ចិន Archives - Kampuchea Thmey Daily

កូរ៉េខាង​ជើង​ សន្យា​រឹត​បន្តឹង​ចំណង​មិត្ត​ភាព​ជាមួយ​ចិនឱ្យ​រឹង​មាំ​ជាង​ពេលណា​ទាំង​អស់​
មេដឹកនាំ​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន ​សន្យាថានឹង​បន្ត​ពង្រឹង​ចំណងមិត្តភាព​ជាមួយប្រទេសចិន ហើយបាន​ពិពណ៌នាអំពី​កិច្ចប្រជុំ​កំពូលថ្មីៗ​នេះ​ជាមួយប្រធានាធិបតីចិន ​លោក ស៊ី ជីនពីង ថាជាឱ​កាស​ប្រវត្តិសាស្ត្រក្នុង​ការជំរុញ​ទំនាក់ទំនងជាមួយប្រទេស​ជិតខាង​ដ៏ធំរបស់​លោក​។

លោក គីម​ ជុង​អ៊ុន និង​ លោក ស៊ី ជីន​ពីង​។ រូបភាព៖ KCNA

ក្នុង​សារ​អបអរសាទរមួយ​ផ្ញើជូន​ លោក ស៊ី ក្នុង​ឱកាសខួបលើកទី១០៥ នៃការបង្កើត​បក្សកុម្មុយនីស្ត​​ចិន លោក គីម និយាយថា ជំហរ​របស់ទីក្រុងព្យុងយ៉ាង​ គឺដើម្បីអភិវឌ្ឍទំនាក់​ទំនង​ជា​មួយទីក្រុង​ប៉េកាំង​ជា​បណ្តើរៗ។ នេះបើយោងតាមរបាយការណ៍​របស់ទីភ្នាក់ងារសារ​ព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃពុធ​។

លោក​ គីម លើក​ឡើង​ក្នុងសារ​នោះថា​៖ «​ វាគឺជាជំហរ​ដ៏រឹងមាំ​របស់​គណបក្ស និងរដ្ឋាភិបាល​របស់យើង ក្នុងការអភិវឌ្ឍ​ទំនាក់ទំនង​មិត្តភាពរវាង​កូរ៉េខាងជើង និងចិន ដោយមានឫសគល់​យូរអង្វែង​ និ​ជា​​ប្រវត្តិសាស្ត្រ ព្រមទាំង​​បណ្តុះ​​លទ្ធិ​សង្គមនិយមជាស្នូល។ កិច្ចប្រជុំ​កំពូលទីក្រុងព្យុង​យ៉ាងថ្មីៗនេះ គឺជាឱកាសប្រវត្តិសាស្ត្រ​មួយ នៃការ​ពង្រឹងមិត្តភាព និងការជឿទុកចិត្តគ្នារវាង​យើង​ទាំង​ពីរ​»។

អំឡុងពេលកិច្ចប្រជុំកំពូល​របស់​ លោក ស៊ី ជាមួយ​ លោក គីម នៅ​កូរ៉េខាង​ជើង​ មេដឹកនាំទាំងពីរ​បានអនុម័តផែន​ការដ៏វែងឆ្ងាយសម្រាប់​ពង្រឹងទំនាក់​ទំនងដ៏មានឥទ្ធិពល និងជា​យុទ្ធសាស្ត្របំផុត។

យោង​តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​ចិន លោក ស៊ី បានជំរុញ​ឱ្យមានកិច្ច​សហប្រតិបត្តិការការ​ទូត ការអនុវត្ត​ច្បាប់ និងយោធាកាន់តែជិតស្និទ្ធ​ជាមួយកូរ៉េខាងជើង​ អំឡុងពេលដំណើរទស្សនកិច្ចនោះ​៕

សម្រួល៖ ណឺ មិនា

The post កូរ៉េខាង​ជើង​ សន្យា​រឹត​បន្តឹង​ចំណង​មិត្ត​ភាព​ជាមួយ​ចិនឱ្យ​រឹង​មាំ​ជាង​ពេលណា​ទាំង​អស់​ appeared first on Kampuchea Thmey Daily.

រុស្ស៊ី​​អនុម័ត​ការហ្វឹកហ្វឺន​យោធា​យ៉ាង​​​សម្ងាត់​​​ជា​មួយ​​ចិន ដើម្បី​វាយ​អ៊ុយ​ក្រែន​
ការ​ហ្វឹកហ្វឺន​យោធាដ៏​​សម្ងាត់របស់​ចិន​ ចំពោះកងកម្លាំងរុស្ស៊ី​កាល​ពីឆ្នាំ​មុន ត្រូវបាន​អនុម័តដោយផ្ទាល់​ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ​រុស្ស៊ី​ ហើយ​មានការចូលរួមដោយ​ផ្ទាល់ពី​ឧត្តមសេនីយ៍​របស់​ទី​ក្រុង​មូស្គូ​ និងទី​ក្រុង​ប៉េកាំង​​យ៉ាងហោច​ណាស់ ៤នាក់។ នេះ​បើ​យោងតាម​មន្ត្រីអឺរ៉ុប​ពីររូប និង​ការ​រក​ឃើញ​ដោយ​​ទី​ភ្នាក់​ងារ​សារព័ត៌មាន​​រ៉យ​ទ័រ​​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​០១ ខែ​កក្ត​ដា ឆ្នាំ​២០២៦ ។

