ថៃ​ Archives - Kampuchea Thmey Daily

​លោក អានុទីន ​ថ្លឹងថ្លែង​​អំពីលទ្ធភាព​​រំលាយសភា​មុន​​​​កំណត់​​៤ខែ​ ដោយសម្ពាធ​កើន​ឡើង​​
នាយករដ្ឋមន្ត្រី​​ថៃ​ លោក ​អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ទំនង​​​​​ត្រូវ​​​រំលាយ​សភា​​មុន​កាលកំណត់ ដែលខ្លួន​បាន​​​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​​គណបក្ស​ប្រជាជន​ (PP) ​ដែលគាំទ្រ​ឲ្យ​​ធ្វើនាយករដ្ឋមន្ត្រី​៤ខែ​​ ដោយសារ​តែ​សម្ពាធ​កើន​ឡើង​នៃ​​ការ​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ពី​សមាជិក​សភា​​គណបក្ស​ភឿថៃ។​

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល​ ពេលចូលរួម​កិច្ច​ប្រជុំកំពូល​អាស៊ានលើក​ទី​៤៧​នៅ​ម៉ាឡេស៊ី។ REUTERS

​​​នាយករដ្ឋមន្ត្រី អានុទីន​ ដែល​​ទើប​វិល​ត្រឡប់​​ពី​កិច្ច​ប្រជុំ​​​កំពូល​នៃ​វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចអា​ស៊ីប៉ាស៊ីហ្វិក (​APEC) ជា​ទីដែលលោក​​​បាន​ជួប​​​មេដឹកនាំ​​​​ពិភពលោក មាន​ លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ស៊ី ជីនពីង ​ប្រធានាធិបតីចិន, លោក ​លី ​ជេយ៉ុង ប្រធានាធិប​​​​តី​​កូរ៉េខាងត្បូង ក៏ដូច​​​ប្រមុខ​រដ្ឋ​សំខាន់​ៗ​ដទៃ​ទៀត ដែល​​ធ្វើ​ឲ្យ​លោក​​ កសាង​​​​​គុណ​សម្បត្តិក្នុង​នាម​មេដឹកនាំប្រទេសថៃ​ដ៏​កំពុង​ប្រឈម​ការ​ផ្លាស់​ប្តូរ​នយោបាយ​​​ស​ដែលមិនអាច​ទាយទុក​មុន។ ​

​​​តាមការ​ចេញផ្សាយ​របស់​​សារព័ត៌មាន​បាងកកប៉ុស្តិ៍ គណបក្ស​ភឿថៃ​ដែល​ទើប​​ជ្រើស​រើស​​មេដឹកនាំ​ថ្មី ដោយ​គ្មានវត្តមាន​​​ក្រុមគ្រួសារ​ត្រកូល​ស៊ីណាវ៉ាត្រ បន្ទាប់​ពី​ការលាលែង​​​ពី​ប្រធានគណបក្ស​របស់​ លោក ស្រី ផែថងថាន ស៊ីណាវ៉ាត្រ គ្រោង​​នឹង​​ដាក់​ញត្តិ​​ទៅកាន់សភា​​​ដើម្បី​បោះឆ្នោតដក​សេចក្តីទុក​ចិត្ត​លើ​រដ្ឋាភិបាល​របស់លោក អានុទីន​។

​ក្នុងករណី​មាន​ការ​បោះឆ្នោត​ដកសេចក្តីទុក​ចិត្ត​ក្នុងសភាមែន​នោះ រដ្ឋាភិបាល​​របស់​លោក​នាយករដ្ឋមន្ត្រី​ អានុទីន ​មិន​​​អាច​ការ​ពារ​ខ្លួន​បាន​នោះទេ ព្រោះថា រដ្ឋាភិបាល​​របស់លោក អានុទីន បាន​ដំណើរ​ការ​ដោយ​​សំឡេងភាគតិច ហើយ គណបក្ស​​ប្រជាជន​ដែលបោះឆ្នោតគាំទ្រ​​​បេក្ខភាព​របស់​លោក​អានុទីន មិន​បាន​ចូល​រួម​កាន់​អំណាច​​​ក្នុងការ​ដឹកនាំ​រដ្ឋាភិបាល​ឡើយ​។

​​តាមសេចក្តី​រាយការណ៍​របស់​សារ​ព័ត៌មានថៃ Thai Examiner ​ក្រោយ​វិល​ត្រឡប់​ពី​ប្រជុំ​​​កំពូល​ APEC កាល​ពីចុង​សប្តាហ៍​លោក អានុទីន កំពុងថ្លឹងថ្លែង​ដើម្បីរំលាយសភា​​មុន​កាល​កំណត់​​ ដែលនឹងបើក​ផ្លូវ​ឲ្យ​មានការ​បោះឆ្នោត​មុន​កាល​កំណត់​​នៅ​ដើម​ឆ្នាំ​​​២០២៦​។

