ជិះកង់រៃអង្គាសថវិកា Archives - Kampuchea Thmey Daily

មូលនិធិគន្ធបុប្ផាអរគុណគ្រួសារលោក ទីវ តារារិទ្ធិ ដែលអនុញ្ញាតឱ្យកូនប្រុសតែមួយគត់ជិះកង់ផ្សងព្រេងរៃអង្គាស ដើម្បីជីវិតកូនអ្នកដទៃ
មូលនិធិគន្ធបុប្ផាកម្ពុជាអរគុណក្រុមគ្រួសារលោក ទីវ តារារិទ្ធិ ដែលបានអនុញ្ញាតឱ្យកូនប្រុសតែមួយគត់នៅក្នុងគ្រួសារជិះកង់រៃអង្គាសប្រាក់ ដើម្បីសង្គ្រោះជីវិតកុមារនៅកម្ពុជា។ លោក ឃាន តួក ប្រធានផ្នែក ទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងដូច្នេះ ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីជំនួបពិភាក្សាជាមួយក្រុមគ្រួសារលោក ទីវ តារារិទ្ធិ នៅសាលមន្ទីរពេទ្យគន្ធបុប្ផា នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

លោក ឃាន តួក  វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលោក ទីវ តារារិទ្ធ ដែលបានលះបង់កម្លាំងកាយ​ កម្លាំងចិត្ត ពេលវេលា ជិះកង់ធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន៤០ លើចម្ងាយដ៏វែងឆ្ងាយ ជួបប្រទះគ្រោះថ្នាក់ជាច្រើន  ដើម្បីកៀរគថវិកាសម្រាប់អនាគតកុមារនៅកម្ពុជា។  ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជាអំពាវនាវយុវជនកម្ពុជា យកគំរូតាមលោក ទីវ តារារិទ្ធ រួមគ្នាបង្កើតកម្មវិធីកៀរគថវិកាសង្គ្រោះកុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា។

លោក ឃាន តួក  ចាត់ទុកបេសកកម្មជិះកង់រៃអង្គាសប្រាក់សង្គ្រោះជីវិតកុមារកម្ពុជារបស់លោក ទីវ តារារិទ្ធ​ថាពិតជាមានសារៈសំខាន់ខ្លាំង ក្នុងការធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្ត្រីនៅកម្ពុជាបន្តទៀត។

ក្នុងគោលដៅជិះកង់រៃអង្គាសថវិកាឱ្យបាន២៥ម៉ឺនដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់កិច្ចការសង្រ្គោះជីវិតកុមារកម្ពុជា  កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ លោក ទីវ តារារិទ្ធិ បានជិះកង់ចេញពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទៅកាន់ប្រទេសចំនួន៤០ លើចម្ងាយផ្លូវ៥៧០០០គីឡូម៉ែត្រ រយៈពេល៧៣០ថ្ងៃ។

ក្នុងដំណើរផ្សងព្រេងជិះកង់ដោយប្រើកម្លាំងលើផ្លូវដ៏វែងឆ្ងាយ ឆ្លងកាត់អាកាសធាតុអាក្រក់ លោក ទីវ តារារិទ្ធិ រៀបរាប់ថា លោកជួបប្រទះស្ថានភាពអាក្រក់ជាច្រើនស្ទើរតែបណ្ដាលឱ្យបាត់បង់ជីវិត ក្នុងនោះប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរនៅលើផ្លូវដែលមានរថយន្តបើកក្នុងល្បឿនលឿន ជួបប្រទះអាកាសធាតុត្រជាក់ខ្លាំងរហូតដល់-៤០អង្សារ ការធ្វើដំណើរឆ្លងកាត់តំបន់កងទ័ពតាលីបង់ដែលមិនគោរពច្បាប់ ក្នុងប្រទេសអាហ្គានីស្ថាន ជួបប្រទះសត្វព្រៃកាចសាហាវ។

បេសកកម្មជិះកង់ផ្សងព្រេងឆ្លងកាត់របស់លោក ទីវ តារា បានបញ្ចប់ទៅដោយមិនអាចរក​ប្រាក់បានគ្រប់២៥ម៉ឺនដុល្លារតាមផែនការលោកកំណត់មុនពេលធ្វើដំណើរឡើយ។ លោកឱ្យដឹងថា លោករៃអង្គាសប្រាក់បានជាង២១មួយម៉ឺនដុល្លារប៉ុណ្ណោះ ដូច្នេះហើយដើម្បីរៃអង្គាសប្រាក់ឱ្យគ្រប់លោកនឹងជិះកង់ពីភ្នំពេញទៅសៀមរាប ដើម្បីរៃអង្គាសប្រាក់ឱ្យគ្រប់តាមការកំណត់។ យ៉ាងណា ភ្លាមៗក្រោយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបញ្ចប់ទៅ លោក ទីវ តារារិទ្ធិ​ ទទួលបានការឧបត្ថម្ភប្រាក់ចំនួន៣ម៉ឺន៥ពាន់ដុល្លារ ពីក្រុមហ៊ុនភេសជ្ជៈមួយ ដែលការណ៍នេះ ជួយឱ្យផែនការរៃអង្គាសប្រាក់ឱ្យបាន២៥ម៉ឺនដុល្លាររបស់លោកទទួលបានជោគជ័យ។

ជាផែនការបន្ទាប់ពីការជិះកង់លើផ្លូវដ៏វែងឆ្ងាយនេះ លោក តារារិទ្ធិ​ គ្រោងផលិតភាពយន្តឯកសារ នឹងសរសេរសៀវភៅអំពីរឿងរ៉ាវអនុស្សាវរីយ៍ បទពិសោធន៍ល្វីង ជូរចត់ ការប្រឈមគ្រោះថ្នាក់ស្ទើរតែបាត់បង់ជីវិត កើតចេញពីការជិះកង់រយៈពេល២ឆ្នាំ រួចបោះពុម្ពដើម្បីរកប្រាក់បរិច្ចាគជូនមន្ទីរពេទ្យព្យាបាលកុមារបន្តទៀត។

លោក ទីវ តារារិទ្ធិ អំពាវនាវយុវជនកម្ពុជាត្រូវចេះទាញប្រយោជន៍ពីអ្វីដែលខ្លួនស្រឡាញ់ចូលចិត្ត បង្កើតជាប្រយោជន៍រួមសម្រាប់សង្គម ជាពិសេសបង្កើតព្រឹត្តិការណ៍រៃអង្គាសជួយដល់កុមារដែលកំពុងត្រូវការការសង្គ្រោះជីវិតនៅតាមមន្ទីរពេទ្យ ដោយមិនត្រូវធ្វើអ្វីតាមអំពើចិត្តខ្លួនបំពុលសង្គមឡើយ៕

ដោយ៖ ង៉ិល ណារ៉ាត់​

The post មូលនិធិគន្ធបុប្ផាអរគុណគ្រួសារលោក ទីវ តារារិទ្ធិ ដែលអនុញ្ញាតឱ្យកូនប្រុសតែមួយគត់ជិះកង់ផ្សងព្រេងរៃអង្គាស ដើម្បីជីវិតកូនអ្នកដទៃ appeared first on Kampuchea Thmey Daily.

ក្រសួងព័ត៌មាននឹង​ធ្វើសន្នីសិទកាសែតពី​ដំណើរ​បេសកម្មជិះកង់ឆ្លងទ្វីបរបស់យុវជនម្នាក់​នៅចុងសប្ដាហ៍នេះ
រដ្ឋមន្ត្រីព័ត៌មានលោក នេត្រ ភក្ត្រា បានបង្ហាញនូវ​ការ​ពេញចិត្ត​ចំពោះការងារ​របស់​យុវជន​កម្ពុជា​មួយ​រូបឈ្មោះ ទីវ តារារិទ្ធិ ​ដែលបាន​ជិះកង់​ឆ្លង​ទ្វីបក្នុងចំងាយ​ផ្លូវ​រាប់​ម៉ឺនគីឡូម៉ែត្រ​ដើម្បី​កិច្ច​ការ​មនុស្ស​ធម៌​សង្គ្រោះ​កុមារកម្ពុជា។ លោក​រដ្ឋមន្ត្រីក៏បាន​ប្រកាស​រៀបចំ​សន្និសីទ​សារព័ត៌មានមួយ​នៅ​ថ្ងៃ​សុក្រ ទី​១៦ ខែ​ឧសភា ឆ្នាំ២០២៥នេះ ដើម្បីផ្សព្វផ្សាយជូនដល់សាធារណជនផងដែរ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុងពេល​ដែល​លោក​រដ្ឋមន្ត្រីជួប​ជាមួយ​លោក ទីវ តារារិទ្ធិ នៅ​ព្រឹក​ថ្ងៃច័ន្ទ ទី​១២ ខែ​ឧសភា ឆ្នាំ២០២៥នេះ នៅ​ទី​ស្ដីការក្រសួងព័ត៌មាន។

លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរ​ចំពោះទឹកចិត្ត​មនុស្ស​ធម៌ និង​ការ​ប្ដេជ្ញារបស់​លោក ទីវ តារារិទ្ធិ ព្រមទាំងបាន​លើក​ទឹកចិត្តឱ្យបន្តបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនបន្ថែមទៀត នៅក្នុងស្មារតី និងបុព្វហេតុជួយសង្គ្រោះកុមារកម្ពុជា ដែលមកទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។

ចំពោះ​ការ​រៀបចំសន្និសីទសារព័ត៌មាន​នៅ​ថ្ងៃទី​១៦ ខែ​ឧសភាខាង​មុខលោក​រដ្ឋមន្ត្រីបាន​បញ្ជាក់​ថា​ដើម្បីបើកបង្ហាញឱ្យសារព័ត៌មានជាតិ និងអន្តរជាតិ អាចចោទជាសំណួរផ្សេងៗទៅយុវជន តារារិទ្ធិ ពាក់ព័ន្ធនឹងបញ្ហានានាដែលបានជួបប្រទះនៅក្នុងដំណើរបេសកកម្មមនុស្សធម៌ជិះកង់ឆ្ពោះទៅទ្វីបអឺរ៉ុបកន្លង​ទៅ​នេះ។

លោក ទីវ តារារិទ្ធិ ដែលជាអ្នកផ្សងព្រេងដំបូងគេ និងជាអ្នកជិះកង់ដំបូងគេចេញពីប្រទេសកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងបង្ហាញពីដំណើបេសកកម្មរបស់ខ្លួនដោយឆ្លងកាត់ជាង ១៥ប្រទេស នៅលើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ។

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីព័ត៌មាន​ លោក ទីវ តារារិទ្ធិ  បាន​បញ្ជាក់ថា​ក្នុង​ដំណើរ​ផ្លូវ​ជាង​២ម៉ឺនគីឡូម៉ែត្រនេះបានជួបឧបសគ្គជាច្រើន ក៏ប៉ុន្តែវាមិនបានក្លាយជារនាំងបិទផ្លូវដល់ដំណើរកៀងគរថវិកាថវិកាពីសប្បុរសជននានា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានោះទេ។

ដំណើរជិះកង់ផ្សងព្រេងឆ្លងទ្វីប រៃអង្គាសថវិកាជួយដល់កុមារកម្ពុជារបស់លោក ទីវ តារារិទ្ធិ បានប្រព្រឹតទៅបានរយៈពេល ៣៣៨ថ្ងៃ ដោយរាប់ពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥។ យុវជនរូបនេះបានបញ្ជាក់ថានឹងបន្ដដំណើរឆ្លងទ្វីបអាហ្វ្រិកទៀត បន្ទាប់ឆ្លងកាត់ប្រទេសនៅទ្វីបអឺរ៉ុប ដោយបេសកកម្មនេះ អាចចំនាយពេលសរុប ២ឆ្នាំ លើចម្ងាយផ្លូវជាង ៤ម៉ឺនគីឡូម៉ែត្រ។

គួរឱ្យដឹងថាលោក តារារិទ្ធ ធ្លាប់ជោគជ័យម្ដងរួចមកហើយ ក្នុងការជិះកង់ជុំវិញប្រទេសអាស៊ាន កាលពីពាក់កណ្ដាលឆ្នាំ២០២៣។ អ្នកជិះកង់រូបនេះ បានឆ្លងកាត់ ៦ប្រទេសដូចជា៖ វៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី ដោយប្រើរយៈពេលជាង ៣ខែ លើចម្ងាយផ្លូវ ៩ ៧៥០គីឡូម៉ែត្រ និងរៃបានថវិកា ៥៦ ២៥៧ដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ក្រសួងព័ត៌មាននឹង​ធ្វើសន្នីសិទកាសែតពី​ដំណើរ​បេសកម្មជិះកង់ឆ្លងទ្វីបរបស់យុវជនម្នាក់​នៅចុងសប្ដាហ៍នេះ appeared first on Kampuchea Thmey Daily.

