តារារ៉េប Cardi B Archives - Kampuchea Thmey Daily

តារារ៉េប Cardi B រួចទោសពីកាវាយប្រហារ លើនារីម្នាក់ តាមយាយីកាលពី៧ឆ្នាំមុន
តារារ៉េប Cardi B ត្រូវ​បាន​ជម្រះ​ពី​ការ​វាយ​ប្រហារ​ដោយ​គណៈ​វិនិច្ឆ័យ​នៅទីក្រុង​ Los Angeles បន្ទាប់​ពី​នារីម្នាក់​បាន​ប្តឹង​ទាមទារសំណង ២៤ លាន​ដុល្លារ ក្នុង​ការ​វាយ​ប្រហារ​ដោយក្រចក​ដៃ។ យ៉ាងណា គណៈវិនិច្ឆ័យក្នុងទីក្រុងបានច្រានចោលការអះអាងរបស់ដើមបណ្តឹងឈ្មោះ Emani Ellis ដែលធ្វើការជាសន្តិសុខក្នុងអគារមន្ទីពេទ្យមួយកន្លែង។

នាង Emani Ellis ដែល​ជា​ជនជាតិ​ស្បែក​ខ្មៅ បាន​អះអាង​ថា Cardi B  បាន​ស្រែក​ជេរ​ប្រមាថ ស្ដោះ​ទឹក​មាត់​ដាក់​នាង និង​កោស​ក្រចក​ដៃ​វែងៗ​​លើ​មុខ​អំឡុង​ពេល​មាន​ជម្លោះ។ ប៉ុន្តែ តារារ៉េបវ័យ៣២ឆ្នាំបាន​ប្រាប់​តុលាការ​វិញថា Ellis បាន​ចូល​ទៅ​ជិត​នាង​ពេក ហើយ​ព្យាយាម​ថត​នាង​តាម​ទូរស័ព្ទ​ ពេល​ចូលនាង​ទៅបន្ទប់របស់វេជ្ជបណ្ឌិតដើម្បីពិនិត្យផ្ទៃពោះ។

ក្រោយមក Cardi B បាន​ទទួល​ស្គាល់​នៅ​តុលាការ​ថា​ នាង​និង​ Ellis ពិតជាមានជម្លោះរហូតដល់ស្រែក​ជេរ​ប្រមាថគ្នាពិតមែន។ ​ ប៉ុន្តែ​នាង​បដិសេធ​ថា ​មិន​ដែល​ប៉ះ​អ្នក​យាម ឬ​ស្ដោះ​ទឹក​មាត់​ដាក់​ដើមចោទទេ។

មេធាវីរបស់នាងបានប្រាប់តុលាការថា នៅពេលនោះ (Cardi B) មានផ្ទៃពោះប្រហែល ៤ខែជាមួយកូនដំបូង ហើយបានយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីរក្សាការមានផ្ទៃពោះជាឯកជន និងឆ្ងាយពីការត្រួតពិនិត្យរបស់កាសែតនិងអ្នករិះគន់។តែ Ellis បានព្យាយាមបំភិតបំភ័យលើតារារ៉េប។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយការសម្រេចសាលក្រម  Cardi B បាននិយាយថា «ខ្ញុំធ្វើការពេញមួយថ្ងៃ ខ្ញុំខំធ្វើការដើម្បីលុយ ដើម្បីកូនៗរបស់ខ្ញុំ ដើម្បីមនុស្សដែលខ្ញុំមើលថែ។ ដូច្នេះអ្នកមិនដែលគិតថាអ្នកនឹងប្តឹងខ្ញុំទេ ហើយខ្ញុំនឹងដោះស្រាយវាឲ្យចប់។ តារាស្រីរូបនេះថែមទាំងបញ្ចាក់ច្បាស់ៗទៀតថា ខ្ញុំមិនដែលវាយប្រហារ Ellis ទេ ខ្ញុំហ៊ានស្បត់បើបំពាន»៕

រូបភាព៖Sportskeeda

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​មហាជនព្រួយ​បារម្ភ​សុខភាព Park Min Young ក្រោយបង្ហាញខ្លួន ក្នុងសភាពស្គមស្គាំងខ្លាំង

The post តារារ៉េប Cardi B រួចទោសពីកាវាយប្រហារ លើនារីម្នាក់ តាមយាយីកាលពី៧ឆ្នាំមុន appeared first on Kampuchea Thmey Daily.

ក្រោយគប់មីក្រូហ្វូនដាក់ក្បាលអ្នកគាំទ្រ ជីវិត Cardi B ទៅជាយ៉ាងណាហើយ
ទស្សនិកជននៅតែចងចាំមិនភ្លេចនោះទេ កាលពី ២ ឆ្នាំមុន Cardi B បង្កចលាចលជាសាធារណៈនៅពេលនាងគប់មីក្រូហ្វូនដាក់ក្បាលអ្នកគាំទ្រ។ តារា​រ៉េប​ស្រី​រូប​នេះ​បាន​និយាយ​ថា អ្នក​គាំ​ទ្រ​បាន​ជះ​ទឹក​មក​លើ​នាង ទើបធ្វើឲ្យនាង​ខឹង។ យ៉ាងណាកេរ្តិ៍ឈ្មោះ និងអាជីពរបស់តារារ៉េបបានធ្លាក់ចុះភ្លាមៗ ដោយសារតែសកម្មភាពដ៏ជ្រុលរបស់ខ្លួន។

នាពេលនោះ តារាស្រី​បាន​បោះ​មីក្រូហ្វូន​ចុះ​ពី​លើ​ឆាក ប៉ុន្តែ​មិន​បាន​ប៉ះ​អ្នក​ដែល​គប់​ទឹក​នោះ​ទេ គឺ​បាន​ប៉ះ​ស្ត្រី​ដែល​នៅ​ក្បែរ​នោះ។ ក្រោយមក ជន​នេះ​បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​ប៉ូលិស ដោយ​ចោទ​ប្រកាន់ Cardi B ពី​បទ​បង្ក​របួស​ស្នាម។ ទោះយ៉ាងណាក៏ដោយ តារារ៉េបមិនត្រូវបានកាត់ទោសនោះទេ។

ពេលនេះជនរងគ្រោះបានសម្រេចចិត្តមកដាក់ពាក្យបណ្តឹងម្តងទៀត ដោយចោទប្រកាន់ពីបទរំលោភបំពានផ្លូវចិត្ត។ បន្ទាប់ពីទទួលរងរបួសរាងកាយ ជនរងគ្រោះក៏មានការឈឺចាប់ផ្លូវចិត្តផងដែរ នៅពេលដែលមីក្រូហ្វូននេះត្រូវបានគេដាក់លក់ដេញថ្លៃក្នុងតម្លៃរហូតដល់ ៩៩,០០០ ដុល្លារអាមេរិក។

ក្រុមហ៊ុនដែលជាម្ចាស់មីក្រូហ្វូននិយាយថា វានៅតែដំណើរការបានត្រឹមត្រូវ ហើយពួកគេចង់បង្វែរភាពល្បីល្បាញរបស់មីក្រូហ្វូនទៅជាផលប៉ះពាល់វិជ្ជមានដល់សង្គម។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ទាក់ទង​ទៅ​ភាគី​របស់ Cardi B ប៉ុន្តែ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ទេ។

ត្រឡប់​មក​ដល់​ចំណុច​កើតហេតុ​វិញ សកម្មភាព​របស់ Cardi B ត្រូវ​បាន​ទស្សនិកជន​ជាច្រើន​រិះគន់​ថា ​មិន​អាច​គ្រប់គ្រង​បាន និង​ប្រើ​ហិង្សាលើអ្នកគាំទ្រ។ បន្ទាប់ពីស្ងប់ស្ងាត់មួយសន្ទុះ តារារ៉េបស្រីរូបនេះបានបន្តឡើងលើឆាក ហើយសមាជិកទស្សនិកជនដែលបានជះទឹកត្រូវបានស្នើសុំឲ្យចាកចេញពីព្រឹត្តិការណ៍ភ្លាមៗ។

រូបភាព៖2sao.vn

ឈ្មោះពិតរបស់ Cardi B គឺ Belcalis Marlenis Almánzar កើតក្នុងឆ្នាំ ១៩៩២។ ក្នុងឆ្នាំ២០១៥ តារារ៉េបរូបនេះបានចូលប្រឡូកក្នុងវិស័យតន្ត្រី ហើយទទួលបានភាពល្បីល្បាញយ៉ាងឆាប់រហ័សជាមួយនឹងបទល្បីជាបន្តបន្ទាប់។

ទោះជាយ៉ាងណាក៏ដោយ Cardi B តែងតែបង្កភាពចម្រូងចម្រាស ដោយសារតែការរើសអើងជាតិសាសន៍ និងពាក្យសម្តីមិនសមរម្យ និងអាកប្បកិរិយាហិង្សា។ នេះបណ្តាលឲ្យ Cardi B ទទួលបានភាពជូរចត់ ចំណែកកេរ្តិ៍ឈ្មោះរបស់នាងធ្លាក់ចុះ ហើយផលិតផលតន្ត្រីថ្មីៗរបស់នាង ក៏មិនសូវភាពល្បីល្បាញដូចពីមុនដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប៉ូលិសឆ្មក់ចូលក្រុមហ៊ុនកម្សាន្ត HYBE ដើម្បីស៊ើបអង្កេតការក្លែងបន្លំភាគហ៊ុន របស់ថៅកែ Bang Si-hyuk

The post ក្រោយគប់មីក្រូហ្វូនដាក់ក្បាលអ្នកគាំទ្រ ជីវិត Cardi B ទៅជាយ៉ាងណាហើយ appeared first on Kampuchea Thmey Daily.

Cardi B បាចលុយរាប់លានដុល្លារ បង្ហាញភាពហ៊ឺហារក្នុងក្លិប ដូចមហាសេដ្ធី
តារាចម្រៀងរ៉េប Cardi បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបនាងកាន់លុយដុល្លារទាំងបាច់ៗ បាចឡើងទៅលើ រួចបញ្ចេញសកម្មភាពរាំងបណ្ដើរច្រៀងបណ្ដើរ នៅក្នុងក្លិបមួយនៃសាធារណរដ្ឋដូមីនីកែន លើទឹកដីអាមេរិក។

តាររយៈវីដេអូនោះ តារារ៉េបដែលឈ្នះពានរង្វាន់ Grammy បាន​ស្លៀកពាក់​ឈុត​ពណ៌​ផ្កាឈូក ដោយបញ្ចេញសកម្មភាពដើរ​ចូល​ក្លឹប​ដែល​ប្រដាប់​ដោយ​លុយ​កាក់រាប់លានដុល្លារក្នុងដៃ ហើយក្រោយមកនាងក៏ទាញលុយទាំងនោះបាចឡើងទៅលើភ្លាំៗ។ ភ្លាមៗនោះដែរ ហ្វូងមនុស្សដែលនៅនៅជុំវិញតារាស្រីស្រាប់តែធ្វើតាមនាង ព្រមទាំងស្រែក​ហ៊ោឡើងមក ខណៈអ្នកខ្លះ កាន់កាមេរ៉ា​បំភ្លឺ​ហាក់សប្បាយរីករាយនឹងទិដ្ធភាពបែបនេះខ្លាំង។

ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពរបស់តារារ៉េបវ័យ៣២ឆ្នាំក្នុងក្លិបកម្សាន្ត បានធ្វើឲ្យមានការរិះគន់យ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកទស្សនា។ អ្នក​ខ្លះ​ចោទ​សួរ​ពី​រឿង​ហួសហេតុ​នេះ ដោយ​ឆ្ងល់​ថា​ នាង​ដុត​លុយ​ប៉ុន្មាន​យប់​នោះ? តើ​នោះ ​គ្រាន់​តែ​ជា​ការលេងសើចរបស់នាងឬ​មាន​អត្ថន័យ​ជ្រៅ​ជាង​នេះ​ ។

យ៉ាងណាមិញ​ កាលពេលកន្លងមក ក្រុមអ្នករិះគន់ជាច្រើនបានចោទសួរអំពីបញ្ហាហិរញ្ញវត្ថុរផ្ទាល់ខ្លួនរបស់នាង បន្ទាប់ពីវីដេអូដែល Cardi B ពាក់អាវរដូវរងាចំនួន ៤ ពី Shein ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដែលបង្កើតឡើងនៅប្រទេសចិន និងត្រូវគេស្គាល់ថាជាយីហោសម្លៀកបំពាក់តម្លៃទាបបំផុត។ នាពេលនោះ តារាស្រីបានឆ្លើយតបផូងៗថា ខ្លួនតែងតែចំណាយប្រាក់ ៣លានដុល្លារក្នុងមួយខែ ហើយអាចទិញអ្វីដែលនាងចង់បានថែមទៀតផង៕

@much
What post-break-up stage is this?!? via itsbizkitt/IG #cardib #offset
♬ original sound – MuchMusic

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Cardi B បន្ទោសលោក ត្រាំ ថា ធ្វើឲ្យខូចស្បែកជើងប្រណិត និងទារសំណងជាថ្នូរឲ្យពូបង្កើតវិលមកអាមេរិកវិញ

The post Cardi B បាចលុយរាប់លានដុល្លារ បង្ហាញភាពហ៊ឺហារក្នុងក្លិប ដូចមហាសេដ្ធី appeared first on Kampuchea Thmey Daily.

Cardi B បន្ទោសលោក ត្រាំ ថា ធ្វើឲ្យខូចស្បែកជើងប្រណិត និងទារសំណងជាថ្នូរឲ្យពូបង្កើតវិលមកអាមេរិកវិញ
Cardi B បានធ្វើឲ្យអ្នក លេងអ៊ីនធឺណេតខកចិត្ត ដោយការស្តីបន្ទោសប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះស្បែកជើងដែលខូចខាត និងទាមទារឲ្យផ្តល់សំណងដល់នាង ជាថ្នូរមួយស្នើឲ្យពូបង្កើតរបស់នាងដែលត្រូវនិរទេស វិលត្រឡប់មកសហរដ្ឋអាមេរិកវិញ។

ក្នុងអំឡុងពេលនៃការផ្សាយបន្តផ្ទាល់ Instagram បន្ទាប់ពី Super Bowl នៅថ្ងៃទី ០៩ ខែកុម្ភៈ Cardi B បានសោកសៅអំពីស្បែកជើងយីហោ Louboutins តម្លែ៣ពាន់ដុល្លារ រង​ការ​ខូច​ខាត ​ខណៈ​ពេល​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​កីឡាកាលពីប៉ុន្មានថ្ងៃមុន។

Cardi B បានពន្យល់ថា សេវាកម្មរទេះរុញនៅ Caesars Superdome ក្នុងទីក្រុង New Orleans ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារវត្តមានរបស់ប្រធានាធិបតីអាមេរិក។ ជា​លទ្ធផល នាង​ត្រូវ​បង្ខំ​ចិត្ត​ដើរ​ក្នុង​ស្បែកជើង​អ្នក​ច្នៃ​ម៉ូដ ដែល​ធ្វើ​ឲ្យថ្នាំលាប​ពណ៌​ក្រហម​នៅ​លើ​បាត​ជើង​រលាត់​ចេញ។

តារា​រ៉េប​​កើត​ក្នុង​ឆ្នាំ ១៩៩២ បានត្អូញត្អែរដែរថា  គ្រប់យ៉ាងមកពីកំហុសលោកត្រាំទាំងអស់។ ភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិក​ មកទីវាលមិនមែនដើម្បីលេងបាល់ទាត់ទេ តែបង្កការលំបាកដល់មនុស្សក្នុងការប្រកួត។ នាងមានការសោកស្ដាយចំពោះស្បែកជើងយ៉ាងខ្លាំងទើប ស្នើឲ្យសេតវិមានអនុញ្ញាតឲ្យពូរបស់នាងដែលត្រូវបាននិរទេស វិលត្រឡប់មកកាន់ទឹកដីអាមេរិកវិញ ដើម្បីជាមធ្យោបាយទូទាត់សងសម្រាប់ការខាតបង់របស់គាត់។

វីដេអូរបស់ Cardi B ស្តីបន្ទោសលោកត្រាំ បានក្លាយជាប្រធានបទនៃការពិភាក្សាលើវេទិកាអនឡាញ ស្របពេលដែលមនុស្ស​ភាគ​ច្រើន​ សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ហេតុផល​រឹងរូស​របស់​តារា​រ៉េប​ខាង​លើ។ មនុស្សជាច្រើនបានធ្វើ​អត្ថាធិប្បាយ​ថា នាង​បន្ទោស​លោកត្រាំដែល​ធ្វើ​ឲ្យ​នាង​ដើរ។ តើនាងចង់ឲ្យប្រធានាធិបតីទៅតែម្នាក់ឯង ដោយគ្មានសុវត្ថិភាព ហើយអាចប្រឈមមុខនឹងការប៉ុនប៉ងធ្វើឃាតម្ដងទៀតឬយ៉ាងណា? អ្នកផ្សេងទៀតបានចោទសួរនាងថា តារាស្រីរូបនេះគិតស្បែកជើងសំខាន់ជាង។

មិនតែប៉ុណ្ណោះទៀត ទស្សនិកជនមួយចំនួនបានបញ្ចេញមតិថា Cardi B គ្រាន់តែប្រើស្បែកជើងជាលេសដើម្បីបង្ហាញពីការមិនពេញចិត្តផ្ទាល់ខ្លួនចំពោះគោលនយោបាយរបស់លោកត្រាំ ក្នុងការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ទេ។ ជាពិសេស នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ Cardi B បានគាំទ្រជាសាធារណៈចំពោះបេក្ខជនប្រជាធិបតេយ្យ Kamala Harris និងបានចូលរួមការជួបជុំយុទ្ធនាការឃោសនាបោះឆ្នោតរបស់អតីតអនុប្រធានាធិបតីអាមេរិកក្នុងរដ្ឋ Wisconsin ដែលនាំឲ្យមានសង្គ្រាមពាក្យសម្តីជាមួយមហាសេដ្ឋី Elon Musk ។

