KPT+
តិចនិកចិញ្ចឹមកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាត
កូនៗលូតលាស់បានល្អ មានភាពរីករាយ ឆ្លាតទៀតនោះ ម៉ាក់ប៉ាញញឹមបិទមាត់មិនជិតនោះទេ។ តើត្រូវធ្វើម៉េចដើម្បីកូនយើងមានភាពរីករាយ ក្លាយជាក្មេងឆ្លាត? តាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ នាពេលកន្លងមក ក្មេងលូតលាស់បានល្អ ឆ្លាត ឬមិនឆ្លាត គិតរាប់តាំងពីហ្សែនរបស់ឪពុកម្តាយ ការលូតលាស់របស់គភ៌ក្នុងផ្ទៃ បូករួមទាំងបរិយាកាសរស់នៅ ការថែទាំ និងរបបអាហារក្រោយពេលកើតមក។

“និយាយដល់ការលូតលាស់របស់កូន គឺត្រូវគិតតាំងពីនៅក្នុងផ្ទៃម្តាយមកម្ល៉េះ បើពេលពពោះ ម្តាយមានជំងឺ ច្បាស់ណាស់គភ៌វិវត្តយឺត មិនគ្រប់គីឡូ ខ្វះអវយវៈ ដល់ពេលកើតមកទៅជាខ្សោយ ការលូតលាស់ក៏យឺតដូចគ្នា”។ នេះការរៀបរាប់របស់លោកវេជ្ជបណ្ឌិត អ៊ុន យូ។
ចំពោះតិចនិកថែទាំកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាតវិញ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបានលើកឡើងថា ម៉ាក់ប៉ាគ្រប់រូបតែងតែប្រាថ្នាចង់បានដូចគ្នា តែលទ្ធផលអាស្រ័យលើអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ តើបានត្រឹមត្រូវតាមក្បូនខ្នាតកម្រិតណា។ លោកវេជ្ជបណ្ឌិតពន្យល់ថា ក្មេងរីករាយ ខួរក្បាលវៃឆ្លាតទៅបានលុះណាតែមានសុខភាពល្អ មិនសូវឈឺនេះឈឺនោះ សុខភាពប្រព័ន្ធរំលាយអាហារក៏ល្អ។

ធ្វើម៉េចឲ្យប្រព័ន្ធរំលាយអាហារក្មេងដំណើរបានល្អ មិនសូវឈឺនោះ? លោកវេជ្ជបណ្ឌិតឆ្លើយថា ចំពោះក្មេងអាយុ ៣ឆ្នាំឡើង ម៉ាក់ប៉ាត្រូវគិតលើរបបអាហារជាសំខាន់ ដែលក្នុងនោះអាហារដែលមានជាតិកាកសរសៃច្រើន ដូចជាបន្លែផ្លែឈើ ល្អខ្លាំងចំពោះសុខភាពក្រពះពោះវៀនកូន និងត្រូវឲ្យកូនញ៉ាំទឹកឲ្យបានច្រើន។ ដោយឡែកកូនដែលនៅញ៉ាំម្សៅទឹកដោះគោ ម៉ាក់ប៉ាគួរជ្រើសរើសទឹកដោះគោណាដែលសម្បូរជាកាកសរសៃ។ដោយឡែករបបអាហារដែលជួយដល់ការអភិវឌ្ឍន៍ខួរក្បាល និងប្រព័ន្ធប្រសាទវិញ លោកវេជ្ជបណ្ឌិតណែនាំឲ្យផ្តល់អាហារណាដែលសម្បូរអាស៊ីដខ្លាញ់ Omega-3 ដែលជាប្រភពផ្តល់នូវ DHA។

ក្រៅរបបអាហារ លោកវេជ្ជបណ្ឌិតថា ម៉ាក់ប៉ាគួរចៀសវាងឲ្យកូនមើលទូរទស្សន៍ ឬទូរសព្ទច្រើន ត្រូវបង្កើនភាពស្និទ្ធស្នាលជាមួយកូន ឲ្យកូនធ្វើលំហាត់ប្រាណ ធ្វើសកម្មភាពផ្សេងៗទៅតាមវ័យរបស់ពួកគេ ដូចជាប្រើឧបករណ៍ផ្គុំរូបភាពដើម្បីបង្កើតហ្គេមសប្បាយៗនៅផ្ទះ បង្រៀនកូន និងជួយពួកគេឲ្យរៀនពីពណ៌ សណ្ឋាន និងលេខផ្សេងៗ ឬណែនាំកូនពីការអានសៀវភៅ ដោយចាប់ផ្ដើមជាមួយនឹងសៀវភៅដែលមានរូបភាព ព្រមទាំងនិទានរឿងឲ្យពួកគេស្ដាប់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សញ្ញាទាំងនេះបញ្ជាក់ថាកូវីដ-១៩ ប៉ះពាល់ផ្លូវចិត្តកូន
ចុចអាន៖ បង្កើតទម្លាប់ល្អៗ ៣នេះសម្រាប់កូន ទើបជួយពួកគេឱ្យមានសុខភាពល្អនិងឆ្លាតវៃ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