ដំណើរជិះកង់កាត់ទ្វីបអឺរ៉ឺប រៃអង្គាសថវិកាដើម្បីកុមារកម្ពុជា ប្រមូលបានជិត ១០មុឺនដុល្លារ ខណៈបេសកកម្មកំពុងបន្ត
គិតចាប់ពីដំណើរបេសកកម្មជិះកង់សប្បុរសធម៌របស់លោក ទីវ តារារិទ្ធ ទៅកាន់ទ្វីបអឺរ៉ុប គឺមានរយៈពេលជាង ៨ខែហើយ និងប្រមូលបានថវិកាពីសប្បុរសជនសរុប ១០០ ០០០ ដុល្លារ កើនជាងទិន្នន័យកាលពីជាង ៣ខែមុន ដែលទទួលបានត្រឹមតែជាង ៣៦០០០ ដុល្លារប៉ុណ្ណោះ ខណៈគោលដៅដែលកំណត់ក្នុងបេសកកម្មនេះ គឺ ២៥០ ០០០ ដុល្លារ ។

នេះបើតាមលោក ទីវ តារារិទ្ធ អ្នកជិះកង់សប្បុរសធម៌ បញ្ជាក់តាមរយៈសម្ភាសមួយកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយយោងតាមទិន្នន័យទាំងពីមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។

រាប់ចាប់ពីដំណើរបេសកកម្មជិះកង់រិះអង្គាសថវិកាឆ្លងប្រទេស ដើម្បីកុមារកម្ពុជា លើកទី២នេះ លោក ទីវ តារារិទ្ធ បានឆ្លងកាត់ឧបសគ្គជាច្រើន ខណៈកំពុងជិះកង់ប្រថុយប្រថាន តស៊ូនឹងស្ថានភាពអាកាសធាតុត្រជាក់ដល់ដកអង្សារទៀតផង។

អត្ថបទពាក់ព័ន្ធ៖
– គ្រោះថ្នាក់នៅឡាវ មិនអាចបង្អាក់ឆន្ទៈ លោក តារារិទ្ធិ បន្តបេសកកម្មជិះកង់រៃអង្គាសថវិកាដើម្បីកុមារកម្ពុជាឡើយ
– ទោះគេប្រាប់ថាជិះកង់រដូវនេះ ត្រជាក់ដល់ -30 ឬ -40°C តែលោក តារារិទ្ធ នៅមានៈបន្តដំណើរដើម្បីកុមារកម្ពុជា
– មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

មកដល់ពេលនេះ លោកបានធ្វើដំណើរដល់ប្រទេសអាហ្គានីស្ថាន (Afghanistan) ហើយ។ លោកបញ្ជាក់ថា លោកបានជួបមិតភក្ត័ថ្មីៗមួយចំនួន ហើយពួកគាត់បានពន្យល់ប្រាប់លោកនូវរឿងរ៉ាវជាច្រើនដែលគួរធ្វើ និងមិនគួរធ្វើនៅក្នុងប្រទេសមួយនេះដើម្បីមានសុវត្ថភាព។

លោកថា “នៅទីនេះគេមិនអនុញ្ញាត្តិឱ្យលក់ Simcard សម្រាប់ជនបរទេសនោះទេ ដូចនេះខ្ញុំអាចនឹងមិនមាន Internet ប្រើប្រាស់នៅតាមផ្លូវធ្វើដំណើរ។ គម្រោងរបស់ខ្ញុំគឺត្រូវជិះកង់លើកំណាតផ្លូវត្រឹមតែ ១ពាន់គីឡូម៉ែតប៉ុណ្ណោះ ដើម្បីទៅឱ្យដល់ព្រំដែនប្រទេសអ៊ីរ៉ង់ Iran និងឆ្លងដែនចូលទៅកាន់ទីនោះ“។

ឆ្លៀតក្នុងឱកាសនេះ​ លើកស្នើដល់សប្បុរសជន បើសិនជាចង់លើកទឹកចិត្តលោក គឺអាចលើកទឹកចិត្តតាមរយៈការបរិច្ចាគថវិកាជួយដល់កុមារតាមរយៈបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា។

គួររម្លឹកថា ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំមុន។

ឯបេសកកម្មទៅកាន់ទ្វីបអឺរ៉ុបលើកនេះ គឺជាដំណើរដ៏វែងឆ្ងាយជាងមុន ក្នុងចម្ងាយប្រមាណជាជាង ២ម៉ឺនគីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ ២៥ ប្រទេស ខណៈបច្ចុប្បន្នលោកបានធ្វើដំណើរឆ្លងកាត់ ឡាវ; ថៃ; បង់ក្លាដែស; ឥណ្ឌា ហើយបាននិងកំពុងបន្តដំណើរទៅគោលដៅបន្ទាប់ៗទៀត។ តួយ៉ាង លោកត្រូវបន្តដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ ២០ប្រទេសទៀត មុននឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដើម្បីនាំយកថវិកាដែលលោករៃអង្គាសបានទាំងអស់ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕ អត្ថបទ៖ សុធាវី

សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l

The post ដំណើរជិះកង់កាត់ទ្វីបអឺរ៉ឺប រៃអង្គាសថវិកាដើម្បីកុមារកម្ពុជា ប្រមូលបានជិត ១០មុឺនដុល្លារ ខណៈបេសកកម្មកំពុងបន្ត appeared first on Kampuchea Thmey Daily.

សាយ ចាប់ផ្តើមកម្មវិធី “បេះដូងអច្ឆរិយ” ដើម្បីបង្ហាញក្តីស្រលាញ់ជូនកុមារកម្ពុជា
“បេះដូងអច្ឆរិយ” ដើម្បីបង្ហាញក្តីស្រលាញ់ជូនកុមារកម្ពុជា ដែលជាគំនិតផ្តួចផ្តើមឡើងពីសំណាក់តារាចម្រៀង Original Song លោកអ៊ួន បឋម ហៅសាយ បានចាប់ផ្តើមហើយ ចាប់ពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដែលគោលដៅចេញពី “រាជធានីភ្នំពេញ-ខេត្តកំពង់ឆ្នាំង”។ នេះបើតាមការឱ្យដឹង ពីលោក សាយ ។

សាយ បានឱ្យដឹងទៀតថា “បេះដូងអច្ឆរិយ” គឺជាកម្មវិធីបង្ហាញក្ដីស្រលាញ់ជូនកុមារនៅកម្ពុជា ដោយការជិះកង់ចេញដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពង់ឆ្នាំង។ លោកថា “ពួកយើងក្រុមការងារ RUN WITH SAI ស្វាគមន៍ការចូលរួមពីពុកម៉ែបងប្អូនទាំងអស់ មកចូលរួមជិះកង់ជូនដំណើរជាមួយគ្នាព្រមទាំងបរិច្ចាគជាមួយយើង ដើម្បីបង្ហាញក្ដីស្រលាញ់ជូនកុមារនៅកម្ពុជា”។

