Connect with us

ព័ត៌មានជាតិ

សហព័ន្ធកីឡាទោចក្រយានកម្ពុជា ជិះកង់ប្រមូលមូលនិធិសប្បុរសធម៌ ដើម្បីទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ

បានផុស

នៅ

សហព័ន្ធកីឡាទោចក្រយានកម្ពុជា ជិះកង់ប្រមូលមូលនិធិសប្បុរសធម៌ ដើម្បីទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ។ ទឹកប្រាក់ដែលទទួលបានពីការជិះកង់ប្រមូលមូលនិធិសប្បុរសធម៌ ទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរ មានចំនួន ២១ ១១១ ១០០រៀល ដោយមាន កីឡាករមកពីប្រទេស ហ្វីលីពីន បារាំង អង់គ្លេស វៀតណាម និងកម្ពុជាចូលរួម។ ការរៀបចំជិះកង់ប្រមូលមូលនិធិសប្បុរសធម៌នេះ ក្រោមការដឹកនាំដោយលោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់របស់ លោក នូ ចំរើន បានឱ្យដឹងថា ការរៀបចំជិះកង់ប្រមូលមូលនិធិសប្បុរសធម៌នេះ ក្នុងគោលបំណង ដើមី្បកៀងគរសម្ភារៈ ថវិកា ពីអ្នកបានចុះឈ្មោះ ក៏ដូចសប្បុរសជន សម្រាប់ជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ និងធ្វើការផ្សព្វផ្សាយពីកីឡាទោចក្រយានកម្ពុជា ដែលមានក្លឹបជាច្រើន នៅកម្ពុជា បានមករួមគ្នាជឹះកង់ចេញពីភ្នំពេញ ឆ្ពោះមកខេត្តសៀមរាប។ ព្រមទាំងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលជាឆ្នាំទស្សនាសៀមរាប ស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលដៅធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជា កាន់មានសន្ទុះកើនឡើង។

លោកបានបន្តទៀតថា យោងតាមទន្ន័យនៃការចុះឈ្មោះមានកីឡាករចំនួន ២៣៨នាក់ ដែលក្នុងនោះ ក៏មានក្រុមកីឡាករដែលបានចូលរួមអបអរសាទរ ជូនដំណើរគាំទ្រដល់អ្នកកីឡាករជិះកង់នេះ ដែលមានខេត្តជាប់ផ្លូវជាតិលេខ៦ មានខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប ដែលបានចូលរួមជូនដំណើរ ចេញពីរាជធានីភ្នំពេញ មកសៀមរាប មានប្រមាណជា ៥០០នាក់ ចូលរួម ហើយមកដល់ព្រំប្រទល់ខេត្តនីមួយៗ ទើបត្រឡប់ទៅវិញ។ ក្នុងនោះកម្មវិធីនេះដែរ ក៏មានកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចតាមបណ្តាខេត្ត ក្នុងការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍តាមដងផ្លូវទៀតផង។

លោក នូ ចំរើន បានបញ្ជាក់ថា ក្រុមកីឡាករដែលបានចូលរួមជិះកង់ពេលនេះ មួយចំនួនមិនមែនជាកីឡាករអាជីព ឬ កីឡាករកម្រិតខ្ពស់នោះឡើយ តែពួកគេមានឆន្ទះក្នុងការស្រឡាញ់វិស័យកីឡាជិះកង់  ដែលបង្កនូវភាពសប្បាយរីករាយ និងធ្វើឱ្យកាយសម្បទាកាន់តែរឹងមាំ និងសុខភាពមាំមួន។ ម៉្យាងទៀតការប្រមូលមូលនិធិសម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរ មានចំនួន ២១ ១១១ ១០០រៀល ដែលទទួលបានពីអ្នកចុះឈ្មោះជិះកង់ និងមួយផ្នែកទៀតទទួលបានពីការចូលរួមពីសប្បុរសជនជួយដល់មន្ទីរពេទ្យកុមារអង្គរ។

លោកបញ្ជាក់ទៀតថា ការជិះកង់ប្រមូលមូលនិធិនេះ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំកម្មវិធីជិះកង់នេះ ក្នុងមួយឆ្នាំមានពីរលើក។ ក្នុងនោះ លើកទីមួយធ្វើនៅថ្ងៃទី១ មិថុនា សម្រាប់ទ្រទង់មន្ទីរពេទ្យកុមារអង្គរ និងលើកទី២ ធ្វើនៅចុងឆ្នាំ ក្នុងខែធ្នូ ដើមី្បប្រមូលមូលនិធិទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា(ជ័យវរ្ម័នទី៧) ហើយនេះក៏ជាលើកទី១ ផងដែរ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមគាំទ្រវិស័យកីឡាជិះកង់ ក្នុងការប្រមូលមូលនិធិទ្រទ្រង់ដល់មន្ទីរពេទ្យទាំងពីរ ក្នុងការជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជា៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាងរាស្ត្រខេត្តរតនគិរី ឱ្យពលរដ្ឋនៅក្បែរទន្លេស្រែពកប្រុងប្រយ័ត្ន និងត្រៀមខ្លួនទៅរកទីទួលសុវត្ថិភាព បើភ្លៀងបន្តធ្លាក់ខ្លាំង

សន្តិសុខសង្គម៧ ម៉ោង មុន

តូចចិត្ត​ខ្លួនឯង​មាន​ជំងឺ​ប្រចាំ​កាយ យក​កូនកាំបិត​ចាក់​សម្លាប់​ខ្លួន​ក្នុង​បន្ទប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ទូតស្រីលង្ការចប់អាណត្តិការងារ ប្ដេជ្ញាបន្តជួយផ្សព្វផ្សាយអំពីសក្ដានុពលកម្ពុជាដល់ប្រជាជនស្រីលង្កា

ព័ត៌មានជាតិ៨ ម៉ោង មុន

ជលផលខេត្តកំពង់ចាមបង្ក្រាបលូស្បៃម៉ុងបានចំនួន៩មាត់ នៅស្រុកកងមាស

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជន​ចំណាកស្រុក​​រាប់ពាន់​នាក់​សម្រុក​ចូល​ទឹក​ដីអាមេរិក​ឲ្យ​បាន​មុនការបោះឆ្នោត​

កីឡា១៦ ម៉ោង មុន

ភរិយាលោកគ្រូ អេ ភូថង ចេញសារ​សុំទោស​រឿង​តវ៉ាម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រួសៗ​អំពីលោកស្រី កាម៉ាឡា ហារីស ដែលលោក បៃដិន គាំទ្រជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក

ព័ត៌មានជាតិ១២ ម៉ោង មុន

តេស្ដរកសារធាតុញៀន៖ មនុស្ស៩៧នាក់ប៉ុណ្ណោះបានប្រើសារធាតុញៀន ក្នុងចំណោមមន្ត្រី និងកងកម្លាំងជាង៩ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាជ្ញាធរ​ម៉ាឡេស៊ី ស្ទាក់ចាប់​នាវា​ដឹក​ប្រេង​ដែលរត់​គេច ក្រោយ​បុក​គ្នានាវា​សិង្ហបុរី​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

បៃដិនដកខ្លួន មាន​ន័យថា លោក​ ​ត្រាំ​ ​ជួប​គ្រោះ​ធំក្នុងដំណើរ​ទៅ​​អង្គុយ​​កៅអីសេតវិមាន​​​​ជាថ្មី​​

Sokha Hotels

ព័ត៌មានពេញនិយម