ព័ត៌មានអន្ដរជាតិ
ថៃ គ្រោងបញ្ជូនមន្ត្រីទូត មកកាន់កម្ពុជាវិញ ដើម្បីស្តារទំនាក់ទំនង និង រៀបចំក្រុមបច្ចេកទេសចរចាព្រំដែនគោក
ក្រោយជំនួបត្រីភាគីដ៏សំខាន់មួយរវាងថ្នាក់ដឹកនាំកម្ពុជា ថៃ និងហ្វីលីពីន រឿងដែលមហាជនចាប់អារម្មណ៍បំផុតនោះ គឺការត្រៀមបញ្ជូនមន្ត្រីទូតជាន់ខ្ពស់ (Chargé d’affaires) ឲ្យត្រឡប់ទៅកាន់ស្ថានទូតនៃប្រទេសទាំងពីរវិញ ដែលជាផ្នែកនៃការស្តារទំនាក់ទំនងទៅរកប្រក្រតីភាពឡើងវិញ ដែលជាការប្រកាសដោយនាយករដ្ឋមន្ត្រីទាំងពីរ។

សារព័ត៌មាន Khaosod បានចុះផ្សាយនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នេះ ដោយដកស្រង់សម្ដីលោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ថា វាគឺជាជំហានដំបូងបង្អស់ ក្នុងការបើកផ្លូវទំនាក់ទំនងផ្ទាល់ ដើម្បីឲ្យការជជែកគ្នាលើបញ្ហាផ្សេងៗអាចប្រព្រឹត្តទៅបានយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាងមុន។ ការសម្រេចចិត្តនេះ ធ្វើឡើង ក្នុងគោលបំណងកសាងទំនុកចិត្ត និងបង្កើតបរិយាកាសវិជ្ជមានឡើងវិញ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ មានភាពរកាំរកូសមួយរយៈកន្លងមក។
លោក Sihasak បានលើកឡើងថា ប្រទេសទាំងពីរ គួរតែងាកមកនិយាយគ្នាដោយត្រង់ទៅត្រង់មក ដើម្បីស្វែងរកផ្លូវដើររួមគ្នា។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការជាក់ស្តែង ក៏ត្រូវបានលើកយកមកអនុវត្តភ្លាមៗផងដែរ ជាពិសេសការស្តារយន្តការចរចារវាងប៉ូលិស និងប៉ូលិស ដើម្បីរួមគ្នាបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam) ដែលកំពុងតែរីករាលដាល។ លើសពីនេះ ការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈសមាគមមិត្តភាព ក៏ត្រូវបានចាត់ទុកថាជាគ្រឹះដ៏សំខាន់សម្រាប់ស្ថិរភាពយូរអង្វែង។
ចំពោះការចរចាព្រំដែនគោក លោក Sihasak បានពន្យល់ថា ភាគីថៃកំពុងរៀបចំកិច្ចប្រជុំបច្ចេកទេស ដើម្បីកំណត់ចំណុចចាប់ផ្តើមនៃការចរចាឲ្យបានច្បាស់លាស់ មុននឹងឈានទៅដល់ការបើកកិច្ចប្រជុំគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC)។
លោក Sihasak បញ្ជាក់ថា ថៃមិនបានគេចវេះពីការចរចានោះទេ ប៉ុន្តែបញ្ហាខ្លះត្រូវចំណាយពេលដោះស្រាយ ខណៈបញ្ហាខ្លះអាចដោះស្រាយបានភ្លាមៗ។ ជំហរនេះ បង្ហាញថា ភាគីទាំងពីរចង់ប្រើប្រាស់ការពិភាក្សាដោយសន្តិវិធី ជាជាងការប្រឈមមុខដាក់គ្នា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