មន្ត្រីអឺរ៉ុប​និយាយថា ការចូលរួម​របស់បុគ្គលជាន់ខ្ពស់​បែបនេះ​ក្នុង​ការបណ្តុះបណ្តាល​ទាក់ទងនឹង​សង្គ្រាមអ៊ុយក្រែន បានបង្ហាញ​ពីសារៈ​សំខាន់របស់​​រុស្ស៊ីនិងចិននៃកិច្ចសហប្រតិបត្តិការ​ ​នាំ​ឱ្យមានការ​ភ្ញាក់ផ្អើល​នៅអឺរ៉ុប ទោះបីជាទីក្រុងប៉េកាំង​បដិសេធ​លើ​រឿង​នេះ​ក៏ដោយ​។

លោក ស៊ី​ ជីន​ពីង​ និង​ លោក ពូ​ទីន។ រូបភាព៖ Reuters

ឯកសារ​សម្ងាត់របស់រុស្ស៊ី​ ត្រូវ​បាន​រក​ឃើញ​ដោយ​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ ​​យោង​ដោយ​ផ្ទាល់​ទៅលើក្រឹត្យ​ផ្ទៃក្នុង​ចេញ​ដោយ​រដ្ឋមន្ត្រីក្រសួង​ការពារ​​ជាតិ គឺ លោក Andrei Belousov ក្នុងខែសីហា ឆ្នាំ២០២៥​ ។

ឯកសារនោះ​រាប់​រៀប​ថា ស្របតាមការ​សម្រេចចិត្តរបស់​ លោក Belousov គណៈ​ប្រតិភូមួយក្រុម​មកពីកងកម្លាំងប្រដាប់អាវុធ​របស់រុស្ស៊ី​ បានធ្វើដំណើរទៅកាន់ប្រទេសចិន​ ដើម្បីចូលរួមក្នុងសម​យុទ្ធ​ហ្វឹកហ្វឺន​នៅឯមូលដ្ឋានកង​ទ័ព​រំដោះប្រជាជន(PLA)។

របាយ​ការណ៍ដដែលបាន​លម្អិតពីវគ្គ​បណ្តុះ​បណ្តាល​មួយ ​គឺ​វគ្គ​បណ្តុះ​បណ្តាលរយៈពេល​បីសប្តាហ៍ ផ្តោតលើការការពារ​វិទ្យុសកម្ម គីមី ​និងជីវសាស្រ្ត​ នៅឯមូលដ្ឋានយោធាមួយក្នុងទីក្រុងប៉េកាំង​ក្នុងខែវិច្ឆិកា​។

របាយការណ៍ទីពីរ​បានពិពណ៌នា និងបង្ហាញរូបភាព​ទាហានរុស្ស៊ី​​​កំពុង​ទទួល​បាន​ការ​បង្រៀនដោយ​គ្រូបង្ហាត់ជនជាតិចិន កំពុងសម្លឹងមើល​គំរូ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ និង​បង្រៀន​ពីការឈ្លបយក​ការណ៍គីមី ការឈ្លបយក​ការណ៍​វិទ្យុសកម្ម​ និងការការពារប្រព័ន្ធខ្យល់​ចេញចូលពីការ​បំពុល​។

ការ​ដាក់បញ្ចូលការបណ្តុះបណ្តាល​សង្គ្រាមវិទ្យុសកម្ម ជីវសាស្រ្ត និងគីមី បាន​គូសបញ្ជាក់ពីលក្ខណៈយុទ្ធសាស្ត្រ​នៃការផ្លាស់ប្តូរ​​មួយ​ នេះ​បើ​តាមមន្ត្រីអឺរ៉ុបម្នាក់ ដោយ​កត់សម្គាល់ថា​ការ​បណ្តុះ​បែប​នេះ​ គឺ​មានភាពរសើប​ជាពិសេសសម្រាប់​យោធាជាទូទៅ។

យ៉ាង​ណា ក្រសួង​ការពារជាតិរុស្ស៊ី និងចិនមិនបាន​ឆ្លើយតបទៅនឹងសំណើ​សុំការអត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះទេ។

យោងតាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​រ៉យទ័រកាល​ពីខែមុន ដោយ​ដកស្រង់​សម្តី​ភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងឯកសារយោធា​អឺរ៉ុប ​ប្រទេសចិនបានបណ្តុះបណ្តាលបុគ្គលិក​យោធារុស្ស៊ី​ប្រហែល ២០០នាក់កាល​ពីខែវិច្ឆិកា ខ្លះ​បានចូលរួមក្នុង​សង្គ្រាមនៅអ៊ុយក្រែន៕

សម្រួល៖ ណឺ មិនា

The post រុស្ស៊ី​​អនុម័ត​ការហ្វឹកហ្វឺន​យោធា​យ៉ាង​​​សម្ងាត់​​​ជា​មួយ​​ចិន ដើម្បី​វាយ​អ៊ុយ​ក្រែន​ appeared first on Kampuchea Thmey Daily.

អាមេរិកបន្ថែមទំនិញបច្ចេកវិទ្យាចិនទៅក្នុងបញ្ចីហាមឃាត់ការនាំចូល ជុំវិញកង្វល់សន្ដិសុខជាតិ​
​គណៈកម្មការ​ទូរគមនាគមន៍​សហព័ន្ធសហរដ្ឋអាមេរិក (FCC) បាន​ឱ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ​ខ្លួននឹងបន្ថែមទំនិញបច្ចេកវិទ្យា​ពីក្រុមហ៊ុនផលិតចិនជាច្រើនទៅក្នុងបញ្ជីហាមឃាត់ការនាំចូល ដែល​ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់​បច្ចេកវិទ្យាផលិតនៅប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ច្បាប់ថ្មីនេះ ពង្រីកការហាមឃាត់របស់ FCC ដែលបានដាក់ចេញក្នុងឆ្នាំ ២០២២ លើម៉ូដែលថ្មីនៃឧបករណ៍ទូរគមនាគមន៍ និង​កាមេរ៉ាសុវត្ថិភាព​ ដែលផលិតដោយក្រុមហ៊ុន Huawei, ZTE, Hytera, Hikvision និង Dahua។ FCC បាននិយាយថា ផលិតផលរបស់ក្រុមហ៊ុនទាំងនេះ បង្កហានិភ័យដល់សន្តិសុខជាតិរបស់​សហរដ្ឋអាមេរិក។

ការពង្រីកការហាមឃាត់​​ឥឡូវនេះ ក៏គ្របដណ្តប់លើម៉ូដែលបច្ចេកវិទ្យា​ចាស់ៗ ផងដែរ មិនមែនគ្រាន់តែផលិតផល​ដែលចាប់ផ្ដើមផលិតចាប់ពីចុងឆ្នាំ ២០២២ នោះទេ។ ​ទំនិញដែលហាមឃាត់រួមមាន​ ឧបករណ៍ដែលប្រើសម្រាប់សុវត្ថិភាពសាធារណៈ សម្ភារៈរដ្ឋាភិបាល ​កាមេរ៉ាសុវត្ថិភាពនៅកន្លែង​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបច្ចេកវិទ្យាប្រើប្រាស់ក្នុង​គោលបំណងសន្តិសុខជាតិផ្សេងៗ​ទៀត។

ការបន្ថែមការហាមឃាត់នេះ នឹង​ចូលជាធរមាននៅដើមខែកក្កដា។ ​FCC បាននិយាយថា ​វាគឺជា​រឿងចាំបាច់ដើម្បីការពារសន្តិសុខជាតិសហរដ្ឋអាមេរិក ដោយកាត់បន្ថយហានិភ័យដល់វិស័យទូរគមនាគមន៍​របស់ប្រទេស។

ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន និងក្រុមហ៊ុនចិន​នានា មិន​បាន​ប្រតិកម្មយ៉ាងណានៅឡើយទេ។ យ៉ាងណាមិញ ពលរដ្ឋអាមេរិកដែលមានបច្ចេកវិទ្យាហាមឃាត់រួចស្រាច់ នៅតែអាចបន្ត​ប្រើប្រាស់បាន​។

គួររំឭកថា FCC​ កាលពីខែធ្នូ ​បានហាមឃាត់ការនាំចូល​ដ្រូនម៉ូដែលថ្មីទាំងអស់ពីចិន​។ កាលពីខែមីនា ស្ថាប័នដដែល​ក៏បានហាមឃាត់ការនាំចូលឧបករណ៍ Router (រ៉ោតទ័រ) ​ផលិតនៅ​ចិន ដែលគេប្រើសម្រាប់តភ្ជាប់កុំព្យូទ័រ ទូរស័ព្ទ និងឧបករណ៍ឆ្លាតវៃ​អនឡាញផងដែរ។ យ៉ាងណាមិញ​ ការហាមឃាត់ពីមុន​ៗទាំងនោះ មិនបាន​អនុវត្តចំពោះ​ដ្រូន​ និងរ៉ោតទ័រម៉ូដែលចាស់ៗរបស់ចិនទេ៕

The post អាមេរិកបន្ថែមទំនិញបច្ចេកវិទ្យាចិនទៅក្នុងបញ្ចីហាមឃាត់ការនាំចូល ជុំវិញកង្វល់សន្ដិសុខជាតិ​ appeared first on Kampuchea Thmey Daily.

ចិន​-រុស្ស៊ី ​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​និង​យន្តហោះ​ចម្បាំង​ ល្បាត​លើ​ដែនសមុទ្រ​ជប៉ុន​ ​​នៅសមុទ្រ​ចិន​ខាង​កើត​​
ប្រទេស​ចិន និងរុស្ស៊ី​បានបញ្ជូនយន្តហោះ​ទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំង​សម្រាប់​ល្បាតផ្លូវអាកាស​យុទ្ធសាស្ត្ររួមគ្នា​​ក្នុងដែន​អាកាស​សមុទ្រជប៉ុន នៅ​ឯសមុទ្រចិនខាងកើតនិងតំបន់​ប៉ាស៊ីហ្វិក​​ខាង​លិច​កាល​ពី​ថ្ងៃសៅរ៍។ នេះបើយោងតាមក្រសួង​ការពារជាតិរបស់​​​ទីក្រុងប៉េកាំង និង​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន The Japan Times នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៦ ។

ក្រសួងការពារ​ជាតិ​ចិន​និយាយថា៖ « ការល្បាតរយៈចម្ងាយ​ឆ្ងាយលើកទី១១ រវាង​​កង​កម្លាំងអាកាស​ទាំងពីរ បានបង្ហាញ​ពី​ការតាំងចិត្ត និង​សមត្ថភាព​ក្នុង​ការ​រួមគ្នាការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់»។

យន្តហោះ​ចម្បាំងនិង​ទម្លាក់​គ្រាប់បែក​របស់ចិន​។ រូបភាព៖ Reuters

ដោយ​ឡែក ក្រសួងការពារជាតិជប៉ុនលើក​ឡើង​ថា ខ្លួនបាន​បញ្ជូនយន្ត​ហោះចម្បាំងជា​ច្រើនគ្រឿង​ជាការឆ្លើយតប ដោយ​បន្ថែមថា ជប៉ុន​បាន​តាមដាន​ចលនារបស់យន្តហោះ​ចិននិងរុស្ស៊ី រួមទាំងយន្តហោះ​ទម្លាក់​គ្រាប់បែក H-6 របស់ចិន​ចំនួន​ ៤គ្រឿង និងយន្តហោះទម្លាក់​គ្រាប់បែក Tu-95 របស់រុស្ស៊ីចំនួន ២គ្រឿង ចាប់ពីព្រឹកថ្ងៃ​សៅរ៍​ រហូត​ដល់រសៀល។ ការហោះហើរនេះ​ក៏ពាក់ព័ន្ធនឹងយន្តហោះ​​ល្បាត Tu-142 របស់រុស្ស៊ី​ចំនួន ២គ្រឿង យន្តហោះ​ចម្បាំង J-16 របស់​ចិនចំនួន២គ្រឿង និងយន្តហោះ​ចម្បាំង Su-30 របស់រុស្ស៊ីមួយ​គ្រឿងផងដែរ។

