ព័ត៌មានអន្ដរជាតិ
មេបក្សប្រឆាំងធំបំផុតនៅថៃ មិនគាំទ្រការធ្វើប្រជាមតិលុប MOUs ជាមួយកម្ពុជា
ប្រធានគណបក្សប្រឆាំងនៅក្នុងប្រទេសថៃជំរុញឲ្យរដ្ឋាភិបាលលុបចោលផែនការធ្វើប្រជាមតិដើម្បីលុបចោលអនុស្សារណៈយោគយល់គ្នា (MOUs) ស្តីពីបញ្ហាព្រំដែនជាមួយកម្ពុជា ខណៈរដ្ឋាភិបាលរបស់លោក អានុទីន ចានវីរៈគុល ធ្លាប់បានបង្ហាញបំណងធ្វើប្រជាមតិនៅថ្ងៃបោះឆ្នោតសកលដែលគ្រោងធ្វើឡើងនៅក្នុងខែមេសាឆ្នាំ២០២៦។

សារព័ត៌មានថៃ The Nation បានផ្សាយថា ប្រធានគណបក្សប្រជាជនថៃ (People’s Party) លោក Natthaphong Ruengpanyawut នៅថ្ងៃចន្ទនេះ បានជំរុញរដ្ឋាភិបាលឲ្យលុបចោលផែនធ្វើប្រជាមតិលើការលុបចោលអនុស្សារណៈយោគយល់គ្នា (MOUs) ស្តីពីបញ្ហាព្រំដែនជាមួយកម្ពុជា។
តាមការចេញផ្សាយដដែល លោក Natthaphong បាននិយាយថា លោកគោរពចំពោះមតិភាគច្រើន ប៉ុន្តែលោកមិនយល់ស្របជាមួយផែនការធ្វើប្រជាមតិនោះទេ ដោយលោកផ្តល់ការជំទាស់ថា ប្រជាជនភាគច្រើនមិនយល់ដឹងពេញលេញនូវបញ្ហាព្រំដែនដ៏ស្មុគស្មាញនោះទេ។
ក្រោយការស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចានវីរៈគុល បានបង្ហាញបំណងធ្វើប្រជាមតិលុបចោលអនុស្សារណៈយោគយល់គ្នា (MOUs) ស្របពេលមានការជំរុញពីក្រុមជាតិនិយមមួយចំនួនទាមទារឲ្យរដ្ឋាភិបាលរបស់លោកធ្វើបែបនេះ។
លោក អានុទីន ធ្លាប់បានលើកឡើងថា ការធ្វើប្រជាមតិនោះអាចធ្វើឡើងស្របគ្នាជាមួយការបោះឆ្នោតសកលដែលប្រទេសថៃនឹងត្រូវរៀបចំឡើងនៅក្នុងខែមេសា ក្រោយពីការរំលាយសភានៅចុងខែមករាឆ្នាំ២០២៦ ដែលរដ្ឋាភិបាលរបស់លោក អានុទីន បានសន្យាជាមួយគណបក្សប្រឆាំង ជាថ្នូរនឹងការគាំទ្រឲ្យលោកក្លាយជានាយករដ្ឋមន្ត្រីរយៈពេល៤ខែនោះ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