នៅពេលដែលលោកត្រាំឈ្នះ តារារ៉េបស្រីបានរិះគន់យ៉ាងចំៗទៅលើរដ្ឋដែលគាំទ្រលោកត្រាំ ថា សមនឹងត្រូវបានគេរិះគន់មិនខុស។ ការ​បង្ហោះ​នេះ​ត្រូវ​បាន​លុប​ចេញ​ភ្លាម​ៗ ប៉ុន្តែ​មិន​បាន​គេច​ផុត​ពី​ការ​ចាប់​អារម្មណ៍​របស់​អ្នក​លេង​អ៊ីនធឺណិត​ឡើយ។ មនុស្សជាច្រើនមានការខឹងសម្បារចំពោះពាក្យសម្តីខ្លី និងអសុរោះរបស់នាង ថាមិនសមជាតារាឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជើងចាស់ Harrison Ford ប្រកាសចូលនិវត្តន៍ពីអាជីពហូលីវូដ

The post Cardi B បន្ទោសលោក ត្រាំ ថា ធ្វើឲ្យខូចស្បែកជើងប្រណិត និងទារសំណងជាថ្នូរឲ្យពូបង្កើតវិលមកអាមេរិកវិញ appeared first on Kampuchea Thmey Daily.

Cardi B បដិសេធ​រឿងធ្លាក់ខ្លួនក្រ និងតបវិញថា​មួយ​ខែចាយ​អស់ ៣ លាន​ដុល្លារឯណោះ
Cardi B បានបដិសេធការអះអាងដែលថានាងរស់សព្វថ្ងៃគឺអាស្រ័យលើកិច្ចព្រមព្រៀង Shein និងភាពជាដៃគូម៉ាកយីហោប៉ុណ្ណោះ ជាពិសេសបច្ចុប្បន្ននេះនាងកំពុងជួបបញ្ហាលំបាក​ផ្នែក​ហិរញ្ញវត្ថុ ប៉ុន្តែតារារ៉េបអាមេរិកស្រាប់តែប្រកាសក្ដែងៗថា ខ្លួនតែងតែចំណាយប្រាក់ ៣លានដុល្លារក្នុងមួយខែ ហើយអាចទិញអ្វីដែលនាងចង់បានថែមទៀតផង។

យោងតាមកាសែត The Independent តារារ៉េបដ៏សិចស៊ីបាននិយាយនៅក្នុងការថតសំឡេងដែលចែករំលែកនៅលើ X (អតីត Twitter) កាលពីថ្ងៃទី ០៣ ខែធ្នូ ថា  «ខ្ញុំអាចចំណាយ ៥ម៉ឺនដុល្លារលើរថយន្តនៅថ្ងៃស្អែកនេះក៏បាន ហើយខ្ញុំក៏អាចទិញនាឡិកាឲ្យខ្លួនឯង ៣០ម៉ឺនដុល្លារដុល្លារនៅថ្ងៃស្អែកបានដូចគ្នា»។

ការឆ្លើយតបរបស់នាងបានកើតឡើង បន្ទាប់ពីអ្នករិះគន់បានចោទសួរពីស្ថានភាពហិរញ្ញវត្ថុរផ្ទាល់ខ្លួន បន្ទាប់ពីវីដេអូដែល Cardi B ពាក់អាវរដូវរងាចំនួន ៤ ពី Shein ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដែលបង្កើតឡើងនៅប្រទេសចិនដែលត្រូវបានគេស្គាល់ថាសម្រាប់ការផ្តល់ជូននូវសម្លៀកបំពាក់តម្លៃទាប។

តារា​រ៉េបវ័យ៣២ឆ្នាំបាននិយាយ​បន្ត​ថា​ «​ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា ខ្ញុំ​អាច​ក្រោក​ពី​ដំណេក​នៅ​ថ្ងៃ​ស្អែក ចុះហត្ថលេខា​លើ​កិច្ចសន្យា ហើយ​មាន​ពាក់​កណ្តាល ៦៥ លាន​ដុល្លារ ឬ​ពាក់​កណ្តាល​នៃ ៧០ លាន​ដុល្លារ​ក្នុង​ធនាគារ​របស់​ខ្ញុំ»។

បន្ទាប់មកនាងបានចែករំលែករូបថតអេក្រង់នៃសារជាអក្សរមួយពីខែកញ្ញាដែលបង្ហាញថានាងកំពុងចរចាកិច្ចព្រមព្រៀងទេសចរណ៍។ ការផ្តល់ជូនដែលរួមបញ្ចូល ១ លានដុល្លារអាមេរិកក្នុងមួយកម្មវិធី នឹងរួមបញ្ចូលការប្រគំតន្ត្រីចំនួន ៦៥ដង ដែលសរុបជាទឹកប្រាក់ចំនួន ៦៥ លានដុល្លារអាមេរិកសម្រាប់ដំណើរកម្សាន្តទាំងមូល។ សារក៏បានបង្ហាញផងដែរថា នាងអាចទទួលបានពាក់កណ្តាលនៃការទូទាត់ជាមុននៃដំណើរកម្សាន្ត។

Cardi B បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននាងកំពុងរីករាយនឹងថ្ងៃឈប់សម្រាក ហើយមិនជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុណាមួយឡើយ។ នាង​បាន​បញ្ជាក់​ថា​ ការ​សម្រេច​ចិត្ត​មិន​ធ្វើ​ដំណើរ​កម្សាន្ត​គឺ​ដោយសារ​នាង​រង់ចាំ​ពេលវេលា​ត្រឹមត្រូវ​។

ឆ្លើយតបទៅនឹងការបង្ហោះរបស់ Cardi B អ្នកខ្លះបានចោទសួរថា ហេតុអ្វីបានជាតារារ៉េបដែលល្បីថាពាក់ម៉ាកប្រណិតៗដូចជា Hermès និង Chanel នឹងធ្វើការជាមួយ Shein ក្នុងការបញ្ចេញមតិរបស់នាង។ អ្នក​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ចង្អុល​បង្ហាញ​ថា​  «​នារី​អ្នក​ពាក់​ម៉ាក Hermès និង Chanel មិន​មែន​ជា Shein។ ចំណែកឯ​អ្នកគាំទ្រផ្សេងទៀតបានមកការពារ Cardi B ដោយចង្អុលបង្ហាញថា វាមិនចាំបាច់សម្រាប់នាងដើម្បីបញ្ជាក់ពីទ្រព្យសម្បត្តិរបស់នាងនោះទេ។

ដោយឡែក អ្នកផ្សេងទៀតក៏បានគូសបញ្ជាក់ផងដែរថា តារារ៉េបរូបនេះបានធ្វើការជាមួយម៉ាកល្បីៗដូចជា Fashion Nova ជាយូរណាស់មកហើយ ដែលបង្ហាញថាភាពជាដៃគូរបស់នាងជាមួយ Shein ស្របនឹងការបណ្តាក់ទុនអាជីវកម្មពីមុនរបស់នាង។

Cardi B ទទួលបានភាពល្បីល្បាញជាមួយនឹងវីដេអូដែលបានចែករំលែកនៅលើ Vine និង Instagram ចន្លោះឆ្នាំ ២០១៥ និងដើមឆ្នាំ២០១៧ ។ អាល់ប៊ុមស្ទូឌីយោដំបូងរបស់នាង Invasion of Privacy ដែលបានចេញផ្សាយក្នុងឆ្នាំ ២០១៨ បានបង្ហាញខ្លួនជាលើកដំបូងនៅលើតារាង Billboard 200 ហើយ Billboard បានដាក់ចំណាត់ថ្នាក់វាជា អាល់ប៊ុមរ៉េបស្ត្រីកំពូលនៃឆ្នាំ ២០១០ ។

ដាក់ឈ្មោះដោយ Forbes ថាជាតារារ៉េបស្រីដែលមានឥទ្ធិពលបំផុតគ្រប់ពេល Cardi B ទទួលបានកំណត់ត្រាសម្រាប់បទចម្រៀងដែលជាប់ចំណាត់ថ្នាក់លេខមួយ ច្រើនជាងគេដោយតារារ៉េបស្រីនៅលើតារាង Billboard Hot 100 ជាមួយនឹងកំពូលតារាងចំនួនប្រាំ។ នាងក៏ជាតារារ៉េបស្រីតែម្នាក់គត់ដែលអាចទទួលបានចំណាត់ថ្នាក់លេខមួយទោលច្រើន និងទទួលបានបទចម្រៀងទោលលេខមួយទាំងនៅក្នុងទសវត្សរ៍ឆ្នាំ ២០១០ និងឆ្នាំ ២០២០។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ Cardi B បានទទួលការតែងតាំង Grammy ចំនួន ១០និងឈ្នះមួយ៕

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖សំណើរដាក់គុកចម្លែកៗរបស់ Diddy ខណៈដែលកំពុងរង់ចាំការកាត់ក្តីនៅឆ្នាំ២០២៥

The post Cardi B បដិសេធ​រឿងធ្លាក់ខ្លួនក្រ និងតបវិញថា​មួយ​ខែចាយ​អស់ ៣ លាន​ដុល្លារឯណោះ appeared first on Kampuchea Thmey Daily.