យ៉ាង​ណា​មិញ ផែនទី​នៃផ្លូវហោះហើរ​របស់យន្តហោះដែល​ភ្ជាប់មក​ជាមួយសេចក្តីថ្លែងការណ៍​របស់ក្រសួង​ការពារជាតិ​ចិន​បាន​បង្ហាញ​ថា ​យន្តហោះទម្លាក់គ្រាប់បែកមួយ​ចំនួន​ បានហោះហើរឆ្លងកាត់ច្រកសមុទ្រ Miyako ជិត​ខេត្ត Okinawa ប្រទេស​ជប៉ុន និង​ចូលទៅក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិកភាគខាងលិចនៅ​​ភាគខាងត្បូងតំបន់​ Shikoku មុនពេលវិលត្រឡប់មក​វិញ​។

មិន​តែ​ប៉ុណ្ណោះ កងទ័ពអាកាសកូរ៉េខាងត្បូងក៏បាន​បាញ់យន្តហោះ​ចម្បាំងរបស់ខ្លួនឡើង​លើអាកាសយ៉ាងឆាប់រហ័ស ដើម្បីឆ្លើយតប​ទៅ​នឹងការគំរាមកំហែង​ដែលអាចកើតមាន បន្ទាប់ពីយន្តហោះរបស់​យោធា​ចិននិងរុស្ស៊ីជាង ១០គ្រឿងបានចូលទៅក្នុង​តំបន់ដែល​កំណត់​ថា​ជា​អត្តសញ្ញាណ​ដែន​អាកាសកូរ៉េខាង​ត្បូង​នៅថ្ងៃដដែល។ នេះបើយោងតាមការចុះ​ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap​ ។

យ៉ាង​ណា ​យន្តហោះចិន និងរុស្ស៊ីមិនបាន​រំលោភលើដែនអាកាសកូរ៉េខាងត្បូងទេ​។

គួរ​បញ្ជាក់​ថា ប្រទេសចិននិងរុស្ស៊ីក៏បានធ្វើការល្បាត​ចម្ងាយឆ្ងាយ​ពាក់ព័ន្ធនឹងយន្ត​ហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំង​កាលពីខែធ្នូ ម្តង​រួច​មក​ហើយ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ​ជប៉ុន លោក Shinjiro Koizumi ហៅថាជាការហោះ​ហើរយន្តហោះទម្លាក់គ្រាប់​បែករួម​គ្នាម្តងហើយម្តងទៀតនិង​ជាការពង្រីក និងពង្រឹង​សកម្មភាពជុំវិញ​ប្រទេសជប៉ុន។

លោក​ បន្ថែម​ថា៖ «​ សកម្ម​ភាព​ទាំងនេះតំណាងឱ្យ​ការបង្ហាញ​កម្លាំង​ប្រឆាំងនឹងប្រទេសជប៉ុនយ៉ាង​ច្បាស់។ នេះគឺជាក្តីបារម្ភផ្នែក​សន្តិសុខ​ធ្ងន់ធ្ងរសម្រាប់ប្រទេសរបស់យើង»៕

សម្រួល៖ ណឺ មិនា

The post ចិន​-រុស្ស៊ី ​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​និង​យន្តហោះ​ចម្បាំង​ ល្បាត​លើ​ដែនសមុទ្រ​ជប៉ុន​ ​​នៅសមុទ្រ​ចិន​ខាង​កើត​​ appeared first on Kampuchea Thmey Daily.

លោក​ វ៉ាង​ យី​​​ លើក​យោបល់ថា​ អឺរ៉ុប​និង​ចិន​គួរ​តែ​ជា​ដៃ​គូ​សហការ​ ជា​ជាងគូ​ប្រជែង​​
រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង​ យី​ លើក​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា ប្រទេសចិននិង​អឺរ៉ុប គួរ​តែ​​ជាដៃគូ​សហការ​​ជាជាង​​ធ្វើ​ជ​ា​​គូប្រជែង ដោយ​សង្កត់ធ្ងន់ថា ការអភិវឌ្ឍ​របស់ប្រទេសចិន បង្ហាញ​ពីឱកាស​សម្រាប់អឺរ៉ុបជាជាង​បញ្ហា​ប្រឈម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Xinhua ផ្សាយ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៦ ។

លោក វ៉ាង​ បាន​ធ្វើការកត់សម្គាល់​បែបនេះ អំឡុងពេល​កិច្ច​ពិភាក្សា​នៅ​ទីក្រុងប៉េកាំង ជាមួយរដ្ឋ​មន្ត្រីការបរទេស​អូទ្រីស លោក​ស្រី Beate Meinl-Reisinger ខណៈ​ភាគីទាំង​ពីរ​បានប្រារព្ធខួបលើកទី៥៥ នៃ​ទំនាក់ទំនងការទូតចិន​-អូទ្រីស​។

រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង​ យី ។ រូបភាព៖ AA

លោក វ៉ាង ​និយាយ​ថា៖ « ការអភិវឌ្ឍជាលំដាប់​នៃចំណងមិត្តភាព​ទ្វេភាគី​ក្នុងរយៈពេលប្រាំ​ទសវត្សរ៍កន្លងមកនេះ ត្រូវបាន​ដឹកនាំដោយការ​គោរពគ្នា​ទៅវិញទៅមក សមភាព ការបើកចំហ និងកិច្ចសហប្រតិបត្តិការ​ដែលផ្តល់ផល​ប្រយោជន៍ទៅវិញ​ទៅមក។ ភាពជាដៃ​គូយុទ្ធសាស្ត្រ​ចិន-អូទ្រីស បង្ហាញថា ប្រទេសដែល​មានប្រព័ន្ធ​សង្គម ​និងវប្បធម៌ខុសៗ​គ្នា ក៏​អាចកសាងទំនាក់ទំនង​ដ៏រឹងមាំ​បាន»​។

ថ្លែង​ទៅកាន់ទំនាក់ទំនងចិន-អឺរ៉ុប លោក វ៉ាង និយាយថា ទីក្រុងប៉េកាំង​ពេញចិត្ត​ ចំពោះវិធីសាស្រ្តសមហេតុផលនិងជាក់ស្តែង​របស់​ប្រទេសអូទ្រីស ហើយសង្ឃឹមថា ទីក្រុង Vienna នឹង​បន្ត​ដើរ​តួនាទីស្ថាបនា​ក្នុងការលើកកម្ពស់ការ​សន្ទនា និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង​ពីរ។

ដោយ​ឡែក លោកស្រី Beate Meinl-Reisinger បាន​បញ្ជាក់ជាថ្មីនូវ​ការប្តេជ្ញាចិត្ត​របស់ប្រទេសអូទ្រីស​ ចំពោះគោលនយោបាយចិន​តែមួយ ហើយ​ប្រទេស​លោក​​ស្រី​បាន​យកចិត្តទុកដាក់យ៉ាង​ខ្លាំង​ ចំពោះទំនាក់ទំនង​ជាមួយទីក្រុង​ប៉េកាំង។

លោកស្រីបាន​សម្តែងការត្រៀមខ្លួនរួចជា​ស្រេច​ ដើម្បីពង្រីក​កិច្ច​សហប្រតិបត្តិការក្នុងវិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍបៃតង ​ខណៈ​គាំទ្រដល់ការសន្ទនា​ដោយស្មោះត្រង់ ដើម្បីធានាបាន​នូវការ​អភិវឌ្ឍ​ប្រកបដោយស្ថិរភាព និងមានសុខភាពល្អនៃទំនាក់ទំនងអឺរ៉ុប-ចិន​៕

សម្រួល៖ ណឺ មិនា

The post លោក​ វ៉ាង​ យី​​​ លើក​យោបល់ថា​ អឺរ៉ុប​និង​ចិន​គួរ​តែ​ជា​ដៃ​គូ​សហការ​ ជា​ជាងគូ​ប្រជែង​​ appeared first on Kampuchea Thmey Daily.

ចិន ​ប្រតិកម្ម​ប្រឆាំង​​​គម្រោងដាក់ពង្រាយ​​ប្រព័ន្ធមីស៊ីលរបស់​អាមេរិក​ លើ​ទឹក​ដី​ជប៉ុន​
ប្រទេស​ចិន​​ បាន​លើក​ឡើង​​ថា ខ្លួន​ប្រឆាំង​យ៉ាងម៉ឺងម៉ាត់ ​ចំពោះការដាក់ពង្រាយ​ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម​របស់សហរដ្ឋអាមេរិក​ នៅក្នុង​ប្រទេសអាស៊ី បន្ទាប់​ពីមានរបាយការណ៍​ថា យោធា​សហរដ្ឋអាមេរិកមាន​គម្រោងដាក់ពង្រាយប្រព័ន្ធ​មីស៊ីល Typhon នៅឯ​មូលដ្ឋានទ័ពអាកាស Kanoya ក្នុង​ខេត្ត Kagoshima ប្រទេសជប៉ុន សម្រាប់​សមយុទ្ធរួមគ្នារវាងសហរដ្ឋ​អាមេរិក និងជប៉ុន​ ចាប់ពីខែមិថុនាដល់​ខែកញ្ញា។ នេះ​បើ​យោង​តាម​សារព័ត៌មាន China Daily ផ្សាយ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៦ ។

អ្នកនាំពាក្យក្រសួងការបរទេស​ចិន លោក Guo Jiakun ​និយាយថា ប្រទេសចិនបាន​កត់សម្គាល់របាយការណ៍​ពាក់ព័ន្ធ និងព្រួយបារម្ភ​ម្តង​ហើយម្តង​ទៀតលើបញ្ហានៃ​ការ​ដាក់​ពង្រាយ​នេះ​។

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេស​ចិន ។ រូបភាព៖ Reuters

លោក Guo និយាយ​​ក្នុងសន្និសីទសារព័ត៌​មានប្រចាំថ្ងៃថា៖ « ប្រព័ន្ធមីស៊ីល Typhon គឺជាអាវុធវាយ​លុកជាយុទ្ធសាស្ត្រ​ដែលធ្វើឱ្យ​ប៉ះពាល់​ដល់ផលប្រយោជន៍​សន្តិសុខស្រប​ច្បាប់របស់ប្រទេសដទៃ គំរាម​កំហែងដល់​សន្តិសុខជាយុទ្ធសាស្ត្រក្នុងតំបន់ បង្កើន​ហានិភ័យនៃការប្រឈមមុខ​ដាក់គ្នាខាងយោធា និងការប្រណាំងប្រជែង​សព្វាវុធ​»។

