ជីវប្រវត្តិថ្នាក់ដឹកនាំ Archives - Kampuchea Thmey Daily

ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង លោក ឃួន ផុនរតនៈ មានប្រវត្តិបែបណា?
រយៈពេលប្រមាណ៤ខែ ក្នុងមុខតំណែងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង លោក ឃួន ផុនរតនៈ បាននិងកំពុងបំពេញបេសកកម្មការទូតយ៉ាងសកម្ម ហើយភ្ជាប់នឹងការប្រាស្រ័យទាក់ទងដ៏មមាញឹក និងជិតស្និទ្ធជាមួយសិស្ស និស្សិត ពលករ ពលការិនី ក៏ដូចជាសហគមន៍ខ្មែរដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

លោក ឃួន ផុនរតនៈ ដែលជារដ្ឋលេខាធិការក្រសួងការបរទេស ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជំនួសលោកស្រី ជ្រឹង បុទុមរង្សី ដែលផុតអាណត្តិ តាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ហើយបានចាប់ផ្ដើមបេសកកម្មការងារ នៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៥។ ខណៈសារតាំងត្រូវបានប្រគល់ជូនលោក លី ជេម្យ៉ង់ ប្រធានាធិបតីកូរ៉េ​ខាងត្បូង កាលពីខែធ្នូ ឆ្នាំ២០២៥។

តាមជីវប្រវត្តិ ដែលចេញដោយក្រសួងការបរទេសកម្ពុជា លោក ឃួន ផុនរតនៈ គឺជាអ្នកការទូតដែលបានវិវត្តខ្លួនចេញពីការងារជាគ្រូបង្រៀនកម្រិតឧត្តមសិក្សា ដោយលោក គឺជាសាស្ត្រាចារ្យដែលបានបង្រៀននៅតាមសាកលវិទ្យាល័យធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ដូចជា សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យអន្តរជាតិ ជាដើម។

មុនក្លាយជាគ្រូបង្រៀន លោក ឃួន ផុនរតនៈ ធ្វើជាជំនួយការរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកាលណោះ ក្នុងឋានៈសម្ដេចក្រុមព្រះ ជាប្រធានរដ្ឋសភាជាតិ នៅចន្លោះឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០០៦ ទើបមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មី ដោយសម្ដេចចក្រី ហេង សំរិន ត្រូវឡើងកាន់ជាប្រធានរដ្ឋសភាថ្មី។

ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៥ ឆ្នាំ២០១៣ លោក ឃួន ផុនរតនៈ បានផ្ដើមឈានជើងចូលបម្រើកិច្ចការក្នុងជួររាជរដ្ឋាភិបាល ដោយទទួលបានការតែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការរបស់ក្រសួងការបរទេស ហើយក្រោយមក លោក ក៏ត្រូវបានចាត់តាំងឱ្យទៅបំពេញបេសកកម្មនៅឯក្រៅប្រទេសជាលើកដំបូង ក្នុងតួនាទីជាឯកអគ្គរាជទូតប្រចាំនៅអារ៉ាប់ អេហ្ស៊ីប អាល់ហ្សេរី ម៉ារ៉ុក អេត្យូពី អារ៉ាប៊ីសាអូឌីត និងសហភាពអាហ្វ្រិក។

បេសកកក្មការទូត រយៈពេល៤ឆ្នាំ ត្រូវបានបញ្ចប់ លោក ឃួន ផុនរតនៈ បានវិលមកកាន់មុខតំណែងចាស់របស់លោក ជាអនុរដ្ឋលេខាធិការក្រសួងការបរទេស ហើយមិនបានមួយឆ្នាំផង គឺនៅក្នុងឆ្នាំ២០២៣ លោក ក៏ត្រូវបានដំឡើងជារដ្ឋលេខាធិការ មុនពេលលោកចេញទៅកាន់តួនាទីជាឯកអក្គរាជទូតជាថ្មីម្ដងទៀតពេលនេះ។

ទាំងនេះជាបទពិសោធកាងាររបស់លោក ឃួន ផុនរតនៈ លើកិច្ចការងារការទូត និងសហប្រតិបត្តិការអន្តរជាតិ ហើយបើនិយាយដល់ការសិក្សា កូនអ្នកខេត្តបាត់ដំបងរូបនេះ ទទួលបានការសិក្សារៀនសូត្រ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅឯក្រៅប្រទេស ជាអាទិ៍ ថ្នាក់បរិញ្ញាបត្រអក្សរអង់គ្លេស នៅសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចអប់រំ និងគ្រប់គ្រងអប់រំ នៃ Northeast normal university ប្រទេសចិន រួមទាំងទទួលបានវិញ្ញាបនបត្រអន្តរជាតិមួយចំនួនទៀតពីសាកលវិទ្យាល័យក្នុងប្រទេសសិង្ហបុរី និងនូវែលហ្សេឡង់ ជាដើម។ ខណៈភាសាបរទេស គឺ លោកអាចប្រើប្រាស់បាននូវភាសាអង់គ្លេស និងភាសាចិន៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង លោក ឃួន ផុនរតនៈ មានប្រវត្តិបែបណា? appeared first on Kampuchea Thmey Daily.