Cardi B បង្អួតកាបូប Hermès ៣ តម្លៃជិត ២ លានដុល្លារ
តារារ៉េបដែលឈ្នះពានរង្វាន់ Grammy របស់អាមេរិក Cardi B បានបង្ហាញកាបូប Hermès ដែលមានតម្លៃជាង ២ លានដុល្លារនៅលើ Instagram។ យោងតាម ​​Page Six តារារ៉េបរូបនេះបានបង្ហោះរូបថតមួយសន្លឹកកាលពីថ្ងៃពុធ ដែលបង្ហាញពីកាបូបស្បែកក្រពើ Birkins ចំនួន៣ ពណ៌ឈាមជ្រូក, ពណ៌ប្រផេះ និងពណ៌លឿងចាស់។

យ៉ាងណា  កាបូបនេះ​ត្រូវ​បាន​គេ​ដឹង​ថា​លក់​​ក្នុង​តម្លៃ​រហូត​ដល់ ៦ ម៉ឺន​ដុល្លារដោយ​អាស្រ័យ​លើ​ពណ៌ និង​សម្ភារៈ។ ខ្សែ​វីដេអូ​បន្ថែម​ដែល​ផ្តល់​ឲ្យឃើញ​នូវ​ការ​ប្រមូល​កាបូប​របស់​នាង​បង្ហាញ​ថា​វា​រួម​មាន​កាបូប​ម៉ាក Kelly Cut Exotic Handbag ពណ៌​ខៀវ​ងងឹត​ដែល​មាន​តម្លៃ ២៧ ០០០ ដុល្លារ​អាមេរិក។ នាងក៏ជាម្ចាស់ Himalaya Hermès Birkin ប្រវែង ៣០សង់ទីម៉ែត្រ ដែលទស្សនាវដ្តី Vogue បញ្ចាក់ថា ផលិតពីសត្វក្រពើ Nile ហើយអាចលក់បានជាង ៣០០,០០០ដុល្លារអាមេរិក។

ការប្រមូលផ្ដុំរបស់តារារ៉េបរូបនេះ ក៏មានកាបូប Birkin Cargo ដែលអាចចំណាយប្រាក់ដល់ទៅ ២៤០,០០០ ដុល្លារអាមេរិក និង House Birkin ពិសេសដែលផ្តល់ជូនដោយស្វាមីដែលរបស់នាង Offset ក្នុងឆ្នាំ ២០២៣ ដែលបច្ចុប្បន្នមានតម្លៃ ៣៩៨,៩៧៥ ដុល្លារអាមេរិក នៅលើទីផ្សារអនឡាញ 1stdibs។

Lara Osborn អនុប្រធានផ្នែកលទ្ធកម្ម និងការផ្ទៀងផ្ទាត់នៅហាងលក់សំលៀកបំពាក់អនឡាញ FASHIONPHILE បានបញ្ជាក់ពីតម្លៃនៃការប្រមូលនេះដោយបានប្រាប់ Page Six ថា ការប្រមូលនេះអាចត្រូវបានពិពណ៌នាយ៉ាងល្អបំផុតថាមិនអាចកាត់ថ្លៃបាន ប៉ុន្តែដើម្បីដាក់ស្លាកតម្លៃនៅលើតម្លៃលក់បន្ត ការប្រមូលនេះនឹងទទួលបានលើសពី ២ លានដុល្លារអាមេរិក ។ ការសង្កត់ធ្ងន់យ៉ាងខ្លាំងលើស្បែកកម្រនិងអសកម្ម ទំហំដែលចង់បាន ពណ៌ និងស្រមោលធ្វើឲ្យទូរបស់ Cardi ក្លាយជា គោលដៅកាបូបរបស់មនុស្សគ្រប់គ្នា៕

រូបថតរបស់ Cardi B’s Instagram

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បង្ហាញខ្លួននៅសវនាការ​កាត់ក្តីលើកដំបូង Diddy បែរធ្វើឲ្យសារណជនកាន់តែមានកំហឹង

The post Cardi B បង្អួតកាបូប Hermès ៣ តម្លៃជិត ២ លានដុល្លារ appeared first on Kampuchea Thmey Daily.

Bebe Rexha យល់ឃើញថា Nicki Minaj មានសមត្ថភាពជាង Cardi B
Bebe Rexha ជាតារាច្រៀងអាមេរិកមួយរូប នាងយល់ឃើញថា Nicki Minaj មានសមត្ថភាពជាង Cardi B ប៉ុន្តែ Cardi B ក៏មានបុគ្គលិកលក្ខណៈល្អដែរ ។

នៅថ្ងៃទី១២ ខែវិច្ឆិកា Bebe Rexha បានផ្សាយផ្ទាល់ពី IG ដែលក្នុងនោះ នាងនិងមិត្តភ័ក្ដិម្នាក់ទៀតនាំគ្នានិយាយពីតារារ៉េប Nicki Minaj និង Cardi B ។ អ្នកគាំទ្រធ្លាប់ដឹងរួចមកហើយថា Nicki និង Cardi មិនត្រូវគ្នាឡើយ ដោយសារជម្លោះក្នុងអាជីព ។

