ព័ត៌មានអន្ដរជាតិ
មេបក្សប្រឆាំងថៃ បង្ហាញក្តីកង្វល់ដែលលោកអានុទីន មិនគ្រប់គ្រងការចាក់សំឡេងរំខានប្រជាជនកម្ពុជា
ប្រធានគណបក្សប្រជាជនថៃ (People’s Party) ដែលជាគណបក្សឈ្នះឆ្នោត និងជាប្រឆាំងធំបំផុតនៅក្នុងប្រទេសថៃកំពុងដាក់សម្ពាធលើនយោបាយរដ្ឋមន្ត្រីត្រឹម៤ខែ លោក អានុទីន ចានវីរៈគុល (Anutin Chanvirakul) និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដែលបង្ហាញការគាំទ្រ លោក Kun Jom Palang ដែលបង្កហេតុចាក់សំឡេងរំខានដល់ប្រជាជនកម្ពុជា និងនាំទៅដល់បាត់បង់កិត្តិយសក្នុងឆាកអន្តរជាតិ។

តាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod ប្រធានគណបក្សប្រជាជន លោក Natthapong Ruangpanyawut បានលើកឡើងថា វាជាកាតព្វកិច្ចផ្ទាល់របស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងស្ថានការណ៍ ដើម្បីឱ្យសាធារណជនគ្រប់វិស័យ រួមទាំងលោក Kun Jom Palang ដែលចង់ជួយប្រជាជនថៃ ធានាថា ថៃទទួលបានផលប្រយោជន៍ពីកម្ពុជា ឬជួយដោះស្រាយបញ្ហានេះ។
ជុំវិញរឿងដែលថា លោក Kun Jom Palang ដែលជាជនបង្ករឿងនោះ បាននាំយកឧបករណ៍សំឡេងទៅចាក់សំឡេងខ្មោច និងសំឡេងយន្តហោះចម្បាំង និងសកម្មភាពផ្សេងៗទៀតដែលនឹងធ្វើឲ្យប្រទេសថៃបាត់បង់កិត្តិយសក្នុងឆាកអន្តរជាតិ ដែលរដ្ឋាភិបាលថៃត្រូវទទួលខុសត្រូវ។ លោកបញ្ជាក់ថា លោកជឿជាក់ថា ពលរដ្ឋថៃគ្រប់រូបចង់ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

តាមការដកស្រង់សម្តី លោក Natthapong និយាយថា៖ «វាជាកាតព្វកិច្ចរបស់នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលក្នុងការគ្រប់គ្រង ដើម្បីឱ្យគ្រប់ទម្រង់នៃជំនួយលើកកំពស់ និងពង្រឹងប្រទេសថៃ ជាជាងធ្វើឱ្យប្រទេសថៃជួបការលំបាក ឬបាត់បង់មូលដ្ឋាននៅលើឆាកពិភពលោក»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក Kun Jom Palang ដែលជាអ្នកផ្តួចផ្តើមចាក់សំឡេងរំខានដល់ប្រជាជនកម្ពុជានៅភូមិព្រៃចាន់ បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងសកម្មភាពអសីលធម៌របស់ប្រជាជនថៃ និងនាំទៅដល់ការរំលោភសិទ្ធិមនុស្សទៀតផង។ ផ្ទុយទៅវិញ លោក អានុទីន ដែលជានាយករដ្ឋមន្ត្រីកំពុងទាញប្រជាប្រិយភាពសម្រាប់ត្រៀមការបោះឆ្នោតនៅខែមេសាខាងមុខ ហាក់បានបង្ហាញជំហរគាំទ្រក្រុមអសីលធម៌នោះទៅវិញ ដែលផ្ទុយពីជំហរស្វែងរកដំណោះស្រាយ និងការស្តារសន្តិភាពជាមួយប្រទេសជិតខាង៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