សមាជិកព្រឹទ្ធសភា លោក ចែម វីឌ្យ៉ា ត្រូវបានជ្រើសឱ្យកាន់ជាអគ្គលេខាធិការអន្តរសភាអាស៊ាន
សមាជិកជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា លោក ចែម វីឌ្យ៉ា ត្រូវបានឧទ្ទេសនាមជាបេក្ខភាពអគ្គលេខាធិការអន្តរសភាអាស៊ាន សម្រាប់អាណត្តិ៣ឆ្នាំ។ បេក្ខភាពលោក ចែម វីឌ្យ៉ា ត្រូវបានជ្រើសដោយផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីស្នើសុំការគាំទ្រក្នុងចំណោមមេដឹកនាំសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។

បើតាមលោក ចែម វីឌ្យ៉ា តំណែងនៅស្ថាប័នសភាអាស៊ាននេះ មានអាណត្តិ៣ឆ្នាំ គឺពីឆ្នាំ២០២៥ ដល់២០២៨ ហើយបេក្ខភាពរបស់លោក នឹងត្រូវអនុម័តជាផ្លូវការក្នុងមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា នៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាយប៉ា ឆ្នាំនេះ។

នៅពេលមានការអនុម័តព្រមយល់ជាផ្លូវការ លោក ចែម វីឌ្យ៉ា នឹងក្លាយជាឥស្សរជនខ្មែរទី២ ដែលបានទៅកាន់តំណែងជាន់ខ្ពស់នៅស្ថាប័នអាស៊ាន បន្ទាប់ពីលោក កៅ គឹមហួន ជាឥស្សរជនខ្មែរទី១ ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាអគ្គលេខាធិការអាស៊ាន។

បច្ចុប្បន្ន លោក ចែម វីឌ្យ៉ា កំពុងកាន់តំណែងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ហើយលោក ក៏ជាអ្នកការទូតដ៏ឆ្នើម ប្រកបដោយសមត្ថភាព បទពិសោធន៍ និងចំណេះដឹងកម្រិតអន្តរជាតិ ដែលធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជាច្រើន។ អ្វីដែលគួរឱ្យសរសើរនោះ លោក ចែម វីឌ្យ៉ា មាន​សមត្ថភាព​ខ្ពស់អាចប្រើប្រាស់ភាសាបរទេសរហូតដល់ ៥ ភាសាឯណោះ ដូចជា អង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ និងភាសាអេស្ប៉ាញ។

ផ្ដើមចេញពីមន្ត្រីដែលបម្រើការងារនៅការិយាល័យបកប្រែនៃរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា លោក ចែម វីឌ្យ៉ា បានវិវត្តខ្លួនជាបន្តបន្ទាប់ ពិសេសការងារច្បាប់ ការទូត និងទំនាក់ទំនងអន្តរជាតិ។ នៅអំឡុងឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតជាសកលដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ គឺសភាធម្មនុញ្ញកម្ពុជា ក៏ត្រូវបានបង្កើតឡើង ហើយពេលនោះដែរ លោក​ទទួលបាន​តួនាទី​ជាអគ្គលេខាធិការរងនៃសភាធម្មនុញ្ញកម្ពុជា។ ដល់ខែតុលា ឆ្នាំ១៩៩៣ លោកបានផ្លាស់មកកាន់តួនាទីជាអគ្គលេខាធិការនៃក្រសួងការបរទេស។

បម្រើការនៅក្រសួងការបរទេសនេះ លោក ចែម វីឌ្យ៉ា បានទទួលតួនាទីជាឧត្តមមន្រ្តីអាស៊ានកម្ពុជា ហើយក្រោយមក ដោយផ្អែកលើសមត្ថភាព និងបទពិសោធការងារ លោក ចែម វីឌ្យ៉ា ត្រូវបានចាត់តាំងឱ្យទៅបំពេញបេសកកម្មកនៅក្រៅប្រទេស ក្នុងតួនាទីជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកាណាដា។ បន្តទៅ គឺជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហព័ន្ធអាល្លឺម៉ង់ ស្លូវេនី ឆែក ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី ម៉ាល់តា និងស៊ីប។

នៅឆ្នាំ២០១៦ លោក ចែម វីឌ្យ៉ា ក៏បានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំង នៅអង់ឌ័រ ស៊ីប ក្រិក អ៊ីតាលី ម៉ាល់តា ព័រទុយហ្កាល់ ស៊ែប៊ី និងអេស្ប៉ាញ និងតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស មុនមកកាន់តំណែងនៅព្រឹទ្ធសភា ក្នុងនីតិកាលទី៥នេះ តបតាមតម្រូវការចាំបាច់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

The post សមាជិកព្រឹទ្ធសភា លោក ចែម វីឌ្យ៉ា ត្រូវបានជ្រើសឱ្យកាន់ជាអគ្គលេខាធិការអន្តរសភាអាស៊ាន appeared first on Kampuchea Thmey Daily.

លោក Lee Jae-myung ផ្ដើមពី​កម្មករ​រោងចក្រ​ក្លាយទៅ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង
ដំណើរដ៏គួរឱ្យកត់សម្គាល់របស់លោក Lee Jae-myung ពីការចាប់ផ្តើមនៅក្នុងភាពក្រីក្ររហូតក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងទី២១ ឆ្លុះបញ្ចាំងមិនត្រឹមតែភាពធន់ផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការផ្លាស់ប្តូររបស់ប្រទេសពីប្រទេសក្រីក្របំផុតមួយរបស់ពិភពលោកទៅជាប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​មួយ​ផងដែរ។

(រូបភាព៖ AP)

កើតនៅឆ្នាំ១៩៦៣ ក្នុងគ្រួសារក្រីក្រខ្លាំង ជីវិតដំបូងរបស់លោក Lee ត្រូវរស់នៅក្នុងភាពលំបាក។ ថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់លោកនៅតែមិនច្បាស់លាស់ដោយសារតែការចុះឈ្មោះយឺតយ៉ាវនៅក្នុងយុគសម័យដែលមានទារកស្លាប់ខ្ពស់។ ធំឡើងជាកូនទីប្រាំក្នុងចំណោមកូនប្រាំពីរនាក់ លោក Lee បានឈប់រៀននៅវ័យជំទង់ ដើម្បីផ្គត់ផ្គង់គ្រួសារដោយធ្វើការនៅក្នុងរោងចក្រផលិតស្រោមដៃកីឡាបាល់ទះ។

ទើបតែអាយុ ១៥ឆ្នាំ លោក Lee បានជួបគ្រោះថ្នាក់នៅកន្លែងធ្វើការធ្វើឱ្យដៃឆ្វេងរបស់គាត់មិនអាចដាក់ត្រង់បាន។ ទោះបីជាការអប់រំផ្លូវការមានកម្រិតក៏ដោយលោក Lee បានបញ្ចប់ការប្រឡងថ្នាក់វិទ្យាល័យ ហើយទីបំផុតបានចូលរៀននៅសាកលវិទ្យាល័យ Chung-Ang ផ្នែកច្បាប់។ លោកបានប្រឡងជាប់ក្លាយជាមេធាវីនៅឆ្នាំ ១៩៨៦ ហើយបានចាប់ផ្តើមអាជីពក្នុងការតស៊ូមតិសម្រាប់កម្មករ ជនរងគ្រោះនៃគ្រោះថ្នាក់ឧស្សាហកម្ម និងប្រជាជនដែលមានប្រាក់ចំណូលទាបដែលត្រូវបានផ្លាស់ទីលំនៅដោយគម្រោងអភិវឌ្ឍន៍ឡើងវិញ។

លោក Lee បានចាប់ផ្តើមអាជីពនយោបាយក្នុងឆ្នាំ ២០០៦ ប៉ុន្តែការព្យាយាមដំបូងរបស់លោកក្នុងការក្លាយជាអភិបាលក្រុង Seongnam មិនបានជោគជ័យទេ។ លោក ក៏បានបរាជ័យក្នុងការឈ្នះអាសនៈក្នុងសភាក្នុងឆ្នាំ ២០០៨ថែមទៀត។ ទោះយ៉ាងណាក៏ដោយ លោកមិនបានចុះចាញ់ឡើយដោយក្នុងឆ្នាំ ២០១០ លោកត្រូវបានជ្រើសរើសជាអភិបាលក្រុង Seongnam ហើយត្រូវបានជាប់ឆ្នោតឡើងវិញនៅក្នុងឆ្នាំ ២០១៤។

ចាប់ពីឆ្នាំ ២០១៨​ ដល់ឆ្នាំ ២០២១ លោក Lee បានបម្រើការជាអភិបាលខេត្ត Gyeonggi ដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលលោកបានពង្រីកទម្រង់នយោបាយរបស់លោកទូទាំងប្រទេស។

នៅឆ្នាំ ២០២២ លោក Lee បានចាញ់​ការប្រជែងតំណែងប្រធានាធិបតីជាលើកដំបូងទៅលោក Yoon Suk-yeol ដោយទទួលបានសម្លេងត្រឹមតែ ០.៧៣% ប៉ុណ្ណោះ ជាចំនួនតិចបំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង។

(រូបភាព៖ Reuters)

ក្រោយមកលោកមានជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មចំនួន ៥ ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីការរំលោភច្បាប់បោះឆ្នោត និងអំពើពុករលួយ។  ទោះបីជាមានបញ្ហាផ្លូវច្បាប់ដែលកំពុងបន្ត លោក Lee នៅតែជាបុគ្គលលេចធ្លោម្នាក់។ ការបង្ហាញភាពដ៏រឹងមាំរបស់គណបក្សប្រជាធិបតេយ្យរបស់លោកនៅក្នុងការបោះឆ្នោតសភាឆ្នាំ ២០២៤បានពង្រឹងជំហររបស់លោក ដែលទីបំផុតនាំឱ្យលោកទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៥ បន្ទាប់ពីលោក Yoon ត្រូវបានចោទប្រកាន់ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស។

លោក Lee ជាធម្មតាត្រូវបានគេហៅថា «អ្នកអនុវត្តជាក់ស្តែងដ៏ជឿនលឿន» ដែលមានន័យថាគាត់គាំទ្រគំនិតឆ្វេងនិយម ប៉ុន្តែក៏អាចបត់បែនបាន និងធ្វើជាក់ស្តែងផងដែរ។ ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត លោក​បាន​បន្ទន់​សារ​វឌ្ឍនភាព​របស់​លោក​ដើម្បីទាក់ទាញ​អ្នក​បោះឆ្នោត​បន្ថែម​ទៀតដូចជា ផែនការជាក់ស្តែងរួមមាន ការវិនិយោគបន្ថែមលើបញ្ញាសិប្បនិម្មិត(​AI) កាត់បន្ថយថ្ងៃធ្វើការមកត្រឹម ៤.៥ ថ្ងៃក្នុងមួយសប្ដាហ៍ និងផ្តល់ការសម្រាលពន្ធដល់គ្រួសារដោយផ្អែកលើចំនួនកូនដែលពួកគេមាន។

(រូបភាព៖ Reuters)

ចំពោះគោលនយោបាយការបរទេស លោកតស៊ូមតិសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង ខណៈពេលដែលរក្សាសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក និងមានបំណងរក្សាទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយចិន និងរុស្ស៊ី។

ទោះយ៉ាងណាលោក Lee  កំពុងក្លាយជាប្រធានាធិបតីក្នុងពេលដ៏លំបាកមួយ។ ប្រជាជននៅកូរ៉េខាងត្បូងមានការបែកបាក់គ្នាយ៉ាងខ្លាំង ហើយពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរដូចជាសង្រ្គាមនៅក្នុងតំបន់ផ្សេងទៀត សេដ្ឋកិច្ចពិភពលោកដ៏រង្គោះរង្គើ និងការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកឥឡូវនេះក្រោមការដឹកនាំរបស់លោក Donald Trump។

ទោះបីជាលោក Lee ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងផ្លូវច្បាប់មួយចំនួនក៏ដោយ ប៉ុន្តែលោកនឹងមិនត្រូវប្រឈមមុខនឹងការកាត់ក្តីក្នុងពេលលោកជាប្រធានាធិបតីនោះទេ។ រដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងនឹងការពារប្រធានាធិបតីដែលកំពុងអង្គុយកាន់តំណែងពីការកាត់ទោស។

សូមបញ្ជាក់ថាដំណើររបស់លោក Lee Jae-myung ដើម្បីក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង បង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោក ជំនាញនយោបាយដ៏ឆ្លាតវៃ និងការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការជួយអ្នកដទៃដែលប្រឈមមុខនឹងការលំបាកដូចគ្នា​ទៅ​នឹង​អ្វី​ដែល​លោកធ្លាប់ជួបប្រទះ។

យ៉ាងណាតំណែងប្រធានាធិបតីរបស់លោកនឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ទាំងផលប៉ះពាល់ក្នុងស្រុក និងពីរបៀបដែលលោកជ្រៀតចូលឆាកអន្តរជាតិដែលកំពុងមានការប្រែប្រួល៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post លោក Lee Jae-myung ផ្ដើមពី​កម្មករ​រោងចក្រ​ក្លាយទៅ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង appeared first on Kampuchea Thmey Daily.

ជាអតីតប្រមុខការទូតដ៏ឆ្នើម លោក ហោ ណាំហុង ទទួលបានងារជា «សម្តេចឥស្សរវិទេសបញ្ញា»
លោក ហោ ណាំហុង ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ប្រោសព្រះរាជទានគោរមងារ ជា «សម្តេចឥស្សរវិទេសបញ្ញា»។ ការផ្ដល់គោរមងារ ជា «សម្តេចឥស្សរវិទេសបញ្ញា» គឺដោយសារលោក ហោ ណាំហុង ជាប្រមុខការទូតដ៏ឆ្នើមបានចូលរួមលើកកម្ពស់វិស័យការទូតរបស់កម្ពុជា។

យោងព្រះរាជក្រឹត្យ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បានមានព្រះរាជបន្ទូលថា «ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជាប្រមុខការទូតដ៏ឆ្នើមបានចូលរួមលើកកម្ពស់វិស័យការទូតនៃព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសជាមិត្ត និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ព្រមទាំងរក្សាបានឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ នៃព្រះរាជាណាចក្រកម្ពុជា»។

ព្រះមហាក្សត្រ ទ្រង់បានយល់ទៀតថា ការផ្ដល់គោរមងារ ជា «សម្តេចឥស្សរវិទេសបញ្ញា» ដល់អតីតប្រមុខការទូតរូបនេះ គឺដោយសារបានចូលរួមដង្ហែព្រះរាជកិច្ច និងព្រះរាជតម្រិះព្រះបរមរតនកោដ្ឋ តាំងពីក្នុងសម័យសង្គមរាស្ត្រនិយម រហូតដល់ឆ្នាំ១៩៧៥ និងបានបន្តចូលរួមដង្ហែក្នុងការស្វែងរកសុខសន្តិភាពជូនប្រជាជាតិកម្ពុជា។

ពិសេសនោះ គឺលោក ហោ ណាំហុង បានចូលរួមចរចាក្នុងសន្និសីទអន្តរជាតិជាច្រើនទទួលបានជោគជ័យ បានចូលរួមជួយដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ឆ្នាំ១៩៩៣ បានចូលរួមកសាងប្រព័ន្ធច្បាប់សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវនិរន្តរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ មានស្ថិរភាព និងសន្តិសុខសង្គមបានល្អប្រសើរ។

យោងខ្លឹមសារក្នុងព្រះរាជក្រឹត្យដដែល ក៏បានលើកពីស្វាមីភក្តិរបស់លោក ហោ ណាំហុង ចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារនិរន្តរភាពរាជានិយមនៅកម្ពុជា។

គួរជម្រាបថា លោក ហោ ណាំហុង ធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេសកម្ពុជាចំនួនពីរលើក គឺលើកទី១ នៅឆ្នាំ១៩៩២ និងលើកទី២ ចាប់ពីឆ្នាំ១៩៩៨ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី២ រហូតដល់ឆ្នាំ២០១៦។ នៅក្នុងអាណត្តិរាជរដ្ឋាភិបាល ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺលោក ហោ ណាំហុង ក្នុងនាមជាប្រមុខការទូតកម្ពុជា និងជាអ្នកនយោបាយចាស់វស្សា១រូប បានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាប្រកបដោយស្មារតីមោះមុតសម្រាប់បុព្វហេតុបម្រើជាតិមាតុភូមិ ជាពិសេសលើការងារទំនាក់ទំនងអន្តរជាតិ និងកិច្ចការទូតជាមួយបណ្ដាប្រទេសជាមិត្តនៅក្នុងតំបន់ និងពិភពលោក។

