ជម្លោះកម្ពុជា-ថៃ Archives - Kampuchea Thmey Daily

មន្រ្តីជាន់ខ្ពស់កម្ពុជា៖ ថៃបានរំលោភលើដែនអធិប​តេយ្យ​កម្ពុជា តាមរយៈដឹកនាំស្ថាប័នសារព័ត៌មានអន្តរជាតិចូលក្នុងតំបន់អូរស្មាច់
លោក ឆាយ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានថ្លែងថា ថៃបានរំលោភបំពានលើដែនអធិបតេយ្យរបស់កម្ពុជា បន្ទាប់ពីយោធាថៃបានដឹកនាំក្រុមអ្នកសារព័ត៌មានបរទេសចុះទៅកាន់តំបន់ព្រំដែនអូរស្មាច់ ដែលជាកន្លែងភាគីថៃចោទថាជាមជ្ឈមណ្ឌលបទល្មើសអនឡាញ ដោយគ្មានយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា។

មន្រ្តីជាន់ខ្ពស់កម្ពុជារូបនេះ បានគូសបញ្ជាក់ថា ការបង្ក្រាបបទល្មើស ឬការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ត្រូវតែគោរពច្បាប់អន្តរជាតិ និងគោលការណ៍សមភាពអធិបតេយ្យរបស់រដ្ឋនានាជាដាច់ខាត។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកយកព័ត៌មានមកពីទីភ្នាក់ងារព័ត៌មាន Reuters, Associated Press និងស្ថាប័នសារព័ត៌មាន ABC News របស់អូស្ត្រាលី ទៅកាន់តំបន់អូរស្មាច់ ដែលជាដែនអធិបតេយ្យភាពកម្ពុជា ដែលត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់ថៃទាំងខុសច្បាប់ចាប់តាំងពីការប៉ះទង្គិចគ្នាកាលពីខែធ្នូ ឆ្នាំ២០២៥។

លោក ស៊ីណារិទ្ធ សង្កត់ធ្ងន់ថា៖ «របាយការណ៍ស៊ើបអង្កេតនេះបានលើកឡើងពីក្តីបារម្ភពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់ដែលកំពុងកើតឡើងនៅកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយសួរថា តើគោលការណ៍នៃការគោរពដែនអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យមួយ ត្រូវបានអនុវត្តត្រឹមត្រូវដែរទេ?»។

លោកបានអះអាងថា បទល្មើសនេះគឺត្រូវបានរៀបចំជាប្រព័ន្ធ វាគឺជាបញ្ហាឆ្លងដែនដែលប៉ះពាល់ដល់ប្រទេសជាច្រើននៅទូទាំងសកលលោក រួមទាំងកម្ពុជា និងប្រទេសថៃផងដែរ។ លោកបានព្រមាន និងប្រឆាំងដាច់ខាតទៅនឹងសកម្មភាពឯកតោភាគីរបស់ថៃ ដែលដើរតួរនាទីជា «ប៉ូលិសពិភពលោក» មកបំពានលើដែនអធិបតេយ្យរបស់រដ្ឋឯករាជ្យមួយ។

ក្នុងអំឡុងពេលទស្សនកិច្ច អ្នកសារព័ត៌មានត្រូវបានបង្ហាញអគារស្នាក់នៅមានលក្ខណៈដូចបន្ទប់ឃុំឃាំង សៀវភៅណែនាំបណ្តុះបណ្តាល និងការិយាល័យរដ្ឋាភិបាលក្លែងក្លាយ រួមទាំងអ្វីដែលមន្ត្រីថៃអះអាងថា ជាស្ថានីយប៉ូលិសសិង្ហបុរីក្លែងក្លាយ ដែលត្រូវបានប្រើប្រាស់ដោយបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

អាជ្ញាធរថៃបន្ថែមថា បរិវេណទាំងនេះធ្លាប់ជាកន្លែងស្នាក់នៅរបស់កម្មករបោកប្រាស់រាប់ពាន់នាក់ និងមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការដ្រូនក្នុងអំឡុងជម្លោះព្រំដែនកាលពីឆ្នាំមុន។

ពាក់ព័ន្ធនឹងករណីនេះកម្ពុជាបានដាក់លិខិតតវ៉ាជាផ្លូវការ ដោយបញ្ជាក់ថា តំបន់អូរស្មាច់ គឺជាទឹកដីកម្ពុជាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

ក្រសួងព័ត៌មានកម្ពុជាបានឲ្យដឹងថា ការចូលទៅកាន់តំបន់នេះរបស់អ្នកសារព័ត៌មានបរទេស និងអនុព័ន្ធយោធា ដោយគ្មានការអនុញ្ញាត គឺជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

មន្ត្រីកម្ពុជាបានចោទប្រកាន់ថា ប្រទេសថៃកំពុងប្រើប្រាស់ប្រតិបត្តិការប្រឆាំងការបោកប្រាស់តាមអនឡាញ ដើម្បីជាហេតុផលសម្រាប់បន្តវត្តមានយោធារបស់ខ្លួន និងដើម្បីបំភ័ន្តភ្នែកអន្តរជាតិចំពោះជម្លោះព្រំដែននេះ។

The post មន្រ្តីជាន់ខ្ពស់កម្ពុជា៖ ថៃបានរំលោភលើដែនអធិប​តេយ្យ​កម្ពុជា តាមរយៈដឹកនាំស្ថាប័នសារព័ត៌មានអន្តរជាតិចូលក្នុងតំបន់អូរស្មាច់ appeared first on Kampuchea Thmey Daily.

