Connect with us

ព័ត៌មានជាតិ

ជាអតីតប្រមុខការទូតដ៏ឆ្នើម លោក ហោ ណាំហុង ទទួលបានងារជា «សម្តេចឥស្សរវិទេសបញ្ញា»

បានផុស

នៅ

លោក ហោ ណាំហុង ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ប្រោសព្រះរាជទានគោរមងារ ជា «សម្តេចឥស្សរវិទេសបញ្ញា»។ ការផ្ដល់គោរមងារ ជា «សម្តេចឥស្សរវិទេសបញ្ញា» គឺដោយសារលោក ហោ ណាំហុង ជាប្រមុខការទូតដ៏ឆ្នើមបានចូលរួមលើកកម្ពស់វិស័យការទូតរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងព្រះរាជក្រឹត្យ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បានមានព្រះរាជបន្ទូលថា «ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជាប្រមុខការទូតដ៏ឆ្នើមបានចូលរួមលើកកម្ពស់វិស័យការទូតនៃព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសជាមិត្ត និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ព្រមទាំងរក្សាបានឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ នៃព្រះរាជាណាចក្រកម្ពុជា»

ព្រះមហាក្សត្រ ទ្រង់បានយល់ទៀតថា ការផ្ដល់គោរមងារ ជា «សម្តេចឥស្សរវិទេសបញ្ញា» ដល់អតីតប្រមុខការទូតរូបនេះ គឺដោយសារបានចូលរួមដង្ហែព្រះរាជកិច្ច និងព្រះរាជតម្រិះព្រះបរមរតនកោដ្ឋ តាំងពីក្នុងសម័យសង្គមរាស្ត្រនិយម រហូតដល់ឆ្នាំ១៩៧៥ និងបានបន្តចូលរួមដង្ហែក្នុងការស្វែងរកសុខសន្តិភាពជូនប្រជាជាតិកម្ពុជា។

ពិសេសនោះ គឺលោក ហោ ណាំហុង បានចូលរួមចរចាក្នុងសន្និសីទអន្តរជាតិជាច្រើនទទួលបានជោគជ័យ បានចូលរួមជួយដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ឆ្នាំ១៩៩៣ បានចូលរួមកសាងប្រព័ន្ធច្បាប់សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវនិរន្តរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ មានស្ថិរភាព និងសន្តិសុខសង្គមបានល្អប្រសើរ។

យោងខ្លឹមសារក្នុងព្រះរាជក្រឹត្យដដែល ក៏បានលើកពីស្វាមីភក្តិរបស់លោក ហោ ណាំហុង ចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារនិរន្តរភាពរាជានិយមនៅកម្ពុជា។

គួរជម្រាបថា លោក ហោ ណាំហុង ធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេសកម្ពុជាចំនួនពីរលើក គឺលើកទី១ នៅឆ្នាំ១៩៩២ និងលើកទី២ ចាប់ពីឆ្នាំ១៩៩៨ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី២ រហូតដល់ឆ្នាំ២០១៦។ នៅក្នុងអាណត្តិរាជរដ្ឋាភិបាល ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺលោក ហោ ណាំហុង ក្នុងនាមជាប្រមុខការទូតកម្ពុជា និងជាអ្នកនយោបាយចាស់វស្សា១រូប បានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាប្រកបដោយស្មារតីមោះមុតសម្រាប់បុព្វហេតុបម្រើជាតិមាតុភូមិ ជាពិសេសលើការងារទំនាក់ទំនងអន្តរជាតិ និងកិច្ចការទូតជាមួយបណ្ដាប្រទេសជាមិត្តនៅក្នុងតំបន់ និងពិភពលោក។

កិច្ចការដ៏សំខាន់មួយសម្រាប់កម្ពុជា គឺលោក ហោ ណាំហុង បានដឹកនាំប្រតិភូកម្ពុជា តទល់ក្ដីជាមួយភាគីប្រទេសថៃលើបញ្ហាជម្លោះនៅតំបន់ប្រាសាទព្រះវិហារ ដើម្បីឱ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ទីក្រុងឡាអេ ប្រទេសហូឡង់ ធ្វើការបកស្រាយសាលក្រមឆ្នាំ១៩៦២។ រហូតតុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចក្ដីឱ្យភាគីកម្ពុជាឈ្នះលើភាគីថៃ ហើយបានប្រកាសថា ប្រាសាទព្រះវិហារ គឺជាកម្មសិទ្ធិរបស់កម្ពុជា។

បច្ចុប្បន្ន ក្នុងវ័យ ៩០ឆ្នាំ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង មានតួនាទី​ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៧ នាទីutes មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

កងការពារអាកាស
ព័ត៌មានជាតិ៦ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១២ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម