ព័ត៌មានអន្ដរជាតិ
រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេ បណ្តាលឲ្យមានមនុស្សស្លាប់
រញ្ជួយដីកម្រិតធ្ងន់៧.១រ៉ិចទ័រ បានវាយប្រហារទីក្រុង Shigatse នៃតំបន់ទីបេ ខណៈព័ត៌មានបឋមបានឲ្យដឹងថា មានមនុស្សស្លាប់ចំនួន៣២នាក់ និងបង្កការខូចខាតធ្ងន់ធ្ងរ។
យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន, គ្រោះធម្មជាតិនេះវាយប្រហារនៅម៉ោង៩:០៥នាទីព្រឹកថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥ ជាមួយជម្រៅ១០គីឡូម៉ែត្រ ហើយឥទ្ធិពលរបស់វា បានធ្វើឲ្យរង្គើចម្ងាយរាប់រយគីឡូម៉ែត្រ ដល់ប្រទេសនេប៉ាល់និងឥណ្ឌាឯណោះ។
យ៉ាងណាក្តី ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍ជាក់លាក់អំពីទំហំនៃការខូចខាតនោះទេ ខណៈមន្ត្រីមូលដ្ឋានព្រមានថា តួលេខមនុស្សស្លាប់និងរបួស អាចកើនឡើង។
សូមបញ្ជាក់ថា នារយៈពេល៥ឆ្នាំមកនេះ ទីក្រុង Shigatse បានជួបការរញ្ជួយដីចំនួន២៩លើក ប៉ុន្តែទាំងនោះសុទ្ធតែជាកម្រិតស្រាល ពោលគឺត្រឹម៣ទៅ៤រ៉ិចទ័រប៉ុណ្ណោះ។
យ៉ាងណា គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៨រ៉ិចទ័រ បានវាយប្រហារខេត្ត ស៊ីឈួន ប្រទេសចិនក្នុងឆ្នាំ២០០៨ ដោយសម្លាប់មនុស្សជិត ៧០ ០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គ្រោះរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ នៅវ៉ានូទូតំបន់ប៉ាស៊ីហ្វិកសម្លាប់មនុស្ស១៤នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


