ព័ត៌មានអន្ដរជាតិ
ពេលនេះ ចង់ទៅលេង ឥណ្ឌូណេស៊ី ត្រូវបំពេញឯកសារបញ្ជាក់សុខភាពសិន ព្រោះតែជំងឺ mpox
ពេលនេះ ឥណ្ឌូណេស៊ី តម្រូវឲ្យអ្នកធ្វើដំណើរអន្តរជាតិទាំងអស់ ត្រូវបំពេញឯកសារបញ្ជាក់សុខភាពតាមប្រព័ន្ធអេឡិចត្រូនិចជាមុនសិន សឹមនឹងចូលប្រទេសរបស់ខ្លួន ដែលការធ្វើបែបនេះគឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ mpox។

យោងតាមលោក Kristi Endah Murni អគ្គនាយកមន្ទីរដឹកជញ្ជូនផ្លូវអាកាស ក្រោមក្រសួងដឹកជញ្ជូន បានឲ្យដឹងថា តម្រូវការនេះគឺអនុវត្តចំពោះភ្ញៀវបរទេសទាំងអស់ រួមទាំងបុគ្គលិកជើងហោះហើរផងដែរ។
អ្នកធ្វើដំណើរ ត្រូវចូលទៅកាន់គេហទំព័រ sshp.kemkes.go.id ដើម្បីបំពេញបែបបទតាមការណែនាំ, ៤៨ម៉ោងមុនពេលចេញដំណើរ។ ដូច្នេះការធ្វើបែបនេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរអាកាសយានដ្ឋានឥណ្ឌូណេស៊ី អាចវាយតម្លៃអំពីហានិភ័យទាក់ទងនឹងការចម្លងវីរុសបាន។

លុះពេលបំពេញបែបបទចប់សព្វគ្រប់ហើយ អ្នកដំណើរនឹងទទួលបាន QR Code ដើម្បីយកមកបង្ហាញមន្ត្រីនៅអាកាសយានដ្ឋាន ពេលមកដល់ប្រទេសឥណ្ឌូណេស៊ី។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះ ឥណ្ឌូណេស៊ីមានភ្ញៀវទេសចរបរទេសមកលេងកម្សាន្តចំនួន ៦.៤លាននាក់ ពោលគឺកើនឡើង២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រទេសនេះរំពឹងថា ខ្លួននឹងទទួលភ្ញៀវអន្តរជាតិរហូតដល់ទៅ ១៧លាននាក់នៅត្រឹមចុងឆ្នាំ២០២៤៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះជំងឺ mpox ក្នុងពន្ធនាគារនៅអាមេរិក ឆ្លងអ្នកទោសច្រើននាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


