ព័ត៌មានអន្ដរជាតិ
ចិននឹងផ្តល់ជំនួយមនុស្សធម៌ដល់អ៊ីរ៉ង់ និងលីបង់ ខណៈភាគីជម្លោះព្យាយាមបញ្ចប់សង្គ្រាម
ពន្លឺក្តីនៃសង្ឃឹមសម្រាប់មជ្ឈិមបូព៌ា កំពុងកើតឡើងបណ្តើរៗ បន្ទាប់ពីសហរដ្ឋអាមេរិក ជប៉ុននិងចិនជាដើម បានសន្យាថា នឹងជួយស្តារប្រទេសអ៊ីរ៉ង់ឡើងវិញ។
ប្រទេសចិន បានប្រកាសនៅថ្ងៃពុធ នេះ ថាខ្លួននឹងផ្តល់ជំនួយមនុស្សធម៌ដល់អ៊ីរ៉ង់និងលីបង់ ខណៈសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងឈានទៅរកការបញ្ចប់សង្គ្រាម ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅថ្ងៃសុក្រខាងមុខនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងនៅថ្ងៃនេះ ថា៖ « ប្រទេសចិនមានការសោកសៅយ៉ាងខ្លាំង ចំពោះគ្រោះមហន្តរាយមនុស្សធម៌បណ្តាលមកពីជម្លោះអ៊ីរ៉ង់ និងការរីករាលដាលនៃជម្លោះនេះ»។

លោក Lin បន្ថែមថា៖ « ដោយពិចារណាលើស្ថានភាពជាក់ស្តែង នៅក្នុងប្រទេសពាក់ព័ន្ធ ប្រទេសចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ដល់អ៊ីរ៉ង់និងលីបង់[…] ដើម្បីជួយដល់ប្រជាជនបន្ថែមទៀត ដើម្បីការស្តារសេដ្ឋកិច្ច និងការកសាងប្រទេស ក៏ដូចជាការកែលម្អ ជីវភាពរស់នៅរបស់ប្រជាជនឡើងវិញ»។
ការផ្តល់ជំនួយនេះជាលើកទីពីរហើយ ចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ទីក្រុងប៉េកាំងបានផ្តល់ជំនួយដល់ទីក្រុងតេហេរ៉ង់។
ប្រទេសចិនធ្លាប់បានបញ្ជូនជំនួយទៅអ៊ីរ៉ង់ពីមុនម្តង កាលពីខែមីនា។
ការសម្រេចចិត្តបញ្ជូនជំនួយទៅកាន់ប្រទេសទាំងពីរ កើតឡើងពេលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពដំបូងសម្របសម្រួលដោយប៉ាគីស្ថាន ហើយទីក្រុងអ៊ីស្លាម៉ាបាដគ្រោងនឹងរៀបចំពិធីចុះហត្ថលេខាថ្ងៃសុក្រ ទី១៩ នៅឯប្រទេសស្វីស។
លោក Lin និយាយថា៖ « ក្នុងនាមជាមិត្តល្អរបស់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ប្រទេសចិននឹងបន្តផ្តល់ការគាំទ្រ […] នឹងខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់ការចរចាសន្តិភាព និងបន្តដើរតួនាទីវិជ្ជមានក្នុងការស្តារសន្តិភាព និងភាពស្ងប់ស្ងាត់ (នៅមជ្ឈិមបូព៌ា) ឡើងវិញ»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះក៏អំពាវនាវឱ្យបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលក្នុងប្រទេសលីបង់ ដែលមានមនុស្សជិត ៣ ៨០០នាក់ ត្រូវសម្លាប់ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