កិច្ចការដ៏សំខាន់មួយសម្រាប់កម្ពុជា គឺលោក ហោ ណាំហុង បានដឹកនាំប្រតិភូកម្ពុជា តទល់ក្ដីជាមួយភាគីប្រទេសថៃលើបញ្ហាជម្លោះនៅតំបន់ប្រាសាទព្រះវិហារ ដើម្បីឱ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ទីក្រុងឡាអេ ប្រទេសហូឡង់ ធ្វើការបកស្រាយសាលក្រមឆ្នាំ១៩៦២។ រហូតតុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចក្ដីឱ្យភាគីកម្ពុជាឈ្នះលើភាគីថៃ ហើយបានប្រកាសថា ប្រាសាទព្រះវិហារ គឺជាកម្មសិទ្ធិរបស់កម្ពុជា។

បច្ចុប្បន្ន ក្នុងវ័យ ៩០ឆ្នាំ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង មានតួនាទី​ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី៕

ដោយ៖ ធឿន វ៉ាន់សុង

The post ជាអតីតប្រមុខការទូតដ៏ឆ្នើម លោក ហោ ណាំហុង ទទួលបានងារជា «សម្តេចឥស្សរវិទេសបញ្ញា» appeared first on Kampuchea Thmey Daily.

អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
ដោយហេតុអស់ឧបនិស្ស័យនឹងភេទជាអ្នកបួស ព្រះសង្ឃមួយចំនួនបានលាចាកសិក្ខាបទ ហើយដោយបានទៅប្រកបវិជ្ជាជីវៈផ្សេងៗតាមសមត្ថភាព ចំណេះ ជំនាញ និងចំណង់ចំណូលចិត្តដែលខ្លួនស្រលាញ់ ស្របតាមដំណើរជីវិតរៀងៗខ្លួនក្នុងភាពជាឃរាវាស (ជនធម្មតា)។ តែពេលនេះ «កម្ពុជាថ្មី» នឹងទាញការចាប់អារម្មណ៍ និងនាំឱ្យស្គាល់នូវអតីតភិក្ខុសង្ឃចំនួន៥រូប ក្រោយលាចាកសិក្ខាបទ បានទទួលមុខតំណែងជាន់ខ្ពស់ក្នុងជួរស្ថាប័នរាជរដ្ឋាភិបាល។

អតីតភិក្ខុសង្ឃដែលមានកេរិ៍ឈ្មោះល្បី ប្រកបដោយចំណេះវិជ្ជា ទាំងផ្លូវលោក និងផ្លូវធម៌ ហើយកំពុងកាន់តំណែងជាន់ខ្ពស់នៅក្រសួងស្ថាប័នរដ្ឋ រួមមាន៖

១. លោក ឃី សុវណ្ណរតនា

ប្រើពេលអស់៣៣វស្សា ក្នុងព្រះផ្នួសបួសជាបព្វជិត លោក ឃី សុវណ្ណរតនា បានលាចាកសិក្ខាបទពីភិក្ខុភាវៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដោយលោកសុខចិត្តលះបង់ងារជាសម្ដេចសង្ឃជាន់ខ្ពស់។ ស្ថិតក្នុងភេទជាអ្នកបួស អតីតសង្ឃរូបនេះ មានព្រះគោរម្យងារជា «សម្តេចព្រះមហាអរិយវង្ស ឃី សុវណ្ណរតនា» មានតួនាទីជាអគ្គលេខាធិការរងថេរសភាព្រះពុទ្ធសាសនា ជាព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ជាព្រះសាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះអនុគណខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តមង្គលវ័ន ហៅវត្តស្វាយដង្គំ។

ក្រោយការលាចាកសិក្ខាបទ លោក ឃី សុវណ្ណរតនា បានទទួល និងកំពុងកាន់មុខតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោក ឃី សុវណ្ណរតនា ទទួលបានការសិក្សាទាំងនៅប្រទេសកម្ពុជា ស្រីលង្កា និងឥណ្ឌា រហូតទទួលបានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជា ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ លោកចេះភាសាបរទេសដល់១០ភាសាឯណោះ មានអង់គ្លេស បារាំង ឥណ្ឌា ស្រីលង្កា ភូមា ថៃ ឡាវ វៀតណាម ចិន រួមទាំងភាសាបាលី និងសំស្ក្រឹត។

២. លោក ឆាត សុឆេត

ជាអ្នកស្រុកពាមជរ ខេត្តព្រៃវែង លោក ឆាត សុឆេត ធ្លាប់បានបួសជាព្រះសង្ឃ តាំងពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០១៧ ទើបលាចាកសិក្ខាបទ។ កាលនៅបួសជាព្រះសង្ឃ លោក ឆាត សុឆេត បានសិក្សារៀនសូត្រ ចាប់ពីកម្រិតបឋមសិក្សារហូតដល់កម្រិតសញ្ញាបត្រថ្នាក់បណ្ឌិត។

បច្ចុប្បន្ន លោក ឆាត សុឆេត កំពុងកាន់មុខតំណែងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដោយទទួលបន្ទុកជាអ្នកនាំពាក្យ។ មុនមកកាន់ការនៅក្រសួងធម្មការ លោក ឆាត សុឆេត ក៏ធ្លាន់ត្រូវបានតែងតាំងជាទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឋានៈស្មើអនុរដ្ឋលេខាធិការ ហើយបន្ថែមពីនេះ លោក ជាម្ចាស់បណ្ណាគារ ឆាត សុឆេត និងជាសាស្ត្រាចារ្យនៅវិទ្យាស្ថាន និងសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ។

