ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង សន្យារឹតបន្តឹងចំណងមិត្តភាពជាមួយចិនឱ្យរឹងមាំជាងពេលណាទាំងអស់
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សន្យាថានឹងបន្តពង្រឹងចំណងមិត្តភាពជាមួយប្រទេសចិន ហើយបានពិពណ៌នាអំពីកិច្ចប្រជុំកំពូលថ្មីៗនេះជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាជាឱកាសប្រវត្តិសាស្ត្រក្នុងការជំរុញទំនាក់ទំនងជាមួយប្រទេសជិតខាងដ៏ធំរបស់លោក។

ក្នុងសារអបអរសាទរមួយផ្ញើជូន លោក ស៊ី ក្នុងឱកាសខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន លោក គីម និយាយថា ជំហររបស់ទីក្រុងព្យុងយ៉ាង គឺដើម្បីអភិវឌ្ឍទំនាក់ទំនងជាមួយទីក្រុងប៉េកាំងជាបណ្តើរៗ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃពុធ។
លោក គីម លើកឡើងក្នុងសារនោះថា៖ « វាគឺជាជំហរដ៏រឹងមាំរបស់គណបក្ស និងរដ្ឋាភិបាលរបស់យើង ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងកូរ៉េខាងជើង និងចិន ដោយមានឫសគល់យូរអង្វែង និជាប្រវត្តិសាស្ត្រ ព្រមទាំងបណ្តុះលទ្ធិសង្គមនិយមជាស្នូល។ កិច្ចប្រជុំកំពូលទីក្រុងព្យុងយ៉ាងថ្មីៗនេះ គឺជាឱកាសប្រវត្តិសាស្ត្រមួយ នៃការពង្រឹងមិត្តភាព និងការជឿទុកចិត្តគ្នារវាងយើងទាំងពីរ»។
អំឡុងពេលកិច្ចប្រជុំកំពូលរបស់ លោក ស៊ី ជាមួយ លោក គីម នៅកូរ៉េខាងជើង មេដឹកនាំទាំងពីរបានអនុម័តផែនការដ៏វែងឆ្ងាយសម្រាប់ពង្រឹងទំនាក់ទំនងដ៏មានឥទ្ធិពល និងជាយុទ្ធសាស្ត្របំផុត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក ស៊ី បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការការទូត ការអនុវត្តច្បាប់ និងយោធាកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើង អំឡុងពេលដំណើរទស្សនកិច្ចនោះ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


