ព័ត៌មានអន្ដរជាតិ
ទ្វីបអាហ្វ្រិកផ្ទុះជំងឺ mpox ខ្លាំង, មួយសប្តាហ៍ឆ្លងជិត ៤ពាន់ករណី និងស្លាប់៨១នាក់
ស្ថានការណ៍រាតត្បាតជំងឺ mpox ក្នុងទ្វីអាហ្វ្រិក នៅតែធ្ងន់ធ្ងរ ខណៈត្រឹមសប្តាហ៍មុនប៉ុណ្ណោះ មានសេចក្តីរាយការណ៍អំពីការឆ្លងរហូតដល់ទៅជិត ៤ ០០០ករណី និងស្លាប់មនុស្ស៨១នាក់។

កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែសីហាឆ្នាំ២០២៤ សារព័ត៌មាន ABC News បានដកស្រង់សម្តីវេជ្ជបណ្ឌិត Jean Kaseya ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាហ្រ្វិក ដែលប្រាប់សន្និសីទកាសែតមួយថា បូករួមទាំងករណីថ្មីទាំងនេះ នាំឲ្យការឆ្លងជំងឺ mpox សរុបនៅទ្វីបអាហ្វ្រិកកើនដល់ ២២ ៨៦៣ករណី និងស្លាប់៦២២នាក់។
ព័ត៌មាននេះកើតឡើងស្របពេល នីហ្សេរីយ៉ា បានក្លាយជាប្រទេសដំបូងគេនៅទ្វីបអាហ្វ្រិក ដែលទទួលបានវ៉ាក់សាំង mpox ចំនួន ១ម៉ឺនដូសបរិច្ចាគដោយសហរដ្ឋអាមេរិក។

នេះជាវ៉ាក់សាំង Jynneos (MVA) ផលិតដោយក្រុមហ៊ុនឱសថ Bavarian Nordic ហើយអង្គការសុខភាពពិភពលោក (WHO) ក៏បានកោតសរសើរដែរថា នេះពិតបង្ហាញពីសាមគ្គីភាពអន្តរជាតិ ស្របពេលសកលលោកប្រឈមមុខនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ។
កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ WHO បានប្រកាសថា mpox ឬមានឈ្មោះដើម Monkeypox គឺភាពអាសន្នសុខភាពពិភពលោកដែលត្រូវព្រួយបារម្ភជាអន្តរជាតិ និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។
តាមពិតទៅ mpox បានរាតត្បាតនៅទ្វីបអាហ្វ្រិករាប់ឆ្នាំមកហើយ ប៉ុន្តែទើបតែថ្មីៗនេះទេ ដែលវាលេចចេញពូជគ្រោះថ្នាក់ Clade 1B ទើបធ្វើឲ្យពិភពលោកព្រួយបារម្ភខ្លាំង។
សម្រាប់រោគសញ្ញា, mpox បណ្តាលឲ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែរ។ រោគសញ្ញាផ្សេងទៀតមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីបំផុត ទ្វីបអាហ្វ្រិក ទទួលបានអាវុធ ប្រយុទ្ធជាមួយជំងឺ mpox

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន