ព័ត៌មានអន្ដរជាតិ
គ្រោះរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ នៅវ៉ានូទូតំបន់ប៉ាស៊ីហ្វិកសម្លាប់មនុស្ស១៤នាក់
គ្រោះរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ ដែលបានវាយប្រហារលើប្រទេសវ៉ានូទូ បានសម្លាប់មនុស្សយ៉ាងហោចណាស់១៤នាក់ និងរាប់រយនាក់ផ្សេងទៀតរងរបួស ព្រមទាំងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៨ខែធ្នូនេះ។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដ៏គួរឱ្យសង្វែក បានកើតឡើង បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារកាលពីរសៀលថ្ងៃអង្គារ ហើយក្រុមអ្នកជួយសង្គ្រោះបានធ្វើការពេញមួយយប់ ដោយព្យាយាមចូលទៅដល់មនុស្សដែលកំពុងស្រែករកជំនួយពីក្រោមគំនរបាក់បែក។
រញ្ជួយដីនេះបានវាយប្រហារនៅជម្រៅ៥៧គីឡូម៉ែត្រ ហើយចំណុចកណ្តាលស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Port Vila ដែលជាទីក្រុងធំបំផុតនៅប្រទេសវ៉ានូទូនេះ ដែលជាប្រទេសក្រុមកោះចំនួន៨០ដែលមានប្រជាជនប្រហែល៣៣ម៉ឺននាក់។
អង្គការជំនួយមនុស្សធម៌ កាកបាទក្រហម បានឱ្យដឹងនៅព្រឹកថ្ងៃពុធនេះថា មនុស្ស១៤នាក់បានស្លាប់ដោយដកស្រង់ព័ត៌មានរបស់រដ្ឋាភិបាល។ លើសពីនេះការខូចខាតយ៉ាងទូលំទូលាយចំពោះទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតបានរារាំងការចេញផ្សាយរបាយការណ៍ផ្លូវការ ហើយសេវាទូរស័ព្ទនៅតែធ្លាក់ចុះ។ បើតាមប្រធានកាកបាទក្រហមប្រទេសនេះមនុស្សជាង ២០០នាក់បានរងរបួស ហើយថាមពលអគ្គិសនី និងទឹកត្រូវបានដាច់ផងដែរ។

រញ្ជួយដីនេះ បានបំផ្លាញស្ថានទូត អគារស្នាក់នៅរបស់បេសកកម្មការទូតមួយចំនួននៅ Port Vila រួមទាំងស្ថានទូតសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងនូវែលសេឡង់ ដោយរងការខូចខាតយ៉ាងខ្លាំងហើយផ្នែកខ្លះនៃអគារបានបាក់រលំរាបដល់ដី ខណៈមនុស្សមួយចំនួននៅតែជាប់ក្រោមគំនរបាក់បែក។
អ្នកស្រុកមុននេះត្រូវបានគេណែនាំអោយនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រយ៉ាងហោចណាស់ ២៤ ម៉ោង ហើយរហូតដល់រលកយក្សស៊ូណាមិ និងប្រព័ន្ធតាមដានការរញ្ជួយដីត្រូវបានដំណើរការម្តងទៀត។ ជាមួយគ្នានេះជើងហោះហើរទាំងអស់នៅក្នុងប្រទេសនេះត្រូវបានផ្អាកផងដែរ។
គួរបញ្ជាក់ថាទីតាំងរបស់ប្រទេសវ៉ានូទូ ស្ថិតនៅតំបន់ដែលងាយរងគ្រោះរញ្ជួយដី ហើយមានខ្លាំងជាងកម្រិត ៦ និងមិនមែនជារឿងចម្លែកនោះទេ ដោយអគាររបស់ប្រទេសនេះភាគច្រើនក៏ត្រូវបានសាងសង់ក្នុងបំណងទប់ទល់នឹងការបំផ្លិចបំផ្លាញដោយការរញ្ជួយដីផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


