ជីវិតកម្សាន្ដ
ជើងចាស់ Harrison Ford ប្រកាសចូលនិវត្តន៍ពីអាជីពហូលីវូដ
តារាសម្តែងជើងចាស់ Harrison Ford ដែលបច្ចុប្បន្ននេះមានអាយុ៨២ឆ្នាំ កំពុងរៀបចំចូលនិវត្តន៍ពីអាជីបសម្ដែងភាពយន្តហូលីវូដ ដើម្បីផ្តោតលើជីវិតផ្ទាល់ខ្លួនរបស់គាត់ និងគ្រោងចំណាយពេលវេលាច្រើនជាមួយគ្រួសារ និងបន្តចំណង់ចំណូលចិត្តក្នុងការហោះហើរយន្តហោះវិញ។
យ៉ាងណា Harrison Ford នឹងបង្ហាញខ្លួនដ៏សំខាន់ចុងក្រោយរបស់គាត់ ក្នុងនាមជា Thaddeus “Thunderbolt” Ross ក្នុងរឿង Captain America: The Brave New World ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ គាត់បានបញ្ជាក់ថា គាត់នឹងមិនបន្តក្នុងនាមជា Red Hulk ដោយនិយាយថា ចង់បញ្ចប់អ្វីដែលលោកកំពុងធ្វើឥឡូវនេះឲ្យចប់សព្វគ្រប់សិន។
ដោយបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៦៦ តារាប្រុសជើងចាស់រូបនេះ ទទួលបានភាពល្បីល្បាញជាមួយនឹង The Conversation (១៩៧៤) និងបានពង្រឹងកេរ្តិ៍ដំណែលរបស់គាត់តាមរយៈ Indiana Jones (១៩៧៧) ។ ទោះបីជាគាត់មានអាយុ ៨០ឆ្នាំក៏ដោយគាត់បានបន្តសម្តែងដោយសម្តែងនៅក្នុង Indiana Jones 5 (២០២៣) ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បានបង្ហាញថា Marvel អាចបន្តដំណើររឿង Red Hulk ដែលអាចពន្យារពេលការចូលនិវត្តន៍ពេញលេញរបស់តារាសម្ដែងផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


