ជីវិតកម្សាន្ដ
ក្រោយគប់មីក្រូហ្វូនដាក់ក្បាលអ្នកគាំទ្រ ជីវិត Cardi B ទៅជាយ៉ាងណាហើយ
ទស្សនិកជននៅតែចងចាំមិនភ្លេចនោះទេ កាលពី ២ ឆ្នាំមុន Cardi B បង្កចលាចលជាសាធារណៈនៅពេលនាងគប់មីក្រូហ្វូនដាក់ក្បាលអ្នកគាំទ្រ។ តារារ៉េបស្រីរូបនេះបាននិយាយថា អ្នកគាំទ្របានជះទឹកមកលើនាង ទើបធ្វើឲ្យនាងខឹង។ យ៉ាងណាកេរ្តិ៍ឈ្មោះ និងអាជីពរបស់តារារ៉េបបានធ្លាក់ចុះភ្លាមៗ ដោយសារតែសកម្មភាពដ៏ជ្រុលរបស់ខ្លួន។

នាពេលនោះ តារាស្រីបានបោះមីក្រូហ្វូនចុះពីលើឆាក ប៉ុន្តែមិនបានប៉ះអ្នកដែលគប់ទឹកនោះទេ គឺបានប៉ះស្ត្រីដែលនៅក្បែរនោះ។ ក្រោយមក ជននេះបានសម្រេចដាក់ពាក្យបណ្តឹងទៅប៉ូលិស ដោយចោទប្រកាន់ Cardi B ពីបទបង្ករបួសស្នាម។ ទោះយ៉ាងណាក៏ដោយ តារារ៉េបមិនត្រូវបានកាត់ទោសនោះទេ។
ពេលនេះជនរងគ្រោះបានសម្រេចចិត្តមកដាក់ពាក្យបណ្តឹងម្តងទៀត ដោយចោទប្រកាន់ពីបទរំលោភបំពានផ្លូវចិត្ត។ បន្ទាប់ពីទទួលរងរបួសរាងកាយ ជនរងគ្រោះក៏មានការឈឺចាប់ផ្លូវចិត្តផងដែរ នៅពេលដែលមីក្រូហ្វូននេះត្រូវបានគេដាក់លក់ដេញថ្លៃក្នុងតម្លៃរហូតដល់ ៩៩,០០០ ដុល្លារអាមេរិក។
ក្រុមហ៊ុនដែលជាម្ចាស់មីក្រូហ្វូននិយាយថា វានៅតែដំណើរការបានត្រឹមត្រូវ ហើយពួកគេចង់បង្វែរភាពល្បីល្បាញរបស់មីក្រូហ្វូនទៅជាផលប៉ះពាល់វិជ្ជមានដល់សង្គម។ ប្រព័ន្ធផ្សព្វផ្សាយបានទាក់ទងទៅភាគីរបស់ Cardi B ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។
ត្រឡប់មកដល់ចំណុចកើតហេតុវិញ សកម្មភាពរបស់ Cardi B ត្រូវបានទស្សនិកជនជាច្រើនរិះគន់ថា មិនអាចគ្រប់គ្រងបាន និងប្រើហិង្សាលើអ្នកគាំទ្រ។ បន្ទាប់ពីស្ងប់ស្ងាត់មួយសន្ទុះ តារារ៉េបស្រីរូបនេះបានបន្តឡើងលើឆាក ហើយសមាជិកទស្សនិកជនដែលបានជះទឹកត្រូវបានស្នើសុំឲ្យចាកចេញពីព្រឹត្តិការណ៍ភ្លាមៗ។

ឈ្មោះពិតរបស់ Cardi B គឺ Belcalis Marlenis Almánzar កើតក្នុងឆ្នាំ ១៩៩២។ ក្នុងឆ្នាំ២០១៥ តារារ៉េបរូបនេះបានចូលប្រឡូកក្នុងវិស័យតន្ត្រី ហើយទទួលបានភាពល្បីល្បាញយ៉ាងឆាប់រហ័សជាមួយនឹងបទល្បីជាបន្តបន្ទាប់។
ទោះជាយ៉ាងណាក៏ដោយ Cardi B តែងតែបង្កភាពចម្រូងចម្រាស ដោយសារតែការរើសអើងជាតិសាសន៍ និងពាក្យសម្តីមិនសមរម្យ និងអាកប្បកិរិយាហិង្សា។ នេះបណ្តាលឲ្យ Cardi B ទទួលបានភាពជូរចត់ ចំណែកកេរ្តិ៍ឈ្មោះរបស់នាងធ្លាក់ចុះ ហើយផលិតផលតន្ត្រីថ្មីៗរបស់នាង ក៏មិនសូវភាពល្បីល្បាញដូចពីមុនដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិសឆ្មក់ចូលក្រុមហ៊ុនកម្សាន្ត HYBE ដើម្បីស៊ើបអង្កេតការក្លែងបន្លំភាគហ៊ុន របស់ថៅកែ Bang Si-hyuk
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