លោក​​​បន្ថែម​​ថា៖ « ចលនា​បែប​នេះ​​នឹង​មិន​នាំ​មក​នូវ​​អ្វី​​ក្រៅ​ពី​គ្រោះថ្នាក់​ដល់​​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ឡើយ។ ប្រជាជន​នៅ​​ក្នុង​​ប្រទេស​អាស៊ី​ជា​​ច្រើន រួម​ទាំង​​ប្រទេស​ជប៉ុន​ផង​ដែរ បាន​​សម្តែង​ការ​​ប្រឆាំង​​ជា​យូរ​មក​ហើយ​ ​​ចំពោះ​ការ​ដាក់​ពង្រាយ​បែប​នេះ​»។

លោក​ ​មាន​ប្រសាសន៍​ថា ចិន​ជំរុញ​​ឱ្យ​​សហរដ្ឋ​អាមេរិក និង​ជប៉ុន​យក​ចិត្ត​ទុក​ដាក់​ ​ចំពោះ​ក្តី​បារម្ភ​របស់​ប្រទេស​​ក្នុង​តំបន់ កែ​តម្រូវ​ទិសដៅ​​របស់​ពួកគេ​ និង​ចាត់​វិធានការ​ជាក់ស្តែង​​ដែល​​រួម​ចំណែក​ជា​វិជ្ជមាន​​ដល់​សន្តិភាព និង​ស្ថិរភាព​​ក្នុង​តំបន់។

លោក Guo ​សង្កត់​ធ្ងន់​​ថា ការ​ដាក់​ពង្រាយ​ដែល​​បាន​គ្រោង​​ទុក​​ក៏​​ជា​​ភស្តុតាង​បន្ថែម​ទៀត​​នៃ​ការ​បង្កើន​ល្បឿន​​យោធា​របស់​ជប៉ុន​ផង​ដែរ។

លោក​ ​ថា៖ « សញ្ញា​ផ្សេងៗ​​បង្ហាញ​ថា កងកម្លាំង​ស្តាំនិយម​​ជប៉ុន​កំពុង​​ស្វែងរក​ការ​រៀប​ចំ​រចនាសម្ព័ន្ធ​ឡើងវិញ​​ជា​រួម​នៃ​សមត្ថភាព​​យោធា​​របស់​​ជប៉ុន និង​ការ​ត្រៀម​ខ្លួន​​សម្រាប់សង្គ្រាម​​រយៈពេល​វែង»។

លោក Guo ​បន្ថែម​ថា៖ « ជា​រួម ចលនា​បែប​នេះ​ធ្វើ​ឱ្យ​ខូច​​ដល់​ការ​​រឹតត្បិត​ដែល​ដាក់​​ដោយ​រដ្ឋធម្មនុញ្ញ​ជប៉ុន ច្បាប់ និង​បទប្បញ្ញត្តិ​​អន្តរជាតិ និង​ក្នុង​ស្រុក ប្រឈម​​នឹង​សណ្តាប់ធ្នាប់​អន្តរជាតិ​​ក្រោយ​សង្គ្រាម និង​​ផ្ទុយ​នឹង​រូបភាព​​ដែល​ជប៉ុន​ប្រកាស​ដោយ​ខ្លួន​ឯង​ថា​​ជាប្រទេស​សន្តិភាព»។

ប្រទេស​ចិន​ ទទូច​បន្ថែម​​ថា យោធានិយម​ថ្មី​របស់​ជប៉ុន​​កំពុង​ក្លាយជា​​ប្រភព​នៃ​​គ្រោះថ្នាក់​កាន់តែខ្លាំង​ឡើង ហើយ​អាច​ក្លាយជា​មូលហេតុ​​ចម្បង​​នៃ​ភាពចលាចល​​ក្នុង​តំបន់​ម្តង​ទៀត ដោយ​ជំរុញ​ឱ្យ​​សហគមន៍​​អន្តរ​ជាតិ​ទាញយក​​មេរៀន​ពី​ប្រវត្តិសាស្ត្រ រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ធ្វើការ​រួមគ្នា​ ​ដើម្បី​ទប់ស្កាត់​៕

សម្រួល៖ ណឺ មិនា

The post ចិន ​ប្រតិកម្ម​ប្រឆាំង​​​គម្រោងដាក់ពង្រាយ​​ប្រព័ន្ធមីស៊ីលរបស់​អាមេរិក​ លើ​ទឹក​ដី​ជប៉ុន​ appeared first on Kampuchea Thmey Daily.

ភ្នំពេញ​នឹង​ទទួល​ជំនួយ​កាមេរ៉ា​សម្គាល់​ទម្រង់​មុខ​មនុស្ស​ពី​ចិន​ជិត​៥០០គ្រឿង​ដើម្បី​លើ​កកម្ពស់​សន្តិសុខ
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​ លោក ស សុខា ​បាន​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​ចិន​លើ​អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​នគរបាល​វៃ​ឆ្លាត ដែល​នឹង​បំពាក់​ប្រព័ន្ធ​ដំណើរ​ការ​ និង​វិភាគ​វីដេអូ នៅ​រាជធានី​ភ្នំពេញ​។ តាម​គម្រោង​នេះ​ចិន​នឹង​ផ្ដល់​កាមេរ៉ា​ដែល​អាច​សម្គាល់​ទម្រង់​មុខ​មនុស្ស និង​ស្លាក​លេខ​យាន​យន្ត​​ ៤៨៧​គ្រឿង​ ដើម្បី​បំពាក់​នៅ​រាជធានី​ភ្នំពេញ​។

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​នៅ​ក្រសួង​មហាផ្ទៃ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៦ រវាង​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក ស សុខា និង​អគ្គលេខាធិការ​នៃ​មជ្ឈមណ្ឌល​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​និង​សមាហរណកម្ម​អនុវត្តន៍​ច្បាប់​មេគង្គ-ឡាន​ឆាង លោក​ យូ ស៊ាវវិន។

