ព័ត៌មានជាតិ
តបនឹងការផ្សាយថារកឃើញខ្មែរម្នាក់ទៀតស្លាប់ព្រោះរញ្ជួយដីនៅថៃ អ្នកនាំពាក្យថា ថៃមិនទាន់បញ្ជាក់ថាជាខ្មែរ ឬជនជាតិណាទេ ព្រោះត្រូវផ្ទៀងផ្ទាត់DNAសិន
ថ្មីៗនេះ មានការផ្សាយថា រកឃើញសពពលករខ្មែរម្នាក់ទៀតស្លាប់ក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសថៃ ដែលកើតឡើងកាលពីខែមីនា កន្លងទៅ។ ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ឆ្លើយតបថា ភាគីថៃ មិនទាន់អាចបញ្ជាក់បានថា សពដែលទើបរកឃើញនោះ ជាជនជាតិថៃ ឬខ្មែរ ឬក៏ជាភូមានៅឡើយ អ្វីៗត្រូវការការពិនិត្យDNA ជាមុនសិន ទើបអាចបញ្ជាក់បាន។

លោក ស៊ុន មេសា ឆ្លើយតបបែបនេះ៖«ម្សិលមិញនេះ មានការផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកថា រកឃើញសពជនជាតិខ្មែរនៅបាក់រលំក្នុងទីក្រុងបាងកក។ ការពិតនៃរឿងនេះ គឺអាជ្ញាធរថៃបានរកឃើញសពម្នាក់ដែលមើលមិនស្គាល់អត្តសញ្ញាណ ហើយបានឃើញឯកសាររបស់ពលករខ្មែរនៅទីតាំងក្បែរៗគ្នានោះដែលមានឈ្មោះថា គិម សី ប៉ុន្តែអាជ្ញាធរថៃ មិនទាន់បញ្ជាក់ថាជាជនជាតិថៃ ភូមា ឬខ្មែរនៅឡើយទេ ដោយអាជ្ញាធរថៃត្រូវការពិនិត្យ និងផ្ទៀងផ្ទាត់ DNA ទើបអាចបញ្ជាក់បាន។ »។

អ្នកនាំពាក្យក្រសួងការងារ អះអាងថា ក្រសួង បាននិងកំពុងតាមដាន និងយកចិត្តទុកដាក់ ព្រមទាំងសម្របសម្រួលជាប្រចាំតាមការចាំបាច់ក្នុងជួយសម្រួលសាច់ញាតិពលករទាំងការធ្វើដំណើរ និងសម្រួលឯកសារជាដើម។
លោក ស៊ុន មេសា ចាត់ទុកគ្រោះរញ្ជួយដីនេះ ជាការរឿងគ្រោះធម្មជាតិ គួរឱ្យសង្វែកមិនថាទាំងខ្មែរ ថៃ និងភូមាទេ។ អ្នកនាំពាក្យក្រសួងការងារ បន្តអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាបន្តទុកចិត្ត និងជឿជាក់លើក្រសួងការងារ និងស្ថានទូតខ្មែរប្រចាំនៅថៃលើករណីនេះ និងតាមដានព័ត៌មានជាក់លាក់ និងត្រឹមត្រូវពីក្រសួងការងារ តាមរយៈទំព័រហ្វេសប៊ុកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, រដ្ឋមន្ត្រីក្រសួងការងារ និងអ្នកនាំពាក្យក្រសួង។

ទន្ទឹមនឹងការអំពាវពាវឱ្យពលរដ្ឋជឿជាក់ លោក ស៊ុន មេសា អះអាងបែបនេះ៖« មន្ត្រីយើងយកចិត្តទុកដាក់ណាស់ មិនទុកប្រជាជនចោលដោយមិនទទួលខុសត្រូវឡើយ។ »។
គិតត្រឹមដើមខែឧសភានេះ ក្រសួងការងារកម្ពុជា រកឃើញពលករខ្មែរ៣នាក់រងគ្រោះ ក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសថៃ ក្នុងនោះម្នាក់រងរបួសបាក់ជើង និង២នាក់ផ្សេងទៀត គឺលោក មាស សាវ៉ាង និងលោក ផល្លា រតនា ស្លាប់។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ និងក្រសួងការងារ ក៏បានឧបត្ថម្ភថវិកាសម្រាប់ព្យាបាលជនរងរបួស និងចូលជាបច្ច័យដល់ក្រុមគ្រួសារដែលបាត់ជីវិត និងចូលរួមរំលែកទុក្ខផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