អតីតមន្ត្រីការទូតជើងចាស់៖ យន្តការផ្សះផ្សាក្រោម UNCLOS ជាផ្លូវបញ្ចៀសការប្រើកម្លាំងយោធារវាងកម្ពុជា-ថៃលើដែនសមុទ្រត្រួតស៊ីគ្នា
អតីតមន្ត្រីការទូតជើងចាស់ បណ្ឌិត ពូ សុធីរៈ បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ (CCRS) បានលើកឡើងថា យន្តការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជាផ្លូវបញ្ចៀសការប្រើកម្លាំងយោធារវាងកម្ពុជា និងថៃ ប៉ុន្តែលទ្ធផល​នឹងអាស្រ័យលើឆន្ទៈនយោបាយរបស់ភាគីទាំងពីរ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។

បណ្ឌិត ពូ សុធីរៈ

ក្នុងបទសម្ភាសជាមួយសារព័ត៌មានកម្ពុជាថ្មី បណ្ឌិត ពូ សុធីរៈ បានលើកឡើងថា មេរៀនសំខាន់បំផុតពីបទពិសោធន៍នៃការប្រើយន្តការផ្សះផ្សាក្រោម UNCLOS គឺការជឿជាក់លើនីតិរដ្ឋអន្តរជាតិ។ លោកបញ្ជាក់ថា នៅក្រោម UNCLOS ប្រទេសជាសមាជិកទាំងអស់ មិនថាជាប្រទេសតូច ឬប្រទេសធំ សុទ្ធតែមានសិទ្ធិស្មើគ្នាក្រោមច្បាប់អន្តរជាតិ។ ដូច្នេះ ប្រទេសតូច អាចប្រើច្បាប់អន្តរជាតិជាមូលដ្ឋាន ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ដោយមិនអាស្រ័យលើទំហំ ឬកម្លាំងរបស់ប្រទេសនោះឡើយ។

លោកបានពន្យល់បន្តថា ទោះបីយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) មិនមែនជាការសម្រេចដែលមានអនុភាពចងកាតព្វកិច្ចដោយផ្ទាល់ក៏ដោយ ប៉ុន្តែប្រសិនបើភាគីទាំងពីរព្រមទទួលយក និងអនុវត្តតាមលទ្ធផលដែលបានព្រមព្រៀងគ្នា នោះកិច្ចព្រមព្រៀងអាចមានប្រសិទ្ធភាពអនុវត្តបាន។ លោកចាត់ទុកថា នេះជាផ្លូវមួយដែលអាចនាំទៅរកដំណោះស្រាយឈ្នះទាំងសងខាង ប្រសិនបើកម្ពុជា និងថៃមានឆន្ទៈនយោបាយពិតប្រាកដក្នុងការបញ្ចប់វិវាទដោយសន្តិវិធី។

បណ្ឌិត ពូ សុធីរៈ បានសង្កត់ធ្ងន់ថា ចំណុចសំខាន់មួយទៀត គឺការកសាងទំនុកចិត្តរវាងភាគីទាំងពីរ។ តាមការលើកឡើងរបស់លោក កម្ពុជា និងថៃត្រូវបន្តចូលរួមក្នុងការចរចា ការទូត និងយន្តការផ្លូវច្បាប់ ដើម្បីដោះស្រាយភាពខុសគ្នា ជាជាងងាកទៅរកការប្រើកម្លាំងយោធា។ លោកមានប្រសាសន៍ថា ដំណើរការផ្សះផ្សាក្រោម UNCLOS អាចជួយកាត់បន្ថយហានិភ័យនៃការប្រើកម្លាំង ដោយធ្វើឱ្យភាគីទាំងពីរផ្តោតលើដំណោះស្រាយតាមផ្លូវច្បាប់ និងការទូត។

ជាមួយគ្នានេះ លោកបានអះអាងថា ការដែលកម្ពុជា និងថៃយល់ព្រមចូលរួមក្នុងដំណើរការផ្សះផ្សារួមគ្នា គឺជាជំហានដំបូងដ៏សំខាន់ក្នុងការកសាងទំនុកចិត្ត។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការកសាងទំនុកចិត្តមិនអាចកើតឡើងក្នុងរយៈពេលខ្លីទេ ប៉ុន្តែទាមទារឱ្យមានការសន្ទនា និងការចរចាប្រកបដោយភាពស្មោះត្រង់ និងបើកចំហរវាងភាគីទាំងពីរ។

បន្ថែមពីនេះ លោកបានលើកឡើងថា ភាគីទាំងពីរត្រូវប្រកាន់យកស្មារតី «ឱ្យ និងទទួល» (Give and Take) ដោយមិនអាចទាមទារផលប្រយោជន៍ទាំងអស់សម្រាប់ខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ ភាគីទាំងពីរត្រូវមានការសម្របសម្រួល ផ្តល់សម្បទានខ្លះ និងមានឆន្ទៈនយោបាយរួម ដើម្បីឈានទៅរកដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងសងខាង។

លោកបញ្ជាក់ថា សម្រាប់កម្ពុជា ការជ្រើសរើសយន្តការផ្សះផ្សាក្រោម UNCLOS មានគោលបំណងការពារអធិបតេយ្យភាព សិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ជាតិ រួមទាំងការពិភាក្សាពាក់ព័ន្ធនឹងធនធាននៅបាតសមុទ្រ។ លោកបានបញ្ជាក់ថា អ្វីដែលសំខាន់បំផុត គឺការរក្សាការគោរពគ្នាទៅវិញទៅមក ការកសាងទំនុកចិត្ត និងការជៀសវាងការវិលត្រឡប់ទៅរកការប្រើដំណោះស្រាយដោយកម្លាំងយោធា ព្រោះនោះមិនមែនជាវិធីល្អក្នុងការបញ្ចប់វិវាទរវាងប្រទេសទាំងពីរនោះឡើយ៕

The post អតីតមន្ត្រីការទូតជើងចាស់៖ យន្តការផ្សះផ្សាក្រោម UNCLOS ជាផ្លូវបញ្ចៀសការប្រើកម្លាំងយោធារវាងកម្ពុជា-ថៃលើដែនសមុទ្រត្រួតស៊ីគ្នា appeared first on Kampuchea Thmey Daily.

