ជំងឺ Mpox Archives - Kampuchea Thmey Daily

ប្រទេសចិនរកឃើញអ្នកឆ្លងមេរោគអុត​ស្វា​(mpox)​​ ៥ករណី​ថ្មី​ទៀត​
ប្រទេសចិន បានរាយការណ៍ថា ​ខ្លួន​បានរកឃើញករណីឆ្លងចំនួន​៥នៃមេរោគ​​ជំងឺ​អុត​ស្វា (mpox) ថ្មី ប៉ុន្តែថា​ក៏បា​​ន​អះអាងថា​ ការផ្ទុះឡើងនេះត្រូវបាន​​គ្រប់​គ្រង​​យ៉ាងមានប្រសិទ្ធភាព និង​មិន​មាន​ការ​ឆ្លង​​ដែលត្រូវ​បាន​រកឃើញ​ទៅកាន់​អ្នកជិត​ស្និទ្ធ​អ្នក​ជំងឺ​នោះទេ​​​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​CNA នៅថ្ងៃទី១០ខែមករានេះ។

អង្គការសុខភាពពិភពលោក (WHO) បាន​ប្រកាសអាសន្នសុខភាពជាសាកលជុំវិញមេរោគ​អុត​ស្វា​នេះ​នៅក្នុងខែសីហា ហើយបានបន្តវានៅក្នុងខែវិច្ឆិកា បន្ទាប់ពីការផ្ទុះឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)​​នៅតំបន់​អាហ្វ្រិក ជា​កន្លែងដែលវាបានសម្លាប់មនុស្សជាង១០០០នាក់។ ពីរថ្ងៃបន្ទាប់ពីការប្រកាសខែសីហារបស់អង្គការសុខភាពពិភពលោក ប្រទេសចិន​បានប្រកាសថា ខ្លួននឹងពិនិត្យមនុស្ស​​ធ្វើ​ដំណើរ​ចូលប្រទេស ដោយ​​ការ​ធ្វើតេស្ត​រក mpox ក្នុង​រយៈពេល​ប្រាំមួយខែខាងមុខ។

កាលពីព្រហស្បតិ៍អាជ្ញាធរសុខាភិបាលចិន បានរកឃើញការផ្ទុះ​ឡើង​ជាចង្កោមនៃមេរោគ mpox strain clade 1b ជាមួយនឹងប្រភពនៃការឆ្លងដែលគេជឿថា ពីអ្នកដែលធ្លាប់រស់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ DRC។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការ​ជំងឺរបស់ចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស​៤​នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺត្រូវបានគេរកឃើញថា បានឆ្លងមេរោគ​ហើយកំពុងបង្ហាញរោគសញ្ញាស្រាលៗ ដូចជា មាន​កន្ទួល និងពងបែក។

អ្នកឆ្លងមេរោគ និងអ្នកប៉ះពាល់អ្នកឆ្លងកំពុងទទួលបានការព្យាបាលវេជ្ជសាស្រ្ត និងការសង្កេតសុខភាព ហើយការផ្ទុះឡើងនេះត្រូវបាន​គ្រប់​គ្រង​​និង​ដោះស្រាយ​ប្រកបដោយប្រសិទ្ធភាពផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលចិន រហូតមកដល់ពេលនេះ មិនមានករណីណាមួយត្រូវបានរកឃើញក្នុងចំណោមអ្នកមានទំនាក់ទំនងអ្នកឆ្លងផ្សេងទៀតនោះទេ។

​ជំងឺ​ឆ្លង​​អុត​ស្វា​​ (Mpox) បង្កឡើងដោយមេរោគឆ្លងទៅមនុស្សដោយសត្វ ប៉ុន្តែក៏អាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈការប៉ះពាល់រាងកាយជិតស្និទ្ធផងដែរ។ វាបណ្តាលឱ្យមានអាការៈគ្រុនក្តៅ ឈឺសាច់ដុំ និងដំបៅស្បែកធំៗ ព្រម​ទាំង​អាចបណ្តាល​ឲ្យ​ស្លាប់បាន។ បើយោងតាមអង្គការសុខភាពពិភពលោកករណីឆ្លង mpox ត្រូវបានរាយការណ៍នៅក្នុងប្រទេស​ជាង ១២០ចាប់តាំងពីឆ្នាំ២០២២មក៕

អត្ថបទ៖ ប៊ុន សុភាព

The post ប្រទេសចិនរកឃើញអ្នកឆ្លងមេរោគអុត​ស្វា​(mpox)​​ ៥ករណី​ថ្មី​ទៀត​ appeared first on Kampuchea Thmey Daily.

​ឥណ្ឌា​រកឃើញករណី​ឆ្លង​ជំងឺ​អុតស្វា​ដំបូង​​ ខណៈវិធានការ​តឹងរឹង​ត្រូ​វ​​​បាន​ដាក់ចេញ​
ក្រសួងសុខាភិបាលប្រទេសឥណ្ឌាបានរាយការណ៍ករណីសង្ស័យថា មានមេរោគអុត​ស្វា (mpox) ដំបូងបង្អស់​លើ​បុរសម្នាក់ដែលទើបនឹងធ្វើដំណើរមកពីប្រទេសដែលទទួលរងការផ្ទុះឡើងនៃមេរោគនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៩ខែកញ្ញានេះ។

(រូបភាព៖​ AP)

យោងតាមក្រសួងសុខាភិបាលឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា អ្នកជំងឺជាបុរសវ័យក្មេងកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅក្នុងមន្ទីរពេទ្យមួយ ហើយស្ថិតក្នុងស្ថានភាព​វិជ្ជមាន​​​​នៅឡើយ​។ ករណីនេះកំពុងត្រូវបានគ្រប់គ្រងស្របតាមពិធីសារដែលបានបង្កើតឡើង ហើយកំពុងតាមដានទំនាក់ទំនងដើម្បីរកប្រភពនៃការរីករាលដាល និងវាយតម្លៃផលប៉ះពាល់នៅក្នុងប្រទេស ខណៈឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។

ទោះយ៉ាងណាក្រសួង​មិន​បាន​បញ្ជាក់​ថា​តើ​មេរោគអុតស្វាមួយ​ណា​ដែល​អ្នក​ជំងឺ​​ឆ្លង​នោះ​ទេ ប៉ុន្តែ​ការ​ធ្វើ​តេស្ត​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ពី​ប្រភេទមេរោគដែលបាន​ឆ្លង។

(រូបភាព៖​ GFH)

គួរបញ្ជាក់ថា ជំងឺ mpox ប្រភេទ clade 1b បានបង្កឱ្យមានការព្រួយបារម្ភជាសកល ព្រោះវាហាក់ដូចជារីករាលដាលកាន់តែលឿនតាមរយៈទំនាក់ទំនងជិតស្និទ្ធជាប្រចាំ។ ជាមួយគ្នានេះ ករណីមួយត្រូវបានបញ្ជាក់កាលពីសប្តាហ៍មុននៅក្នុងប្រទេសស៊ុយអែត ខណៈមានការរីករាលដាលកាន់តែខ្លាំងឡើងនៅក្នុងទ្វីបអាហ្រ្វិក។

ពីមុន ជំងឺនេះត្រូវបានហៅថា ជំងឺគ្រុនឈាម ដែលបានរកឃើញនៅឆ្នាំ១៩៥៨ នៅប្រទេសដាណឺម៉ាក នៅក្នុងសត្វស្វាដែលបានរក្សាទុកសម្រាប់ការស្រាវជ្រាវ។ វាត្រូវបានគេរកឃើញដំបូងលើមនុស្សក្នុងឆ្នាំ១៩៧០ បណ្តាលមកពីវីរុសដែលចម្លងទៅមនុស្សតាមរយៈសត្វដែលមានមេរោគ ប៉ុន្តែក៏អាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈការប៉ះពាល់រាងកាយជិតស្និទ្ធ។ ជា​ធម្មតាស្ថានភាពជំងឺមាន​កម្រិត​ស្រាល និង​អាច​ស្លាប់​ក្នុង​ករណី​កម្រ និងមានរោគសញ្ញាដូចជំងឺផ្តាសាយ រួមទាំងដំបៅខ្ទុះនៅលើរាងកាយ។

កាល​ពី​ឆ្នាំ​មុន អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្តូរ​ឈ្មោះ​ជំងឺនេះ​ទៅ​ជា mpox ។ កាលពីខែមុនស្ថាប័នសុខភាពពិភពលោកបានប្រកាសការផ្ទុះឡើងនៃជំងឺនេះ ជាភាពអាសន្នសុខភាពសាធារណៈពិភពលោក បន្ទាប់ពីការឆ្លងថ្មីជាច្រើនត្រូវបានរកឃើញ។ យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថាមានករណីឆ្លង mpox ជាង ១៧៥០០ ករណី និងការស្លាប់ចំនួន ៦២៩ នាក់ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ចាប់តាំងពីដើមឆ្នាំនេះដែលមានប្រភេទមេរោគទាំងពីរ clade 1b និង clade 1a ។ មេរោគនេះក៏ត្រូវបានគេរកឃើញនៅក្នុងប្រទេសប៉ាគីស្ថាន ហ្វីលីពីន និង ថៃផងដែរ៕

(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ​ឥណ្ឌា​រកឃើញករណី​ឆ្លង​ជំងឺ​អុតស្វា​ដំបូង​​ ខណៈវិធានការ​តឹងរឹង​ត្រូ​វ​​​បាន​ដាក់ចេញ​ appeared first on Kampuchea Thmey Daily.

ពេលនេះ ចង់ទៅលេង ឥណ្ឌូណេស៊ី ត្រូវបំពេញឯកសារបញ្ជាក់សុខភាពសិន ព្រោះតែជំងឺ mpox
ពេលនេះ ឥណ្ឌូណេស៊ី តម្រូវឲ្យអ្នកធ្វើដំណើរអន្តរជាតិទាំងអស់ ត្រូវបំពេញឯកសារបញ្ជាក់សុខភាពតាមប្រព័ន្ធអេឡិចត្រូនិចជាមុនសិន សឹមនឹងចូលប្រទេសរបស់ខ្លួន ដែលការធ្វើបែបនេះគឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ​ mpox។

(រូបថត៖ Welcome Back To Bali)

យោងតាមលោក Kristi Endah Murni អគ្គនាយកមន្ទីរដឹកជញ្ជូនផ្លូវអាកាស ក្រោមក្រសួងដឹកជញ្ជូន បានឲ្យដឹងថា តម្រូវការនេះគឺអនុវត្តចំពោះភ្ញៀវបរទេសទាំងអស់ រួមទាំងបុគ្គលិកជើងហោះហើរផងដែរ។

អ្នកធ្វើដំណើរ ត្រូវចូលទៅកាន់គេហទំព័រ sshp.kemkes.go.id ដើម្បីបំពេញបែបបទតាមការណែនាំ, ៤៨ម៉ោងមុនពេលចេញដំណើរ។ ដូច្នេះការធ្វើបែបនេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរអាកាសយានដ្ឋានឥណ្ឌូណេស៊ី អាចវាយតម្លៃអំពីហានិភ័យទាក់ទងនឹងការចម្លងវីរុសបាន។

(រូបថត៖ Antara)

លុះពេលបំពេញបែបបទចប់សព្វគ្រប់ហើយ អ្នកដំណើរនឹងទទួលបាន QR Code ដើម្បីយកមកបង្ហាញមន្ត្រីនៅអាកាសយានដ្ឋាន ពេលមកដល់ប្រទេសឥណ្ឌូណេស៊ី។

សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះ ឥណ្ឌូណេស៊ីមានភ្ញៀវទេសចរបរទេសមកលេងកម្សាន្តចំនួន ៦.៤លាននាក់ ពោលគឺកើនឡើង២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រទេសនេះរំពឹងថា ខ្លួននឹងទទួលភ្ញៀវអន្តរជាតិរហូតដល់ទៅ ១៧លាននាក់នៅត្រឹមចុងឆ្នាំ២០២៤៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ផ្ទុះជំងឺ mpox ក្នុងពន្ធនាគារនៅអាមេរិក ឆ្លងអ្នកទោសច្រើននាក់

The post ពេលនេះ ចង់ទៅលេង ឥណ្ឌូណេស៊ី ត្រូវបំពេញឯកសារបញ្ជាក់សុខភាពសិន ព្រោះតែជំងឺ mpox appeared first on Kampuchea Thmey Daily.

ផ្ទុះជំងឺ mpox ក្នុងពន្ធនាគារនៅអាមេរិក ឆ្លងអ្នកទោសច្រើននាក់
តាមការចុះផ្សាយរបស់គេហទំព័រ News Nation Now​ កាលពីថ្ងៃពុធទី៤ខែកញ្ញាឆ្នាំ២០២៤​, ពន្ធនាគារក្នុងទីក្រុង Fort Dodge នៃរដ្ឋ Iowa បានប្រកាសពីការផ្ទុះឡើងនៃជំងឺ mpox ដោយឆ្លងរាលដាលក្នុងចំណោមអ្នកទោស។

(រូបថត៖ AP)

លោក Paul Cornelius ប្រធានពន្ធនាគារ បានចេញសេចក្តីថ្លែងការណ៍ថា «យើងកំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍ ជាមួយនឹងវិធានការសុខភាពដ៏រឹងមាំបំផុត។ យើងកំពុងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធ និងចាត់វិធានការនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាល បន្ថែមទៀត»។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់តួលេខពិតថាតើមានអ្នកទោសប៉ុន្មាននាក់ដែលឆ្លងជំងឺ mpox ក្នុងពន្ធនាគារនេះទេ គ្រាន់តែប្រាប់ថា មានច្រើននាក់។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក, ករណីឆ្លងជំងឺ mpox ចុងក្រោយបំផុតនៅរដ្ឋ Iowa គឺនៅក្នុងឆ្នាំ២០២៣។

(រូបថត៖ Messenger)

គួររម្លឹកឡើងវិញ កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ អង្គការសុខភាពពិភពលោក បានប្រកាសថា ជំងឺ mpox គឺជាភាពអាសន្នសុខភាពពិភពលោក និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។

Mpox ឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ ហើយរោគសញ្ញាមានដូចជាកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែ គ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សិង្ហបុរី ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំង mpox

The post ផ្ទុះជំងឺ mpox ក្នុងពន្ធនាគារនៅអាមេរិក ឆ្លងអ្នកទោសច្រើននាក់ appeared first on Kampuchea Thmey Daily.

សិង្ហបុរី ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំង mpox
តាមការចុះផ្សាយរបស់ Straits Times, ប្រទេសសិង្ហបុរី ប្រកាសថា ខ្លួននឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺ mpox ប៉ុន្តែជំហានដំបូងត្រូវចាក់ដល់បុគ្គលិកសុខាភិបាលសិន ព្រោះពួកគេជាក្រុមដែលមានហានិភ័យឆ្លងជំងឺនេះខ្ពស់បំផុត។

លោក Ong Ye Kung រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី (រូបថត៖ JASON QUAH)

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធទី៤ខែកញ្ញាឆ្នាំ២០២៤, រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរីលោក Ong Ye Kung គូសបញ្ជាក់ថា យុទ្ធនាការនេះគឺដើម្បីធានាថា យើងបានផ្តល់ការការពារចាំបាច់ទៅដល់អ្នកដែលត្រូវការ។

ទោះបីជាយ៉ាងណាក៏ដោយ តាមការអះអាងរបស់លោក Ong Ye Kung, បច្ចុប្បន្ននេះ មិនទាន់មានតម្រូវការឲ្យប្រជាជនពាក់ម៉ាសឡើយ ប៉ុន្តែយើងនឹងតាមដានជាបន្តថាតើ mpox រាលដាលខ្លាំងក្នុងកម្រិតណា។

ចំពោះវ៉ាក់សាំងដែលសិង្ហបុរីនឹងបើកយុទ្ធនាការចាក់ គឺជាប្រភេទ JYNNEOS ដែលប្រទេសនេះធ្លាប់ប្រើដើម្បីប្រឆាំងនឹងជំងឺ អុតស្វាយ។ ក្រៅពីចាក់វ៉ាក់សាំង សិង្ហបុរី ក៏នឹងដាក់ចេញវិធានការនានាផងដែរ ដូចជាធ្វើចត្តាឡីស័ក២១ថ្ងៃ ចំពោះអ្នកមានទំនាក់ទំនងជាមួយអ្នកជំងឺ mpox ជាដើម។

(រូបថត៖ Mothership)

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ សិង្ហបុរី មិនទាន់រកឃើញការឆ្លងជំងឺ mpox ពូជ Clade 1 ដ៏គ្រោះថ្នាក់នៅឡើយទេ ពោលគឺករណីទាំង១៤ដែលប្រទេសនេះរកឃើញ គឺសុទ្ធសឹងជាពូជ Clade 2 ប្រភេទស្រាល។

គួររម្លឹកឡើងវិញ កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ អង្គការសុខភាពពិភពលោក បានប្រកាសថា ជំងឺ mpox គឺជាភាពអាសន្នសុខភាពពិភពលោក និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។

ជាង១០ប្រទេសនៅទ្វីបអាហ្រ្វិក បានរាយការណ៍ពីការផ្ទុះជំងឺនេះ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់គឺថា គ្រាន់តែសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានករណីឆ្លងជាង៩០%ទៅហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រទេសមួយទៀតនៅអាស៊ី រកឃើញការឆ្លងជំងឺ mpox ករណីដំបូងក្នុងឆ្នាំនេះ

The post សិង្ហបុរី ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំង mpox appeared first on Kampuchea Thmey Daily.

ប្រទេសមួយទៀតនៅអាស៊ី រកឃើញការឆ្លងជំងឺ mpox ករណីដំបូងក្នុងឆ្នាំនេះ
តាមសេចក្តីរាយការណ៍របស់ CGTN នៅថ្ងៃអង្គារទី៣ខែកញ្ញាឆ្នាំ២០២៤ ពេលនេះមានប្រទេសនៅទ្វីបអាស៊ីមួយទៀតហើយ ដែលរកឃើញជំងឺ mpox ករណីដំបូងក្នុងឆ្នាំនេះ នោះគឺប្រទេស ហ្ស៊កដានី។

(រូបថត៖ CFP)

ក្រសួងសុខាភិបាលហ្ស៊កដានី ប្រកាសថា ករណីនេះកើតលើបុរសអាយុ៣៣ឆ្នាំ ដែលចេញរោគសញ្ញាដំបូងគឺឡើងកន្ទួលលើស្បែក ប៉ុន្តែគាត់មិនធ្ងន់ធ្ងរឡើយ។

ក្រោយមក គាត់ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យ Al Basheer ក្នុងទីក្រុង Amman ហើយអាជ្ញាធរបានចាត់វិធានការជាបន្តបន្ទាប់ ពិសេសទាក់ទងទៅអ្នកដែលប៉ះពាល់ជាមួយបុរសរូបនេះ។

ត្បិតតែនេះគឺជាករណីដំបូងក្នុងឆ្នាំ២០២៤ក៏ពិតមែន ប៉ុន្តែកាលពីឆ្នាំ២០២២ ប្រទេសហ្ស៊កដានី ក៏រកឃើញមនុស្សម្នាក់ផងដែរ ដែលឆ្លងជំងឺ mpox ឬមានឈ្មោះដើមថា monkeypox។

(រូបថត៖ Anadolu)

សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ អង្គការសុខភាពពិភពលោក បានប្រកាសថា ជំងឺ mpox គឺជាភាពអាសន្នសុខភាពពិភពលោក និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។

ជាង១០ប្រទេសនៅទ្វីបអាហ្រ្វិក បានរាយការណ៍ពីការផ្ទុះជំងឺនេះ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់គឺថា គ្រាន់តែសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានករណីឆ្លងជាង៩០%ទៅហើយ។

Mpox ឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ ហើយរោគសញ្ញាមានដូចជាកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែ គ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រទេសនៅអាស៊ីអាគ្នេយ៍ រកឃើញករណីឆ្លងជំងឺ mpox បន្ថែមទៀត

The post ប្រទេសមួយទៀតនៅអាស៊ី រកឃើញការឆ្លងជំងឺ mpox ករណីដំបូងក្នុងឆ្នាំនេះ appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្រ្ត៖ mpox បំប្លែងខ្លួនលឿនបំផុតពិបាកគ្រប់គ្រង ហើយអាចសម្លាប់មនុស្ស រាប់ពាន់នាក់
ជាថ្មីម្តងទៀត ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ បានបង្ហាញក្តីបារម្ភថា ពូជមេរោគ Clade 1b នៃជំងឺ mpox កំពុងបំប្លែងខ្លួនក្នុងល្បឿនបំផុត ហួសការរំពឹងទុក ជាហេតុពិបាកតាមដាននិងគ្រប់គ្រង ហើយវាថែមទាំងអាចបង្កការចម្លងរាប់ម៉ឺនករណីនិងស្លាប់មនុស្សរាប់ពាន់នាក់ផងដែរ បើពិភពលោកមិនប្រញាប់ដោះស្រាយនិងចាត់វិធានការទប់ទល់ឲ្យទាន់ពេលវេលាទេនោះ។

(រូបថត៖ Alamy)

តាមការចុះផ្សាយរបស់ India Today នៅថ្ងៃចន្ទទី២ខែកញ្ញាឆ្នាំ២០២៤, ថ្វីត្បិតពីដំបូង អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវកុំឲ្យស្លន់ស្លោក៏ពិតមែន ប៉ុន្តែឥឡូវមិនដូចការគិតឡើយ ពូជ Clade 1b ដ៏គ្រោះថ្នាក់ កំពុងវិវឌ្ឍខ្លួនយ៉ាងលឿនក្នុងកម្រិតគួរឲ្យបារម្ភនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

ជាក់ស្តែង ត្រឹមតែ៨ខែនៃឆ្នាំ២០២៤ប៉ុណ្ណោះ Clade 1b បានចម្លងដល់មនុស្សប្រមាណ ១៨ ០០០នាក់និងស្លាប់ ៦១៥ករណីនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយពូជគ្រោះថ្នាក់នេះក៏បានរាលដាល់ដល់ប្រទេសក្នុងទ្វីបអាហ្វ្រិកចំនួន៤ទៀត ព្រមទាំងធ្លាយមកដល់ស៊ុយអែតក្នុងទ្វីបអឺរ៉ុប និងថៃនៅអាស៊ីអាគ្នេយ៍ទៀតផង។

(រូបថត៖ Getty)

ពាក់ព័ន្ធបញ្ហានេះ វេជ្ជបណ្ឌិត Dimie Ogoina អ្នកជំនាញផ្នែកជំងឺឆ្លងនិងជាប្រធានគណៈកម្មាធិការសង្គ្រោះបន្ទាន់ជំងឺ mpox របស់ WHO ក៏បានសម្តែងក្តីព្រួយបារម្ភផងដែរព្រោះថា ការយល់ដឹងរបស់ប្រជាជនក្នុងទ្វីបអាហ្រ្វិកនៅមានកម្រិត ណាមួយធនធានក៏ខ្វះខាតផងដែរ។ ម្យ៉ាងវិញទៀត មូលហេតុដែលគេបារម្ភខ្លាំងទៀតនោះគឺថា តំបន់អាហ្វ្រិកមិនសូវមានប្រព័ន្ធសុខាភិបាលល្អប្រសើរទេ ហើយប្រទេសមួយចំនួនក៏កំពុងមានជម្លោះទៀត ជាហេតុបង្កភាពស្មុគស្មាញដល់ការគ្រប់គ្រងជំងឺរាតត្បាត។

សូមបញ្ជាក់ជាថ្មីថា តាមពិតទៅជំងឺ mpox កើតយូរមកហើយគ្រាន់តែគេមើលរំលងប៉ុណ្ណោះ រហូតដល់វាផ្ទុះខ្លាំងជាសកលក្នុងឆ្នាំ២០២២ ជាមួយមេរោគពូជដំបូង Clade 2 ប៉ុន្តែដោយសារវាបំប្លែងខ្លួនចេញពូជមួយទៀតដែលកាចសាហាវឈ្មោះ Clade 1b ទើបបង្ខំចិត្តឲ្យ WHO ប្រកាសអាសន្នជាសកលនៅថ្ងៃទី១៤ខែសីហាតែម្តង។

(រូបថត៖ Antara)

សម្រាប់រោគសញ្ញា, ជំងឺ mpox បណ្តាលឲ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែរ។ រោគសញ្ញាផ្សេងទៀតមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង។

យ៉ាងណា អាហ្វ្រិកទទួលបានវ៉ាក់សាំង mpox រួចទៅហើយ ដោយនីហ្សេរីយ៉ា បានក្លាយជាប្រទេសដំបូងគេនៅទ្វីបនេះដែលទទួលបានវ៉ាក់សាំង ១ម៉ឺនដូសបរិច្ចាគដោយសហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រទេសនៅអាស៊ីអាគ្នេយ៍ រកឃើញករណីឆ្លងជំងឺ mpox បន្ថែមទៀត

The post អ្នកវិទ្យាសាស្រ្ត៖ mpox បំប្លែងខ្លួនលឿនបំផុតពិបាកគ្រប់គ្រង ហើយអាចសម្លាប់មនុស្ស រាប់ពាន់នាក់ appeared first on Kampuchea Thmey Daily.

ប្រទេសនៅអាស៊ីអាគ្នេយ៍ រកឃើញករណីឆ្លងជំងឺ mpox បន្ថែមទៀត
ប្រទេសហ្វីលីពីននៅតំបន់អាស៊ីអាគ្នេយ៍ បានរកឃើញការឆ្លងជំងឺ mpox ៣ករណីថ្មីទៀត នាំឲ្យការឆ្លងសរុបក្នុងឆ្នាំនេះកើនដល់ ៨ករណី។

(រូបថត៖ GMA)

តាមការបញ្ជាក់ពីក្រសួងសុខាភិបាលកាលពីថ្ងៃអាទិត្យទី១ខែកញ្ញាឆ្នាំ២០២៤, ករណីទាំង៣នេះគឺសុទ្ធសឹងជាពូជមិនសូវគ្រោះថ្នាក់ Clade 2 ដោយក្នុងនោះ២ករណីរកឃើញនៅទីក្រុងម៉ានីល និងមួយករណីទៀត រកឃើញនៅតំបន់ Calabarzon។

ទោះបីជាយ៉ាងណាក៏ដោយ បើគិតចាប់តាំងពីខែកក្កដាឆ្នាំ២០២២មក ប្រទេសហ្វីលីពីន បានរកឃើញការឆ្លងសរុបទៅដល់១៧ករណីទៅហើយ។

កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ WHO បានប្រកាសថា mpox ឬមានឈ្មោះដើម Monkeypox គឺភាពអាសន្នសុខភាពពិភពលោកដែលត្រូវព្រួយបារម្ភជាអន្តរជាតិ និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។

(រូបថត៖ Antara)

នៅឆ្នាំ២០២៤ ប្រទេសជាងដប់នៅទ្វីបអាហ្វ្រិក បានរាយការណ៍ពីការផ្ទុះជំងឺ mpox ខណៈគ្រាន់តែសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានការឆ្លងជាង៩០%ទៅហើយ។

តាមពិតទៅ mpox បានរាតត្បាតនៅទ្វីបអាហ្វ្រិករាប់ឆ្នាំមកហើយ ប៉ុន្តែទើបតែថ្មីៗនេះទេ ដែលវាលេចចេញពូជគ្រោះថ្នាក់ Clade 1B ទើបធ្វើឲ្យពិភពលោកព្រួយបារម្ភខ្លាំង។

សម្រាប់រោគសញ្ញា, mpox បណ្តាលឲ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែរ។ រោគសញ្ញាផ្សេងទៀតមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទ្វីបអាហ្វ្រិកផ្ទុះជំងឺ mpox ខ្លាំង, មួយសប្តាហ៍ឆ្លងជិត ៤ពាន់ករណី និងស្លាប់៨១នាក់

The post ប្រទេសនៅអាស៊ីអាគ្នេយ៍ រកឃើញករណីឆ្លងជំងឺ mpox បន្ថែមទៀត appeared first on Kampuchea Thmey Daily.