ជីវិតកម្សាន្ដ
មហាជនព្រួយបារម្ភសុខភាព Park Min Young ក្រោយបង្ហាញខ្លួន ក្នុងសភាពស្គមស្គាំងខ្លាំង
កាលពីថ្ងៃទី១ ខែកញ្ញា តារាសម្ដែង Park Min Young បានចូលរួមសន្និសីទសារព័ត៌មានសម្រាប់រឿងភាគចុងសប្តាហ៍ថ្មីរបស់ TV Chosun ក្រោមចំណងជើងថា «The Confidence Man KR» ដែលធ្វើឡើងនៅសណ្ឋាគារ Stanford Korea ក្នុង Sangam-dong, Mapo-gu, Seoul ។

បង្ហាញខ្លួនក្នុងឈុតរិបរាងវាលខ្នង សមនឹងទម្រង់មុខ តារាស្រីត្រកូល Park បានបង្ហាញរាងស្លីមស្វែលស្អាតឥតទាស់។ ជាពិសស កេរ្តិ៍ឈ្មោះរបស់នាងកាន់តែឡើងកូដជាមុន ពោលគឺចាបតាំពីសម្ដែងជាតួឯកស្រីក្នុងរឿង «Marry My Husband» របស់ប៉ុស្តិ៍ទូរទស្សន៍ tvN ។
ទោះជាបែបនេះក្ដី ដោសសារតែការព្រួយបារម្ភដែលបានកើតឡើងដំបូង កាលពីឆ្នាំមុន ក្នុងអំឡុងពេលការផ្សព្វផ្សាយរឿងភាគរបស់ «Marry My Husband» ដោយនៅពេលនោះ Park Min Young ត្រូវបានសម្តែងជា Kang Ji Won ដែលជាស្ត្រីដែលរស់ឡើងវិញជាមួយនឹងជំងឺចុងក្រោយ។ ដើម្បីបង្ហាញពីសុខភាពធ្លាក់ចុះរបស់តួអង្គរូបនាងបង្ហាញថា ខ្លួនបានស្រកទម្ងន់ដោយចេតនាដល់ទៅ ៣៧ គីឡូក្រាមឯណោះ។
ក្រោយមកនាងបានចែករំលែកអំពីមូលហេតុដែលនាំឲ្យស្រកទម្ងន់ថា «មានផ្នែកខ្លះនៃតួនាទីដែលខ្ញុំមិនអាចមើលស្រាលបាន ដូច្នេះខ្ញុំបានព្យាយាមប្រមូលព័ត៌មានឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ហើយពិចារណាពីរបៀបដែលល្អបំផុតក្នុងការបង្ហាញវាឲ្យឃើញ។ ខ្ញុំមិនណែនាំរឿងនេះដល់នរណាម្នាក់ទេ ប៉ុន្តែខ្ញុំបានរស់រានមានជីវិតពីអាហារតូចតាច និងភេសជ្ជៈកីឡាកំឡុងពេលថត»។
តារាសស្រីវ័យ៣៩ឆ្នាំ បាននិយាយបន្ថែមទៀតថា វាពិតជាពិបាកឡើងទម្ងន់ម្តងទៀត ពីព្រោះក្រពះរបស់នាងពេលនេះវាស៉ាំនឹងអាហារ។ យ៉ាងណា នាងនៅតែដឹងគុណដែលបានធ្វើគ្រប់យ៉ាងទៅក្នុងតួនាទីនេះ ហើយក៏សង្ឃឹមថា នាងនឹងមានឱកាសម្តងទៀតដើម្បីក្លាយជាតួអង្គដែលស្រលាញ់ចូលចិត្តនេះ ។
ដោយឡែក សម្រាប់ការបង្ហាញខ្លួនចុងក្រោយរបស់នាង បានធ្វើឲ្យមានការជជែគវែកញែកពាក់ព័ន្ធនឹងរូបរាងកាយ ព្រមទាំងសុខភាពនៅក្នុងឧស្សាហកម្មកម្សាន្ត ដោយអ្នកគាំទ្របានសម្តែងការកោតសរសើរចំពោះការលះបង់ និងការបារម្ភរបស់នាង ចំពោះបញ្ហាដែលអាចកើតមានចំពោះសុខុមាលភាព។
ជាងនេះទៀតដែរ អ្នកគាំទ្រក៏ចង់ឲ្យនាងវិលត្រលប់មកកាន់រូបរាងពីដើមវិញ ដែលមានសាច់ឈាមស្រស់ស្អាតផូផង់ ហើយសម្រស់របស់នាងក៏លេចធ្លោមិនធម្មតាដែរ។ ប៉ុន្តែ ដោយសារតែតួនាទីជាតួអង្គដែលមានជំងឺររ៉ាំរ៉ៃ ដូច្នោះនាំតារាស្រីត្រូវតែតមអាហារដូចតួស្រីដែលនាងសម្ដែង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចាប់ខ្លួនស្ត្រីម្នាក់ លួចចូលក្នុងផ្ទះ Jungkook ទាំងកណ្តាលអធ្រាត្រ
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


