ជីវិតកម្សាន្ដ
Cardi B ទម្លាយថា នាងធ្លាប់ត្រូវខ្មោចលង ព្រោះចង់រួមដំណេក
តារារ៉េប Cardi B ទម្លាយថា ផ្ទះរបស់នាងនៅ Los Angeles មានខ្មោច ហើយវិញ្ញាណនោះលងព្រោះតែចង់រួមភេទជាមួយនាងតែប៉ុណ្ណោះ។ ការអះអាងរបស់នាងបានកើតឡើងអំឡុងពេលជជែកផ្ទាល់នៅលើ Instagram ជាមួយអ្នកគាំទ្រកាលពីដើមសប្ដាហ៍នេះ។

តារារ៉េបរូបនេះបាននិយាយប្រាប់អ្នកគាំទ្រថា ពេលស្ថិតនៅក្នុងផ្ទះនាងបានឮសំឡេងសត្វរុយហោះចូលក្នុងផ្ទះ។ ប៉ុន្តែបែរជាមិនបានឃើញសត្វរុយទៅវិញ។ ទោះបីជាមានសំឡេងចេញមកពីតាមផ្លូវក៏ដោយ។
លើសពីនេះ នាងបាននិយាយបន្ថែមទៀតថា ជួនកាលស្តាប់ទៅដូចជាមាននរណាម្នាក់កំពុងនិយាយទូរស័ព្ទ។ តែក្រោយមកសំឡេង ស្រាប់តែបាត់ទៅវិញភ្លាមៗដោយមិនដឹងមូលហេតុ។
ទោះយ៉ាងណាក៏ដោយ តារារ៉េបវ័យ៣០ឆ្នាំរូបនេះបានបង្ហើបពីមូលហេតុដែលខ្មោចលងនាងឥតឈប់ឈរថា “ពេលខ្ញុំនៅម្នាក់ឯង វិញ្ញាណខ្មោចនោះវាចង់រួមភេទជាមួយខ្ញុំ។ ខ្ញុំខ្លាច ព្រោះខ្ញុំនៅម្នាក់ឯងនៅក្នុងផ្ទះជាមួយខ្មោច។ ប៉ុន្តែ នៅពេលដែលខ្ញុំនៅផ្ទះនៅ Atlanta ឬ New York ខ្ញុំមិនមានបញ្ហាឬខ្មោចលងនោះទេ”។
តារារ៉េប Cardi B បាននិយាយថា ផ្ទះនេះត្រូវបានខ្មោចលងតាំងពីឆ្នាំ ២០២២ ប៉ុន្តែការលាតត្រដាងថាខ្មោចនេះចង់មានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយនាង គឺជារឿងថ្មីដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលសឹងតែមិនជឿថារឿងបែបនេះកើតឡើងលើនាងនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រី៣ដួង បង្អួតសម្រស់ជាមួយខ្សែកពេជ្រ តម្លៃមហាសាល
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