កម្ពុជាកំពុងស៊ើបអង្កេតរកការពិតជូនកងកម្លាំងរងរបួសក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់បែក បន្ទាប់ពីល្បាតជួប និងដើរហួសទាហានថៃ
អ្នកនាំពាក្យក្រសួងការពារជាតិ នារសៀលថ្ងៃទី៦ ខែកក្កដា  ចេញមកបញ្ជាក់ថា កងកម្លាំងកម្ពុជាចំនួន៤រូប បានរងរបួសក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់បែកនៅតំបន់ចូកគ្រួស ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។ បច្ចុប្បន្ននេះ ក្រុមការងារជំនាញ កំពុងស៊ើបអង្កេតស្វែងរកការពិតជូនកងកម្លាំងរងរបួស និងប្រជាជាតិកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិ សរសេរក្នុងសេចក្ដីប្រកាសព័ត៌មាន ៖«កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣៥ នាទីរសៀល កងកម្លាំងរបស់យើងបានដើរល្បាតនៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏បានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតលួសបន្លា។ នៅពេលកងកម្លាំងកម្ពុជាបានធ្វើដំណើរហួសផុតគ្នាបន្តិច ក៏ស្រាប់តែមានការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់នៅពីក្រោយកងល្បាតរបស់យើង ដែលបណ្តាលឱ្យយោធិនកម្ពុជារងរបួសចំនួន ៤នាក់ ដោយសារអម្បែងគ្រាប់ ដែលពេលនេះកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ។ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិតជូនដល់កងកម្លាំង និងសាធារណជនរបស់យើង។»។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិ បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង៕

The post កម្ពុជាកំពុងស៊ើបអង្កេតរកការពិតជូនកងកម្លាំងរងរបួសក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់បែក បន្ទាប់ពីល្បាតជួប និងដើរហួសទាហានថៃ appeared first on Kampuchea Thmey Daily.

បទវិចារណកថា៖រលកកង្វល់របស់ប្រជាពលរដ្ឋនិងខែលយុទ្ធសាស្ត្រ UNCLOS របស់រដ្ឋាភិបាល៖ ការស្វែងរកយុត្តិធម៌លើផ្ទៃទឹករវាងកម្ពុជានិងថៃ
តាំងពីបុរាណកាលមក «ព្រំដែន» មិនមែនគ្រាន់តែជាខ្សែបន្ទាត់នៅលើផែនទីនោះទេ ប៉ុន្តែវាគឺជាដង្ហើមនិងជាសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិមួយ។ នៅពេលដែលយើងនិយាយអំពី «តំបន់ទាមទារត្រួតស៊ីគ្នានៅសមុទ្រ (Overlapping Claims Area – OCA)» ទំហំប្រមាណ ២៦,០០០ គីឡូម៉ែត្រការ៉េ រវាងកម្ពុជានិងថៃ វាមិនមែនគ្រាន់តែជាការជជែកអំពីតំណក់ប្រេងឬឧស្មឹនធម្មជាតិដែលកប់ក្រោមបាតសមុទ្រនោះទេ ប៉ុន្តែវាក៏ជាការសាកល្បងនូវមនសិការជាតិ និងគតិបណ្ឌិតនៃការដឹកនាំ ដើម្បីទាមទារផលប្រយោជន៍ និងដើម្បីកំណត់ព្រំដែនទឹកឱ្យបានដាច់ស្រឡះ។

កង្វល់របស់ប្រជាពលរដ្ឋខ្មែរគឺជាកង្វល់ដ៏បរិសុទ្ធ។ វាជាការភ័យព្រួយជាប្រវត្តិសាស្ត្រខ្លាចបាត់បង់ទឹកដី ដែលស្តែងចេញពីស្មារតីស្នេហាជាតិ។ ទស្សនវិជ្ជានៃដឹកនាំរដ្ឋបានបង្រៀនថា៖ «កង្វល់របស់រាស្ត្រ គឺជាកម្លាំងចិត្តរបស់រដ្ឋាភិបាល ហើយការយល់ដឹងរបស់រដ្ឋាភិបាល គឺជាខែលការពាររាស្ត្រ»។ ដូច្នេះ ភាពមន្ទិលសង្ស័យរបស់ពលរដ្ឋ មិនមែនជាឧបសគ្គទេ ប៉ុន្តែវាជា«ត្រីវិស័យ» រំលឹកដាស់តឿនដល់អ្នកដឹកនាំឱ្យកាន់តែមានភាពហ្មត់ចត់លើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។

ផែនការអត្តនោម័តិ និងល្បិចកលវាតទីរបស់ភាគីថៃ
ក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រនិងការអនុវត្តច្បាប់សមុទ្រ ភាគីថៃជារឿយៗបានព្យាយាមប្រើប្រាស់វិធីសាស្ត្រ «គូសវាតទីមុន រួចចរចាតាមក្រោយ» ដោយផ្អែកលើខ្សែបន្ទាត់អត្តនោម័តិដែលខ្វះមូលដ្ឋានច្បាប់អន្តរជាតិត្រឹមត្រូវ។

ល្បិចកលលាក់មុខ៖ ថៃព្យាយាមអូសបន្លាយពេលក្នុងការខណ្ឌចែកព្រំដែនទឹក (Delimitation) ប៉ុន្តែចង់បានការបែងចែកផលប្រយោជន៍ថាមពល (Joint Development) មុន។ នេះជាយុទ្ធសាស្ត្រ «បំភ័ន្តការណ៍ពិត» ដើម្បីលេបត្របាក់យកដែនទឹកកម្ពុជាជាផ្លូវការតាមរយៈការបង្កើតទម្លាប់គតិយុត្តិឬការធ្វើឱ្យមានសុពលភាពជាប្រវត្តិសាស្ត្រ (Historical consolidation)។ ការព្យាយាមគូសខ្សែបន្ទាត់ឆ្កៀលយកកោះគុត (Koh Kood) ឬការគូសបន្ទាត់កាត់ខ្សែបន្ទាត់មូលដ្ឋានឆ្នេរ((Baseline))របស់កម្ពុជា គឺជាការរំលោភលើគោលការណ៍ភូមិសាស្ត្រ និងនីតិវិធីច្បាប់សមុទ្រយ៉ាងធ្ងន់ធ្ងរ។

របត់យុទ្ធសាស្ត្រថ្មី៖ UNCLOS 1982 មិនមែនគ្រាន់តែជាខែល តែជាលំពែងយុត្តិធម៌ ដើម្បីឆ្លើយតបនឹងល្បិចកលមិនស្មោះត្រង់ខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រនិងម៉ឺងម៉ាត់បំផុត៖ ការប្រកាសប្រើប្រាស់យន្តការអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) ជាមូលដ្ឋានគ្រឹះដាច់ខាតក្នុងការដោះស្រាយ។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រពី «ការចរចាបែបនយោបាយទ្វេភាគីធម្មតា» មកជា «ការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិស្ដង់ដារ» គឺជាការបិទផ្លូវមិនឱ្យថៃប្រើប្រាស់ឥទ្ធិពលនៃប្រទេសធំ ឬអំណាចសេដ្ឋកិច្ចមកគាបសង្កត់កម្ពុជាបានទៀតឡើយ។ នៅក្នុងក្របខ័ណ្ឌ UNCLOS កម្ពុជាមានអាវុធគតិយុត្តិដ៏រឹងមាំ៖

• គោលការណ៍សមធម៌ (Equitable Principles): ច្បាប់អន្តរជាតិមិនតម្រូវឱ្យគូសបន្ទាត់តាមចិត្តនឹកឃើញរបស់ប្រទេសមានឆ្នេរវែងជាងនោះទេ។ UNCLOS ផ្តល់តម្លៃលើសមធម៌ និងភាពសមាមាត្រ ដើម្បីកុំឱ្យប្រទេសតូចខាតបង់។

• ការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា៖ កម្ពុជាបានរៀបចំក្រុមអ្នកច្បាប់អន្តរជាតិលំដាប់ខ្ពស់ ឯកសារប្រវត្តិសាស្ត្រ ផែនទីគតិយុត្តិ និងទិន្នន័យអ៊ីដ្រូក្រាហ្វិក (Hydrographic data) យ៉ាងហ្មត់ចត់បំផុត។ យើងត្រៀមខ្លួនរួចជាស្រេច ទាំងលើផ្លូវចរចាបច្ចេកទេស និងផ្លូវតុលាការអន្តរជាតិ (ប្រសិនបើចាំបាច់)។

ផលប្រយោជន៍ជាក់ស្ដែងដែលកម្ពុជានឹងទទួលបាន
ការឈរលើបុព្វហេតុ UNCLOS នឹងនាំមកនូវផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏មហិមាសម្រាប់កម្ពុជា៖

• ផ្នែកអធិបតេយ្យភាព៖ បញ្ចប់ភាពស្រពិចស្រពិលនៃព្រំដែនទឹក និងបង្កើតខ្សែបន្ទាត់ខណ្ឌចែកផ្លូវការដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ការពារបាននូវបូរណភាពទឹកដីតកូនតចៅទៅមុខ។

• ផ្នែកសេដ្ឋកិច្ចនិងថាមពល៖ បើកផ្លូវដោយស្របច្បាប់ក្នុងការទាញយកប្រភពប្រេងកាត និងឧស្ម័នធម្មជាតិរាប់ពាន់លានដុល្លារ ធានាសន្តិសុខថាមពលជាតិ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។

• ផ្នែកកិត្យានុភាពអន្តរជាតិ៖ បង្ហាញទៅពិភពលោកថា កម្ពុជាជា «រដ្ឋនីតិរដ្ឋ» ដែលគោរពនិងប្រើប្រាស់ច្បាប់អន្តរជាតិយ៉ាងជំនាញ មិនមែនដោះស្រាយទំនាស់ដោយកម្លាំងបាយឡើយ។

ការត្រៀមទប់ទល់និងយុទ្ធសាស្ត្ររុញថៃឱ្យទាល់ច្រក
ទៅខាងមុខ ភាគីថៃអាចនឹងប្រើប្រាស់យុទ្ធសាស្ត្រពន្យារពេល ឬបង្កើតព្រឹត្តិការណ៍នយោបាយផ្ទៃក្នុងរបស់គេ ដើម្បីគេចវេសពីការដោះស្រាយតាមច្បាប់ UNCLOS។ កម្ពុជាគួរតែត្រៀមយុទ្ធសាស្ត្រទប់ទល់ដូចខាងក្រោម៖

