ព័ត៌មានអន្ដរជាតិ
ខេត្តថៃជាង៤០ចាប់ពីភាគកណ្តាលទៅភាគខាងជើងនឹងជួបព្យុះនិងភ្លៀងរយៈពេល៣ថ្ងៃ
ខេត្តទាំងឡាយក្នុងប្រទេសថៃយ៉ាងហោចណាស់ជាង៤០ នៅតំបន់ភាគកណ្តាល ភាគឦសាន និងភាគខាងជើង នឹងទទួលរងឥទ្ធិពលពីខ្យល់ព្យុះរដូវក្ដៅលាយឡំនឹងភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ យោងការចុះផ្សាយរបស់សារព័ត៌មាន naewna។

ផ្អែកតាមការផ្សាយនោះ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នាយកដ្ឋានឧតុនិយមថៃបានចេញសេចក្តីប្រកាសមួយដែលជូនដំណឹងអំពីខ្យល់ព្យុះរដូវក្ដៅនិងភ្លៀងធ្លាក់នៅតំបន់ភាគកណ្តាល ភាគឦសាន និងភាគខាងជើង នឹងទទួលឥទ្ធិពលរងផលប៉ះពាល់ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។
សារព័ត៌មានថៃ naewna ដែលបានយោងនាយកដ្ឋានឧតុនិយមថៃ បានរាយការណ៍ថា ភាគខាងជើងនៃប្រទេសថៃនឹងទទួលរងឥទ្ធិពលពីព្យុះរដូវក្តៅលាយឡំនឹងភ្លៀងផ្គររន្ទះ មានធ្លាក់ព្រិល និងភ្លៀងខ្យល់ខ្លាំងនៅតំបន់មួយចំនួន ដោយសាររងឥទ្ធិពលពីតំបន់សម្ពាធខ្ពស់កម្រិតមធ្យមពីប្រទេសចិនរាលដាលមកគ្របដណ្ដប់លើប្រទេសវៀតណាមនិងសមុទ្រចិនខាងត្បូង ហើយបណ្តាលឱ្យខ្សែបន្ទាត់នៃខ្យល់បក់បោកពីទិសអាគ្នេយ៍ និងនិរតីបក់បោកមកលើតំបន់ភាគខាងជើងនៃប្រទេសថៃ។

ទន្ទឹមនឹងនេះ នៅតំបន់ភាគខាងជើងថៃក៏នឹងពើបប្រទះអាកាសធាតុក្តៅ គួបផ្សំនឹងរលកខ្យល់បក់បោកពីប្រទេសមីយ៉ាន់ម៉ាមកលើតំបន់ភាគខាងជើងនិងភាគឦសាននៃប្រទេសថៃផងដែរ។
សេចក្តីប្រកាសដដែលក៏បានអំពាវនាវឱ្យប្រជាជននៅតំបន់ភាគខាងជើងមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបណ្តាលមកពីខ្យល់ព្យុះនិងភ្លៀងធ្លាក់ខ្លាំងដែលអាចកើតឡើង ដោយឱ្យប្រជាជនគួរជៀសវាងនៅកន្លែងល្ហល្ហេវ ក្រោមដើមឈើធំៗ អគារកំពុងសាងសង់ និងផ្ទាំងប៉ាណូធំៗ។ល។ ចំណែកប្រជាកសិករឱ្យប្រយុងប្រយ័ត្ននិងការពារដើមឈើហូបផ្លែដើម្បីត្រៀមបង្ការការខូចខាតដែលអាចកើតមានចំពោះផលិតផលកសិកម្ម និងសត្វចិញ្ចឹម៕
ដោយភ្នាក់ងារ


-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


