ជីវិតកម្សាន្ដ
បង្ហាញខ្លួននៅសវនាការកាត់ក្តីលើកដំបូង Diddy បែរធ្វើឲ្យសារណជនកាន់តែមានកំហឹង
បុរសរ៉េបរូបនេះ ត្រូវបានចោទប្រកាន់ពីបទចោទប្រកាន់ធ្ងន់ធ្ងរពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ ពេស្យាចារ និងប៉ុនប៉ងជំរិតទារប្រាក់ នេះជាសវនាការលើកដំបូងក្នុងសំណុំរឿងដែលធ្វើឲ្យមហាជនទូទាំងពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យោងតាមព័ត៌មានពី Page Six តារារ៉េប Diddy បានបង្ហាញខ្លួននៅក្នុងតុលាការដោយមើលទៅស្ងប់ស្ងាត់ ស្លៀកសម្លៀកបំពាក់ពន្ធនាគារពណ៌ប្រផេះ ប៉ុន្តែនៅតែញញឹម ដោយគ្រវីដៃទៅកាន់កូនប្រុស និងសមាជិកគ្រួសាររបស់គាត់។ សកម្មភាពនេះបានធ្វើឲ្យមនុស្សជាច្រើនខឹងសម្បារនិយាយថា លោកហាក់មិនមានវិប្បដិសារី ឬអាម៉ាស់ចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មផ្លូវភេទនោះទេ។
មិនត្រឹមតែ Diddy ប៉ុណ្ណោះទេ ម្តាយរបស់តារារ៉េបរូបនេះគឺលោកស្រី Janice Combs ក៏បានចូលរួមក្នុងការកាត់ក្តីនេះ រួមជាមួយនឹងកូនៗរបស់គាត់។ ហ្វូងមនុស្សនៅខាងក្រៅតុលាការក៏បានស្រែកហ៊ោនៅពេលដែលលោកស្រី Janice ចេញពីរថយន្ត ព្រោះនាងបានរិះគន់ការចោទប្រកាន់លើកូនប្រុសថាគ្មានយុត្តិធម៌ឡើយ។
យ៉ាងណា ការបង្ហាញខ្លួននៅតុលាការបន្ទាប់របស់ Diddy គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៨ខែធ្នូ ឆ្នាំ ២០២៤ ជាមួយនឹងសវនាការជាផ្លូវការនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៥។ ទោះបីជា Diddy បានដាក់ពាក្យសុំនៅក្រៅឃុំបីដងក៏ដោយ Diddy នៅតែត្រូវបានបដិសេធ។
គួររម្លឹកថា ករណីរបស់តារារ៉េបវ័យ៥៤ឆ្នាំរូបនេះបានចាប់ផ្តើមនៅក្នុងខែកញ្ញា នៅពេលដែលគាត់ត្រូវបានចោទប្រកាន់ពីបទជំរិតទារប្រាក់ ការរំលោភបំពាន ការជួញដូរផ្លូវភេទ និងពេស្យាចារ។ Diddy ត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំខ្លួន Metropolitan ក្នុងទីក្រុង Brooklyn ហើយបានសារភាពថា ខ្លួនមិនមានកំហុសក្នុងអំឡុងពេលការចោទប្រកាន់របស់គាត់នៅថ្ងៃទី ១៧ ខែកញ្ញា។

គួរកត់សម្គាល់ថានៅថ្ងៃទី ០១ ខែតុលា Diddy បានប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទពីជនរងគ្រោះថ្មីចំនួន ១២០នាក់ក្នុងនោះមានអនីតិជន ២៥នាក់ដោយជនរងគ្រោះដែលក្មេងជាងគេមានអាយុត្រឹមតែ ៩ ឆ្នាំប៉ុណ្ណោះ។ មេធាវី Tony Buzbee បាននិយាយថា Diddy និងបក្ខពួករបស់គាត់បានទាញយកប្រយោជន៍ពីសវនកម្មដែលរៀបចំដោយក្រុមហ៊ុនដើម្បីប្រព្រឹត្តអំពើអសីលធម៌ជាមួយអនីតិជន។ ទោះបីជាគាត់ជាប់គុកក៏ដោយ Diddy នៅតែរក្សាឥទ្ធិពលដ៏អស្ចារ្យនៅក្នុងពិភពកម្សាន្ត។ តារាជាច្រើនដូចជា Justin Bieber, Usher, Beyoncé និង Jay-Z បានស្ងៀមស្ងាត់នៅចំពោះមុខករណីនេះ ដែលបណ្តាលឲ្យមតិសាធារណៈចោទសួរជាច្រើនអំពីអំណាច និងឥទ្ធិពលរបស់ លោកផ្ទាល់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិសអាមេរិកយក Diddy ទៅដាក់គុកដែលល្បីថាជា នរកលើផែនដី
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