១.ការចងជើងដោយច្បាប់ (Legal Binding): កម្ពុជានឹងរុញឱ្យមានការចុះកិច្ចព្រមព្រៀងដែលមានលក្ខណៈចាប់បង្ខំតាមផ្លូវច្បាប់អន្តរជាតិ។ បើថៃបដិសេធមិនព្រមប្រើ UNCLOS ស្មើនឹងថៃបង្ហាញទម្រង់ «ខុសច្បាប់» និង «ភាពទន់ខ្សោយខាងគតិយុត្តិ» ទៅកាន់ពិភពលោក។
២.ការរក្សាភាពស្ងប់ស្ងាត់ជាយុទ្ធសាស្ត្រ (Strategic Patience): រដ្ឋាភិបាលមិនប្រើប្រាស់នយោបាយជាតិនិយមជ្រុលដូចប្រទេសថៃដើម្បីដុតកំហឹងមហាជននោះទេ ប៉ុន្តែប្រើប្រាស់ «បច្ចេកទេសនិងច្បាប់» ធ្វើជាក្បាលម៉ាស៊ីនក្នុងការដោះស្រាយ មិនឱនក្បាល តែមិនរករឿងជាមួយប្រទេសជិតខាងឡើយ។

ការសន្និដ្ឋាន ៖    ឆ្លងកាត់ការវិភាគខាងលើ យើងមើលឃើញថា «កង្វល់របស់ពលរដ្ឋ» និង «ជំហររបស់រដ្ឋាភិបាល» មិនមែនជាផ្លូវស្របគ្នាមួយដែលគ្មានថ្ងៃជួបគ្នានោះទេ។ ផ្ទុយទៅវិញ វាគឺជាសាច់រឿងតែមួយ៖ ពលរដ្ឋជាអ្នកបណ្ដុះព្រលឹងជាតិ រីឯរដ្ឋាភិបាលជាអ្នកប្រើប្រាស់គតិបណ្ឌិត និងខែលច្បាប់អន្តរជាតិដើម្បីការពារព្រលឹងនោះ។ ការដោះស្រាយព្រំដែនទឹកជាមួយថៃតាមរយៈ UNCLOS នឹងមិនមែនជាការសម្របសម្រួលដោយការលះបង់ទឹកដីនោះឡើយ ប៉ុន្តែវានឹងបញ្ចប់ទៅដោយយុត្តិធម៌ពិតប្រាកដ។ ច្បាប់អន្តរជាតិនឹងក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវរបស់កម្ពុជា និងលាតត្រដាងនូវរាល់គំនិតខិលខូចទាំងឡាយណាដែលចង់បំពាន។

«សមុទ្រអាចមានព្យុះបោកបក់ និងពោរពេញដោយល្បិចកលមហិច្ឆតា ប៉ុន្តែទូកកម្ពុជាដែលមានរ៉ាដាច្បាប់ UNCLOS ច្បាស់លាស់ និងមានអ្នកបើកបរប្រកបដោយគតិបណ្ឌិតហ្មត់ចត់ នឹងនាំជាតិឆ្លងផុតទៅកាន់ត្រើយសុខសាន្ត និងវិបុលភាពជានិរន្តរ៍។»៕

ដោយបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បទវិចារណកថា៖រលកកង្វល់របស់ប្រជាពលរដ្ឋនិងខែលយុទ្ធសាស្ត្រ UNCLOS របស់រដ្ឋាភិបាល៖ ការស្វែងរកយុត្តិធម៌លើផ្ទៃទឹករវាងកម្ពុជានិងថៃ appeared first on Kampuchea Thmey Daily.

BREAKING! អាជ្ញាធរកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះការសង់របងព្រំដែនពីភាគីថៃ ដើម្បីធានាថាមិនបំពានទឹកដីកម្ពុជា
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយរូប បានអះអាងប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះថា អាជ្ញាធរជំនាញផ្នែកព្រំដែនកម្ពុជាកំពុងបន្តតាមដាន និងពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតចំពោះការសាងសង់របងព្រំដែនពីភាគីថៃនៅជាប់ខេត្តបាត់ដំបងរបស់កម្ពុជា ដើម្បីធានាថា ការសាងសង់របងនោះ គឺធ្វើឡើងដោយមិនបំពានមកលើបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា។ ការអះអាងនេះ គឺបន្ទាប់ពីសារព័ត៌មានថៃនៅថ្ងៃចន្ទនេះ បានផ្សាយព័ត៌មានពីរបងព្រំដែនថ្មីមួយដែលកងទ័ពថៃកំពុងសាងសង់នៅព្រំដែនខេត្តច័ន្ទបុរីរបស់ថៃ ជាប់ខេត្តបាត់ដំបងរបស់កម្ពុជា។

ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានលើកឡើង៣ចំណុចឆ្លើយតបទៅនឹងការសាងសង់របងព្រំដែនរបស់ភាគីថៃនៅតំបន់ព្រំដែនជាប់ខេត្តបាត់ដំបង៖

១- កំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង គឺកន្លងមកភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាទាំងទីតាំងបង្គោលព្រំដែន ទាំងខ្សែព្រំដែនតាំងពីខែមីនា ឆ្នាំ២០០៨ (ដែលខ្សែព្រំដែននៅកំណាត់នេះ គឺជាខ្សែបន្ទាត់ត្រង់) ហើយកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមបច្ចេកទេសចម្រុះនៃភាគីទាំងពីរ បានចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នបន្ថែមនៅចន្លោះបង្គោលព្រំដែននីមួយៗ ដែលបង្គោលបណ្តោះអាសន្ននីមួយៗ មានគម្លាតពីគ្នា៥០ម៉ែត្រមួយៗ ដើម្បីបង្ហាញ និងបញ្ជាក់ពីភាពច្បាស់លាស់នៃខ្សែព្រំដែនលើដីជាក់ស្តែង។

២- ចំពោះការសាងសង់របងដែលត្រូវបានលើកឡើងនោះ  អាជ្ញាធរជំនាញផ្នែកព្រំដែនកម្ពុជាកំពុងបន្តតាមដាន និងពិនិត្យករណីនេះយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធានាថា ការសាងសង់របងនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៤ នេះ គឺធ្វើឡើងដោយមិនបំពានមកលើបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា។

៣-សូមបញ្ជាក់ជូនដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងជំនួបត្រីភាគីរវាងកម្ពុជា ហ្វីលីពីន និងថៃ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន អំពីសារសំខាន់ចាំបាច់នៃការអនុវត្តឱ្យបានពេញលេញភ្លាមៗ និងទាំងស្រុង នូវចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដោយត្រូវចុះវាស់វែងភ្លាមៗនៅលើដីជាក់ស្តែងដោយមិនពន្យារពេលទៀតឡើយ។

សូមបញ្ជាក់ថា កងទ័ពថៃកំពុងសាងសង់របងព្រំដែនថ្មីមួយនៅតាមបណ្ដោយព្រំដែនថៃ-កម្ពុជា ក្នុងខេត្តច័ន្ទបុរីជាប់ខេត្តបាត់ដំបងរបស់កម្ពុជា។ បើតាមសារព័ត៌មានថៃ Khaosod English ការសាងសង់របងព្រំដែននេះ ក្នុងគោលបំណងពង្រឹងសន្តិសុខព្រំដែន និងលើកកម្ពស់សុវត្ថិភាពសម្រាប់អ្នកស្រុកក្នុងតំបន់។ ការសាងសង់នេះ នៅចន្លោះបង្គោលព្រំដែនលេខ ៥២ និង៥៤ ដែលមានចម្ងាយប្រហែល១,៣១០ម៉ែត្រ។ សារព័ត៌មានថៃ បានបញ្ជាក់ថា តំបន់សាងសង់របងព្រំដែនភាគច្រើន គឺជាដីរាបស្មើដែលមានបន្ទាត់ព្រំដែនខណ្ឌសីមាយ៉ាងច្បាស់លាស់ ហើយទាំងខាងភាគីថៃ និងកម្ពុជា សុទ្ធតែមានផ្លូវល្បាតដែលរត់តាមបណ្ដោយព្រំដែនរួចជាស្រេចហើយ។ Khaosod English បានរាយការណ៍ថា ការសាងសង់របងព្រំដែននេះ បានចាប់ផ្ដើមតាំងពីចុងខែមេសាមកម្ល៉េះ ហើយត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល៤៥ ថ្ងៃ៕

The post BREAKING! អាជ្ញាធរកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះការសង់របងព្រំដែនពីភាគីថៃ ដើម្បីធានាថាមិនបំពានទឹកដីកម្ពុជា appeared first on Kampuchea Thmey Daily.

​​ប្រធានអាស៊ាន​ ហ្វីលីពីន​ ​​បង្ហាញ​ប្រសិទ្ធភាព​​​ក្នុងការ​​សម្រប​សម្រួល​​​ឆ្ពោះ​ទៅ​បញ្ចប់ជម្លោះ​ថៃនិង​កម្ពុជា
​​​ការ​សម្របសម្រួល​លើក​ដំបូង​របស់​​​ប្រធានាធិបតី​​ហ្វីលីពី​ន Ferdinand Marcos Jr​ ក្នងនាម​ប្រធានអាស៊ានដើម្បីរកដំណោះស្រា​យ​ក្នុង​​ជម្លោះ​ព្រំដែន​​​រវាង​​ថៃ​​និង​​កម្ពុជា បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​​​ប្រសិទ្ធ​ភាព​ ឆ្ពោះ​​​ទៅ​​កសាង​សន្តិភាព​តាមព្រំដែន​ ការ​ស្តារទំនុកចិត្តគ្នាឡើងវិញ ស្របពេលដែល​​​ប្រមុខ​​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ​ បាន​​​​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ដូចគ្នាថា «សង្គ្រាម​មិនធ្វើឲ្យ​ភាគី​ណាមួយឈ្នះនោះទេ​»​។​

​​​​ជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន​ និងថៃ ​នៅ​ទីក្រុ​ង​ឆ្នេរសមុទ្រ​ សេ​ប៊ូ ភា​គ​ខាងត្បូង​ប្រទេសហ្វីលីពីន ជាផ្នែក​នៃ​​​​​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​ហ្វីលីពីន​​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​ខ្នះខ្នែង​ ដើម្បី​ធ្វើ​ឲ្យ​យ៉ាង​​រក​ច្រក​ចេញពីជម្លោះ​​ក្នុងតំបន់អាស៊ាន ដែលហ៊ុំ​ព័ន្ធ​ដោយ​វិបត្តិ​​​​នៃ​ជម្លោះ​​របស់​មហាអំណាច​ស្រាប់​ទៅ​ហើយ​។