ទោះជាយ៉ាងណា Bebe Rexha បានប្រៀបធៀបអ្នកទាំង ២ ដោយមានសីលធម៌ថា Cardi B ជាមនុស្សល្អ គួរឲ្យស្រលាញ់ ប៉ុន្តែ Nicki Minaj ពូកែក្នុងវិស័យចម្រៀងរ៉េបជាង ព្រោះនាងចេះនិពន្ធភ្លេងខ្លួនឯង និងល្បីយូរហើយ ។

គិតត្រឹមឆ្នាំ ២០២៣ Nicki Minaj មានទ្រព្យសម្បត្តិប្រហែល ១៥០ លានដុល្លារ ខណៈ Cardi B មានប្រហែល ៨០ លានដុល្លារ តិចជាង Nicki ជិត ២ ដង ។ គួរបញ្ជាក់ថា Nicki Minaj ចូលប្រឡូកវិស័យចម្រៀងរ៉េបតាំងពីអាយុ ១២ ឆ្នាំមកម្ល៉េះ ចំណែកឯ Cardi វិញទើបតែ  ចាប់ផ្ដើមនៅឆ្នាំ ២០១៥ ប៉ុណ្ណោះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ TMZ

ចុចអាន៖ ធ្លាប់តែឃើញរ៉េប និងស្លៀកពាក់សិចស៊ី តាមពិត Cardi B ជាមនុស្សអៀនប្រៀនខ្លាំង

The post Bebe Rexha យល់ឃើញថា Nicki Minaj មានសមត្ថភាពជាង Cardi B appeared first on Kampuchea Thmey Daily.

Cardi B ទម្លាយថា នាងធ្លាប់ត្រូវខ្មោចលង ព្រោះចង់រួមដំណេក
តារារ៉េប Cardi B ទម្លាយថា ផ្ទះរបស់នាងនៅ Los Angeles មានខ្មោច ហើយ​វិញ្ញាណ​នោះ​លង​ព្រោះ​តែចង់​រួមភេទ​ជាមួយ​នាងតែប៉ុណ្ណោះ។ ការអះអាងរបស់នាងបានកើតឡើងអំឡុងពេល​ជជែកផ្ទាល់នៅលើ Instagram ជាមួយអ្នក​គាំទ្រកាលពី​ដើម​សប្ដាហ៍​នេះ។

តារារ៉េបរូបនេះបាននិយាយប្រាប់អ្នកគាំទ្រថា ពេលស្ថិតនៅក្នុងផ្ទះនាងបានឮសំឡេង​សត្វរុយហោះចូលក្នុងផ្ទះ។ ប៉ុន្តែបែរជាមិនបានឃើញសត្វរុយទៅវិញ។ ទោះ​បី​ជា​មាន​សំឡេង​ចេញ​មក​ពី​តាម​ផ្លូវ​ក៏​ដោយ។

លើសពីនេះ នាងបាននិយាយបន្ថែមទៀតថា ជួនកាល​ស្តាប់ទៅដូចជាមាននរណាម្នាក់កំពុងនិយាយ​ទូរស័ព្ទ​។ តែក្រោយមកសំឡេង ស្រាប់តែបាត់ទៅវិញភ្លាមៗដោយមិនដឹងមូលហេតុ។

ទោះយ៉ាងណាក៏ដោយ​ តារា​រ៉េប​វ័យ​៣០​ឆ្នាំ​រូប​នេះ​បាន​បង្ហើប​ពី​មូលហេតុ​ដែល​ខ្មោច​លង​នាងឥតឈប់ឈរថា “ពេលខ្ញុំនៅម្នាក់ឯង វិញ្ញាណខ្មោចនោះវាចង់រួមភេទជាមួយខ្ញុំ។ ខ្ញុំខ្លាច ព្រោះខ្ញុំនៅម្នាក់ឯងនៅក្នុងផ្ទះជាមួយខ្មោច។ ប៉ុន្តែ នៅពេលដែលខ្ញុំនៅផ្ទះនៅ Atlanta ឬ New York ខ្ញុំមិនមានបញ្ហាឬខ្មោចលងនោះទេ”។

តារារ៉េប​ C​ardi B បាននិយាយថា ផ្ទះនេះត្រូវបានខ្មោចលងតាំងពីឆ្នាំ ២០២២ ប៉ុន្តែការលាតត្រដាងថាខ្មោចនេះចង់មានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយនាង គឺជារឿងថ្មីដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលសឹងតែមិនជឿថារឿងបែបនេះកើតឡើងលើនាងនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា​ស្រី៣​ដួង​ បង្អួត​សម្រស់​ជាមួយ​ខ្សែ​ក​ពេជ្រ តម្លៃមហាសាល

The post Cardi B ទម្លាយថា នាងធ្លាប់ត្រូវខ្មោចលង ព្រោះចង់រួមដំណេក appeared first on Kampuchea Thmey Daily.