៣. លោក ប៉ែន វិបុល

មុនពេលមកកាន់ការជាថ្នាក់ដឹកនាំមួយរូបនៅក្រសួងធម្មការ និងសាសនា លោក ប៉ែន វិបុល ធ្លាប់បួសជាសង្ឃព្រះពុទ្ធសាសនា តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០១៧ ទើបបានលាចាកសិក្ខាបទ និងបានទទួលការតែងតាំងតំណែងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មុនឈានឡើងជារដ្ឋលេខាធិការ ដល់សព្វថ្ងៃនេះ។

អតីតភិក្ខុសង្ឃ លោក ប៉ែន វិបុល បានឆ្លងកាត់ការសិក្សារៀនសូត្រទាំងផ្លូវធម៌ និងផ្លូវលោក ពោលគឺលោកបានសិក្សាបាលី-សំស្រ្តឹត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសរដ្ឋបាលសាធារណៈ រហូតបញ្ចប់សញ្ញាបត្រថ្នាក់បណ្ឌិត។

៤. លោក ជួន កក្កដា

កាលពីខែមីនា ឆ្នាំ២០២៥ ព្រះមុនិបាលោ ជួន កក្កដា ជាធម្មកឋិកដ៏មានប្រជាប្រិយល្បីរន្ទឺ គង់នៅវត្តប្រាសាទនាងខ្មៅ បានសម្រេចលាចាកសិក្ខាបទ ក្រោយចំណាយពេលវេលាជាបុព្វជិតនៃព្រះពុទ្ធសាសនាជាង ២៧ព្រះវស្សា។ ក្រោយលាចាកសិក្ខាបទបាន៩ថ្ងៃប៉ុណ្ណោះ អតីតសង្ឃ ជួន កក្កដា ត្រូវបានប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តាមសំណើររបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី។

លោក ជួន កក្កដា បានសិក្សាដល់កម្រិតឧត្តមសិក្សា ពោលគឺបានបញ្ចប់ទាំងថ្នាក់បរិញ្ញាបត្រ ថ្នាកបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ហើយក៏ជាកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ជំនាញរដ្ឋបាលទូទៅ នៅសាលាភូមិន្ទរដ្ឋបាល។

៥. លោក ហឿន សំនៀង

ជាអតីតនាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន លោក ហឿន សំនៀង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ ត្រូវបានផ្លាស់មកបំពេញការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រោមការដឹកនាំរបស់លោក ស៊ុន ចាន់ថុល ដែលជាមេចាស់របស់លោក កាលនៅក្រសួងសាធារណការ។ បច្ចុប្បន្ន លោក ហឿន សំនៀង កំពុងកាន់តួនាទីជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក ហឿន សំនៀង គឺមានអតីតភាពជាភិក្ខុសង្ឃនៃសំណាក់ព្រះពុទ្ធសាសនា អស់រយៈពេលប្រមាណជិត២០ឆ្នាំ។ តែបើទោះបីស្ថិតក្នុងភេទជាភិក្ខុយ៉ាងណាក្ដី លោក ហឿន សំនៀង បានទទួលការសិក្សាខ្ពង់ខ្ពស់រហូតបានចេញទៅសិក្សានៅសហរដ្ឋអាមេរិក ដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសកលវិទ្យាល័យ ហាវឺដ និងថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រង ពីសាកលវិទ្យាល័យ St. Ambrose University រដ្ឋអាយូវ៉ា សហរដ្ឋអាមេរិក។

ជាការកត់សម្គាល់ថា មិនមានត្រឹមតែអ្នកទាំង៥ខាងលើទេ តែនៅមានអតីតព្រះសង្ឃជាច្រើនរូបផ្សេងទៀត ដែលទទួលបានឱកាសចូលរួមបម្រើការងារសង្គមខាងផ្នែកអាណាចក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់តួនាទីភារកិច្ចនិងមុខតំណែងតាមក្រសួងស្ថាប័នរដ្ឋ ជាអាទិ៍ក្រសួងធម្មការ និងសាសនាតែម្ដង៕

ដោយ៖ ធឿន វ៉ាន់សុង

The post អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ appeared first on Kampuchea Thmey Daily.

ជីវប្រវត្តិឯកឧត្តម ហ៊ុន សាន ជាបងប្រុសលះបង់ការសិក្សាខ្លួនឯង ដើម្បីឱ្យប្អូនៗបានរៀន
អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន​ ដែលជាបងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាពហើយ នៅវេលាម៉ោង ២ៈ២៧នាទីទាបភ្លឺ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។ ខាងក្រោមនេះ ជាជីវប្រវត្តិសង្ខេបរបស់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន៖

អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើម ហ៊ុន ឡុងសាន កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៤៨ ត្រូវនឹងថ្ងៃអង្គារ១៥រោច ខែជេស្ឋ ឆ្នាំជូត សំរិទ្ធិស័ក ព.ស២៤៩២ ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក។

ឯកឧត្តម ជាកូនទី១ ក្នុងចំណោមបងប្អូន ៦នាក់។ ឯកឧត្តម បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ច្រឹង គឹមហេន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧២ និងមានកូនចំនួន ៥នាក់ កូនទី១ លោកជំទាវ ហ៊ុន គឹមហាក់, កូនទី២ ឯកឧត្តម ហ៊ុន ជា, កូនទី៣ ឯកឧត្តម ហ៊ុន គឹមជាតិ, កូនទី៤ លោកស្រី ហ៊ុន ចាន់ថុល, និងកូនទី៥ លោកជំទាវ ហ៊ុន ម៉ានី។