ប្រធានាធិបតី​​ហ្វីលីពី​ន Ferdinand Marcos Jr​ ​​បាន​ថ្លែង​នៅ​ក្រោយ​ជំនួប​​​ត្រីភាគី​នោះថា ប្រទេសហ្វីលីពីន​ ​ដាក់​ចេញ​​របៀប​សន្ទនានេះ ដោយការគោរពយ៉ាងខ្ពង់ខ្ពស់បំផុតចំពោះប្រទេសទាំងពីរ (កម្ពុជា​និង​ថៃ) ដោយដឹកនាំដោយគោលការណ៍ជាមូលដ្ឋានរបស់អាស៊ាននៃការគោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងការដោះស្រាយជម្លោះដោយសន្តិវិធី ដូចដែលបានចែងនៅក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។

​លោក Marcos Jr​ បាន​លើ​កឡើង​ដែរថា៖«​មានការពិភាក្សាដោយស្មោះត្រង់ជាច្រើនអំពីស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ ពួកគេទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាការទំនាក់ទំនងដោយបើកចំហ ការអនុវត្តការអត់ធ្មត់ ការជៀសវាង​សកម្មភាពដែលអាចបង្កើនភាពតានតឹង និងការបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការសន្ទនាដោយសន្តិវិធី និងការចូលរួមប្រកបដោយស្ថាបនា»​។

​​ចាប់តាំងពី​ជម្លោះ​បាន​ផ្ទុះ​ឡើង​ចំនួន​ពីរលើក​កាល​ខែកក្កដា និង ខែ​ធ្នូ ​​​ឆ្នាំ​២០២៥ នេះ​ជា​លើក​ទី​១​ ដែល​ថ្នាក់​​ដឹកនាំ​នៃ​​ប្រទេស​​ថៃ​និង​កម្ពុជា​​ បាន​​បង្ហាញ​​​​គោល​ជំហរស្រ​ប​គ្នា​ច្រើន​ឆ្អោះ​ទៅ​រក​ការ​ផ្សះផ្សា​ស្តារ​សន្តិភាព​ និង​ទំនុកចិត្តគ្នាឡើង​វិញ បន្ទាប់​ពី​ប្រទេសថៃ​មានរដ្ឋាភិបាល​​​​កើតចេញពីការ​បោះឆ្នោត និង មិន​មានការ​ប្រជែង​​ពីក្រុម​យោធា​ ដូចរដ្ឋាភិបាល​អាណត្តិមុន​។

​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ​បាន​ថ្លែង​​​​ក្នុងសន្និសីទ​​​សារ​ព័ត៌មាន​ ក្រោយជំនួប​ត្រីភាគីថា ​កម្ពុជា​ប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅមុខដោយស្ថាបនា រហ័ស និងដោយសុច្ឆន្ទៈ​។

​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ឆានវីរៈគុល បាន​​ថ្លែង​​ទទួលស្គាល់​នាពេល​នោះ​ដែរថា ​ជម្លោះ​​នាំមក​នូវ​ការ​ខាត​បង់ និង​ទុក្ខលំ​បាក​វេទនា​ដល់​ភាគី​ទាំងសងខាង និង គូសបញ្ជាក់​​​ពីតម្លៃ​នៃ​សន្តិភាព​។​

​លោក អានុទីន បាន​​លើក​ឡើង​​​ថា ការ​​ពីភាក្សា​​​បញ្ចាក់​​នូវ​ជំហាន​​ដ៏សំខាន់​​ឆ្ពោះទៅ​បង្កើ​ត​បរិយាកាសស្ថាបនា​ដល់​សន្តិភាព និង​កិច្ច​សហប្រតិប​ត្តិការ​ក្នុងតំបន់៕​

រ៉ាន់ រើយ​

The post ​​ប្រធានអាស៊ាន​ ហ្វីលីពីន​ ​​បង្ហាញ​ប្រសិទ្ធភាព​​​ក្នុងការ​​សម្រប​សម្រួល​​​ឆ្ពោះ​ទៅ​បញ្ចប់ជម្លោះ​ថៃនិង​កម្ពុជា appeared first on Kampuchea Thmey Daily.

​ថៃ ​​គ្រោង​​បញ្ជូនមន្ត្រីទូត មកកាន់កម្ពុជាវិញ ដើម្បីស្តារទំនាក់ទំនង និង រៀបចំ​ក្រុមបច្ចេកទេស​ចរចា​ព្រំដែនគោក​​
ក្រោយ​​ជំនួបត្រីភាគីដ៏សំខាន់មួយរវាងថ្នាក់ដឹកនាំកម្ពុជា ថៃ និងហ្វីលីពីន រឿង​ដែលមហាជនចាប់អារម្មណ៍បំផុតនោះ គឺការត្រៀមបញ្ជូនមន្ត្រីទូត​ជាន់​ខ្ពស់ (Chargé d’affaires) ឲ្យ​ត្រឡប់ទៅកាន់ស្ថានទូត​នៃប្រទេសទាំងពីរវិញ ដែល​ជាផ្នែក​នៃ​ការ​ស្តារទំនាក់​ទំនង​​​​​ទៅរក​ប្រក្រតីភាពឡើង​វិញ​ ដែល​ជា​ការ​ប្រកាស​​ដោយ​​នាយករដ្ឋមន្ត្រី​ទាំងពីរ​។

លោក Sihasak Phuangketkeow (រូបថត៖ REUTERS)