​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​គូស​បញ្ជាក់​ថា ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ «នគរបាល​វៃ​ឆ្លាត» នេះ​គឺ​ជា​ការ​អនុវត្ត​ជាក់​ស្ដែង​នៃ​គោលនយោបាយ​សន្តិសុខ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​បាន​នូវ​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ។

គម្រោង​អភិវឌ្ឍន៍​នគរបាល​ឆ្លាត​វៃ​នេះ​នឹង​មក​ជាមួយ​មជ្ឈមណ្ឌល​បញ្ជាការ​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ និង​ឆ្លើយ​តប​ចំពោះ​ស្ថានភាព​អាសន្ន​បាន​ទាន់​ពេល​វេលា​មួយ​ទៀត​ផង​ដែរ​។ ​

​អគ្គលេខាធិការ​នៃ​មជ្ឈមណ្ឌល​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​និង​សមាហរណកម្ម​អនុវត្តន៍​ច្បាប់​មេគង្គ-ឡាន​ឆាង លោក​ យូ ស៊ាវវិន បាន​សន្យា​ថា​ចិន​នឹង​បន្ត​ពង្រីក​វិសាល​ភាព​នៃ​ការ​បំពាក់​កាមេរ៉ា និង​បណ្ដុះ​បណ្ដាល​មន្ត្រី​នគរបាល​កម្ពុជា​លើ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល សំដៅ​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​វិស័យ​សន្តិសុខ​នៅ​កម្ពុជា​បន្ថែម​ទៀត​។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក​បណ្ឌិត ប៉ា ច័ន្ទ​រឿន បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ការ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ទំនើប​នេះ​អាច​ជួយ​សម្រួល​ដល់​ការងារ​របស់​នគរបាល​រៀបចំ​សណ្ដាប់ធ្នាប់ កាត់បន្ថយ​បទ​ល្មើស ងាយ​ស្រួល​ស្វែងរក​ជន​សង្ស័យ​ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​លោក​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ផង​ដែរ ​ទាក់​ទង​សិទ្ធិ​សេរីភាព​ និង​ឯកជន​ភាព​របស់​ប្រជាពលរដ្ឋ ហើយ​ប្រសិន​ជា​​​ការ​គ្រប់គ្រង​ខ្វះ​ចន្លោះ​ណាមួយ​ទិន្នន័យ​ដែល​នគរបាល​មាន​អាច​ធ្លាក់​ទៅ​ជន​ទី​៣​ ដែល​អាច​បង្ក​បញ្ហា​បាន។

លោក​ថា៖ «សម្រាប់​ខ្ញុំ​ៗ​មិន​យល់​ទាស់​ទេ​ចំពោះ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កាមេរ៉ា​ AI ដើម្បី​បង្កើន​កិច្ច​ការងារ​ធានា​សន្តិសុខ​សង្គម ប៉ុន្ដែ​ដូច​ខ្ញុំ​បាន​លើក​អ៊ី​ចឹង​ថា​ឧបករណ៍​អេឡិចត្រូនិក​ AI នេះ​ជា​អាវុធ​មុខ​២​ សំខាន់​យើង​ត្រូវ​បាន​ប្រើប្រាស់​វា​ឱ្យ​បាន​ត្រឹម​ត្រូវ»។

លោក​បាន​ផ្ដល់​អនុសាសន៍​ថា​ ក្នុង​ពេល​ដែល​មាន​រៀបចំ​នេះ​រដ្ឋាភិបាល​គួរ​បង្កើត​ច្បាប់​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ពលរដ្ឋ​ និង​ត្រូវ​ធានា​ពី​តម្លាភាព ​គណនេយ្យភាព​របស់​នគរបាល​ដោយ​មិន​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​គំរាម​កំហែង​ឬ​កៀប​សង្កត់​ដល់​ការ​អនុវត្តន៍​សិទ្ធិ​របស់​ប្រជាជន​នោះ​ទេ​ ជាមួយ​គ្នា​នេះ​ការ​ដាក់​ស្លាក​សញ្ញា​ឱ្យ​ពលរដ្ឋ​ដឹង​ថាមាន​បំពាក់​កាមេរ៉ា​ចាប់​ផ្ទៃ​មុខ​ក៏​សំខាន់​ផង​ដែរ។ អ្វី​ដែល​សំខាន់​នោះ​គឺ​រដ្ឋ​ត្រូវ​ធានា​ថា ​ប្រព័ន្ធ​គ្រប់គ្រង​កាមេរ៉ា​ចាប់​ផ្ទៃ​មុខ និង​ស្លាក​លេខ​យានយន្ត​​នេះ​​មិន​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ពី​បរទេស​ណាមួយ​ឡើយ​ ដើម្បី​ធានា​នូវ​អធិបតេយ្យភាព​ទិន្នន័យ​ និង​សន្តិសុខ​ជាតិ​ទាំង​មូល​ផង​ដែរ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​​​​​​​​​

The post ភ្នំពេញ​នឹង​ទទួល​ជំនួយ​កាមេរ៉ា​សម្គាល់​ទម្រង់​មុខ​មនុស្ស​ពី​ចិន​ជិត​៥០០គ្រឿង​ដើម្បី​លើ​កកម្ពស់​សន្តិសុខ appeared first on Kampuchea Thmey Daily.

ចិននឹង​​ផ្តល់​ជំនួយមនុស្សធម៌​ដល់​អ៊ីរ៉ង់ និងលីបង់ ខណៈភាគី​ជម្លោះ​​ព្យាយាម​បញ្ចប់​សង្គ្រាម​
​ពន្លឺ​​ក្តី​នៃ​សង្ឃឹម​សម្រាប់​មជ្ឈិម​បូព៌ា​ កំពុង​កើត​ឡើងបណ្តើរៗ បន្ទាប់​ពី​​សហរដ្ឋ​អាមេរិក​ ​​ជប៉ុន​​​និង​ចិន​ជា​ដើម​ បាន​សន្យា​ថា​ ​នឹងជួយ​​ស្តារ​ប្រទេស​អ៊ីរ៉ង់​ឡើង​វិញ​។​

ប្រទេស​ចិន ​បាន​ប្រកាស​នៅ​ថ្ងៃពុធ​ នេះ​ ថា​ខ្លួន​នឹងផ្តល់​ជំនួយ​មនុស្ស​ធម៌​ដល់អ៊ីរ៉ង់និង​លីបង់ ខណៈសហរដ្ឋអាមេរិកនិង​អ៊ីរ៉ង់​កំពុង​ឈាន​ទៅ​រកការ​បញ្ចប់សង្គ្រាម​ ដោយ​ការចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិភាព​ នៅ​ថ្ងៃ​សុក្រ​ខាងមុខ​​នេះ។

អ្នក​នាំ​ពាក្យក្រសួង​ការបរទេស​ចិន លោក Lin Jian ប្រាប់​អ្នក​យក​ព័ត៌មាន​នៅទីក្រុងប៉េកាំង​នៅ​ថ្ងៃ​នេះ ​ថា៖ « ប្រទេស​ចិន​មាន​ការសោកសៅ​យ៉ាង​ខ្លាំង​ ចំពោះគ្រោះ​មហន្តរាយមនុស្សធម៌បណ្តាល​មក​ពី​ជម្លោះ​អ៊ីរ៉ង់ និង​ការរីករាល​ដាល​នៃ​ជម្លោះ​នេះ​»។

អ្នក​នាំ​ពាក្យក្រសួង​ការបរទេស​ចិន លោក Lin Jian ។ រូបភាព៖ Reuters

លោក Lin បន្ថែម​ថា៖ « ដោយ​ពិចារណា​លើស្ថាន​ភាព​ជាក់ស្តែង​ នៅ​ក្នុង​ប្រទេសពាក់ព័ន្ធ ប្រទេសចិន​បានសម្រេចចិត្ត​ផ្តល់​ជំនួយមនុស្ស​ធម៌ដល់អ៊ីរ៉ង់និងលីបង់[…] ដើម្បី​ជួយ​ដល់​ប្រជាជន​បន្ថែមទៀត ​ដើម្បី​ការស្តារ​សេដ្ឋ​កិច្ច និង​ការកសាង​ប្រទេស ក៏​ដូចជាការកែលម្អ ជីវភាព​រស់​នៅរបស់​ប្រជាជន​ឡើងវិញ​»។

ការ​ផ្តល់​ជំនួយ​នេះ​​ជា​លើក​ទីពីរ​ហើយ​ ចាប់តាំងពី​សហរដ្ឋអាមេរិកនិង​អ៊ីស្រាអែល​​ចាប់ផ្តើមសង្គ្រាមប្រឆាំង​នឹងអ៊ីរ៉ង់​ នៅថ្ងៃទី២៨ ខែកុម្ភៈ ទីក្រុង​ប៉េកាំងបាន​ផ្តល់​ជំនួយដល់ទីក្រុងតេហេ​រ៉ង់។

ប្រទេសចិនធ្លាប់​​បាន​បញ្ជូន​ជំនួយទៅ​អ៊ីរ៉ង់​ពីមុនម្តង​​ កាលពី​ខែមីនា។

ការ​សម្រេចចិត្តបញ្ជូនជំនួយ​ទៅកាន់ប្រទេស​ទាំង​ពីរ​ កើតឡើង​ពេលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​បានយល់ព្រមលើកិច្ចព្រមព្រៀង​សន្តិភាព​ដំបូងសម្របសម្រួលដោយប៉ាគីស្ថាន ហើយ​ទីក្រុងអ៊ីស្លាម៉ាបាដ​គ្រោង​នឹងរៀប​ចំពិធីចុះហត្ថលេខា​​​​ថ្ងៃសុក្រ ទី​១៩ ​នៅ​ឯប្រទេសស្វីស។

លោក Lin និយាយ​ថា៖ « ក្នុងនាមជាមិត្តល្អ​របស់​បណ្តាប្រទេសនៅ​មជ្ឈិមបូព៌ា ប្រទេសចិន​នឹងបន្តផ្តល់ការគាំទ្រ […] នឹង​ខិត​ខំប្រឹង​ប្រែង​បន្ថែមទៀត​សម្រាប់​ការចរចាសន្តិភាព និងបន្តដើរ​តួនាទីវិជ្ជ​មាន​ក្នុង​ការស្តារសន្តិភាព និងភាពស្ងប់​ស្ងាត់ (នៅ​មជ្ឈិមបូព៌ា) ឡើងវិញ​»។

គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ​ក៏អំពាវនាវ​ឱ្យ​បញ្ចប់​ការ​វាយប្រហារ​របស់អ៊ីស្រាអែល​​ក្នុងប្រទេសលីបង់ ​ដែលមាន​​មនុស្សជិត ៣ ៨០០នាក់​ ត្រូវសម្លាប់​ ចាប់តាំងពីសង្គ្រាម​ចាប់ផ្តើម​៕

សម្រួល៖ ណឺ មិនា

The post ចិននឹង​​ផ្តល់​ជំនួយមនុស្សធម៌​ដល់​អ៊ីរ៉ង់ និងលីបង់ ខណៈភាគី​ជម្លោះ​​ព្យាយាម​បញ្ចប់​សង្គ្រាម​ appeared first on Kampuchea Thmey Daily.