​រដ្ឋាភិបាល​​របស់​លោក អានុទីន ​ក៏​​កំពុងប្រឈម​ការតវ៉ា​​​​​ពី​ក្រុមជាតិនិយម ក្រោយ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជាមួយ​កម្ពុជានៅ​ទីក្រុង​កូឡាឡាំពួ​កាលថ្ងៃទី​២៦ខែ​​តុលា ដើម្បី​ឈាន​ទៅបញ្ចប់អរិភាព​​ជាមួយកម្ពុជា​ក្នុង​ជម្លោះ​ព្រំ​ដែន​។ កិច្ច​ព្រមព្រៀង​ដែល​​ធ្វើជាសាក្សី​ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ​បានទាក់​ទាញ​ការ​សាទរ​ពី​​​ថ្នាក់​ដឹកនាំ​ជុំវិញពិភាពលោក។

លើស​ពីនោះ​ រដ្ឋាភិបាល​របស់​លោក អានុទីន បាន​​ចុះ​ហត្ថលេខាលើ​​​កិច្ច​សហប្រតិបត្តិការរ៉ែកម្រ​ជាមួយសហរដ្ឋ​អាមេរិក ក៏កំពុង​​​​​ញុះ​ឲ្យ​មានការតវ៉ា​​ផ្នែកនយោបាយ​​​​នៅ​ក្នុង​ប្រទេសថៃ​ផងដែរ៕​​

រ៉ាន់ រើយ​

The post ​លោក អានុទីន ​ថ្លឹងថ្លែង​​អំពីលទ្ធភាព​​រំលាយសភា​មុន​​​​កំណត់​​៤ខែ​ ដោយសម្ពាធ​កើន​ឡើង​​ appeared first on Kampuchea Thmey Daily.

មេបក្សប្រឆាំង​ថៃ ​បង្ហាញក្តីកង្វល់​ដែល​​លោក​អានុទីន​​ មិនគ្រប់គ្រង​​ការ​ចាក់សំឡេងរំខាន​ប្រជាជន​កម្ពុជា​​
ប្រធានគណបក្ស​ប្រជាជនថៃ (​People’s Party) ​ដែល​ជាគណបក្ស​ឈ្នះឆ្នោត និង​ជា​ប្រឆាំង​ធំបំផុត​នៅក្នុង​ប្រទេសថៃ​កំពុង​ដាក់សម្ពាធ​លើ​នយោបាយ​​​រដ្ឋមន្ត្រី​​​ត្រឹម​៤ខែ​ លោក អានុទីន ចាន​​វីរៈគុល (Anutin Chanvirakul) ​និង​​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​​​ក្រសួង​ការបរទេស​ថៃ​ ដែលបង្ហា​ញ​ការគាំទ្រ​​​​​ លោក Kun Jom Palang ដែលបង្ក​ហេតុ​ចាក់​​សំឡេងរំខាន​ដល់​​ប្រជាជន​កម្ពុជា​ និង​នាំទៅដល់​បាត់បង់​​​កិត្តិយស​ក្នុងឆាកអន្តរជាតិ។

លោក Natthapong Ruangpanyawut មេបក្ស​ប្រឆាំងថៃ​បាន​បង្ហាញក្តីកង្វល់​លើក​ដំបូង​។

​តាមការ​ចេញផ្សាយ​របស់​​សារ​ព័ត៌មានថៃ Khaosod ​ប្រធានគណបក្ស​ប្រជាជន លោក Natthapong Ruangpanyawut ​​បាន​លើក​ឡើង​ថា វាជាកាតព្វកិច្ចផ្ទាល់របស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងស្ថានការណ៍ ដើម្បីឱ្យសាធារណជនគ្រប់វិស័យ រួមទាំងលោក Kun Jom Palang ដែលចង់ជួយប្រជាជនថៃ ធានាថា ថៃទទួលបានផលប្រយោជន៍ពីកម្ពុជា ឬជួយដោះស្រាយបញ្ហានេះ។

​ជុំវិញ​រឿ​ងដែលថា​ លោក​ Kun Jom Palang ដែលជាជន​បង្ករឿងនោះ បាន​នាំយកឧបករណ៍សំឡេងទៅចាក់សំឡេងខ្មោច និងសំឡេងយន្តហោះចម្បាំង និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​នឹងធ្វើឲ្យប្រទេសថៃ​បាត់​បង់​កិត្តិយស​​ក្នុងឆាកអន្តរជាតិ ដែលរដ្ឋាភិបាល​​ថៃ​ត្រូវទទួល​ខុសត្រូវ​។ លោក​បញ្ជាក់​ថា លោក​ជឿ​ជាក់​ថា ពលរដ្ឋ​ថៃ​គ្រប់​រូប​ចង់​ជួយ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ។

លោក​ Kun Jom Palang មេផ្តួច​ផ្តើម​ចាក់​សំឡេង​រំខាន​ប្រជាជន​កម្ពុជា​នៅតាមព្រំដែន​។ The Examiner

តាមការ​ដកស្រង់សម្តី លោក Natthapong និយាយថា៖ «វាជាកាតព្វកិច្ចរបស់នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលក្នុងការគ្រប់គ្រង ដើម្បីឱ្យគ្រប់ទម្រង់នៃជំនួយលើកកំពស់ និងពង្រឹងប្រទេសថៃ ជាជាងធ្វើឱ្យប្រទេសថៃជួបការលំបាក ឬបាត់បង់មូលដ្ឋាននៅលើឆាកពិភពលោក»​។

​ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ​លោក​ Kun Jom Palang ដែលជាអ្នកផ្តួច​ផ្តើម​ចាក់សំឡេងរំខាន​ដល់​ប្រជាជន​កម្ពុជានៅភូមិព្រៃចាន់ ​បានបង្កឲ្យ​មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងសកម្មភាព​អសីលធម៌របស់​ប្រជាជនថៃ និង​នាំទៅដល់​ការ​រំលោភ​សិទ្ធិមនុស្ស​ទៀតផង។ ផ្ទុយទៅវិញ​ លោក​ អានុទីន ដែលជានាយករដ្ឋមន្ត្រី​កំពុង​​​ទាញប្រជាប្រិយភាព​​សម្រាប់​ត្រៀម​ការ​បោះឆ្នោត​នៅ​ខែមេសាខាងមុខ ហាក់​បាន​បង្ហាញ​ជំហរ​​គាំទ្រ​ក្រុមអសីលធម៌នោះទៅវិញ ដែលផ្ទុយ​ពី​​​ជំហរ​ស្វែងរកដំណោះស្រាយ និង​ការ​​ស្តារសន្តិភាព​​ជាមួយប្រទេសជិតខាង​៕​

លោក អានុទីន នាយករដ្ឋមន្ត្រីថៃ​​មានសិទ្ធិត្រឹម៤ខែ​។ ​

The post មេបក្សប្រឆាំង​ថៃ ​បង្ហាញក្តីកង្វល់​ដែល​​លោក​អានុទីន​​ មិនគ្រប់គ្រង​​ការ​ចាក់សំឡេងរំខាន​ប្រជាជន​កម្ពុជា​​ appeared first on Kampuchea Thmey Daily.

​​មេបក្ស​ប្រឆាំងធំបំផុត​នៅថៃ​ មិនគាំទ្រ​​​ការ​ធ្វើប្រជាមតិលុប​ MOUs ជាមួយកម្ពុជា​​​
​​ប្រធាន​គណបក្ស​​ប្រឆាំង​នៅ​ក្នុង​ប្រទេសថៃ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​​លុប​ចោល​​​ផែនការ​ធ្វើប្រជា​មតិ​ដើម្បី​លុប​ចោល​​​អនុស្សារណៈយោគយល់​គ្នា​ (MOUs) ស្តីពី​បញ្ហា​ព្រំដែនជាមួយកម្ពុជា ខណៈរដ្ឋាភិបាល​​របស់​លោក អានុទីន ចានវីរៈគុល​ ​​ធ្លាប់​បាន​បង្ហាញ​បំណង​​​ធ្វើ​ប្រជាមតិ​​នៅថ្ងៃ​បោះឆ្នោត​សកល​​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ខែមេសា​ឆ្នាំ​២០២៦។

លោក Natthaphong Ruengpanyawut (កណ្តាល) ពេលប្រជុំសភា​​កន្លងមក​។​

សារ​ព័ត៌មានថៃ​​​ The Nation បាន​ផ្សាយ​ថា ​ប្រធានគណបក្ស​​​ប្រជាជន​ថៃ​ (People’s Party) លោក Natthaphong Ruengpanyawut នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ជំរុញ​រដ្ឋាភិបាល​ឲ្យ​លុប​ចោល​​​ផែន​ធ្វើប្រជាមតិលើ​ការ​លុប​ចោល​​អនុស្សារណៈយោគយល់គ្នា (MOUs) ​​ស្តីពី​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​។​

​តាម​ការ​ចេញផ្សាយដដែល លោក Natthaphong បាន​និយាយថា ​លោក​​គោរព​ចំពោះ​​មតិភាគច្រើន ប៉ុន្តែ​លោក​មិន​យល់​ស្រប​ជាមួយ​​​​​ផែនការ​​ធ្វើ​ប្រជាមតិ​​នោះទេ ដោយ​លោក​​ផ្តល់​ការ​ជំទាស់​ថា ​​​ប្រជាជន​ភាគច្រើន​មិន​យល់​ដឹង​ពេញ​លេញ​​​នូវ​​បញ្ហា​​​​ព្រំដែន​​ដ៏ស្មុគស្មាញ​នោះទេ។​

​ក្រោយ​ការ​ស្បថចូល​កាន់​​​តំណែង​នាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចានវីរៈគុល ​បាន​បង្ហាញ​​បំណង​ធ្វើប្រជាមតិ​លុប​ចោល​អនុស្សារណៈយោគយល់​គ្នា​ (MOUs) ស្របពេល​មាន​ការ​ជំរុញ​ពីក្រុម​ជាតិនិយម​មួយចំនួន​ទាមទារ​ឲ្យ​​រដ្ឋាភិបាល​របស់​លោក​ធ្វើបែបនេះ។

​លោក​ អានុទីន ធ្លាប់​បាន​លើក​ឡើងថា ការ​​ធ្វើប្រជាមតិ​នោះ​អាច​ធ្វើឡើង​ស្រប​គ្នា​ជាមួយ​ការ​បោះឆ្នោត​​​សកល​ដែលប្រទេសថៃ​​នឹង​ត្រូ​វ​រៀបចំ​ឡើង​​នៅ​ក្នុងខែ​មេសា ក្រោយ​ពី​ការ​រំលាយសភា​​នៅចុងខែ​មករា​ឆ្នាំ​២០២៦​ ដែលរដ្ឋាភិបាល​របស់​លោក អានុទីន បាន​​​​​សន្យា​​ជាមួយគណបក្ស​ប្រឆាំង ជាថ្នូរនឹង​ការ​គាំទ្រ​​ឲ្យ​លោក​ក្លាយ​ជានាយករដ្ឋមន្ត្រី​រយៈពេល​៤ខែ​នោះ៕​

រ៉ាន់ រើយ​

The post ​​មេបក្ស​ប្រឆាំងធំបំផុត​នៅថៃ​ មិនគាំទ្រ​​​ការ​ធ្វើប្រជាមតិលុប​ MOUs ជាមួយកម្ពុជា​​​ appeared first on Kampuchea Thmey Daily.

លោក ថាក់ស៊ីន បង្ហាញ​វត្តមាន​ដំបូង​ បញ្ចប់​ពាក្យ​ចចាមអារ៉ាម ថា គាត់​រត់គេចខ្លួនទៅក្រៅប្រទេស
​ការ​បង្ហាញ​ខ្លួ​ន​ដ៏​គួរឲ្យចាប់​​អារម្មណ៍​​​​របស់​អតីត​​នាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នេះ ​​គឺ​​ក្នុងនាមជាវាគ្មិនថ្លែងសុន្ទរកថាពិសេសមួយនៅការិយាល័យគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទស្តីពីបញ្ហា «គ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែន ទស្សនវិស័យ និងបញ្ហាប្រឈមសម្រាប់ដំណោះស្រាយប្រកបដោយនិរន្តរភាព»។

លោក ​ថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីថៃ ​ពេលបង្ហាញ​មុខជាសាធារណៈ ក្រោយ​កើត​ឡើង​ពាក្យ​ចរាមអារ៉ាម​ថា​លោក​រត់គេចទៅក្រៅប្រទេស។ Khaosod

នេះ​ជា​ការ​បង្ហាញ​ខ្លួន​​ជាសាធារណៈ​លើកដំបូង​របស់​លោក ​ថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីថៃ បន្ទាប់​ពីតុលាការកំពូលផ្នែកព្រហ្មទណ្ឌសម្រាប់អ្នក​កាន់​មុខ​តំណែង​នយោបាយបានកំណត់ថ្ងៃណាត់ជួប​និង​បើក​សវនាការសាកសួរនៅ​ថ្ងៃ​ទី​១៣ខែ​មិថុនាខាងមុខ ​ជុំវិញ​សំណុំរឿងសម្រាក​ព្យាបាលជំងឺនៅ​ជាន់​ទី​១៤របស់​មន្ទីរពេទ្យប៉ូលិសក្រុងបាងកក និងបន្ទាប់​ពី​មានព័ត៌មានចចាម​អារ៉ាម​ថា រូបលោកបានរត់គេចខ្លួនចេញទៅក្រៅប្រទេសដើម្បីគេចពីការណាត់ជួបសាកសួរនេះ។

លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានវិល​ចូល​​មាតុ​ប្រទេសវិញ​កាល​​ខែ​សីហា​ឆ្នាំ​២០២៣ គឺ​នៅ​មុន​ថ្ងៃ​ដែល​សភា​ថៃ​បោះឆ្នោត​​ជ្រើស​រើស​​​​បេក្ខជន​នាយករដ្ឋមន្ត្រី​​​ចេញ​ពីគណបក្ស​ភឿថៃ ហើយ​ត្រូវ​វបាន​តុលាការ​កំពូលកាត់ទោស​​​ឲ្យ​ជាប់​ពន្ធធនាគារ ១ឆ្នាំ ហើយ​លោកក៏​ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិស​នៅ​ទីក្រុង​បាងកក ដែល​ជា​​ពេទ្យ​របស់ពន្ធធាគារដោយសាររូបលោកជាពិរុទ្ធជន (អ្នកទោស) ដែលត្រូវអនុវត្តទោសរយៈពេល១២០ថ្ងៃក្នុងពន្ធធាគារ។

​ក្នុង​ពេល​បង្ហាញ​ខ្លួន​លើក​ដំបូង​កាល​ថ្ងៃទី​២៧ខែ​ឧសភា យោងសារព័ត៌មានថៃ ​naewna លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ក៏បាននិយាយទៅកាន់អ្នកសារព័ត៌មានផងដែរថា រូបលោកមានអាយុជាង៧០ឆ្នាំទៅហើយ ប៉ុន្តែការរស់នៅហូបចុកសុខ​សប្បាយជាធម្មតាទេ មិនបានគេចខ្លួនទៅ​ណាដូចពាក្យចចាមអារ៉ាមនោះទេ និងបានផ្តាំផ្ញើទៅកាន់អ្នកដែលបញ្ចេញព័ត៌មាន​ចចាមអារ៉ាមទាំងអស់ធ្វើចិត្តឱ្យត្រជាក់ៗ។

លោក​ថាក់ស៊ីន បន្តថា អ្នកដែលបញ្ចេញព័ត៌មានចចាមអារ៉ាមនេះមានមិនច្រើននាក់នោះទេ ពោលគឺតែម្នាក់ពីរនាក់ប៉ុណ្ណោះ៕

ដោយ ភ្នាក់ងារ​

The post លោក ថាក់ស៊ីន បង្ហាញ​វត្តមាន​ដំបូង​ បញ្ចប់​ពាក្យ​ចចាមអារ៉ាម ថា គាត់​រត់គេចខ្លួនទៅក្រៅប្រទេស appeared first on Kampuchea Thmey Daily.

យីងឡាក់​រួចផុត​​សំណង៣៥​ពាន់​លានបាត ​ប៉ុន្តែ​ជាប់សំណង​ពុករលួយជាង​១០​ពាន់​លានបាត​​​
​សារ​ព័ត៌មាន​ថៃ​ matichon ​បានផ្សាយ​​នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ​ឲ្យ​ដឹងថា តុលាការរដ្ឋបាលកំពូល​នៃ​​ព្រះរាជាណាចក្រថៃ បានបង្គាប់ឱ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ អតីត​នាយករដ្ឋមន្ត្រីដែដឹកនាំ​ចន្លោះ​ឆ្នាំ​ ២០១​៣​និង​​២០១៤ សងសំណងខូចខាតនូវចំនួនទឹកប្រាក់ជាង​១០​ពាន់លាន​បាត (ប្រមាណ​៣០៥លាន​ដុល្លារ​) ក្នុងសំណុំរឿងអំពើពុករលួយគម្រោងទិញស្រូវនេះ ប៉ុន្តែ​​​មិនមែន​​សំណង​ទាមទារប្តឹង​ដោយក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​​ជាង​៣៥​ពាន់​លាន​បាន​នោះទេ​។

តុលាការ​រដ្ឋបាល​កំពូល​របស់​ថៃ បាន​បើកសវនាការ​អាន​សាល​ក្រម​សម្រេច​​ក្នុងសំណុំរឿងដែលក្រសួងហិរញ្ញវត្ថុថៃ​ក្រោម​​​​​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​​ ប្រាយុធ​ ចាន់អូចា បានប្តឹងសាទុក្ខ​សាលក្រមរបស់តុលាការរដ្ឋបាលកណ្តាលដែលបានបង្គាប់​​ឱ្យ​លុប​ចោលដីកាលេខ ១៣៥/២០១៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ របស់ក្រសួងហិរញ្ញវត្ថុដែលបានបង្គាប់ឱ្យអតីត​នាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ត្រូវ​សង​សំណងខូចខាតសរុបទឹកប្រាក់ចំនួនជាង​៣៥ពាន់​លាន​បាត​ជុំវិញ​​អំពើពុករលួយក្នុងគម្រោងទិញស្រូវ និងធ្វេសប្រហែសក្នុងការទប់ស្កាត់ការខូចខាតរបស់រដ្ឋ។

លោកស្រី យីងឡាក់ ចុះ​ជួប​កសិករ​ពេលនៅកាន់អំណាច​។​​ FB

​តាមរយៈសាលក្រមនោះ ចៅក្រមតុលាការរដ្ឋបាលកំពូលក្រុងបាងកក យល់ឃើញថា គម្រោងទិញស្រូវដែលត្រូវបានអនុម័ត​ដោយគណៈរដ្ឋមន្ត្រីនាពេលនោះស្របតាមគោលនយោបាយដែលត្រូវអនុវត្តតាមបទប្បញ្ញត្តិរបស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃដែលចូលជាធរមានស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ពោលគឺមិនមែនមានតែ​នាយក​រដ្ឋមន្ត្រីតែម្នាក់អាច​លុបចោលនូវសេចក្តីសម្រេច​របស់​គណៈរដ្ឋមន្ត្រីបាននោះទេ ពោលគឺនាយក​រដ្ឋមន្ត្រីត្រូវតែអនុវត្តតាម​គោល​នយោបាយ​ដែល​រដ្ឋាភិបាលបាន​ប្រកាសចំពោះរដ្ឋសភា។

តុលាការ​រដ្ឋបាល​កំពូល​ថៃ បាន​​​ឲ្យ​ដឹងថា ជនជាប់ចោទទី១ (លោកស្រី យីងឡាក់) គ្មានចំណែកក្នុងការទទួលខុសត្រូវនោះទេ ពីព្រោះជាការអនុវត្តអំណាចតាមផ្លូវច្បាប់ដើម្បីឱ្យសម្រេចបាននូវលទ្ធផលតាមគោលនយោបាយកិច្ចសន្យាទទួលទិញស្រូវពីប្រជាកសិករ ដែលជាការអនុវត្តតាមអំណាចរបស់រដ្ឋាភិបាល មិនមែនជាទង្វើនយោបាយនោះទេ។

​ក្នុងដីកាដែលអាន​នៅ​ថ្ងៃទី​២២​ខែ​​ឧសភា តុលាការរដ្ឋបាលកំពូលមិនអាចទទួលយកតាមដីកាលេខ ១៣៥/២០១៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ របស់ក្រសួងហិរញ្ញវត្ថុបាននោះទេ ដោយសារតុលាការរដ្ឋបាលកំពូលយល់ឃើញថា នេះជាការអនុវត្តស្របតាមបទប្បញ្ញត្តិច្បាប់ទាំងអស់ ប៉ុន្តែជាអំពើពុករលួយនៅកម្រិតអ្នកអនុវត្តប៉ុណ្ណោះ ពោលគឺអតីតនាយករដ្ឋមន្ត្រី «យីងឡាក់ ស៊ីណាវ៉ាត្រ» មិនមានចេតនា ឬការធ្វេសប្រហែសទាំងស្រុងនោះទេ។

​ក្នុងសេចក្តីសម្រេច​នោះ តុលាការរដ្ឋបាលកំពូលបានប្រកាសាលក្រមបង្គាប់ឱ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ មិនចាំបាច់ត្រូវសងសំណងខូចខាតចំនួនជាង៣៥ពាន់លានបាតតាមដីកាលេខ ១៣៥/២០១៦ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ តាមការ​ទាមទារ​របស់ក្រសួងហិរញ្ញវត្ថុនោះទេ ប៉ុន្តែ​តុលាការរដ្ឋបាល​កំពូល​បាន​បង្គាប់ឱ្យលោកស្រីសងសំណងខូចខាតនូវចំនួនទឹកប្រាក់ត្រឹមតែ១០០២៨លាន​បាតប៉ុណ្ណោះ ក្នុងសំណុំរឿងអំពើពុករលួយគម្រោងទិញស្រូវនេះ៕

ដោយ ភ្នាក់ងារ

អតីត​នាយករដ្ឋមន្ត្រី​ យីងឡាក់ ស៊ីណាវ៉ាត្រ​ ចុះ​ជួប​កសិករ​​​​​ ពេលនៅមានអំណាច​។ FB

The post យីងឡាក់​រួចផុត​​សំណង៣៥​ពាន់​លានបាត ​ប៉ុន្តែ​ជាប់សំណង​ពុករលួយជាង​១០​ពាន់​លានបាត​​​ appeared first on Kampuchea Thmey Daily.

​ត្រឹម១សប្តាហ៍​ ​ទីក្រុង​បាងកក​រកឃើញ​អ្នក​ជំងឺកូវីដ១៩ ជិត​​៣០០០​នាក់​
អាជ្ញាធរក្រុងបាងកកប្រទេសថៃបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៩៦៧នាក់ក្នុងរយៈពេលមួយសប្តាហ៍។ ​នេះ​បើយោង​​តាម​ការ​ចេញ​ផ្សាយ​​របស់​សារព័ត៌មានថៃ thairath។ ទន្ទឹមគ្នានេះអាជ្ញាធរក៏បានបង្ហាញការបារម្ភចំពោះស្ថានភាព​របស់​មនុស្សចាស់និងកុមារតូចៗផងដែរ ខណៈដែលសាលារៀនជិតដល់ថ្ងៃ​បើក​បវេសនកាល​​​វិញក្នុងពេលឆាប់ៗខាងមុខនេះ។

លោក វេជ្ជបណ្ឌិត Sunthorn Sunthornchat អភិបានរងក្រុងបាងកក​។ The Nation

នៅថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៥ លោក វេជ្ជបណ្ឌិត Sunthorn Sunthornchat អភិបានរងក្រុងបាងកក បាននិយាយអំពីស្ថានការណ៍ជំងឺឆ្លងកូវីដ១៩ នៅតំបន់ក្នុងទីក្រុងបាងកកដោយយោងតាមទិន្នន័យការិយាល័យជំងឺឆ្លងនៃមន្ទីរសុខាភិបាលក្រុងបាងកក ​ដែល​បានរកឃើញថា ក្នុងរយៈពេលមួយសប្តាហ៍ ពោលគឺចន្លោះពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ខែឧសភា ឆ្នាំ២០២៥ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៩៦៧នាក់ ក្នុងនោះ២៣៨១នាក់ជាជនជាតិថៃ និង​៥៨៦​នាក់​ជាជនបរទេស ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ។

តាមសេចក្តីរាយការណ៍​ដែល​ស្រង់​សម្តី​របស់​អភិបាល​​​រង​ក្រុង​បាងកក ចំនួន​អ្នក​ឆ្លងបើគិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ខែ​មករា ឆ្នាំ​២០២៥​រហូតមកមាន​ចំនួន១៥០៥៥​នាក់ ក្នុង​នោះ១១៧០០​នាក់ជា​ជនជាតិ​ថៃ និង៣៣៥៥​នាក់ជា​ជនបរទេស និងមានអ្នកស្លាប់១នាក់ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។

សារព័ត៌មានថៃ thairath ដដែល​បានរាយការណ៍ដោយយោងតាមការត្រួតពិនិត្យនិងតាមដានរបស់ការិយាល័យជំងឺឆ្លងនៃមន្ទីរសុខាភិបាលក្រុងបាងកកថា ស្ថានការណ៍នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ជាថ្មីនេះបានកើនឡើងចាប់ពីខែមេសា ជាពិសេសក្រោយបុណ្យចូលឆ្នាំថ្មី ដោយសារមានការប្រមូលផ្តុំគ្នាច្រើនកុះករបន្តរហូតដល់ខែឧសភា គួបផ្សំនឹងអាកាសធាតុប្រែប្រួលពីរដូវក្តៅចូលរដូវវស្សានេះផង ដែលធ្វើឱ្យជំងឺកូវីដ១៩ងាយនឹងឆ្លងជាងជំងឺផ្តាសាយទៅទៀត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រៀបធៀបពីចំនួនអ្នកឆ្លងក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៣ មិនមានអ្វីជាការព្រួយបារម្ភនោះទេ ដោយសារចំនួនអ្នកឆ្លងនេះនៅតែទាបជាងពេលកន្លងទៅ។ សម្រាប់ នៅ​តំបន់ក្នុងទីក្រុងបាងកកអាជ្ញាធរសុខាភិបាលបានអំពាវនាវឱ្យប្រជាជនពាក់ម៉ាស់គ្រប់ពេលវេលាដើម្បីការពារការឆ្លង ជាពិសេសនៅពេលចូលទៅក្នុងសហគមន៍ណាមួយ ឬកន្លែងដែលមានមនុស្សច្រើនកុះករ។ ប្រសិនបើមានការប៉ះពាល់ជាមួយអ្នកជំងឺដោយផ្ទាល់ត្រូវពាក់ម៉ាសនិងលាងដៃជាប្រចាំ ឬប្រើជែលនិងអាល់កុល៕

ដោយ ភ្នាក់ងារ​

អាជ្ញាធរ​ថៃ​ចែក​ម៉ាសមុខដោយ​មិនគិត​ថ្លៃ​ដល់​ប្រជាជន​​ក្នុងអំឡុង​ពេលនៃការរីករាលខ្លាំង​កាល​ពីប៉ុន្មានឆ្នំាមុន។ ​Bangkok Post

The post ​ត្រឹម១សប្តាហ៍​ ​ទីក្រុង​បាងកក​រកឃើញ​អ្នក​ជំងឺកូវីដ១៩ ជិត​​៣០០០​នាក់​ appeared first on Kampuchea Thmey Daily.

តបនឹងការផ្សាយថារកឃើញខ្មែរម្នាក់ទៀតស្លាប់ព្រោះរញ្ជួយដីនៅថៃ អ្នកនាំពាក្យថា ថៃមិនទាន់បញ្ជាក់ថាជាខ្មែរ ឬជនជាតិណាទេ ព្រោះត្រូវផ្ទៀងផ្ទាត់DNAសិន
ថ្មីៗនេះ មានការផ្សាយថា រកឃើញសពពលករខ្មែរម្នាក់ទៀតស្លាប់ក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសថៃ ដែលកើតឡើងកាលពីខែមីនា កន្លងទៅ។ ជុំវិញករណីនេះ  អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ឆ្លើយតបថា ភាគីថៃ មិនទាន់អាចបញ្ជាក់បានថា សពដែលទើបរកឃើញនោះ ជាជនជាតិថៃ ឬខ្មែរ ឬក៏ជាភូមានៅឡើយ អ្វីៗត្រូវការការពិនិត្យDNA ជាមុនសិន ទើបអាចបញ្ជាក់បាន។

លោក ស៊ុន មេសា ឆ្លើយតបបែបនេះ៖«ម្សិលមិញនេះ មានការផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកថា រកឃើញសពជនជាតិខ្មែរនៅបាក់រលំក្នុងទីក្រុងបាងកក។ ការពិតនៃរឿងនេះ គឺអាជ្ញាធរថៃបានរកឃើញសពម្នាក់ដែលមើលមិនស្គាល់អត្តសញ្ញាណ ហើយបានឃើញឯកសាររបស់ពលករខ្មែរនៅទីតាំងក្បែរៗគ្នានោះដែលមានឈ្មោះថា គិម សី ប៉ុន្តែអាជ្ញាធរថៃ មិនទាន់បញ្ជាក់ថាជាជនជាតិថៃ ភូមា ឬខ្មែរនៅឡើយទេ ដោយអាជ្ញាធរថៃត្រូវការពិនិត្យ និងផ្ទៀងផ្ទាត់ DNA ទើបអាចបញ្ជាក់បាន។ »។

អ្នកនាំពាក្យក្រសួងការងារ អះអាងថា ក្រសួង បាននិងកំពុងតាមដាន និងយកចិត្តទុកដាក់ ព្រមទាំងសម្របសម្រួលជាប្រចាំតាមការចាំបាច់ក្នុងជួយសម្រួលសាច់ញាតិពលករទាំងការធ្វើដំណើរ និងសម្រួលឯកសារជាដើម។

លោក ស៊ុន មេសា ចាត់ទុកគ្រោះរញ្ជួយដីនេះ ជាការរឿងគ្រោះធម្មជាតិ គួរឱ្យសង្វែកមិនថាទាំងខ្មែរ ថៃ និងភូមាទេ។ អ្នកនាំពាក្យក្រសួងការងារ បន្តអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាបន្តទុកចិត្ត និងជឿជាក់លើក្រសួងការងារ និងស្ថានទូតខ្មែរប្រចាំនៅថៃលើករណីនេះ និងតាមដានព័ត៌មានជាក់លាក់ និងត្រឹមត្រូវពីក្រសួងការងារ តាមរយៈទំព័រហ្វេសប៊ុកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, រដ្ឋមន្ត្រីក្រសួងការងារ និងអ្នកនាំពាក្យក្រសួង។

ទន្ទឹមនឹងការអំពាវពាវឱ្យពលរដ្ឋជឿជាក់ លោក ស៊ុន មេសា អះអាងបែបនេះ៖« មន្ត្រីយើងយកចិត្តទុកដាក់ណាស់ មិនទុកប្រជាជនចោលដោយមិនទទួលខុសត្រូវឡើយ។ »។

គិតត្រឹមដើមខែឧសភានេះ ក្រសួងការងារកម្ពុជា រកឃើញពលករខ្មែរ៣នាក់រងគ្រោះ ក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសថៃ ក្នុងនោះម្នាក់រងរបួសបាក់ជើង និង២នាក់ផ្សេងទៀត គឺលោក មាស សាវ៉ាង និងលោក ផល្លា រតនា ស្លាប់។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ និងក្រសួងការងារ ក៏បានឧបត្ថម្ភថវិកាសម្រាប់ព្យាបាលជនរងរបួស និងចូលជាបច្ច័យដល់ក្រុមគ្រួសារដែលបាត់ជីវិត និងចូលរួមរំលែកទុក្ខផងដែរ៕

The post តបនឹងការផ្សាយថារកឃើញខ្មែរម្នាក់ទៀតស្លាប់ព្រោះរញ្ជួយដីនៅថៃ អ្នកនាំពាក្យថា ថៃមិនទាន់បញ្ជាក់ថាជាខ្មែរ ឬជនជាតិណាទេ ព្រោះត្រូវផ្ទៀងផ្ទាត់DNAសិន appeared first on Kampuchea Thmey Daily.

ខេត្តថៃ​​​​ជាង​៤០​ចាប់​ពី​ភាគកណ្តាលទៅ​ភាគខាងជើងនឹង​ជួប​ព្យុះ​និង​ភ្លៀង​​​រយៈពេល៣ថ្ងៃ​​
ខេត្ត​​ទាំងឡាយ​ក្នុង​ប្រទេស​ថៃយ៉ាងហោចណាស់​ជាង៤០ នៅតំបន់ភាគកណ្តាល ភាគឦសាន និងភាគខាងជើង នឹងទទួលរងឥទ្ធិពលពីខ្យល់​ព្យុះរដូវ​ក្ដៅលាយឡំនឹងភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី២៩ ខែ​មេសា ដល់​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ២០២៥។ យោង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន naewna​។

អ្នកស្រុកថៃ​ឈរក្បែរបង្គោលភ្លើង​ដែលរលំបាក់​ដោយសារ​ព្យុះ​កំបុត​ត្បូងកាល​ពីថ្ងៃចន្ទ។ matichon.

​​ផ្អែក​​តាមការ​ផ្សាយ​នោះ ​​នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នាយកដ្ឋានឧតុនិយមថៃបានចេញសេចក្តីប្រកាសមួយដែល​ជូន​​ដំណឹង​អំពី​​ខ្យល់ព្យុះរដូវ​ក្ដៅនិងភ្លៀងធ្លាក់នៅតំបន់ភាគកណ្តាល ភាគឦសាន និងភាគខាងជើង នឹងទទួលឥទ្ធិពលរងផលប៉ះពាល់ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។

សារព័ត៌មានថៃ naewna ដែល​បាន​​យោង​នាយកដ្ឋានឧតុនិយមថៃ បានរាយការណ៍ថា ភាគខាងជើងនៃប្រទេសថៃនឹង​ទទួលរងឥទ្ធិពលពីព្យុះរដូវក្តៅលាយឡំនឹងភ្លៀងផ្គររន្ទះ មានធ្លាក់ព្រិល និងភ្លៀងខ្យល់ខ្លាំងនៅតំបន់មួយចំនួន ដោយសារ​រងឥទ្ធិពលពីតំបន់សម្ពាធខ្ពស់កម្រិតមធ្យមពីប្រទេសចិនរាលដាលមកគ្របដណ្ដប់លើប្រទេសវៀតណាមនិងសមុទ្រចិនខាងត្បូង ហើយបណ្តាលឱ្យខ្សែបន្ទាត់នៃខ្យល់បក់បោកពីទិសអាគ្នេយ៍ និងនិរតីបក់បោកមកលើតំបន់ភាគខាងជើងនៃប្រទេសថៃ។

ទន្ទឹមនឹងនេះ នៅតំបន់ភាគខាងជើងថៃក៏នឹងពើបប្រទះ​អាកាសធាតុក្តៅ គួបផ្សំនឹងរលកខ្យល់បក់បោកពីប្រទេសមីយ៉ាន់ម៉ាមកលើតំបន់ភាគខាងជើងនិងភាគឦសាននៃប្រទេសថៃផងដែរ។

សេចក្តីប្រកាសដដែលក៏បានអំពាវនាវឱ្យប្រជាជននៅតំបន់ភាគខាងជើងមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបណ្តាលមកពីខ្យល់ព្យុះនិងភ្លៀងធ្លាក់ខ្លាំងដែលអាចកើតឡើង ដោយ​​ឱ្យប្រជាជនគួរ​ជៀសវាងនៅកន្លែងល្ហល្ហេវ ក្រោមដើមឈើធំៗ អគារកំពុងសាងសង់ និងផ្ទាំងប៉ាណូធំៗ។ល។ ចំណែកប្រជាកសិករឱ្យប្រយុងប្រយ័ត្ននិងការពារដើម​ឈើ​ហូប​ផ្លែដើម្បីត្រៀមបង្ការការខូចខាតដែលអាចកើតមានចំពោះផលិតផលកសិកម្ម និងសត្វចិញ្ចឹម៕​

ដោយភ្នាក់ងារ​

The post ខេត្តថៃ​​​​ជាង​៤០​ចាប់​ពី​ភាគកណ្តាលទៅ​ភាគខាងជើងនឹង​ជួប​ព្យុះ​និង​ភ្លៀង​​​រយៈពេល៣ថ្ងៃ​​ appeared first on Kampuchea Thmey Daily.