សាយ បន្ថែមទៀតថា “បេះដូងអច្ឆរិយ” បង្ហាញក្ដីស្រលាញ់ជូនកុមារនៅកម្ពុជា ខ្ញុំបាទសាយ នឹងជិះកង់ ,រត់ ,និងហែលទឹកជុំវិញបឹងទន្លេសាប ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានិង មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ខណៈនេះក៏ជាកម្មវិធីអមព្រឹត្តិការណ៍សាទរកម្ពុជា Celebrating Cambodia ក្នុងមោទនភាពជាតិ អត្តសញ្ញាណជាតិ និងការរួបរួមក្រោមទង់ជាតិតែមួយផងដែរ។

ទន្ទឹមនេះ លោកក៏បានអំពាវនាវដល់បងប្អូនមហាជន និងសប្បុរសជន ដើម្បីចូលរួមបរិច្ចាគទាំងអស់គ្នា ដើម្បីបង្ហាញក្ដីស្រលាញ់ជូនកុមារនៅកម្ពុជា។ តារាចម្រៀង Original Song លោក អ៊ួន បឋម ហៅ សាយ ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកថា លោកគឺជាសិល្បករខ្មែរមួយរូប ដែលលេចធ្លោតាមរយ:កិច្ចការងារចូលរួមសង្គម ពិសេស កន្លងមក លោកក៏បានបង្កើតកម្មវិធីរត់ដើម្បីប្រមូលថវិកាជួនដល់មន្ទីពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរជាដើម៕ អត្ថបទ៖ ចាន់រ៉ា

The post សាយ ចាប់ផ្តើមកម្មវិធី “បេះដូងអច្ឆរិយ” ដើម្បីបង្ហាញក្តីស្រលាញ់ជូនកុមារកម្ពុជា appeared first on Kampuchea Thmey Daily.

ទោះគេប្រាប់ថាជិះកង់រដូវនេះ ត្រជាក់ដល់ -30 ឬ -40°C តែលោក តារារិទ្ធ នៅមានៈបន្តដំណើរដើម្បីកុមារកម្ពុជា
សម្រាប់ការជិះកង់ក្នុងតំបន់អាសុីកណ្តាលនៅរដូវរងានេះ ជាការប្រថុយប្រថានខ្លាំងណាស់ ខណៈសីតុណ្ហភាពតំបន់ខ្លះ អាចចុះដល់ -30°C ឬ -40°C ឯណោះ ប៉ុន្តែអ្នកជិះកង់សប្បុរសធម៌ ទីវ តារារិទ្ធ នៅតែមានៈធ្វើដំណើរឥតឈប់ឈរ ក៏ព្រោះតែចង់យកឈ្នះលើភាពភ័យខ្លាចរបស់ខ្លួនឯង និងដើម្បីកុមារកម្ពុជាជាច្រើននាក់ នៅក្នុងមន្ទីពេទ្យ។

កំឡុងដំណើរបេសកកម្មរៃអង្គាសថវិកា ជូនដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជា ជួយដល់កុមារកម្ពុជា លោក ទីវ តារារិទ្ធ បានឱ្យដឹងថា ដំណើរជិះកង់នេះ លោកបានជួបជនជាតិកៀហ្សីស្ថាន និងមានមិត្តភក្តិថ្មីៗជាច្រើន ហើយពួកគេបានហាមប្រាមលោក មិនគួរប្រថុយប្រថានជិះកង់ឡើងទៅលើភ្នំ នៅរដូវរងាបែបនេះទេ ក៏ព្រោះតែអាកាសធាតុត្រជាក់ខ្លាំង ខណៈទីកន្លែងខ្លះអាកាសធាតុអាចធ្លាក់ចុះដល់ -30°C ឬ -40°C ឯណោះ។

តែទោះជាបែបនេះ លោកបញ្ជាក់ថា លោកជាអ្នកធ្វើដំណើរម្នាក់ដែលមានចិត្តមានៈខ្លាំងណាស់ គឺមិនងាយស្តាប់យោបល់គេនោះទេ ហើយតែងតែធ្វើអ្វីមួយដោយជឿលើខ្លួនឯងជានិច្ច។

បើតាមការឱ្យដឹង ដោយសារតែការមិនស្តាប់យោបល់អ្នកណា ពេលវេលាមួយដែលលោកមិនអាចចាកចេញពីលើកំពូលភ្នំទាន់ពេល រហូតបង្ខំចិត្តបោះមូលដ្ឋានដេកនៅលើភ្នំមួយ ដែលអាកាសធាតុធ្លាក់ចុះដល់ជិត -25°C ធ្វើឱ្យលោកត្រជាក់ស្ទើរកកស្លាប់នៅលើភ្នំមួយនោះ។ លោកបន្តថា “ប៉ុន្តែសំណាងល្អណាស់ ដោយសារខ្ញុំមានកាយសមប្បទារឹងមាំ ហើយធន់ទ្រាន់ខ្លាំងណាស់ ទើបអាចបន្តទប់ទល់រហូតដល់ថ្ងៃរះ និងមានឈើងាប់ៗជាច្រើនដើម្បីឱ្យខ្ញុំដុតកម្តៅខ្លួនប្រាណឡើងវិញ”។

យ៉ាងណាមិញ លោកក៏បានបញ្ជាក់ហេតុផលនៃភាពមានៈរបស់លោកដែរថា កាលដែលលោកហ៊ានប្រថុយប្រថាននឹងរឿងទាំងអស់នេះ ក៏ព្រោះតែលោកតែងតែចង់យកឈ្នះលើភាពភ័យខ្លាចរបស់ខ្លួនឯង។ លោកថា “ដើម្បីឈប់ខ្លាចរឿងអ្វីមួយ អ្នកត្រូវតែធ្វើរឿងមួយនោះ” ខណៈអ្នកជិះកង់សប្បុរសធម៌រូបនេះ រំពឹងថា សេចក្តីខិតខំប្រឹងប្រែងរបស់លោកទាំងអស់នេះ អាចពាំនាំអត្ថប្រយោជន៍ទៅដល់កុមារកម្ពជាជាច្រើននាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ។

គួររម្លឹកថា ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំមុន។

ឯបេសកកម្មទៅកាន់ទ្វីបអឺរ៉ុបលើកនេះ គឺជាដំណើរដ៏វែងឆ្ងាយជាងមុន ក្នុងចម្ងាយប្រមាណជាជាង ២ម៉ឺនគីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ ២៥ ប្រទេស ខណៈបច្ចុប្បន្នលោកបានធ្វើដំណើរឆ្លងកាត់ ឡាវ; ថៃ; បង់ក្លាដែស; ឥណ្ឌា ហើយបាននិងកំពុងបន្តដំណើរទៅគោលដៅបន្ទាប់ៗទៀត។ តួយ៉ាង លោកត្រូវបន្តដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ ២០ប្រទេសទៀត មុននឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដើម្បីនាំយកថវិកាដែលលោករៃអង្គាសបានទាំងអស់ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕ អត្ថបទ៖ សុធាវី

សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l

អានបន្ថែម៖
– អ្នកជិះកង់សប្បុរសធម៌ ប្តេជ្ញាបន្តបេសកកម្មរៃអង្គាសប្រាក់ ដើម្បីកុមារ…
– ដើម្បីកុមារកម្ពុជា អ្នកជិះកង់សប្បុរសធម៌ តារារិទ្ធ ដាក់លក់ស្នាដៃសិល…
– លោក ទីវ តារារិទ្ធិ ត្រេកអរដែលសាធារណជនទទួលស្គាល់សេចក្តីព្យា…
– លោក ទីវ តារារិទ្ធិ បានសរសេរកំណត់ហេតុមួយ នៃការជិះកង់ផ្សង…
– លោក ទីវ តារារិទ្ធិ សង្ឃឹមថា រាល់ការតស៊ូរបស់លោក មិនខ្លាចសូម្បី…
– គ្រោះថ្នាក់នៅឡាវ មិនអាចបង្អាក់ឆន្ទៈ លោក តារារិទ្ធិ បន្តបេសកកម្ម…

The post ទោះគេប្រាប់ថាជិះកង់រដូវនេះ ត្រជាក់ដល់ -30 ឬ -40°C តែលោក តារារិទ្ធ នៅមានៈបន្តដំណើរដើម្បីកុមារកម្ពុជា appeared first on Kampuchea Thmey Daily.

ថ្ងៃនេះលោក ទីវ តារារិទ្ធិ ចាប់ផ្តើមដំណើរជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកា ដើម្បីជួយកុមារកម្ពុជា
នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជារបស់លោក ទីវ តារារិទ្ធិ បានចាប់ផ្តើមហើយ ដោយចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ បន្តទៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប និងបន្តជិះកង់ឆ្លងកាត់ប្រទេសចំនួន២៥ រាប់ពីប្រទេសកម្ពុជារហូតដល់ទ្វីបអឺរ៉ុប ក្នុងចម្ងាយសរុប២០ ០០០គីឡូម៉ែត្រ ដើម្បីអង្គាសប្រាក់ឱ្យបានប្រមាណ២៥ម៉ឺនដុល្លារបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី០៦ នេះ លោក ទីវ តារារិទ្ធិ បានបង្ហាញអារម្មណ៍រីករាយ និងមានមោទនភាពក្នុងការចាប់ផ្តើមដំណើរជិះកង់ ពីប្រទេសកម្ពុជា ទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់ដំណើរការការព្យាបាលនៅមន្ទីរពេទ្យ២ នៅខេត្តសៀមរាប គឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣។ ក្នុងនាមជាអ្នកស្រឡាញ់  ការជិះកង់តាំងពីឆ្នាំ២០១៧ និងបានធ្វើដំណើរស្ទើរគ្រប់ទីកន្លែង  ក្នុងប្រទេសកម្ពុជា លោក ទីវ តារារិទ្ធិ បានរៀនសូត្រ និងឃើញទិដ្ឋភាពសង្គមជាច្រើន នៅតំបន់ដាច់ស្រយាល ដែលមានភាពខ្វះខាត ក្នុងជីវភាពរស់នៅ តំបន់ខ្លះខ្វះគ្រូពេទ្យ និងថ្នាំសង្កូវជាដើម។ ការណ៍នេះហើយ ដែលជំរុញទឹកចិត្ត របស់លោកក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ចង់បង្កើតកម្មវិធីមួយដែលអាចជួយដល់សង្គមបាន។

ឆ្នាំមុន យុវជន ទីវ តារារិទ្ធិ បានសម្រេចក្ដីស្រមៃលើកទី១របស់លោក  ដោយបានបង្កើត កម្មវិធី ជិះកង់ជុំវិញប្រទេសនៅតំបន់អាស៊ានចំនួន៦ប្រទេស ដោយបានរៃអង្គាសថវិកាជិត៦ម៉ឺនដុល្លារ     អាមេរិក ជួយដល់មន្ទីរពេទ្យកុមារអង្គរ។

កម្មវិធីនៅពេលនោះ លោកត្រូវជិះកង់លើចម្ងាយផ្លូវប្រមាណ៩ពាន់គីឡូម៉ែត្រ និងប្រើរយៈពេល៣ខែ។ ចំណែកលើកទី២ទៅកាន់តំបន់អឺរ៉ុបនេះវិញ ជាការធ្វើដំណើរវែងឆ្ងាយ និងប្រើរយៈពេលពេញមួយឆ្នាំ ដោយឆ្លងកាត់ប្រទេសចំនួន២៥ លើចម្ងាយផ្លូវលើសពី២ម៉ឺនគីឡូម៉ែត្រ។ ប្រទេសដែលលោក ទីវ តារារិទ្ធិ នឹងឆ្លងកាត់មុនគេ គឺចេញពីកម្ពុជាឆ្លងចូលប្រទេសឡាវ ថៃ បន្តទៅបង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌា ចូលតំបន់អាស៊ីកណ្ដាល មជ្ឈឹមបូព៌ា និងរហូតដល់ទ្វីបអឺរ៉ុប ទៅដល់អឺរ៉ុប យុវជនរូបនេះរំពឹងថា នឹងអាចជិះបានច្រើនប្រទេស ពិសេសគោលដៅទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានមុនកម្មវិធីជិះកង់នៅមន្ទីរពេទ្យកុមារអង្គរ លោក ទីវ តារារិទ្ធី លើកឡើងដូច្នេះថា៖« ខ្ញុំគ្រាន់តែជាយុវជនខ្មែរម្នាក់ដែលស្រឡាញ់ការធ្វើដំណើរ មានក្ដីស្រម៉ៃ ហើយតំណាង  ឱ្យយុវជនខ្មែរ បានដាក់ទង់ជាតិកម្ពុជាធ្វើដំណើរទៅកន្លែងជាច្រើន ហើយកន្លងទៅ មានការគាំទ្រពីសំណាក់ប្រជាជាតិ អាស៊ានយើង ហើយឆ្នាំនេះខ្ញុំនៅតែមានមោទនភាព ដែលតំណាង ឱ្យយុវជនខ្មែរ នាំទង់ជាតិខ្មែរ ឆ្លងកាត់ប្រទេសជាច្រើន ហើយបង្ហាញឱ្យគេឃើញពីភាពខ្លាំងរបស់យើង ឱ្យគេឃើញពីភាពអស្ចារ្យថាយុវជនយើងគឺមានភាពខ្លាំង ហើយយកចិត្តទុកដាក់លើសង្គមទៀត»។

