ជីវិតកម្សាន្ដ
ដើម្បីកុមារកម្ពុជា អ្នកជិះកង់សប្បុរសធម៌ តារារិទ្ធ ដាក់លក់ស្នាដៃសិល្បៈសិល្បករមួយរូប រកថវិកាគាំទ្របេសកកម្ម
ដើម្បីបន្តដំណើរបេសកកម្មជិះកង់រៃអង្គាសថវិកាជួយដល់កុមារកម្ពុជា លោក ទីវ តារារិទ្ធិ បានដាក់លក់ស្នាដៃសិល្បៈមួយ ពោរពេញដោយការច្នៃប្រឌិត ផ្គុំឡើងពីសំបកខ្មៅដៃ របស់លោក ចាន់ ដានី សិល្បករមួយរូប ដែលមានភាពបុិនប្រសព្វខាងច្នៃបង្កើតរូបភាពពីគ្រាប់ធញ្ញជាតិ ឬកម្ទេចរបស់ផ្សេងៗ ក្នុងតម្លៃ ៣២០០ដុល្លារ ។ ខណៈការដាក់លក់ស្នាដៃនេះ ក្នុងបំណងរកប្រាក់មកជួយឧបត្ថម្ភបេសកកម្មជិះកង់សប្បុរសធម៌ ទៅកាន់ទ្វីបអឺរ៉ុប និងបន្តទៅកាន់ទ្វីបអាហ្រ្វិក ក៏ព្រោះតែបច្ចុប្បន្ន ថវិកាបំពេញបេសកកម្មរបស់លោកមានតិចតួចស្តួចស្តើងខ្លាំង។

បើតាមលោក ទីវ តារារិទ្ធ សិល្បៈគំនូរពេញដោយការច្នៃប្រឌិតនេះ ជាការសហការរវាងលោក និងម្ចាស់ស្នាដៃគឺ លោក ចាន់ ដានី ជាការគាំទ្រដល់បេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា ខណៈលើកទី១ លោកបានសហការជាមួយនឹងវិចិត្រករមា្នក់ផ្សេងទៀត (រ៉ូប៊ីត) ដើម្បីរកប្រាក់ឧបត្ថម្ភដល់ដំណើរនេះផងដែរ ដែលលក់បាន ២៥០០ដុល្លារ។
ឯថវិកាដែលរកបាននៅពេលនោះ ពោលគឺប្រហែល ៦ខែមុន ត្រូវបានបែងចែកជា ៣ចំណែក ដោយមួយចំណែកសម្រាប់ដំណើរជិះកង់ មួយចំណែកសម្រាប់ម្ចាស់ស្នាដៃ និងបានឧបត្ថម្ភដល់កុមារា ឆលី ២០% នៃថវិកាដែលរកបាន។

អ្នកជិះកង់សប្បុរសរូបនេះ ក៏បានបញ្ជាក់ផងដែរ ពីការកែប្រែផែនការធ្វើដំណើររបស់លោក ដែលមិនត្រឹមតែជិះកង់ទៅកាន់ទ្វីបអឺរ៉ុបប៉ុណ្ណោះទេ តែលោកនឹងបន្តទៅកាន់ទ្វីបអាហ្រ្វិកថែមទៀត ដើម្បីស្វែងរកការឧបត្ថម្ភឱ្យកាន់តែច្រើន សម្រាប់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។
តួយ៉ាង ក្នុងដំណើរដ៏វែងឆ្ងាយកន្លះឆ្នាំនេះ ថវិកាដែលប្រមូលបានមានចំនួនតិចតួចនៅឡើយ បើធៀបនឹងបេសកកម្មរបស់លោក ក្នុងតំបន់អាសុី គឺទទួលបានត្រឹមតែជាង ៣៦០០០ដុល្លារប៉ុណ្ណោះ។ នេះបើតាមការបញ្ចាក់របស់លោក ទីវ តារារិទ្ធ ក្នុងការ live កាលពីថ្ងៃទី ២៧ វិច្ឆិកា កន្លងទៅថ្មីៗនេះ។ ខណៈចំនួននេះ គឺមានការចូលរួមពីស្ថាប័ន និងធនាគារមួយចំនួនផងដែរ។
ក្នុងដំណើរនៃបេសកកម្មជិះកង់រៃអង្គាសថវិការបស់ លោក ទីវ តារារិទ្ធិ ច្រើនខែមកនេះ លោកបានឆ្លងកាត់ ប្រទេសឡាវ; ថៃ; បង់ក្លាដែស; ឥណ្ឌា និងកំពុងបន្តដំណើរលើទឹកដីតំបន់អាសុីកណ្តាល។
ក្នុងដំណើរបេសកកម្មនេះទៀតសោត លោកបានចំណាយថវិកាផ្ទាល់ខ្លួនច្រើនផងដែរ ពិសេសសម្ភារៈជិះកង់មួយចំនួន និងចំណាយលើសំបុត្រយន្តហោះ ក៏ព្រោះតែមិនអាចជិះកង់ឆ្លងកាត់តំបន់ជួរភ្នំហិមាល័យ ទៅកាន់ប៉ាគីស្ថានតាមគម្រោងបាន ដោយសារព្រំដែនរវាងភាគខាងជើងឥណ្ឌា និង ប៉ាគីស្ថាន ត្រូវបានបិទ។ ខណៈបច្ចុប្បន្ន លោកក៏កំពុងត្រូវការថវិកាបន្ថែមដើម្បីគាំទ្រដល់បេសកកម្មនេះបន្តទៀតផងដែរ។

គួររម្លឹកថា ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំមុន។
ឯបេសកកម្មទៅកាន់ទ្វីបអឺរ៉ុបលើកនេះ គឺជាដំណើរដ៏វែងឆ្ងាយជាងមុន ក្នុងចម្ងាយប្រមាណជាជាង ២ម៉ឺនគីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ ២៥ ប្រទេស ខណៈបច្ចុប្បន្នលោកបានធ្វើដំណើរឆ្លងកាត់ ឡាវ; ថៃ; បង់ក្លាដែស; ឥណ្ឌា ហើយបាននិងកំពុងបន្តដំណើរទៅគោលដៅបន្ទាប់ៗទៀត។ តួយ៉ាង លោកត្រូវបន្តដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ ២០ប្រទេសទៀត មុននឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដើម្បីនាំយកថវិកាដែលលោករៃអង្គាសបានទាំងអស់ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕ អត្ថបទ៖ សុធាវី
សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