សារព័ត៌មាន Khaosod បាន​ចុះផ្សាយនា​​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៦ នេះ​ ដោយ​ដក​ស្រង់​សម្ដី​លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ថា វា​គឺជាជំហានដំបូងបង្អស់ ក្នុងការបើកផ្លូវទំនាក់ទំនងផ្ទាល់ ដើម្បីឲ្យ​ការជជែកគ្នាលើបញ្ហាផ្សេងៗអាចប្រព្រឹត្តទៅបានយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាងមុន។ ការសម្រេចចិត្តនេះ ធ្វើឡើង ក្នុងគោលបំណងកសាងទំនុកចិត្ត និងបង្កើតបរិយាកាសវិជ្ជមានឡើងវិញ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ មានភាពរកាំរកូសមួយរយៈកន្លងមក។

លោក Sihasak បានលើកឡើង​ថា ប្រទេសទាំងពីរ គួរតែងាកមកនិយាយគ្នាដោយត្រង់ទៅត្រង់មក ដើម្បីស្វែងរកផ្លូវដើររួមគ្នា។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការជាក់ស្តែង ក៏ត្រូវបានលើកយកមកអនុវត្តភ្លាមៗផងដែរ ជាពិសេសការស្តារយន្តការចរចារវាងប៉ូលិស និងប៉ូលិស ដើម្បីរួមគ្នាបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam) ដែលកំពុងតែ​រីករាលដាល។ លើសពីនេះ ការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈសមាគមមិត្តភាព ក៏ត្រូវបានចាត់ទុកថាជាគ្រឹះដ៏សំខាន់សម្រាប់ស្ថិរភាពយូរអង្វែង។

ចំពោះ​ការ​ចរចា​​ព្រំ​ដែ​នគោក​​ លោក Sihasak បានពន្យល់ថា ភាគីថៃកំពុងរៀបចំកិច្ចប្រជុំបច្ចេកទេស ដើម្បីកំណត់ចំណុចចាប់ផ្តើមនៃការចរចាឲ្យ​បានច្បាស់លាស់ មុននឹងឈានទៅដល់ការបើកកិច្ចប្រជុំគណៈកម្មការ​ខណ្ឌ​សីមា​​ព្រំ​ដែន​គោក (JBC)។

លោក Sihasak ​បញ្ជាក់​ថា ថៃមិនបានគេចវេះពីការចរចានោះទេ ប៉ុន្តែបញ្ហាខ្លះត្រូវចំណាយពេលដោះស្រាយ ខណៈបញ្ហាខ្លះអាចដោះស្រាយបានភ្លាមៗ។ ជំហរនេះ បង្ហាញថា ភាគីទាំងពីរចង់ប្រើប្រាស់ការពិភាក្សាដោយសន្តិវិធី ជាជាងការប្រឈមមុខដាក់គ្នា៕

ប្រែសម្រួល៖ ឈាង

The post ​ថៃ ​​គ្រោង​​បញ្ជូនមន្ត្រីទូត មកកាន់កម្ពុជាវិញ ដើម្បីស្តារទំនាក់ទំនង និង រៀបចំ​ក្រុមបច្ចេកទេស​ចរចា​ព្រំដែនគោក​​ appeared first on Kampuchea Thmey Daily.

យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ជួបប្រជុំក្រៅផ្លូវការដោះស្រាយបញ្ហាកម្រិតមូលដ្ឋាន
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលរួមមានយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា។

ក្នុងបរិបទនេះ កិច្ចប្រជុំថ្នាក់យោធភូមិភាគនេះ ត្រូវបានមើលឃើញថាជាវេទិកាសំខាន់មួយក្នុងការបន្តការពិភាក្សា និងសម្របសម្រួល ដើម្បីទប់ស្កាត់ហានិភ័យនៃការកើនឡើងភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ​ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារពេញលេញនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហាកម្រិតមូលដ្ឋានក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ។

ក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់សាជាថ្មីយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ភាគីកម្ពុជា

កិច្ចប្រជុំក្រៅផ្លូវការនាពេលនេះ បានកើតឡើងក្នុងបរិបទដែលកម្ពុជា-ថៃ កំពុងអនុវត្តបទឈប់បាញ់ និងខិតខំរក្សាស្ថិរភាពតាមបណ្ដោយព្រំដែន។ ទោះជាយ៉ាងណា ភាគីកម្ពុជាបានកត់សម្គាល់អំពីសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់បង្កឡើងដោយកម្លាំងប្រដាប់អាវុធថៃចូលក្នុងទឹកដីកម្ពុជា។

ជាពិសេស ថ្មីៗនេះ អាជ្ញាធរថៃបានអនុញ្ញាតឱ្យពលរដ្ឋរាប់រយនាក់រៀបចំពិធីសែនព្រេននៅប្រាសាទក្របី និងតំបន់ជុំវិញ ដែលកម្ពុជាចាត់ទុកថាជាតំបន់មានជម្លោះ និងស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញមុខតវ៉ាយ៉ាងម៉ឺងម៉ាត់ ដោយបញ្ជាក់ការមិនទទួលស្គាល់ចំពោះវត្តមាន និងសកម្មភាពរបស់ភាគីថៃ ដោយចាត់ទុកថាជាការរំលោភលើដែនអធិបតេយ្យ និងបូរណភាពទឹកដី។

ភាគីថៃ

សូមរំឭកថា លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)- បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) កាលពីខែធ្នូ ឆ្នាំ ២០២៥ ភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់។ ភាគីទាំងពីរត្រូវចៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬធ្វើសកម្មភាពរុលទៅមុខ ចល័តកម្លាំងទៅលើទីតាំង ឬកងកម្លាំងរបស់ភាគីម្ខាងទៀត៕

The post យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ជួបប្រជុំក្រៅផ្លូវការដោះស្រាយបញ្ហាកម្រិតមូលដ្ឋាន appeared first on Kampuchea Thmey Daily.