លោក ទីវ តារារិទ្ធិ ក៏រំពឹងថា លោកនឹងអាចធ្វើជាគម្រូដល់យុវជនផ្សេងទៀតក្នុងការបង្កើត កម្មវិធីសប្បុរសធម៌ផ្សេងៗដើម្បីជួយសង្គម។ លោកចង់ឱ្យយុវជនជឿលើឆន្ទះរបស់ខ្លួនឯង ក្នុងការធ្វើអ្វីដើម្បីបុព្វហេតុសង្គមជាតិ។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា ប្រធានមន្ទីរពេទ្យកុមារអង្គរ បង្ហាញការយល់ឃើញថា ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិតពិតជារីករាយណាស់ ដែលលោក ទីវ តារារិទ្ធិ ធ្វើសម្រាប់សង្គមជាតិ ក៏ដូចជាបានរួមចំណែករកមូលនិធិជួយព្យាបាលកុមារខ្វះខាតនៅប្រទេសកម្ពុជា។ លោកបន្ថែមថា កិច្ចការងារដែលលោក ទីវ តារារិទ្ធិ កំពុងធ្វើនេះ ក៏កំពុងលើកទឹកចិត្ត  ដល់ប្រជាពលរដ្ឋ ខ្មែរក្នុងការគាំទ្រកម្មវិធីសប្បុរសធម៌ និងជាការផ្តួចផ្តើមជួយមន្ទីរពេទ្យ២ដែលកំពុងជួយព្យាបាលកុមារ ដោយឥតគិតថ្លៃ នោះគឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧។

លោក ងួនច័ន្ទភក្រ្តា យល់ថា គម្រូវីរៈភាពរបស់លោក ទីវ តារារិទ្ធិ ក៏កំពុងផ្សព្វផ្សាយ និងលើកស្ទួយកិត្យានុភាពរបស់ ប្រទេសកម្ពុជា ទៅកាន់ឆាកអន្តរជាតិផងដែរ តាមរយៈការជិះកង់កាត់តាមប្រទេសជាច្រើន។

លោក ងួន ច័ន្ទភាក្រ្តា លើកឡើងដូច្នេះ៖« នេះលើកទី២ដែលជាបេសកម្មវែងឆ្ងាយ និងការលះបង់ខ្លាំង  និងរំពឹងថា លោក ទីវ តារារិទ្ធិ នឹងរៃអង្គាសបានថវិកាច្រើន ដើម្បីជួយកុមារកម្ពុជា ហើយស្របពេលមន្ទីរពេទ្យកុមារអង្គរប្រារព្ធខួប២៥ឆ្នាំផង ដែលគាត់ចង់ចូលរួមអបអរខួបនេះដែរ ដើម្បីបរិច្ចាគជួយមន្ទីរពេទ្យ ជួយកុមារកម្ពុជា និងសង្ឃឹមថា ថវិកាទាំងនោះនឹងរួមចំណែកជួយ កុមារ ជាច្រើនដែលកំពុងខ្វះខាត។ នេះជាការលះបង់ដ៏អស្ចារ្យមែនទែនសម្រាប់យុជន ក្នុងនាមថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមជូនពរលោក តារារិទ្ធិ ប្រកបដោយជោគជ័យ ហើយសុខភាពល្អ ធ្វើដំណើរទៅប្រកបដោយសុវត្ថិភាព ទាំងកំឡុងពេលបេសកកម្ម និងត្រឡប់មកវិញ»៕

ដោយ៖ជុន កុសល

ចុចអាន៖ លោក ទីវ តារារិទ្ធិ នឹងជិះកង់ពីកម្ពុជាទៅទ្វីបអឺរ៉ុបឆ្លងកាត់ប្រទេស២៥ ដើម្បីអង្គាសប្រាក់ជួយព្យាបាលកុមារ

The post ថ្ងៃនេះលោក ទីវ តារារិទ្ធិ ចាប់ផ្តើមដំណើរជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកា ដើម្បីជួយកុមារកម្ពុជា appeared first on Kampuchea Thmey Daily.

លោក ទីវ តារារិទ្ធិ នឹងជិះកង់ពីកម្ពុជាទៅទ្វីបអឺរ៉ុបឆ្លងកាត់ប្រទេស២៥ ដើម្បីអង្គាសប្រាក់ជួយព្យាបាលកុមារ
នៅវេលាម៉ោង០៦ ព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤  លោក ទីវ តារារិទ្ធិ  នឹងជិះកង់ចេញពីទីតាំងមុខមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយកុមារកម្ពុជា។ នេះបើតាមការឱ្យដឹងពីសំណាក់លោក ទីវ តារារិទ្ធិ អ្នកជិះកង់ ដើម្បីកុមារកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយកម្មវិធី «ជិះកង់ ដើម្បីកុមារកម្ពុជា ពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប»។

(រូបថតផ្ដល់ឱ្យដោយលោក ទីវ តារារិទ្ធិ។)

តាមគម្រោងដែលលោក​ ទីវ តារារិទ្ធិ គ្រោងទុក ក្នុងរយៈពេលមួយឆ្នាំគឺលោក នឹងជិះកង់ចេញពីខេត្តសៀមរាប ឆ្លងចូលទៅកាន់ប្រទេសឡាវ ហើយចូលទៅកាន់ប្រទេសថៃ បន្តទៅបង់ក្លាដែស ចូលទៅឥណ្ឌា បន្តទៅប៉ាគីស្ថាន ឆ្លងទៅអាហ្វហ្កានីស្ថាន ចេញទៅកាហ្សាក់ស្ថាន ចូលទៅតាហ្សីគីស្ថាន ឆ្លងកាត់អូសបេគីស្ថាន តួកម៉េនីស្ថាន អ៊ីរ៉ង់  តួកគី ប៊ុលហ្ការី រូម៉ានី ហុងគ្រី  អូទ្រីស អាល្លឺម៉ង់ ស្វីស អេស្ប៉ាញ ព័រទុហ្គាល់ ហូឡង់ បារាំង  ន័រវេស និងប្រទេសអ៊ីតាលី ដែលដំណើរជិះកង់ពីកម្ពុជាទៅទ្វីបអឺរ៉ុបនេះ គឺមានចម្ងាយសរុប២០ ០០០គីឡូម៉ែត្រ។ លោក តារារិទ្ធ បានឱ្យដឹងដែរថា ដោយសារតែប្រទេសមួយចំនួនដែលលោកឆ្លងកាត់ ដូចជាប្រទេសមីយ៉ាន់ម៉ា អាហ្វហ្កានីស្ថាន និងប្រទេសអ៊ីរ៉ង់ កំពុងមានបញ្ហាសង្គ្រាម អសន្តិសុខ អស្ថេរភាពនយោបាយ ហេតុដូច្នេះ លោកត្រូវធ្វើដំណើរតាមជើងយន្តហោះ ដើម្បីរំលងប្រទេសដែលគ្មានសុវត្ថិភាពទាំងនោះ។

(រូបថតផ្ដល់ឱ្យ ដោយ ខឹម សុវណ្ណរ៉ា។)

តាមការអះអាងរបស់លោក ទីវ តារារិទ្ធិ គឺលោកទទួលបានការជួយជ្រោមជ្រែងពីសំណាក់ស្ថានទូតបារាំងប្រចាំកម្ពុជា តាមរយៈការផ្ដល់ទិដ្ឋការពិសេសឱ្យលោកមានភាពងាយស្រួល ធ្វើកម្មវិធីជិះកង់សប្បុរសធម៌នេះនៅក្នុងទ្វីបអឺរ៉ុបតែម្ដង។

តាមផែនការ អំឡុងពេលធ្វើដំណើរលោក តារារិទ្ធិ នឹងផ្ដិតរូបភាព និងវីដេអូ រួចផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន ដោយឆ្លៀតឱកាសនោះ  លោក នឹងអំពាវនាវ​តាមវីដេអូ ឱ្យសប្បុរសជន បរិច្ចាគថវិកា ចូលទៅក្នុងគណនីធនាគាររួមដោយមានភាគីមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ តាមលោក តារារិទ្ធិ គណនីពិសេសនេះ គឺលោកជាមួយតំណាងមន្ទីរពេទ្យទាំង២ បានបង្កើតឡើងជាមួយធនាគារអេស៊ីលីដា ជាគណនីអន្តរជាតិ ទោះបីសប្បុរសជនប្រើប្រាស់គណនីរបស់ធនាគារណាមួយ ក្នុងប្រទេសណាក៏ដោយ ក៏អាចបរិច្ចាគចូលទៅក្នុងគណនីសប្បុរសធម៌នេះបានដែរ។

(រូបថត លោក ទីវ តារារិទ្ធិ អ្នកជិះកង់ ដើម្បីកុមារកម្ពុជា។ រូបថតផ្ដល់ឱ្យ ដោយ ខឹម សុវណ្ណរ៉ា។)

ជុំវិញកម្មវិធីសប្បុរសធម៌ «ជិះកង់ ដើម្បីកុមារកម្ពុជា ពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» របស់លោក តារារិទ្ធិ នៅក្នុងឆ្នាំ២០២៤ នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា បានចាត់ទុកថា ជាបេសកកម្មមនុស្សធម៌មួយដ៏មានសារៈសំខាន់ ស្របពេលដែលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើសិទ្ធិ និងសុខមាលភាពរបស់កុមារ និងទារក។ ដោយហេតុថា កម្មវិធីសប្បុរសធម៌ជិះកង់ពីកម្ពុជាទៅទ្វីបអឺរ៉ុបនេះ មានសារៈសំខាន់សម្រាប់ កុមារ លោករដ្ឋមន្ត្រី បានអះអាងថា ក្រសួងព័ត៌មានបានគាំទ្រចំពោះបេសកកម្មនេះ ហើយក្រសួង ក៏ជាដៃគូរផ្សព្វផ្សាយពីដំណើររបស់លោក តារារិទ្ធិ។

ក្នុងពេលជិះកង់ឆ្លងកាត់ប្រទេសនីមួយៗ លោក តារារិទ្ធិ នឹងចងភ្ជាប់នូវទង់ជាតិកម្ពុជាជាប់នឹងកង់របស់លោកជានិច្ច។ តាមលោក នេត្រ​ ភក្រ្តា សកម្មភាពនេះ គឺមោទនភាពមួយដែលក្នុងនាមជាកូនខ្មែរ ដែលបានផ្សព្វផ្សាយពីប្រទសរបស់ខ្លួន តាមរយៈសកម្មភាពមនុស្សធម៌។

(រូបថត រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា។ រូបថតផ្ដល់ឱ្យ ដោយ ខឹម សុវណ្ណរ៉ា។ )

តាមការឱ្យដឹងពីសំណាក់បុរសដែលជិះកង់ ក្នុងបុព្វហេតុជួយកុមាររូបនេះ ដើម្បីធ្វើសកម្មភាពសប្បុរសធម៌នេះបាន លោកត្រូវលាឈប់ពីការងារដែលជាប្រភពចំណូលក្រាស់ក្រែលរបស់ខ្លួន និងត្រូវជម្នះចិត្តគ្រួសាររបស់ខ្លួនដែលហាមមិនឱ្យធ្វើដំណើរផ្សងព្រេងប្រថុយប្រថានបែបនេះ ក្នុងគោលដៅធ្វើយ៉ាងណាប្រគល់ថវិកាឱ្យបាន២៥០ ០០០ដុល្លារ ដើម្បីប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ​និងមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ទុកព្យាបាលកុមារ ។

ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារអង្គរ លោក វ៉ា វីរៈ បានចាត់ទុកលោក តារារិទ្ធិ គឺជាវីរៈបុរសសម្រាប់កុមារមួយរូប ព្រោះលោកធ្វើកម្មវិធីជិះកង់ ដើម្បីកុមារកម្ពុជា ក្នុងរយៈចម្ងាយឆ្ងាយ ឆ្លងកាត់ប្រទេសជាច្រើន​ ឆ្លងកាត់ទ្វីប​ ត្រូវប្រឈមបញ្ហាអាកាសធាតុ សុវត្ថិភាព ឧបសគ្គផ្សេងៗ។

(រូបថត សមាជិកក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារអង្គរ លោក វ៉ា វីរៈ។ រូបថតផ្ដល់ឱ្យ ដោយ ខឹម សុវណ្ណរ៉ា។)

ចំណែកឯ ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ឃាន តួក  បានថ្លែងអំណរគុណចំពោះលោក តារារិទ្ធិ ដែលបានធ្វើកម្មវិធីសប្បុរសធម៌នេះឡើង ទោះត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិការផ្ទាល់ខ្លួន។

ក្រៅពីនេះ លោក​រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវដល់ក្រុមហ៊ុន​​ឯកជន និងសប្បុរសជនទាំងអស់ មេត្តាចូលរួមបរិច្ចាគក្នុងកម្មវិធី«ជិះកង់ ដើម្បីកុមារកម្ពុជា ពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» របស់លោក ទីវ តារារិទ្ធិ។

(រូបថត ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ឃាន តួក។ រូបថតផ្ដល់ឱ្យ ដោយ ខឹម សុវណ្ណរ៉ា។)

គួរឱ្យដឹងថា នេះមិនមែនជាលើកទីមួយឡើយ ដែល លោក ទីវ តារារិទ្ធិ ធ្វើកម្មវិធីជិះកង់មនុស្សធម៌បែបនេះ ពោលគឺកាលពីពាក់កណ្ដាលឆ្នាំ២០២៣ លោកបានជិះកង់ទៅកាន់ប្រទេសចំនួន៦នៅតំបន់អាស៊ានអាស៊ានរួមមានប្រទេសវៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងសិង្ហបុរី។ កាលណោះលោក តារារិទ្ធិ ចំណាយពេលជាង ៣ខែ ដោយជិះលើរយៈចម្ងាយផ្លូវ ៩ ៧៥០គីឡូម៉ែត្រ អង្គាសបានថវិការ ៥៦ ២៥៧ដុល្លារ ប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ៕

(រូបថតផ្ដល់ឱ្យ ដោយ ខឹម សុវណ្ណរ៉ា។)

(រូបថត លោក តារារិទ្ធិ ជិះកង់ ដើម្បីធ្វើកម្មវិធីសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារអង្គរ កាលពីពាក់កណ្ដាលឆ្នាំ២០២៣កន្លងទៅ។ រូបថតផ្ដល់ឱ្យដោយលោក ទីវ តារារិទ្ធិ។ )

(រូបថត លោក តារារិទ្ធិ ជិះកង់ ដើម្បីធ្វើកម្មវិធីសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារអង្គរ កាលពីពាក់កណ្ដាលឆ្នាំ២០២៣កន្លងទៅ។ រូបថតផ្ដល់ឱ្យដោយលោក ទីវ តារារិទ្ធិ។ )

The post លោក ទីវ តារារិទ្ធិ នឹងជិះកង់ពីកម្ពុជាទៅទ្វីបអឺរ៉ុបឆ្លងកាត់ប្រទេស២៥ ដើម្បីអង្គាសប្រាក់ជួយព្យាបាលកុមារ appeared first on Kampuchea Thmey Daily.

សហព័ន្ធកីឡាទោចក្រយានកម្ពុជា ជិះកង់ប្រមូលមូលនិធិសប្បុរសធម៌ ដើម្បីទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ
សហព័ន្ធកីឡាទោចក្រយានកម្ពុជា ជិះកង់ប្រមូលមូលនិធិសប្បុរសធម៌ ដើម្បីទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ។ ទឹកប្រាក់ដែលទទួលបានពីការជិះកង់ប្រមូលមូលនិធិសប្បុរសធម៌ ទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរ មានចំនួន ២១ ១១១ ១០០រៀល ដោយមាន កីឡាករមកពីប្រទេស ហ្វីលីពីន បារាំង អង់គ្លេស វៀតណាម និងកម្ពុជាចូលរួម។ ការរៀបចំជិះកង់ប្រមូលមូលនិធិសប្បុរសធម៌នេះ ក្រោមការដឹកនាំដោយលោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា។

តាមការបញ្ជាក់របស់ លោក នូ ចំរើន បានឱ្យដឹងថា ការរៀបចំជិះកង់ប្រមូលមូលនិធិសប្បុរសធម៌នេះ ក្នុងគោលបំណង ដើមី្បកៀងគរសម្ភារៈ ថវិកា ពីអ្នកបានចុះឈ្មោះ ក៏ដូចសប្បុរសជន សម្រាប់ជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ និងធ្វើការផ្សព្វផ្សាយពីកីឡាទោចក្រយានកម្ពុជា ដែលមានក្លឹបជាច្រើន នៅកម្ពុជា បានមករួមគ្នាជឹះកង់ចេញពីភ្នំពេញ ឆ្ពោះមកខេត្តសៀមរាប។ ព្រមទាំងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលជាឆ្នាំទស្សនាសៀមរាប ស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលដៅធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជា កាន់មានសន្ទុះកើនឡើង។

លោកបានបន្តទៀតថា យោងតាមទន្ន័យនៃការចុះឈ្មោះមានកីឡាករចំនួន ២៣៨នាក់ ដែលក្នុងនោះ ក៏មានក្រុមកីឡាករដែលបានចូលរួមអបអរសាទរ ជូនដំណើរគាំទ្រដល់អ្នកកីឡាករជិះកង់នេះ ដែលមានខេត្តជាប់ផ្លូវជាតិលេខ៦ មានខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប ដែលបានចូលរួមជូនដំណើរ ចេញពីរាជធានីភ្នំពេញ មកសៀមរាប មានប្រមាណជា ៥០០នាក់ ចូលរួម ហើយមកដល់ព្រំប្រទល់ខេត្តនីមួយៗ ទើបត្រឡប់ទៅវិញ។ ក្នុងនោះកម្មវិធីនេះដែរ ក៏មានកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចតាមបណ្តាខេត្ត ក្នុងការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍តាមដងផ្លូវទៀតផង។

លោក នូ ចំរើន បានបញ្ជាក់ថា ក្រុមកីឡាករដែលបានចូលរួមជិះកង់ពេលនេះ មួយចំនួនមិនមែនជាកីឡាករអាជីព ឬ កីឡាករកម្រិតខ្ពស់នោះឡើយ តែពួកគេមានឆន្ទះក្នុងការស្រឡាញ់វិស័យកីឡាជិះកង់  ដែលបង្កនូវភាពសប្បាយរីករាយ និងធ្វើឱ្យកាយសម្បទាកាន់តែរឹងមាំ និងសុខភាពមាំមួន។ ម៉្យាងទៀតការប្រមូលមូលនិធិសម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរ មានចំនួន ២១ ១១១ ១០០រៀល ដែលទទួលបានពីអ្នកចុះឈ្មោះជិះកង់ និងមួយផ្នែកទៀតទទួលបានពីការចូលរួមពីសប្បុរសជនជួយដល់មន្ទីរពេទ្យកុមារអង្គរ។

លោកបញ្ជាក់ទៀតថា ការជិះកង់ប្រមូលមូលនិធិនេះ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំកម្មវិធីជិះកង់នេះ ក្នុងមួយឆ្នាំមានពីរលើក។ ក្នុងនោះ លើកទីមួយធ្វើនៅថ្ងៃទី១ មិថុនា សម្រាប់ទ្រទង់មន្ទីរពេទ្យកុមារអង្គរ និងលើកទី២ ធ្វើនៅចុងឆ្នាំ ក្នុងខែធ្នូ ដើមី្បប្រមូលមូលនិធិទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា(ជ័យវរ្ម័នទី៧) ហើយនេះក៏ជាលើកទី១ ផងដែរ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមគាំទ្រវិស័យកីឡាជិះកង់ ក្នុងការប្រមូលមូលនិធិទ្រទ្រង់ដល់មន្ទីរពេទ្យទាំងពីរ ក្នុងការជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជា៕

អត្ថបទ៖ គឿន វេត

The post សហព័ន្ធកីឡាទោចក្រយានកម្ពុជា ជិះកង់ប្រមូលមូលនិធិសប្បុរសធម៌ ដើម្បីទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ appeared first on Kampuchea Thmey Daily.