ក្នុងនាមជាកូនកសិករម្នាក់ នៅមុនឆ្នាំ១៩៧០ ឯកឧត្តមបានតស៊ូសិក្សារៀនសូត្រនៅសាលាបឋមសិក្សាឃុំពាមកោះស្នា និងអនុវិទ្យាល័យស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងក្រោយមកបានផ្លាស់ទីលំនៅមករស់នៅធ្វើចំការ ស្ថិតនៅភូមិចំការថ្មី ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ជាមួយឪពុកម្តាយ និងក្រុមគ្រួសារ។

សម្ដេចតេជោ ហ៊ុន សែន ដែលជាប្អូន បានរម្លឹកថា «បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះមកជួយពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាសឱ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ»។

ក្នុងដំណាក់កាលសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ឯកឧត្តម ហ៊ុន សាន ស្ថិតនៅក្នុងតំបន់រំដោះនាស្រុកកំណើត និងក្រោយមក ប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គឺបានរស់នៅ និងឆ្លងកាត់របបដ៏ខ្មៅងងឹត គុកឥតជញ្ជាំង ៣ឆ្នាំ៨ខែ២០ថ្ងៃ របបកម្ពុជាប្រជាធិបតេយ្យ ដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ។

ដោយបញ្ញា ស្មារតី សមត្ថភាព និងមនសិការស្នេហាជាតិ ឯកឧត្តម ត្រូវបានតែងតាំងក្នុងមុខនាទីជាបន្តបន្ទាប់ រួមមាន៖ ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ ជាយោធាប្រចាំស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២ ត្រូវបានតែងតាំងជាប្រធានទទួលជំនួយប្រចាំកំពង់ផែកំពង់សោម ក្នុងក្រសួងពាណិជ្ជកម្ម, ពីឆ្នាំ១៩៨២ ដល់ឆ្នាំ២០០២ ជាអនុប្រធានក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត នៃក្រសួងគមនាគមន៍, ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៩ លោកជាអគ្គនាយករង នៃភ្នាក់ងារកម្ពុជានាវាចរ (កាំសាប), ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ឯកឧត្តម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ឋានៈស្មើរដ្ឋលេខាធិការ និងពីឆ្នាំ២០២២ ឯកឧត្តម ជារដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន រហូតមកដល់បច្ចុប្បន្ន។

ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ឯកឧត្តម ត្រូវបានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ជាច្រើនជាពិសេសគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺ ថ្នាក់ជាតូបការ និង គោរមងារជា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពីព្រះមហាក្សត្រ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

ពេញមួយជីវិតរបស់ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាពិសេសពេលវេលាដែលលោកបានចូលរួមចំណែកកសាងជាតិ បំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍ ទាំងពុទ្ធចក្រ និងអាណាចក្រ រួមមានមន្ទីរពេទ្យ មន្ទីរឃុំ និងសាលាមតេ្តយ្យ នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល រួមទាំងបានកសាង និងឆ្លងសមិទ្ធផលនានាជាច្រើនទៀត៕

The post ជីវប្រវត្តិឯកឧត្តម ហ៊ុន សាន ជាបងប្រុសលះបង់ការសិក្សាខ្លួនឯង ដើម្បីឱ្យប្អូនៗបានរៀន appeared first on Kampuchea Thmey Daily.

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេ បណ្តាលឲ្យមានមនុស្សស្លាប់
រញ្ជួយដីកម្រិតធ្ងន់៧.១រ៉ិចទ័រ បានវាយប្រហារទីក្រុង Shigatse នៃតំបន់ទីបេ ខណៈព័ត៌មានបឋមបានឲ្យដឹងថា មានមនុស្សស្លាប់ចំនួន៣២នាក់ និងបង្កការខូចខាតធ្ងន់ធ្ងរ។

យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន, គ្រោះធម្មជាតិនេះវាយប្រហារនៅម៉ោង៩:០៥នាទីព្រឹកថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥ ជាមួយជម្រៅ១០គីឡូម៉ែត្រ ហើយឥទ្ធិពលរបស់វា បានធ្វើឲ្យរង្គើចម្ងាយរាប់រយគីឡូម៉ែត្រ ដល់ប្រទេសនេប៉ាល់និងឥណ្ឌាឯណោះ។

យ៉ាងណាក្តី ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍ជាក់លាក់អំពីទំហំនៃការខូចខាតនោះទេ ខណៈមន្ត្រីមូលដ្ឋានព្រមានថា តួលេខមនុស្សស្លាប់និងរបួស អាចកើនឡើង។

សូមបញ្ជាក់ថា នារយៈពេល៥ឆ្នាំមកនេះ ទីក្រុង Shigatse បានជួបការរញ្ជួយដីចំនួន២៩លើក ប៉ុន្តែទាំងនោះសុទ្ធតែជាកម្រិតស្រាល ពោលគឺត្រឹម៣ទៅ៤រ៉ិចទ័រប៉ុណ្ណោះ។

យ៉ាងណា គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៨រ៉ិចទ័រ បានវាយប្រហារខេត្ត ស៊ីឈួន ប្រទេសចិនក្នុងឆ្នាំ២០០៨ ដោយសម្លាប់មនុស្សជិត ៧០ ០០០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គ្រោះរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ នៅវ៉ានូទូតំបន់​ប៉ាស៊ីហ្វិក​​​សម្លាប់មនុស្ស១៤នាក់

The post រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេ បណ្តាលឲ្យមានមនុស្សស្លាប់ appeared first on Kampuchea Thmey Daily.

លោក កុយ គួង ទូតថ្មីកម្ពុជានៅអាមេរិក ក្នុងរដ្ឋបាលលោក ត្រាំ ជានរណា?
នៅខែមករា ឆ្នាំ២០២៥ខាងមុខ សហរដ្ឋអាមេរិកនឹងផ្លាស់ប្ដូរប្រធានាធិបតីថ្មីជាផ្លូវការ ពោល​គឺលោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក ជំនួសប្រធានាធិបតី ចូ បៃដិន។ ស្របពេលអាមេរិក នឹងដឹកនាំដោយរដ្ឋបាលថ្មីរបស់លោក ត្រាំ កម្ពុជា ក៏បានត្រៀមផ្លាស់ប្ដូរតំណាងរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិកដែរ។

ស្ថិតក្នុងតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា លោក កុយ គួង ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរាជថ្មីរបស់កម្ពុជាប្រចាំសហរដ្ឋអាមេរិក។ តើលោក កុយ គួង មានបទពិសោធយ៉ាងណាលើកិច្ចការទូត ទើបត្រូវបានប្រមុខដឹកនាំជ្រើសឱ្យធ្វើជាតំណាងកម្ពុជាប្រចាំនៅប្រទេសកំពូលមហាអំណាចមួយនេះ?

លោក កុយ គួង គឺជាមន្ត្រីការទូតជាន់ខ្ពស់របស់កម្ពុជា ដែលបាននិងកំពុងបំពេញកិច្ចការក្នុងវិស័យការទូត និងសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្មប្រកបដោយភាពប៉ិនប្រសប់ បទពិសោធ និងចំណេះដឹង ពិសេសលោក បានបំពេញតួនាទីជាឯកអគ្គរាជទូតតំណាងឱ្យកម្ពុជានៅប្រទេសជាមិត្តជាច្រើន ទាំងប្រទេសតូចប្រទេសធំ ព្រមទាំងប្រទេសមហាអំណាច។

មុនទទួលបានការចាត់តាំងឱ្យទៅបំពេញបេសកកម្មនៅមហាអំណាចសហរដ្ឋអាមេរិក លោក កុយ គួង ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បង់ក្លាដេស ស្រីលង្កា អ៊ីរ៉ង់ នេប៉ាល់ និងម៉ាលឌីវ ដែលមាននិវេសដ្ឋាននៅទីក្រុងញូដេលី។ បំពេញការងារការទូតរយៈពេលជាង១ឆ្នាំកន្លះ នៅឥណ្ឌា លោក កុយ គួង សម្រេចបានលទ្ធផលការងារក្នុងអំឡុងពេលបេសកកម្មការទូតជាច្រើន ជាអាទិ៍ រួមចំណែកឱ្យមានព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះមហាក្សត្រកម្ពុជា នៅប្រទេសឥណ្ឌា ជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា រៀបចំឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ឆ្នាំ២០២៤ និងបានផ្តល់ដំណោះស្រាយជូនពលរដ្ឋខ្មែរ ដែលមកទទួលសេវាសុខាភិបាល ហើយរងគ្រោះពីភាពមិនប្រក្រតីនៅប្រទេសឥណ្ឌា បានវិលត្រឡប់មកកម្ពុជាវិញ ដោយសុវត្ថិភាព។

ឯកអគ្គរាជទូត កុយ គួង ក៏បានបង្កើតស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស្រីលង្កា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា និងស្រីលង្កា និងផ្តល់សេវាកុងស៊ុលចាំបាច់ដល់ពលរដ្ឋខ្នែរ ដែលមានវត្តមានក្នុងប្រទេសនេះ ហើយលោក ក៏ជាឯកអគ្គរាជទូតកម្ពុជាទីមួយ ប្រចាំប្រទេសម៉ាល់ឌីវ។

មិនត្រឹមជាឯកអគ្គរាជទូតឥណ្ឌា លោក កុយ គួង ក៏ធ្លាប់ទៅបំពេញបេសកកម្មជាឯកអគ្គរាជទូតនៅប្រទេសអូស្ត្រាលី និងតំណែងជាអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស តាំងពីអាណត្តិអតីតប្រមុខការបរទេស លោក ហោ ណាំហុង និងលោក ប្រាក់ សុខុន។

មែនទែនទៅ មុនឈានជើងចូលវិស័យការបរទេស លោក កុយ គួង បានផ្ដើមបម្រើការដំបូងជាមន្ត្រីរាជការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប៉ុន្តែបានប្រមាណជិត១ឆ្នាំប៉ុណ្ណោះ លោកបានផ្លាស់ទៅបម្រើការងារនៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាវិញ ដែលក្នុងនោះ លោកត្រូវបានតែងតាំងជាប្រធានការិយាល័យច្បាប់ព្រហ្មទណ្ឌ និងរដ្ឋប្បវេណីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ចំពោះកម្រិតវប្បធម៌ លោក កុយ គួង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិអូស្រ្តាលី ផ្នែករដ្ឋបាលអភិវឌ្ឍន៍ និងជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ក្រៅពីភាសាខ្មែរ ដែលជាភាសាកំណើត​ លោក កុយ គួង​ ចេះភាសាអង់គ្លេស និងបារាំង​៕

អត្ថបទ៖ ធឿន​ វ៉ាន់សុង

The post លោក កុយ គួង ទូតថ្មីកម្ពុជានៅអាមេរិក ក្នុងរដ្ឋបាលលោក ត្រាំ ជានរណា? appeared first on Kampuchea Thmey Daily.