់​អេឡិចត្រូចនិក។

បើ​​ងាក​ទៅ​មើល សេចក្តី​ណែ​នាំ​សម្រាប់​សុខភាព​ក្មេង​តូចៗ​វិញ ​ចេញ​ដោយ​អង្គការ​សុខភាព​ពិភព​លោក WHO ក្មេង​​អាយុ​ក្រោម​ ២​ឆ្នាំ ការ​អ​ភិវឌ្ឍន៍​ខួរ​ក្បាល​របស់​ពួក​គេ​ ត្រូវ​តែ​ជា​​សកម្មភាពលេង​ខាង​ក្រៅ ឬ​ស្វែង​យល់​ពី​ពិភព​ខាង​ក្រៅ ពុំ​មែន​សកម្មភាព​មើល​អេក្រង់​ឌីជីថល​ ច្រើន​ម៉ោង​ក្នុង​​មួយ​ថ្ងៃ​នោះ​ទេ។

Parents Share The Screen Time Rules That Actually Work For Them | HuffPost  Life

វេជ្ជបណ្ឌិត Leigh Tooth អ្នក​ជំនាញ​សុខភាព​កុមារ និង​ជា​អ្នក​ស្រាវជ្រាវ​ នៃសាកលវិទ្យាល័យ​ Queensland បាន​​អំពាវ​នាវ​ កុំ​ឲ្យ​ម៉ាក់​ប៉ា​ទាំង​អស់ ទុក​ឲ្យ​ក្មេង​​តូច​ៗ​ចំណាយ​ពេល​​​ប្រហែលជិត​ ១​ម៉ោង ពី​មុខ​អេក្រង់​ឌីជីថលឡើយ ព្រោះ​អំឡុង​ពេល​អភិវឌ្ឍ​ខួរ​ក្បាល និង​សុខភាព​ ក្មេង​មិន​ត្រូវ​មើល​អេក្រង់​ឌីជីថល រយៈ​ពេល​យូរ​បែប​នេះ​ទេ។

វេជ្ជបណ្ឌិត​រូប​នេះ បង្ហាញ​ទៀត​​ថា ក្មេងតូច​ៗ ជា​វ័យ​​ត្រូវ​ការ​បំផុត​សម្រាប់​ការអភិវឌ្ឍន៍​ខួរ​ក្បាល​ ទទួលបាន​ពី​ពិភព​ខាង​ក្រៅ ដើម្បី​ស្វែង​យល់​ពី​បរិស្ថាន​ជុំ​វិញ​ពួក​គេ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​សកម្មភាព​ប្រចាំថ្ងៃ តួ​យ៉ាង​ការ​ដើរ លោត​ ​សុទ្ធ​សឹងជា​តម្រូវ​ការ​ចាំបាច់​តូច​ៗ មិន​គួរ​បង្កើត​ទម្លាប់​ឲ្យ​កូន នៅ​តែ​មួយ​កន្លែង និង​សម្លឹង​អេក្រង់ឌីជីថលទេ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ WHO ​ព្រមានឪពុកម្ដាយដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ

ចុចអាន៖ ក្មេង​ៗមើល​អេក្រង់​​ទូរសព្ទ​លើស​ ២​ម៉ោង ប្រយ័ត្ន​មាន​បញ្ហា​ធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អ៊ីស្រាអែល ថា នឹងមិនដកទ័ពចេញពីហ្កាហ្សាឡើយ ដរាបណាខ្លួនមិនទាន់ទទួលជ័យជម្នះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុម​ប្រដាប់អាវុធ​ក្នុង​រដ្ឋកា​រ៉ែ​ន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​ ​បណ្តាលឱ្យ​ស្លាប់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីតាលី រកឃើញថា កម្មវិធី ChatGPT កំពុងបំពានច្បាប់ការពារទិន្នន័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេច ពិន​ សែម ស្នើឱ្យគ្រប់ភាគីប្រើបណ្ដាញសង្គមជាប្រយោជន៍សាសនា និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម