Connect with us

ជីវិតកម្សាន្ដ

Cardi B បន្ទោសលោក ត្រាំ ថា ធ្វើឲ្យខូចស្បែកជើងប្រណិត និងទារសំណងជាថ្នូរឲ្យពូបង្កើតវិលមកអាមេរិកវិញ

បានផុស

នៅ

Cardi B បានធ្វើឲ្យអ្នក លេងអ៊ីនធឺណេតខកចិត្ត ដោយការស្តីបន្ទោសប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះស្បែកជើងដែលខូចខាត និងទាមទារឲ្យផ្តល់សំណងដល់នាង ជាថ្នូរមួយស្នើឲ្យពូបង្កើតរបស់នាងដែលត្រូវនិរទេស វិលត្រឡប់មកសហរដ្ឋអាមេរិកវិញ។

ក្នុងអំឡុងពេលនៃការផ្សាយបន្តផ្ទាល់ Instagram បន្ទាប់ពី Super Bowl នៅថ្ងៃទី ០៩ ខែកុម្ភៈ Cardi B បានសោកសៅអំពីស្បែកជើងយីហោ Louboutins តម្លែ៣ពាន់ដុល្លារ រង​ការ​ខូច​ខាត ​ខណៈ​ពេល​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​កីឡាកាលពីប៉ុន្មានថ្ងៃមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Cardi B បានពន្យល់ថា សេវាកម្មរទេះរុញនៅ Caesars Superdome ក្នុងទីក្រុង New Orleans ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារវត្តមានរបស់ប្រធានាធិបតីអាមេរិក។ ជា​លទ្ធផល នាង​ត្រូវ​បង្ខំ​ចិត្ត​ដើរ​ក្នុង​ស្បែកជើង​អ្នក​ច្នៃ​ម៉ូដ ដែល​ធ្វើ​ឲ្យថ្នាំលាប​ពណ៌​ក្រហម​នៅ​លើ​បាត​ជើង​រលាត់​ចេញ។

តារា​រ៉េប​​កើត​ក្នុង​ឆ្នាំ ១៩៩២ បានត្អូញត្អែរដែរថា គ្រប់យ៉ាងមកពីកំហុសលោកត្រាំទាំងអស់។ ភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិក​ មកទីវាលមិនមែនដើម្បីលេងបាល់ទាត់ទេ តែបង្កការលំបាកដល់មនុស្សក្នុងការប្រកួត។ នាងមានការសោកស្ដាយចំពោះស្បែកជើងយ៉ាងខ្លាំងទើប ស្នើឲ្យសេតវិមានអនុញ្ញាតឲ្យពូរបស់នាងដែលត្រូវបាននិរទេស វិលត្រឡប់មកកាន់ទឹកដីអាមេរិកវិញ ដើម្បីជាមធ្យោបាយទូទាត់សងសម្រាប់ការខាតបង់របស់គាត់។

វីដេអូរបស់ Cardi B ស្តីបន្ទោសលោកត្រាំ បានក្លាយជាប្រធានបទនៃការពិភាក្សាលើវេទិកាអនឡាញ ស្របពេលដែលមនុស្ស​ភាគ​ច្រើន​ សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ហេតុផល​រឹងរូស​របស់​តារា​រ៉េប​ខាង​លើ។ មនុស្សជាច្រើនបានធ្វើ​អត្ថាធិប្បាយ​ថា នាង​បន្ទោស​លោកត្រាំដែល​ធ្វើ​ឲ្យ​នាង​ដើរ។ តើនាងចង់ឲ្យប្រធានាធិបតីទៅតែម្នាក់ឯង ដោយគ្មានសុវត្ថិភាព ហើយអាចប្រឈមមុខនឹងការប៉ុនប៉ងធ្វើឃាតម្ដងទៀតឬយ៉ាងណា? អ្នកផ្សេងទៀតបានចោទសួរនាងថា តារាស្រីរូបនេះគិតស្បែកជើងសំខាន់ជាង។

មិនតែប៉ុណ្ណោះទៀត ទស្សនិកជនមួយចំនួនបានបញ្ចេញមតិថា Cardi B គ្រាន់តែប្រើស្បែកជើងជាលេសដើម្បីបង្ហាញពីការមិនពេញចិត្តផ្ទាល់ខ្លួនចំពោះគោលនយោបាយរបស់លោកត្រាំ ក្នុងការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ទេ។ ជាពិសេស នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ Cardi B បានគាំទ្រជាសាធារណៈចំពោះបេក្ខជនប្រជាធិបតេយ្យ Kamala Harris និងបានចូលរួមការជួបជុំយុទ្ធនាការឃោសនាបោះឆ្នោតរបស់អតីតអនុប្រធានាធិបតីអាមេរិកក្នុងរដ្ឋ Wisconsin ដែលនាំឲ្យមានសង្គ្រាមពាក្យសម្តីជាមួយមហាសេដ្ឋី Elon Musk ។

នៅពេលដែលលោកត្រាំឈ្នះ តារារ៉េបស្រីបានរិះគន់យ៉ាងចំៗទៅលើរដ្ឋដែលគាំទ្រលោកត្រាំ ថា សមនឹងត្រូវបានគេរិះគន់មិនខុស។ ការ​បង្ហោះ​នេះ​ត្រូវ​បាន​លុប​ចេញ​ភ្លាម​ៗ ប៉ុន្តែ​មិន​បាន​គេច​ផុត​ពី​ការ​ចាប់​អារម្មណ៍​របស់​អ្នក​លេង​អ៊ីនធឺណិត​ឡើយ។ មនុស្សជាច្រើនមានការខឹងសម្បារចំពោះពាក្យសម្តីខ្លី និងអសុរោះរបស់នាង ថាមិនសមជាតារាឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជើងចាស់ Harrison Ford ប្រកាសចូលនិវត្តន៍ពីអាជីពហូលីវូដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម