ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្ត៖ mpox បំប្លែងខ្លួនលឿនបំផុតពិបាកគ្រប់គ្រង ហើយអាចសម្លាប់មនុស្ស រាប់ពាន់នាក់
ជាថ្មីម្តងទៀត ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ បានបង្ហាញក្តីបារម្ភថា ពូជមេរោគ Clade 1b នៃជំងឺ mpox កំពុងបំប្លែងខ្លួនក្នុងល្បឿនបំផុត ហួសការរំពឹងទុក ជាហេតុពិបាកតាមដាននិងគ្រប់គ្រង ហើយវាថែមទាំងអាចបង្កការចម្លងរាប់ម៉ឺនករណីនិងស្លាប់មនុស្សរាប់ពាន់នាក់ផងដែរ បើពិភពលោកមិនប្រញាប់ដោះស្រាយនិងចាត់វិធានការទប់ទល់ឲ្យទាន់ពេលវេលាទេនោះ។

តាមការចុះផ្សាយរបស់ India Today នៅថ្ងៃចន្ទទី២ខែកញ្ញាឆ្នាំ២០២៤, ថ្វីត្បិតពីដំបូង អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវកុំឲ្យស្លន់ស្លោក៏ពិតមែន ប៉ុន្តែឥឡូវមិនដូចការគិតឡើយ ពូជ Clade 1b ដ៏គ្រោះថ្នាក់ កំពុងវិវឌ្ឍខ្លួនយ៉ាងលឿនក្នុងកម្រិតគួរឲ្យបារម្ភនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ជាក់ស្តែង ត្រឹមតែ៨ខែនៃឆ្នាំ២០២៤ប៉ុណ្ណោះ Clade 1b បានចម្លងដល់មនុស្សប្រមាណ ១៨ ០០០នាក់និងស្លាប់ ៦១៥ករណីនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយពូជគ្រោះថ្នាក់នេះក៏បានរាលដាល់ដល់ប្រទេសក្នុងទ្វីបអាហ្វ្រិកចំនួន៤ទៀត ព្រមទាំងធ្លាយមកដល់ស៊ុយអែតក្នុងទ្វីបអឺរ៉ុប និងថៃនៅអាស៊ីអាគ្នេយ៍ទៀតផង។

ពាក់ព័ន្ធបញ្ហានេះ វេជ្ជបណ្ឌិត Dimie Ogoina អ្នកជំនាញផ្នែកជំងឺឆ្លងនិងជាប្រធានគណៈកម្មាធិការសង្គ្រោះបន្ទាន់ជំងឺ mpox របស់ WHO ក៏បានសម្តែងក្តីព្រួយបារម្ភផងដែរព្រោះថា ការយល់ដឹងរបស់ប្រជាជនក្នុងទ្វីបអាហ្រ្វិកនៅមានកម្រិត ណាមួយធនធានក៏ខ្វះខាតផងដែរ។ ម្យ៉ាងវិញទៀត មូលហេតុដែលគេបារម្ភខ្លាំងទៀតនោះគឺថា តំបន់អាហ្វ្រិកមិនសូវមានប្រព័ន្ធសុខាភិបាលល្អប្រសើរទេ ហើយប្រទេសមួយចំនួនក៏កំពុងមានជម្លោះទៀត ជាហេតុបង្កភាពស្មុគស្មាញដល់ការគ្រប់គ្រងជំងឺរាតត្បាត។
សូមបញ្ជាក់ជាថ្មីថា តាមពិតទៅជំងឺ mpox កើតយូរមកហើយគ្រាន់តែគេមើលរំលងប៉ុណ្ណោះ រហូតដល់វាផ្ទុះខ្លាំងជាសកលក្នុងឆ្នាំ២០២២ ជាមួយមេរោគពូជដំបូង Clade 2 ប៉ុន្តែដោយសារវាបំប្លែងខ្លួនចេញពូជមួយទៀតដែលកាចសាហាវឈ្មោះ Clade 1b ទើបបង្ខំចិត្តឲ្យ WHO ប្រកាសអាសន្នជាសកលនៅថ្ងៃទី១៤ខែសីហាតែម្តង។

សម្រាប់រោគសញ្ញា, ជំងឺ mpox បណ្តាលឲ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែរ។ រោគសញ្ញាផ្សេងទៀតមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង។
យ៉ាងណា អាហ្វ្រិកទទួលបានវ៉ាក់សាំង mpox រួចទៅហើយ ដោយនីហ្សេរីយ៉ា បានក្លាយជាប្រទេសដំបូងគេនៅទ្វីបនេះដែលទទួលបានវ៉ាក់សាំង ១ម៉ឺនដូសបរិច្ចាគដោយសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រទេសនៅអាស៊ីអាគ្នេយ៍ រកឃើញករណីឆ្លងជំងឺ mpox បន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


