ជីវិតកម្សាន្ដ
សាយ ចាប់ផ្តើមកម្មវិធី “បេះដូងអច្ឆរិយ” ដើម្បីបង្ហាញក្តីស្រលាញ់ជូនកុមារកម្ពុជា
“បេះដូងអច្ឆរិយ” ដើម្បីបង្ហាញក្តីស្រលាញ់ជូនកុមារកម្ពុជា ដែលជាគំនិតផ្តួចផ្តើមឡើងពីសំណាក់តារាចម្រៀង Original Song លោកអ៊ួន បឋម ហៅសាយ បានចាប់ផ្តើមហើយ ចាប់ពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដែលគោលដៅចេញពី “រាជធានីភ្នំពេញ-ខេត្តកំពង់ឆ្នាំង”។ នេះបើតាមការឱ្យដឹង ពីលោក សាយ ។

សាយ បានឱ្យដឹងទៀតថា “បេះដូងអច្ឆរិយ” គឺជាកម្មវិធីបង្ហាញក្ដីស្រលាញ់ជូនកុមារនៅកម្ពុជា ដោយការជិះកង់ចេញដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពង់ឆ្នាំង។ លោកថា “ពួកយើងក្រុមការងារ RUN WITH SAI ស្វាគមន៍ការចូលរួមពីពុកម៉ែបងប្អូនទាំងអស់ មកចូលរួមជិះកង់ជូនដំណើរជាមួយគ្នាព្រមទាំងបរិច្ចាគជាមួយយើង ដើម្បីបង្ហាញក្ដីស្រលាញ់ជូនកុមារនៅកម្ពុជា”។
សាយ បន្ថែមទៀតថា “បេះដូងអច្ឆរិយ” បង្ហាញក្ដីស្រលាញ់ជូនកុមារនៅកម្ពុជា ខ្ញុំបាទសាយ នឹងជិះកង់ ,រត់ ,និងហែលទឹកជុំវិញបឹងទន្លេសាប ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានិង មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ខណៈនេះក៏ជាកម្មវិធីអមព្រឹត្តិការណ៍សាទរកម្ពុជា Celebrating Cambodia ក្នុងមោទនភាពជាតិ អត្តសញ្ញាណជាតិ និងការរួបរួមក្រោមទង់ជាតិតែមួយផងដែរ។
ទន្ទឹមនេះ លោកក៏បានអំពាវនាវដល់បងប្អូនមហាជន និងសប្បុរសជន ដើម្បីចូលរួមបរិច្ចាគទាំងអស់គ្នា ដើម្បីបង្ហាញក្ដីស្រលាញ់ជូនកុមារនៅកម្ពុជា។ តារាចម្រៀង Original Song លោក អ៊ួន បឋម ហៅ សាយ ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកថា លោកគឺជាសិល្បករខ្មែរមួយរូប ដែលលេចធ្លោតាមរយ:កិច្ចការងារចូលរួមសង្គម ពិសេស កន្លងមក លោកក៏បានបង្កើតកម្មវិធីរត់ដើម្បីប្រមូលថវិកាជួនដល់មន្ទីពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរជាដើម៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


