Connect with us

KPT+

បង្កើតទម្លាប់ល្អៗ ៣នេះសម្រាប់កូន ទើបជួយពួកគេឱ្យមានសុខភាពល្អនិងឆ្លាតវៃ

បានផុស

នៅ

ដើម្បីជួយកូនៗឱ្យមានសុខភាពល្អ ឆ្លាតវៃ និងចៀសផុតពីជំងឺវាយលុក ឪពុកម្ដាយគ្រប់រូបមិនអាចព្រងើយកន្តើយនឹងសកកម្មភាពប្រចាំថ្ងៃរបស់ពួកគេនោះទេ។ សកម្មភាពខ្លះដែលបង្កើតជាទម្លាប់ អាចជះឥទ្ធិពលដល់សុខភាពរាងកាយ និងផ្លូវចិត្តក្មេងៗ ហើយវាពិតជាចាំបាច់ដែលឪពុកម្ដាយទាំងឡាយមិនគួរមើលរំលង​ ជាពិសេសក្នុងអំឡុងវិបត្តិកូវីដ-១៩កំពុងរាតត្បាត។

Why Go Active?
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងស្ថានការណ៍នេះ អង្គការ យូនីសេហ្វ កម្ពុជា បានផ្ដល់ដំបូន្មានទៅកាន់ឪពុកម្ដាយ ឬអាណាព្យាបាល ផ្ដោតការយកចិត្តទុកដាក់ចំពោះកុមារលើទម្លាប់ ៣យ៉ាង ព្រោះវាជាជំនួយដ៏ល្អក្នុងមើលថែកូនៗ និងជំរុញពួកគេឱ្យមានសុខភាពល្អ។

១. បង្កើតទម្លាប់ញ៉ាំល្អៗសម្រាប់កូន

Asian child eating breakfast - Mommybites New York

ឱ្យកូនញ៉ាំអាហារល្អៗ មិនមែនសុទ្ធតែជាថ្លៃៗនោះទេ។ អាហារល្អៗជាអាហារទាំងបីក្រុម ដែលសម្បូរដោយជីជាតិចិញ្ចឹម ហើយពេលខ្លះវាក៏រកបាននៅជុំវិញផ្ទះរបស់អ្នកផងដែរ។ បន្ថែមពីលើនោះ គួរទម្លាប់ក្មេងឱ្យញ៉ាំអាហារពេលព្រឹកជារៀងរាល់ថ្ងៃ ដើម្បីការពារប្រព័ន្ធភាពស៊ាំរបស់ពួកគេ និងកុំភ្លេចឱ្យសោះ ត្រូវឱ្យកូនញ៉ាំទឹកមួយថ្ងៃពីរលីត្រ កុំបីខាន​។

២. បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយកូន

អាហារផ្ដល់សុខភាពល្អដល់រាងកាយ តែការរក្សាទំនាក់ទំនងស្និទ្ធស្នាលជាមួយកូន នឹងផ្ដល់ឱ្យពួកគេមានសុខភាពផ្លូវចិត្តរឹងមាំ។

ទម្លាប់និយាយទន់ភ្លន់ និងប្រើពាក្យល្អៗដាក់កូន ទើបនាំឱ្យពួកគេសប្បាយចិត្ត និងក្លាយជាក្មេងក្លាហាន។ ឪពុកម្ដាយណាដែលចូលចិត្តស្រែកគំហកដាក់កូន និយាយស្ដីខ្លាំងៗ គំរោះគំរើយ អាចនាំឱ្យក្មេងរងជំងឺផ្លូវចិត្ត ខ្លាចច្រើន និងបាក់ស្បាតទៀតផង។

៣. បង្កើតទម្លាប់ឱ្យកូនហាត់ប្រាណ

Take a Breath: 5 Deep Breathing Exercises that Help Kids Get Calm

ការហាត់ប្រាណជាមួយគ្រួសារ ផ្ដល់នូវភាពសប្បាយរីករាយ សុខភាពរឹងមាំ ហើយវាធ្វើឱ្យក្មេងៗឆ្លាត រហ័សរហួន និងមិនងាយឈឺ។

អ្នកអាចចាប់ផ្ដើមដោយហាត់ប្រាណងាយៗដែលក្មេងធ្វើបានឬធ្វើតាម នៅក្នុងឬជុំវិញផ្ទះ។ វាជួយ​បញ្ចេញ​ញើសហើយ ថែមទាំងបង្កើនភាពសប្បាយរីករាយជាមួយគ្នាបានទៀតផង។ បើមិនអ៊ីចឹងទេ! ឪពុកម្ដាយអាចនាំកូនរៀនរាំចម្រៀងកាយវិការ ឬរាំចង្វាក់ប្រពៃណីខ្មែរ ដើម្បីឱ្យពួកគេស្រស់ស្រាយ ក៏ដូចជាបង្កើនចំណេះដឹងដល់ក្មេងៗ៕

អត្ថបទ៖ សន្យា

ចុចអាន៖ នៅផ្ទះយូរ កូនៗកើតរោគធុញទ្រាន់ ម៉ាក់ប៉ាអាចបង្កើតភាពរីករាយពីសកម្មភាពទាំងនេះ

ចុចអាន៖ មុនប្រើរំពាត់អប់រំកូន ឪពុកម្ដាយត្រូវដឹងចំណុចទាំងនេះសិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ២ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀត និងកុំមើលរំលងចំពោះបញ្ហាជំងឺរបេង

កីឡា៤ នាទី មុន

សប្ដាហ៍ទី១៣ ព្រះខ័នរាជស្វាយរៀង U18 រំពឹងបន្ដរកបាន៣ពិន្ទុបន្ថែមទៀត

ព័ត៌មានជាតិ១៥ នាទី មុន

រដ្ឋបាលរាជធានី រៀបចំរថយន្ដ៥គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រ Y & W ដើម្បីងាយស្រួលក្នុងការមកបើកប្រាក់ឈ្នួល

ជីវិតកម្សាន្ដ២៥ នាទី មុន

ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់មួយរូប ក្រោមការសង្ស័យលេចធ្លាយព័ត៌មានស៊ើបអង្កេតសព Lee Sun Kyun

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម