ព័ត៌មានអន្ដរជាតិ
ប្រទេសចិនរកឃើញអ្នកឆ្លងមេរោគអុតស្វា(mpox) ៥ករណីថ្មីទៀត
ប្រទេសចិន បានរាយការណ៍ថា ខ្លួនបានរកឃើញករណីឆ្លងចំនួន៥នៃមេរោគជំងឺអុតស្វា (mpox) ថ្មី ប៉ុន្តែថាក៏បានអះអាងថា ការផ្ទុះឡើងនេះត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព និងមិនមានការឆ្លងដែលត្រូវបានរកឃើញទៅកាន់អ្នកជិតស្និទ្ធអ្នកជំងឺនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ខែមករានេះ។

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពជាសាកលជុំវិញមេរោគអុតស្វានេះនៅក្នុងខែសីហា ហើយបានបន្តវានៅក្នុងខែវិច្ឆិកា បន្ទាប់ពីការផ្ទុះឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)នៅតំបន់អាហ្វ្រិក ជាកន្លែងដែលវាបានសម្លាប់មនុស្សជាង១០០០នាក់។ ពីរថ្ងៃបន្ទាប់ពីការប្រកាសខែសីហារបស់អង្គការសុខភាពពិភពលោក ប្រទេសចិនបានប្រកាសថា ខ្លួននឹងពិនិត្យមនុស្សធ្វើដំណើរចូលប្រទេស ដោយការធ្វើតេស្តរក mpox ក្នុងរយៈពេលប្រាំមួយខែខាងមុខ។
កាលពីព្រហស្បតិ៍អាជ្ញាធរសុខាភិបាលចិន បានរកឃើញការផ្ទុះឡើងជាចង្កោមនៃមេរោគ mpox strain clade 1b ជាមួយនឹងប្រភពនៃការឆ្លងដែលគេជឿថា ពីអ្នកដែលធ្លាប់រស់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ DRC។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស៤នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺត្រូវបានគេរកឃើញថា បានឆ្លងមេរោគហើយកំពុងបង្ហាញរោគសញ្ញាស្រាលៗ ដូចជា មានកន្ទួល និងពងបែក។
អ្នកឆ្លងមេរោគ និងអ្នកប៉ះពាល់អ្នកឆ្លងកំពុងទទួលបានការព្យាបាលវេជ្ជសាស្រ្ត និងការសង្កេតសុខភាព ហើយការផ្ទុះឡើងនេះត្រូវបានគ្រប់គ្រងនិងដោះស្រាយប្រកបដោយប្រសិទ្ធភាពផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលចិន រហូតមកដល់ពេលនេះ មិនមានករណីណាមួយត្រូវបានរកឃើញក្នុងចំណោមអ្នកមានទំនាក់ទំនងអ្នកឆ្លងផ្សេងទៀតនោះទេ។
ជំងឺឆ្លងអុតស្វា (Mpox) បង្កឡើងដោយមេរោគឆ្លងទៅមនុស្សដោយសត្វ ប៉ុន្តែក៏អាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈការប៉ះពាល់រាងកាយជិតស្និទ្ធផងដែរ។ វាបណ្តាលឱ្យមានអាការៈគ្រុនក្តៅ ឈឺសាច់ដុំ និងដំបៅស្បែកធំៗ ព្រមទាំងអាចបណ្តាលឲ្យស្លាប់បាន។ បើយោងតាមអង្គការសុខភាពពិភពលោកករណីឆ្លង mpox ត្រូវបានរាយការណ៍នៅក្នុងប្រទេសជាង ១២០ចាប់តាំងពីឆ្នាំ២០២២មក៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


