ព័ត៌មានអន្ដរជាតិ
ប្រទេសមួយទៀតនៅអាស៊ី រកឃើញការឆ្លងជំងឺ mpox ករណីដំបូងក្នុងឆ្នាំនេះ
តាមសេចក្តីរាយការណ៍របស់ CGTN នៅថ្ងៃអង្គារទី៣ខែកញ្ញាឆ្នាំ២០២៤ ពេលនេះមានប្រទេសនៅទ្វីបអាស៊ីមួយទៀតហើយ ដែលរកឃើញជំងឺ mpox ករណីដំបូងក្នុងឆ្នាំនេះ នោះគឺប្រទេស ហ្ស៊កដានី។

ក្រសួងសុខាភិបាលហ្ស៊កដានី ប្រកាសថា ករណីនេះកើតលើបុរសអាយុ៣៣ឆ្នាំ ដែលចេញរោគសញ្ញាដំបូងគឺឡើងកន្ទួលលើស្បែក ប៉ុន្តែគាត់មិនធ្ងន់ធ្ងរឡើយ។
ក្រោយមក គាត់ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យ Al Basheer ក្នុងទីក្រុង Amman ហើយអាជ្ញាធរបានចាត់វិធានការជាបន្តបន្ទាប់ ពិសេសទាក់ទងទៅអ្នកដែលប៉ះពាល់ជាមួយបុរសរូបនេះ។
ត្បិតតែនេះគឺជាករណីដំបូងក្នុងឆ្នាំ២០២៤ក៏ពិតមែន ប៉ុន្តែកាលពីឆ្នាំ២០២២ ប្រទេសហ្ស៊កដានី ក៏រកឃើញមនុស្សម្នាក់ផងដែរ ដែលឆ្លងជំងឺ mpox ឬមានឈ្មោះដើមថា monkeypox។

សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ អង្គការសុខភាពពិភពលោក បានប្រកាសថា ជំងឺ mpox គឺជាភាពអាសន្នសុខភាពពិភពលោក និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។
ជាង១០ប្រទេសនៅទ្វីបអាហ្រ្វិក បានរាយការណ៍ពីការផ្ទុះជំងឺនេះ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់គឺថា គ្រាន់តែសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានករណីឆ្លងជាង៩០%ទៅហើយ។
Mpox ឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ ហើយរោគសញ្ញាមានដូចជាកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែ គ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រទេសនៅអាស៊ីអាគ្នេយ៍ រកឃើញករណីឆ្លងជំងឺ mpox បន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


