ព័ត៌មានជាតិ
ក្រសួងព័ត៌មាននឹងធ្វើសន្នីសិទកាសែតពីដំណើរបេសកម្មជិះកង់ឆ្លងទ្វីបរបស់យុវជនម្នាក់នៅចុងសប្ដាហ៍នេះ
រដ្ឋមន្ត្រីព័ត៌មានលោក នេត្រ ភក្ត្រា បានបង្ហាញនូវការពេញចិត្តចំពោះការងាររបស់យុវជនកម្ពុជាមួយរូបឈ្មោះ ទីវ តារារិទ្ធិ ដែលបានជិះកង់ឆ្លងទ្វីបក្នុងចំងាយផ្លូវរាប់ម៉ឺនគីឡូម៉ែត្រដើម្បីកិច្ចការមនុស្សធម៌សង្គ្រោះកុមារកម្ពុជា។ លោករដ្ឋមន្ត្រីក៏បានប្រកាសរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីផ្សព្វផ្សាយជូនដល់សាធារណជនផងដែរ។

ការប្រកាសនេះធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្ត្រីជួបជាមួយលោក ទីវ តារារិទ្ធិ នៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌ និងការប្ដេជ្ញារបស់លោក ទីវ តារារិទ្ធិ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនបន្ថែមទៀត នៅក្នុងស្មារតី និងបុព្វហេតុជួយសង្គ្រោះកុមារកម្ពុជា ដែលមកទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។
ចំពោះការរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែឧសភាខាងមុខលោករដ្ឋមន្ត្រីបានបញ្ជាក់ថាដើម្បីបើកបង្ហាញឱ្យសារព័ត៌មានជាតិ និងអន្តរជាតិ អាចចោទជាសំណួរផ្សេងៗទៅយុវជន តារារិទ្ធិ ពាក់ព័ន្ធនឹងបញ្ហានានាដែលបានជួបប្រទះនៅក្នុងដំណើរបេសកកម្មមនុស្សធម៌ជិះកង់ឆ្ពោះទៅទ្វីបអឺរ៉ុបកន្លងទៅនេះ។
លោក ទីវ តារារិទ្ធិ ដែលជាអ្នកផ្សងព្រេងដំបូងគេ និងជាអ្នកជិះកង់ដំបូងគេចេញពីប្រទេសកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងបង្ហាញពីដំណើបេសកកម្មរបស់ខ្លួនដោយឆ្លងកាត់ជាង ១៥ប្រទេស នៅលើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីព័ត៌មាន លោក ទីវ តារារិទ្ធិ បានបញ្ជាក់ថាក្នុងដំណើរផ្លូវជាង២ម៉ឺនគីឡូម៉ែត្រនេះបានជួបឧបសគ្គជាច្រើន ក៏ប៉ុន្តែវាមិនបានក្លាយជារនាំងបិទផ្លូវដល់ដំណើរកៀងគរថវិកាថវិកាពីសប្បុរសជននានា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានោះទេ។

ដំណើរជិះកង់ផ្សងព្រេងឆ្លងទ្វីប រៃអង្គាសថវិកាជួយដល់កុមារកម្ពុជារបស់លោក ទីវ តារារិទ្ធិ បានប្រព្រឹតទៅបានរយៈពេល ៣៣៨ថ្ងៃ ដោយរាប់ពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥។ យុវជនរូបនេះបានបញ្ជាក់ថានឹងបន្ដដំណើរឆ្លងទ្វីបអាហ្វ្រិកទៀត បន្ទាប់ឆ្លងកាត់ប្រទេសនៅទ្វីបអឺរ៉ុប ដោយបេសកកម្មនេះ អាចចំនាយពេលសរុប ២ឆ្នាំ លើចម្ងាយផ្លូវជាង ៤ម៉ឺនគីឡូម៉ែត្រ។
គួរឱ្យដឹងថាលោក តារារិទ្ធ ធ្លាប់ជោគជ័យម្ដងរួចមកហើយ ក្នុងការជិះកង់ជុំវិញប្រទេសអាស៊ាន កាលពីពាក់កណ្ដាលឆ្នាំ២០២៣។ អ្នកជិះកង់រូបនេះ បានឆ្លងកាត់ ៦ប្រទេសដូចជា៖ វៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី ដោយប្រើរយៈពេលជាង ៣ខែ លើចម្ងាយផ្លូវ ៩ ៧៥០គីឡូម៉ែត្រ និងរៃបានថវិកា ៥៦ ២៥៧ដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


