ព័ត៌មានអន្ដរជាតិ
លោក អានុទីន ថ្លឹងថ្លែងអំពីលទ្ធភាពរំលាយសភាមុនកំណត់៤ខែ ដោយសម្ពាធកើនឡើង
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ទំនងត្រូវរំលាយសភាមុនកាលកំណត់ ដែលខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជន (PP) ដែលគាំទ្រឲ្យធ្វើនាយករដ្ឋមន្ត្រី៤ខែ ដោយសារតែសម្ពាធកើនឡើងនៃការបោះឆ្នោតដកសេចក្តីទុកចិត្តពីសមាជិកសភាគណបក្សភឿថៃ។

នាយករដ្ឋមន្ត្រី អានុទីន ដែលទើបវិលត្រឡប់ពីកិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ជាទីដែលលោកបានជួបមេដឹកនាំពិភពលោក មាន លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក លី ជេយ៉ុង ប្រធានាធិបតីកូរ៉េខាងត្បូង ក៏ដូចប្រមុខរដ្ឋសំខាន់ៗដទៃទៀត ដែលធ្វើឲ្យលោក កសាងគុណសម្បត្តិក្នុងនាមមេដឹកនាំប្រទេសថៃដ៏កំពុងប្រឈមការផ្លាស់ប្តូរនយោបាយសដែលមិនអាចទាយទុកមុន។
តាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ គណបក្សភឿថៃដែលទើបជ្រើសរើសមេដឹកនាំថ្មី ដោយគ្មានវត្តមានក្រុមគ្រួសារត្រកូលស៊ីណាវ៉ាត្រ បន្ទាប់ពីការលាលែងពីប្រធានគណបក្សរបស់ លោក ស្រី ផែថងថាន ស៊ីណាវ៉ាត្រ គ្រោងនឹងដាក់ញត្តិទៅកាន់សភាដើម្បីបោះឆ្នោតដកសេចក្តីទុកចិត្តលើរដ្ឋាភិបាលរបស់លោក អានុទីន។
ក្នុងករណីមានការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងសភាមែននោះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី អានុទីន មិនអាចការពារខ្លួនបាននោះទេ ព្រោះថា រដ្ឋាភិបាលរបស់លោក អានុទីន បានដំណើរការដោយសំឡេងភាគតិច ហើយ គណបក្សប្រជាជនដែលបោះឆ្នោតគាំទ្របេក្ខភាពរបស់លោកអានុទីន មិនបានចូលរួមកាន់អំណាចក្នុងការដឹកនាំរដ្ឋាភិបាលឡើយ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ Thai Examiner ក្រោយវិលត្រឡប់ពីប្រជុំកំពូល APEC កាលពីចុងសប្តាហ៍លោក អានុទីន កំពុងថ្លឹងថ្លែងដើម្បីរំលាយសភាមុនកាលកំណត់ ដែលនឹងបើកផ្លូវឲ្យមានការបោះឆ្នោតមុនកាលកំណត់នៅដើមឆ្នាំ២០២៦។
រដ្ឋាភិបាលរបស់លោក អានុទីន ក៏កំពុងប្រឈមការតវ៉ាពីក្រុមជាតិនិយម ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានៅទីក្រុងកូឡាឡាំពួកាលថ្ងៃទី២៦ខែតុលា ដើម្បីឈានទៅបញ្ចប់អរិភាពជាមួយកម្ពុជាក្នុងជម្លោះព្រំដែន។ កិច្ចព្រមព្រៀងដែលធ្វើជាសាក្សីដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានទាក់ទាញការសាទរពីថ្នាក់ដឹកនាំជុំវិញពិភាពលោក។
លើសពីនោះ រដ្ឋាភិបាលរបស់លោក អានុទីន បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរ៉ែកម្រជាមួយសហរដ្ឋអាមេរិក ក៏កំពុងញុះឲ្យមានការតវ៉ាផ្នែកនយោបាយនៅក្នុងប្រទេសថៃផងដែរ៕
រ៉ាន់ រើយ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៧ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


