Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកបន្ថែមទំនិញបច្ចេកវិទ្យាចិនទៅក្នុងបញ្ចីហាមឃាត់ការនាំចូល ជុំវិញកង្វល់សន្ដិសុខជាតិ​

បានផុស

នៅ

​គណៈកម្មការ​ទូរគមនាគមន៍​សហព័ន្ធសហរដ្ឋអាមេរិក (FCC) បាន​ឱ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ​ខ្លួននឹងបន្ថែមទំនិញបច្ចេកវិទ្យា​ពីក្រុមហ៊ុនផលិតចិនជាច្រើនទៅក្នុងបញ្ជីហាមឃាត់ការនាំចូល ដែល​ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់​បច្ចេកវិទ្យាផលិតនៅប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់ថ្មីនេះ ពង្រីកការហាមឃាត់របស់ FCC ដែលបានដាក់ចេញក្នុងឆ្នាំ ២០២២ លើម៉ូដែលថ្មីនៃឧបករណ៍ទូរគមនាគមន៍ និង​កាមេរ៉ាសុវត្ថិភាព​ ដែលផលិតដោយក្រុមហ៊ុន Huawei, ZTE, Hytera, Hikvision និង Dahua។ FCC បាននិយាយថា ផលិតផលរបស់ក្រុមហ៊ុនទាំងនេះ បង្កហានិភ័យដល់សន្តិសុខជាតិរបស់​សហរដ្ឋអាមេរិក។

ការពង្រីកការហាមឃាត់​​ឥឡូវនេះ ក៏គ្របដណ្តប់លើម៉ូដែលបច្ចេកវិទ្យា​ចាស់ៗ ផងដែរ មិនមែនគ្រាន់តែផលិតផល​ដែលចាប់ផ្ដើមផលិតចាប់ពីចុងឆ្នាំ ២០២២ នោះទេ។ ​ទំនិញដែលហាមឃាត់រួមមាន​ ឧបករណ៍ដែលប្រើសម្រាប់សុវត្ថិភាពសាធារណៈ សម្ភារៈរដ្ឋាភិបាល ​កាមេរ៉ាសុវត្ថិភាពនៅកន្លែង​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបច្ចេកវិទ្យាប្រើប្រាស់ក្នុង​គោលបំណងសន្តិសុខជាតិផ្សេងៗ​ទៀត។

ការបន្ថែមការហាមឃាត់នេះ នឹង​ចូលជាធរមាននៅដើមខែកក្កដា។ ​FCC បាននិយាយថា ​វាគឺជា​រឿងចាំបាច់ដើម្បីការពារសន្តិសុខជាតិសហរដ្ឋអាមេរិក ដោយកាត់បន្ថយហានិភ័យដល់វិស័យទូរគមនាគមន៍​របស់ប្រទេស។

ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន និងក្រុមហ៊ុនចិន​នានា មិន​បាន​ប្រតិកម្មយ៉ាងណានៅឡើយទេ។ យ៉ាងណាមិញ ពលរដ្ឋអាមេរិកដែលមានបច្ចេកវិទ្យាហាមឃាត់រួចស្រាច់ នៅតែអាចបន្ត​ប្រើប្រាស់បាន​។

គួររំឭកថា FCC​ កាលពីខែធ្នូ ​បានហាមឃាត់ការនាំចូល​ដ្រូនម៉ូដែលថ្មីទាំងអស់ពីចិន​។ កាលពីខែមីនា ស្ថាប័នដដែល​ក៏បានហាមឃាត់ការនាំចូលឧបករណ៍ Router (រ៉ោតទ័រ) ​ផលិតនៅ​ចិន ដែលគេប្រើសម្រាប់តភ្ជាប់កុំព្យូទ័រ ទូរស័ព្ទ និងឧបករណ៍ឆ្លាតវៃ​អនឡាញផងដែរ។ យ៉ាងណាមិញ​ ការហាមឃាត់ពីមុន​ៗទាំងនោះ មិនបាន​អនុវត្តចំពោះ​ដ្រូន​ និងរ៉ោតទ័រម៉ូដែលចាស់ៗរបស់ចិនទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម