Connect with us

ព័ត៌មានជាតិ

អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ

បានផុស

នៅ

ដោយហេតុអស់ឧបនិស្ស័យនឹងភេទជាអ្នកបួស ព្រះសង្ឃមួយចំនួនបានលាចាកសិក្ខាបទ ហើយដោយបានទៅប្រកបវិជ្ជាជីវៈផ្សេងៗតាមសមត្ថភាព ចំណេះ ជំនាញ និងចំណង់ចំណូលចិត្តដែលខ្លួនស្រលាញ់ ស្របតាមដំណើរជីវិតរៀងៗខ្លួនក្នុងភាពជាឃរាវាស (ជនធម្មតា)។ តែពេលនេះ «កម្ពុជាថ្មី» នឹងទាញការចាប់អារម្មណ៍ និងនាំឱ្យស្គាល់នូវអតីតភិក្ខុសង្ឃចំនួន៥រូប ក្រោយលាចាកសិក្ខាបទ បានទទួលមុខតំណែងជាន់ខ្ពស់ក្នុងជួរស្ថាប័នរាជរដ្ឋាភិបាល។

អតីតភិក្ខុសង្ឃដែលមានកេរិ៍ឈ្មោះល្បី ប្រកបដោយចំណេះវិជ្ជា ទាំងផ្លូវលោក និងផ្លូវធម៌ ហើយកំពុងកាន់តំណែងជាន់ខ្ពស់នៅក្រសួងស្ថាប័នរដ្ឋ រួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. លោក ឃី សុវណ្ណរតនា

ប្រើពេលអស់៣៣វស្សា ក្នុងព្រះផ្នួសបួសជាបព្វជិត លោក ឃី សុវណ្ណរតនា បានលាចាកសិក្ខាបទពីភិក្ខុភាវៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដោយលោកសុខចិត្តលះបង់ងារជាសម្ដេចសង្ឃជាន់ខ្ពស់។ ស្ថិតក្នុងភេទជាអ្នកបួស អតីតសង្ឃរូបនេះ មានព្រះគោរម្យងារជា «សម្តេចព្រះមហាអរិយវង្ស ឃី សុវណ្ណរតនា» មានតួនាទីជាអគ្គលេខាធិការរងថេរសភាព្រះពុទ្ធសាសនា ជាព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ជាព្រះសាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះអនុគណខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តមង្គលវ័ន ហៅវត្តស្វាយដង្គំ។

ក្រោយការលាចាកសិក្ខាបទ លោក ឃី សុវណ្ណរតនា បានទទួល និងកំពុងកាន់មុខតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោក ឃី សុវណ្ណរតនា ទទួលបានការសិក្សាទាំងនៅប្រទេសកម្ពុជា ស្រីលង្កា និងឥណ្ឌា រហូតទទួលបានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជា ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ លោកចេះភាសាបរទេសដល់១០ភាសាឯណោះ មានអង់គ្លេស បារាំង ឥណ្ឌា ស្រីលង្កា ភូមា ថៃ ឡាវ វៀតណាម ចិន រួមទាំងភាសាបាលី និងសំស្ក្រឹត។

២. លោក ឆាត សុឆេត

ជាអ្នកស្រុកពាមជរ ខេត្តព្រៃវែង លោក ឆាត សុឆេត ធ្លាប់បានបួសជាព្រះសង្ឃ តាំងពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០១៧ ទើបលាចាកសិក្ខាបទ។ កាលនៅបួសជាព្រះសង្ឃ លោក ឆាត សុឆេត បានសិក្សារៀនសូត្រ ចាប់ពីកម្រិតបឋមសិក្សារហូតដល់កម្រិតសញ្ញាបត្រថ្នាក់បណ្ឌិត។

បច្ចុបប្បន្ន លោក ឆាត សុឆេត  កំពុងកាន់មុខតំណែងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដោយទទួលបន្ទុកជាអ្នកនាំពាក្យ។ មុនមកកាន់ការនៅក្រសួងធម្មការ លោក ឆាត សុឆេត ក៏ធ្លាន់ត្រូវបានតែងតាំងជាទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឋានៈស្មើអនុរដ្ឋលេខាធិការ ហើយបន្ថែមពីនេះ លោក ជាម្ចាស់បណ្ណាគារ ឆាត សុឆេត និងជាសាស្ត្រាចារ្យនៅវិទ្យាស្ថាន និងសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ។

៣. លោក ប៉ែន វិបុល

មុនពេលមកកាន់ការជាថ្នាក់ដឹកនាំមួយរូបនៅក្រសួងធម្មការ និងសាសនា លោក ប៉ែន វិបុល ធ្លាប់បួសជាសង្ឃព្រះពុទ្ធសាសនា តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០១៧ ទើបបានលាចាកសិក្ខាបទ និងបានទទួលការតែងតាំងតំណែងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មុនឈានឡើងជារដ្ឋលេខាធិការ ដល់សព្វថ្ងៃនេះ។

អតីតភិក្ខុសង្ឃ លោក ប៉ែន វិបុល បានឆ្លងកាត់ការសិក្សារៀនសូត្រទាំងផ្លូវធម៌ និងផ្លូវលោក ពោលគឺលោកបានសិក្សាបាលី-សំស្រ្តឹត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសរដ្ឋបាលសាធារណៈ រហូតបញ្ចប់សញ្ញាបត្រថ្នាក់បណ្ឌិត។

៤. លោក ជួន កក្កដា

កាលពីខែមីនា ឆ្នាំ២០២៥ ព្រះមុនិបាលោ ជួន កក្កដា ជាធម្មកឋិកដ៏មានប្រជាប្រិយល្បីរន្ទឺ គង់នៅវត្តប្រាសាទនាងខ្មៅ បានសម្រេចលាចាកសិក្ខាបទ ក្រោយចំណាយពេលវេលាជាបុព្វជិតនៃព្រះពុទ្ធសាសនាជាង ២៧ព្រះវស្សា។ ក្រោយលាចាកសិក្ខាបទបាន៩ថ្ងៃប៉ុណ្ណោះ អតីតសង្ឃ ជួន កក្កដា ត្រូវបានប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តាមសំណើររបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី។

លោក ជួន កក្កដា បានសិក្សាដល់កម្រិតឧត្តមសិក្សា ពោលគឺបានបញ្ចប់ទាំងថ្នាក់បរិញ្ញាបត្រ ថ្នាកបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ហើយក៏ជាកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ជំនាញរដ្ឋបាលទូទៅ នៅសាលាភូមិន្ទរដ្ឋបាល។

៥. លោក ហឿន សំនៀង

ជាអតីតនាយកវិទ្យាល័យតេជោសែនសាធារណការ និងដឹកជញ្ជូន លោក ហឿន សំនៀង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ ត្រូវបានផ្លាស់មកបំពេញការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រោមការដឹកនាំរបស់លោក ស៊ុន ចាន់ថុល ដែលជាមេចាស់របស់លោក កាលនៅក្រសួងសាធារណការ។ បច្ចុប្បន្ន លោក ហឿន សំនៀង កំពុងកាន់តួនាទីជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក ហឿន សំនៀង គឺមានអតីតភាពជាភិក្ខុសង្ឃនៃសំណាក់ព្រះពុទ្ធសាសនា អស់រយៈពេលប្រមាណជិត២០ឆ្នាំ។ តែបើទោះបីស្ថិតក្នុងភេទជាភិក្ខុយ៉ាងណាក្ដី លោក ហឿន សំនៀង បានទទួលការសិក្សាខ្ពង់ខ្ពស់រហូតបានចេញទៅសិក្សានៅសហរដ្ឋអាមេរិក ដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសកលវិទ្យាល័យ ហាវឺដ និងថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រង ពីសាកលវិទ្យាល័យ St. Ambrose University រដ្ឋអាយូវ៉ា សហរដ្ឋអាមេរិក។

ជាការកត់សម្គាល់ថា មិនមានត្រឹមតែអ្នកទាំង៥ខាងលើទេ តែនៅមានអតីតព្រះសង្ឃជាច្រើនរូបផ្សេងទៀត ដែលទទួលបានឱកាសចូលរួមបម្រើការងារសង្គមខាងផ្នែកអាណាចក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់តួនាទីភារកិច្ចនិងមុខតំណែងតាមក្រសួងស្ថាប័នរដ្ឋ ជាអាទិ៍ក្រសួងធម្មការ និងសាសនាតែម្ដង៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ វិនាទី មុន

មេដឹកនាំ​កំពូល​អ៊ីរ៉ង់៖ «ខ្ញុំ​គិត​ថា កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​បែប​មិន​ជោគជ័យ​ទេ»

ព័ត៌មានជាតិ៥ វិនាទី មុន

ទុរេនពោធិ៍សាត់ នៅមិនទាន់ទុំអាចប្រមូល ផលលក់នៅលើទីផ្សារបាននៅឡើយ

ព័ត៌មានអន្ដរជាតិ១៧ វិនាទី មុន

​ ​ភ្ញៀវទេសចរស្រីៗ​ត្រូវ​សុំច្បាប់ពាក់​ស្បែកជើង​កែង ពេល​​កម្សាន្ត​ទីក្រុង​​ឆ្នេរសមុទ្រ​នៅរដ្ឋ​កាលីហ្វ័រញ៉ា

ព័ត៌មានជាតិ៣៦ វិនាទី មុន

អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

បាតុករ​រាប់​ម៉ឺន​នាក់​​​ផ្ទុះ​តវ៉ា​នៅ​​ហូឡង់​​​ទាមទារ​រដ្ឋាភិបាល​ដាក់សម្ពាធ​លើ​អ៊ីស្រាអែល​

ចរាចរណ៍២០ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន ត្រៀមបញ្ចេញ យន្តហោះផ្ទុកដ្រូនដំបូងគេលើលោក ដ៏អស្ចារ្យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី៖ ពេលចុះទៅមើលផ្ទាល់ទើបដឹងពីផលប៉ះពាល់ធ្ងន់ធ្ងរ ព្រោះបញ្ហាខ្លះនៅលើក្រដាសល្អណាស់

សេដ្ឋកិច្ច៥ ម៉ោង មុន

រោងចក្រផលិតស៊ីម៉ងត៍ ខនស៍ ខេធី ស៊ីមេន មានតម្លៃ $២៥០ លាន បើកឱ្យដំណើរជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម