ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់កម្ពុជា៖ ថៃបានរំលោភលើដែនអធិបតេយ្យកម្ពុជា តាមរយៈដឹកនាំស្ថាប័នសារព័ត៌មានអន្តរជាតិចូលក្នុងតំបន់អូរស្មាច់
លោក ឆាយ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានថ្លែងថា ថៃបានរំលោភបំពានលើដែនអធិបតេយ្យរបស់កម្ពុជា បន្ទាប់ពីយោធាថៃបានដឹកនាំក្រុមអ្នកសារព័ត៌មានបរទេសចុះទៅកាន់តំបន់ព្រំដែនអូរស្មាច់ ដែលជាកន្លែងភាគីថៃចោទថាជាមជ្ឈមណ្ឌលបទល្មើសអនឡាញ ដោយគ្មានយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា។

មន្រ្តីជាន់ខ្ពស់កម្ពុជារូបនេះ បានគូសបញ្ជាក់ថា ការបង្ក្រាបបទល្មើស ឬការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ត្រូវតែគោរពច្បាប់អន្តរជាតិ និងគោលការណ៍សមភាពអធិបតេយ្យរបស់រដ្ឋនានាជាដាច់ខាត។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកយកព័ត៌មានមកពីទីភ្នាក់ងារព័ត៌មាន Reuters, Associated Press និងស្ថាប័នសារព័ត៌មាន ABC News របស់អូស្ត្រាលី ទៅកាន់តំបន់អូរស្មាច់ ដែលជាដែនអធិបតេយ្យភាពកម្ពុជា ដែលត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់ថៃទាំងខុសច្បាប់ចាប់តាំងពីការប៉ះទង្គិចគ្នាកាលពីខែធ្នូ ឆ្នាំ២០២៥។
លោក ស៊ីណារិទ្ធ សង្កត់ធ្ងន់ថា៖ «របាយការណ៍ស៊ើបអង្កេតនេះបានលើកឡើងពីក្តីបារម្ភពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់ដែលកំពុងកើតឡើងនៅកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយសួរថា តើគោលការណ៍នៃការគោរពដែនអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យមួយ ត្រូវបានអនុវត្តត្រឹមត្រូវដែរទេ?»។

លោកបានអះអាងថា បទល្មើសនេះគឺត្រូវបានរៀបចំជាប្រព័ន្ធ វាគឺជាបញ្ហាឆ្លងដែនដែលប៉ះពាល់ដល់ប្រទេសជាច្រើននៅទូទាំងសកលលោក រួមទាំងកម្ពុជា និងប្រទេសថៃផងដែរ។ លោកបានព្រមាន និងប្រឆាំងដាច់ខាតទៅនឹងសកម្មភាពឯកតោភាគីរបស់ថៃ ដែលដើរតួរនាទីជា «ប៉ូលិសពិភពលោក» មកបំពានលើដែនអធិបតេយ្យរបស់រដ្ឋឯករាជ្យមួយ។
ក្នុងអំឡុងពេលទស្សនកិច្ច អ្នកសារព័ត៌មានត្រូវបានបង្ហាញអគារស្នាក់នៅមានលក្ខណៈដូចបន្ទប់ឃុំឃាំង សៀវភៅណែនាំបណ្តុះបណ្តាល និងការិយាល័យរដ្ឋាភិបាលក្លែងក្លាយ រួមទាំងអ្វីដែលមន្ត្រីថៃអះអាងថា ជាស្ថានីយប៉ូលិសសិង្ហបុរីក្លែងក្លាយ ដែលត្រូវបានប្រើប្រាស់ដោយបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
អាជ្ញាធរថៃបន្ថែមថា បរិវេណទាំងនេះធ្លាប់ជាកន្លែងស្នាក់នៅរបស់កម្មករបោកប្រាស់រាប់ពាន់នាក់ និងមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការដ្រូនក្នុងអំឡុងជម្លោះព្រំដែនកាលពីឆ្នាំមុន។
ពាក់ព័ន្ធនឹងករណីនេះកម្ពុជាបានដាក់លិខិតតវ៉ាជាផ្លូវការ ដោយបញ្ជាក់ថា តំបន់អូរស្មាច់ គឺជាទឹកដីកម្ពុជាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
ក្រសួងព័ត៌មានកម្ពុជាបានឲ្យដឹងថា ការចូលទៅកាន់តំបន់នេះរបស់អ្នកសារព័ត៌មានបរទេស និងអនុព័ន្ធយោធា ដោយគ្មានការអនុញ្ញាត គឺជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
មន្ត្រីកម្ពុជាបានចោទប្រកាន់ថា ប្រទេសថៃកំពុងប្រើប្រាស់ប្រតិបត្តិការប្រឆាំងការបោកប្រាស់តាមអនឡាញ ដើម្បីជាហេតុផលសម្រាប់បន្តវត្តមានយោធារបស់ខ្លួន និងដើម្បីបំភ័ន្តភ្នែកអន្តរជាតិចំពោះជម្លោះព្រំដែននេះ។
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


