ថ្នាំពេទ្យ Archives - Kampuchea Thmey Daily

ត្រាំ ចេញអធិបញ្ជាទាមទារឱ្យឧស្សាហកម្មឱសថកាត់បន្ថយតម្លៃថ្នាំពេទ្យ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បាន​​ចុះហត្ថលេខាលើអធិបញ្ជា​ទាមទារ​ឱ្យ​ក្រុមហ៊ុនឧស្សាហកម្មឱសថទម្លាក់តម្លៃថ្នាំពេទ្យ ឱ្យ​ស្មើនឹង​​តម្លៃក្នុងប្រទេសដទៃទៀត។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

បទ​បញ្ជា​ថ្មី កំណត់ឱ្យ​ក្រុមហ៊ុនផលិតឱសថ កំណត់គោលដៅតម្លៃក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ។ ​បើ​ក្រុមហ៊ុនទាំងនោះមិនមានវឌ្ឍនភាពលើការកំណត់នេះជាដុំកំភួនទេ វិធានការបន្ថែមទៀតនឹងត្រូវដាក់ចេញ​ ដើម្បីបញ្ចុះតម្លៃ​។

លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលនឹងដាក់ពន្ធ​ ប្រសិនបើតម្លៃថ្នាំពេទ្យ​នៅសហរដ្ឋ​អាមេរិក ​មិនស៊ីគ្នា​នឹង​តម្លៃក្នុងប្រទេសដទៃ ដោយ​លោក​ចង់បាន​ការកាត់បន្ថយតម្លៃចន្លោះពី ៥៩-៩០ ភាគរយ។​ លោក​បាន​ថ្លែងយ៉ាងដូច្នេះថា៖ «​គួរតែស្មើគ្នាសម្រាប់គ្រប់គ្នា។ មនុស្សគ្រប់គ្នា គួរតែចំណាយដូចគ្នា»។

យោងតាមក្រុមស្រាវជ្រាវគោលនយោបាយសាធារណៈ Rand Corporation  តម្លៃថ្នាំតាមវេជ្ជបញ្ជារបស់សហរដ្ឋអាមេរិក ជាមធ្យមគឺខ្ពស់ជាង​ចន្លោះពី ២-៣ ដង ធៀបទៅនឹងបណ្ដាប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀត ហើយខ្លះខ្ពស់រហូតដល់ទៅ ១០ ដង​ផង។

បញ្ជា​កំណត់​តម្លៃ​ថ្នាំ​របស់​លោក ​ត្រាំ ​​ធ្វើឡើងខណៈ​​ប្រធានាធិបតី​រូបនេះ បាន​ព្យាយាម​បំពេញ​ការ​សន្យា​​ដោះស្រាយ​អតិផរណា និង​ការ​បញ្ចុះ​តម្លៃ​សម្រាប់​ទំនិញ​ប្រចាំថ្ងៃ​ជាច្រើន​សម្រាប់​ប្រជាជន​អាមេរិក ចាប់ពី​តម្លៃស៊ុត​ ដល់​​ប្រេងសាំងសម្រាប់​រថយន្ត​​។

ជុំវិញបញ្ហា​នេះ អ្នកវិភាគ និងស្ថាប័នជំនាញ​ផ្សេងៗ បានបង្ហាញពីចេតនានៃការទម្លាក់តម្លៃថ្នាំពេទ្យនៅអាមេរិក ប៉ុន្តែបាន​លើកឡើងពីឧបសគ្គដែលរដ្ឋបាល ត្រាំ ត្រូវដោះស្រាយដើម្បីសម្រេចវាឡើង។

បើតាមបណ្ដាញទូរទស្សន៍ CNBC អ្នកវិភាគរបស់ធនាគារ JPMorgan ​បាន​និយាយកាលពីថ្ងៃចន្ទថា គោលនយោបាយ ត្រាំ «ប្រឈមនឹងការអនុវត្តជាក់ស្តែង» ព្រោះ​វាត្រូវការការ​អនុម័តពីសភា ហើយអាចប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ពី​ក្រុមហ៊ុនផលិតឱសថផង​ ខណៈមាន​ទាំងការជំទាស់ពីសមាជិកសភាបក្សសាធារណរដ្ឋរបស់លោក ត្រាំ ផ្ទាល់ ក៏ដូចជាបញ្ហា​លើការនាំចូលឱសថពីបរទេសជាដើម៕

The post ត្រាំ ចេញអធិបញ្ជាទាមទារឱ្យឧស្សាហកម្មឱសថកាត់បន្ថយតម្លៃថ្នាំពេទ្យ appeared first on Kampuchea Thmey Daily.

ជាញឹកញយ យើងយល់ខុសអំពីថ្នាំពេទ្យ ហើយតែងប្រើខុសក្បួន
យើងគ្រប់គ្នាសុទ្ធតែធ្លាប់ឮជាញឹកញាប់ថា ថ្នាំជាអាវុធមុខ២ អាចព្យាបាលនិងសម្លាប់មនុស្សបាន ប្រសិនបើប្រើលើសកំណត់ឬមិនត្រឹមត្រូវតាមវេជ្ជបញ្ជា។ ទន្ទឹមនោះទៀតសោត មកដល់ពេលនេះ ​នៅតែមានមនុស្សមួយចំនួន​តែងយល់ខុសអំពី​ថ្នាំពេទ្យ ដោយ​គិតផ្ទុយ​ខុស​ស្រឡះ​ទៅតាម​ជំនឿ​ប្រាប់​បន្តគ្នាពីមួយជំនាន់ទៅមួយជំនាន់ទៀតផងដែរ។

ខាងក្រោមនេះ គឺជាជំនឿដែលយើងគ្រប់គ្នាតែងយល់ខុសអំពីថ្នាំពេទ្យ៖

១ ថ្នាំចាក់គឺល្អជាងថ្នាំលេបមាត់ ជំនឿ​នេះ​ជា​ជំនឿ​ខុស ដោយសារតែប្រភេទថ្នាំដូចគ្នា។ វាមានប្រសិទ្ធភាព​ដូចគ្នាក្នុងការព្យាបាល។

២ លេបថ្នាំបំបាត់គ្រុនក្តៅជាមុនសិន ដើម្បីកុំឲ្យ​ឈឺទាន់ ការលេបថ្នាំបន្ថយគ្រុនក្តៅមុនពេលអ្នកឈឺ មិនមែនជា​គំនិតល្អទេ។ ព្រោះ​លេប​ថ្នាំ​មិន​ក្តៅ​ខ្លួន វានឹងធ្វើឲ្យ​រាងកាយទទួលបាន​សារធាតុគីមី​ដែលមិនចាំបាច់។ ហើយអាចបណ្តាលឲ្យមានផលប៉ះពាល់ពីថ្នាំ។

៣ ប្រើប្រាស់ថ្នាំដែលមានឥទ្ធិពល ដើម្បីទទួលបានលទ្ធផលព្យាបាលកាន់តែប្រសើរ មិនចាំបាច់ប្រើថ្នាំ​ខ្លាំងពេកទេ។ ប្រសិនបើរាងកាយនៅតែឆ្លើយតបបានល្អទៅនឹង​កម្រិត​ធម្មតាបាន អ្នកគួរបន្តប្រើវាចុះ។

៤ ថ្នាំទាំងអស់គួររក្សាទុកក្នុងទូទឹកកក មិនមែនថ្នាំទាំងអស់​គួររក្សាទុកក្នុងទូទឹកកកទេ។ ដោយសារតែប្រភេទ​ថ្នាំនីមួយៗមានស្ថេរភាពខុសៗគ្នា។ ឱសថ​គួរ​រក្សាទុកតែតាមការ​ណែនាំនៅលើ​ស្លាក​ឱសថមួយប៉ុណ្ណោះ។

៥ ប្រេងកូឡាឬប្រេងរិត លាបច្រើនឬញឹកញាប់ កាន់តែល្អ វាមិនគួរត្រូវបាន​ធ្វើទេ ​ព្រោះ​វាបង្កើន​គ្រោះថ្នាក់នៃផលប៉ះពាល់នៃថ្នាំ។ អាច​មាន​ការ​រលាក​នៅ​កន្លែង​ដែល​បាន​អនុវត្តឬលាបវា។

៦ ឱសថអាស៊ី​មានប្រសិទ្ធភាពតិចជាងថ្នាំបរទេស វា​ជា​ការ​យល់​ខុស! ព្រោះថា រាល់ថ្នាំដែលត្រូវបានបញ្ចេញត្រូវតែឆ្លងកាត់ដំណើរការ​ត្រួតពិនិត្យស្តង់ដារ​ផលិតកម្ម។ ដូច្នេះវាមានប្រសិទ្ធភាពក្នុងការព្យាបាល​ដូចគ្នា ប្រសិនបើប្រើ​ត្រឹមត្រូវស្របតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។

៧ ការផ្លាស់ប្តូរពណ៌ទឹកនោមមានន័យថា ថ្នាំកំពុងដំណើរការ វាមិនតែងតែដូចនោះ​ទេ! ទឹកនោម​មាន​២​ប្រភេទ​ដែល​ប្តូរ​ពណ៌​ពី​ថ្នាំ​៖

១) ទឹកនោម​ផ្លាស់ប្ដូរ​ពណ៌ របៀបដែលថ្នាំត្រូវបានផ្លាស់ប្តូរនៅក្នុងខ្លួន ជាធម្មតាមិន​បង្កគ្រោះថ្នាក់ទេ។

២) ទឹកនោមផ្លាស់ប្តូរពណ៌ពីផលប៉ះពាល់នៃ​ថ្នាំ។ វាបង្ហាញពី​គ្រោះថ្នាក់ និងភាពមិនប្រក្រតីផ្សេងៗទៀតផងដែរ។

ទោះយ៉ាងណា​ក៏ដោយ ចំណុច​យល់ខុសទាំងប៉ុន្មានខាងលើ​នេះគ្រាន់តែជាការ​ស្រាវជ្រាវ​ជា​ចំណេះដឹង​ឲ្យ​លោក​អ្នក​បានដឹងបន្ថែមទៀតប៉ុណ្ណោះ! សម្រាប់ការប្រើប្រាស់ថ្នាំ ​គួរពិភាក្សាជាមួយ​ក្រុមគ្រូពេទ្យ​ជាមុន​សិន​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសម្នាក់ ទិញចានជជុះនៅផ្សារអាមេរិក ក្រោយដេញថ្លៃតម្លៃដល់ទៅ ៧០ម៉ឺនដុល្លារ

The post ជាញឹកញយ យើងយល់ខុសអំពីថ្នាំពេទ្យ ហើយតែងប្រើខុសក្បួន appeared first on Kampuchea Thmey Daily.

CDC រកឃើញថា ស្ត្រីឧស្សាហ៍រំលងការញ៉ាំថ្នាំជាងបុរស ដើម្បីសន្សំប្រាក់
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្នុងឆ្នាំ ២០២១ មានមនុស្សពេញវ័យ ៩,២ លាននាក់ មិនព្រមញ៉ាំថ្នាំតាមវេជ្ជបញ្ជាដើម្បីសន្សំប្រាក់ លទ្ធផលនេះបានមកពីការស្រង់មតិរបស់ប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក ១០ ម៉ឺននាក់ ។

ក្នុងការស្រង់មតិឆ្នាំ ២០២១ នោះគេវាយតម្លៃលើមនុស្សពេញវ័យចាប់ពីអាយុ ១៨ ឆ្នាំទៅ ៦៤ ឆ្នាំ ពួកគេរំលង ឬពន្យារការប្រើថ្នាំព្រោះមិនចង់ចំណាយប្រាក់ ហើយស្ត្រីទំនងជាអ្នកធ្វើបែបនេះច្រើនជាងបុរស (ស្ត្រី ៩.១ ភាគរយ ធៀបនឹងបុរស ៧ ភាគរយ) ។

Robin Feldman អ្នកជំនាញផ្នែកឱសថកម្ម និងកម្មសិទ្ធិបញ្ញានៅសាកលវិទ្យាល័យ California College of the Law ទីក្រុង San Francisco មានប្រសាសន៍ថា “ខ្ញុំមិនភ្ញាក់ផ្អើលទេ ប៉ុន្តែពួកគេធ្វើឲ្យខ្ញុំអស់សង្ឃឹមណាស់ ។ សព្វថ្ងៃស្ត្រីនៅតែទូលរែកសំពាធគ្រួសារ ការមើលកូន និងថែទាំផ្ទះ ពួកគេចាត់ទុកសុខភាពខ្លួនឯងជារឿងតូចតាចដោយសារបញ្ហាសេដ្ឋកិច្ច និងម៉ោងធ្វើកិច្ចការប្រចាំថ្ងៃ ។”

ចំណែក Stacie Dusetzina សាស្ត្រាចារ្យគោលនយោបាយសុខភាពនៅសាកលវិទ្យាល័យ Vanderbilt នៅ Nashville រដ្ឋ Tennessee វិញ ក៏មានយោបល់ដែរថា ស្ត្រីវ័យ ៦៥ ឆ្នាំចុះក្រោម ប្រើប្រាស់ថ្នាំច្រើនជាងបុរស ដូច្នេះវាអាចជាមូលហេតុបង្កតួលេខខាងលើ “ម្យ៉ាងទៀតយើងដឹងហើយថា ស្ត្រីមានប្រាក់ចំណូលតិចជាងបុរស” Stacie និយាយ ។

ការមិនប្រើថ្នាំតាមវេជ្ជបញ្ជាអាចបណ្ដាលឲ្យបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ និងការព្យាបាលកើនតម្លៃថ្លៃ នេះបើយោងតាមសម្ដី Eric Tichy ឱសថការី និងជាប្រធានផ្នែកនៃដំណោះស្រាយផ្គត់ផ្គង់ឱសថនៅគ្លីនិក Mayo ៕

ប្រភព ៖ NBC

ចុចអាន ៖ ដឹងអត់! ឱសថមានឥទ្ធិពល​លើមនុស្សប្រុស និងមនុស្សស្រីផ្សេង​គ្នា

The post CDC រកឃើញថា ស្ត្រីឧស្សាហ៍រំលងការញ៉ាំថ្នាំជាងបុរស ដើម្បីសន្សំប្រាក់ appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ ៖ ប្រជាជននៅលើពិភពលោក នឹងទទួលបានប្រយោជន៍ច្រើន បើប្រទេសនានាផ្ទេរប្រាក់ផលិតអាវុធ ៥០ភាគរយ ទៅផលិតថ្នាំពេទ្យវិញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ប្រជាជននៅលើពិភពលោក នឹងទទួលបានផលប្រយោជន៍ច្រើន ប្រិសនបើបណ្ដាប្រទេសនានាផ្ទេរប្រាក់ប្រមាណជា ៥០ភាគរយដែលត្រូវផលិតអាវុធ មកផលិត ចែកចាយថ្នាំពេទ្យ ដែលមានតម្លៃថោកសមរម្យវិញនោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២០ ខែមេសានេះថា ប្រសិនបើបណ្ដាប្រទេសនានានៅលើពិភពលោក យកប្រាក់ដែលសម្រាប់ផលិតអាវុធ ផ្ទេរទៅជាផលិតថ្នាំពេទ្យវិញ នឹងធ្វើឲ្យតម្លៃថ្នាំពេទ្យ មានការធ្លាក់ចុះ។ ប៉ុន្តែមិនដូច្នេះឡើយ ពោលគឺបណ្ដាប្រទេសនានា បាននិងកំពុងប្រណាំងប្រជែងគ្នា បង្កើនចំនួនកងទ័ព និងបង្កើនចំនួនសព្វាវុធ ទៅវិញ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «នៅលើពិភពលោក បើសិនជាយកអាលុយទាំងឡាយ ដែលសម្រាប់ប្រើប្រាស់លើអាវុធ ផ្ទេរមកទៅជាផលិតថ្នាំពេទ្យ លក់ចែកចាយការពារសុខភាពប្រជាពលរដ្ឋ ខ្ញុំមិនដឹងថា នៅលើពិភពលោកតម្លៃឱសថនឹងធ្លាក់ចុះ ប៉ុនឥឡូវនាំគ្នា ប្រទេសមួយៗ គឺថា គិតតែរត់ប្រណាំងគ្នារឿង បង្កើនកម្លាំងទាហាន បង្កើនសព្វាវុធ សម្រាប់កំទេចគ្នាទៅវិញទៅមក ចាយលុយអស់ច្រើនណាស់»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ប្រសិនបើផ្ទេរបា្រក់ពីការផលិតអាវុធប្រមាណជា ៥០ភាគរយ មកផលិតជាថ្នាំពេទ្យវិញ ហើយលក់ចែកចាយនូវតម្លៃចុះប្រមាណជា ៥០ភាគវិញនោះ គឺប្រជាជននៅទូទាំងពិភពលោក នឹងទទួលបានផលប្រយោជន៍ច្រើន។ ប៉ុន្តែបណ្ដាប្រទេសនានា មិនបានគិតដូច្នេះឡើយ ដោយពួកគេគិតតែពីរឿងប្រណាំងប្រជែងគ្នារឿងសព្វាវុធ និងធ្វើសង្រ្គាមដាក់គ្នា។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្រាប់អ្នកចំណេញពិតប្រាកដក្នុងបញ្ហាសង្គ្រាមនោះ គឺជាអ្នកផលិតអាវុធ ហើយអាវុធនេះបានបំផ្លាញជីវិតមនុស្សយ៉ាងច្រើន នៅលើពិភពលោក៕

The post សម្ដេចតេជោ ៖ ប្រជាជននៅលើពិភពលោក នឹងទទួលបានប្រយោជន៍ច្រើន បើប្រទេសនានាផ្ទេរប្រាក់ផលិតអាវុធ ៥០ភាគរយ ទៅផលិតថ្នាំពេទ្យវិញ appeared first on Kampuchea Thmey Daily.

ដឹងអត់! ឱសថមានឥទ្ធិពល​លើមនុស្សប្រុស និងមនុស្សស្រីផ្សេង​គ្នា
ការសិក្សាស្រាវជ្រាវបានបង្ហាញថាភេទក៏មានការជះឥទ្ធិពលខ្លាំងទៅលើរបៀបដែលឱសថធ្វើមេតាបូលីសដែរ ដែលនេះអាចបញ្ជាក់បាន​ពីកម្លាំងប្រសិទ្ធភាពនិងផលរំខានរបស់ឱសថ។

ការប៉ះពាល់របស់ឱសថលើស្ត្រី

ក្រៅពីទម្ងន់ កត្តាជីវសាស្ត្រផ្សេងទៀតដែលទាក់ទងនឹងស្ត្រីភេទក៏​អាចជះឥទ្ធិពលពីរបៀបដែលរាងកាយធ្វើមេតាបូលីសលើឱសថខ្លះៗ។ មួយក្នុងចំណោមនោះគឺមានលើសសារធាតុខ្លាញ់។ ដោយសារតែស្ត្រីមានសារធាតុខ្លាញ់ច្រើនជាងបុរស នោះថ្នាំរំលាយជាតិខ្លាញ់នឹងធ្វើការបែងចែកខុសគ្នាលើស្ត្រី។ ថ្នាំរំលាយជាតិខ្លាញ់រួមមានថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ តថ្នាំប្រឆាំងការព្រួយបារម្ភ និងថ្នាំប្រឆាំងជំងឺឆ្កួត។

ទោះបីជាអ្នកវិទ្យាសាស្ត្រមិនទាន់ប្រាកដពីមូលហេតុ តែរឿងនេះត្រូវបានសង្កេតឃើញថាថ្នាំប្រឆាំងការបាក់ទឹកចិត្ត និងថ្នាំប្រឆាំងរោគចិត្តមានប្រសិទ្ធភាពខ្ពស់លើស្ត្រី។ ប៉ុន្តែស្រ្តី​ក៏​នៅតែរងគ្រោះពីផលរំខានពីថ្នាំប្រឆាំងការបាក់ទឹកចិត្តដូចជាកាត់បន្ថយចំណង់ផ្លូវភេទជាដើម​។ ចំណែកបុរសវិញអាចប្រើថ្នាំViagraដើម្បី​បង្កើន​ចំណង់ផ្លូវ​ភេទ ទប់ទល់នឹងផលរំខានតែស្រ្តីវិញគ្មានជម្រើសនោះឡើយ។

ម្យ៉ាងវិញទៀត ក៏មាន​ការ​ទាក់ទង​ទៅនឹង​ផ្លូវរំលាយអាហាររបស់ស្ត្រីដែរ។ ស្ត្រីទូទៅផ្លូវរំលាយអាហាររបស់​ស្រ្តី​មានការផលិតអាស៊ីដក្រពះតិចជាងបុរស។ ជាលទ្ធផលស្រ្តី​ធ្វើការ​រំលាយអាហារយឺតយ៉ាវ​បើ​ធៀបទៅ​នឹង​បុរស​។​នៅពេលដែលការប្រើប្រាស់ថ្នាំដែលទាមទារការស្រូបយកជាតិអាស៊ីដ(ឧទាហរណ៍​ថ្នាំប្រឆាំងរោគផ្សិតketoconazole)គឺមានប្រសិទ្ធភាពតិចតួច។ លើសពីនេះនៅពេលដែលស្ត្រីត្រូវប្រើថ្នាំសម្រាប់ការស្រូបយកដោយពោះទទេគឺត្រូវរងចាំរយៈពេលវែងក្រោយអាហារចុងក្រោយរបស់ខ្លួន។

របៀបអ័រម៉ូនអឺស្ត្រូហ្សែនជះឥទ្ធិពលលើសកម្មភាពឱសថ

សកម្មភាពរបស់ឱសថក៏ត្រូវបានប៉ះពាល់ដោយសារអ័រម៉ូនផងដែរ។ អំឡុងពេលមានរដូវនិងអស់រដូវកម្រិតអ័រម៉ូនរបស់ស្ត្រីមានការឡើងចុះ ដែល​ អ័រម៉ូនអឺស្រ្តូហ្សែនអាចទៅបង្អាក់ផ្លូវនៃការធ្វើការរបស់ថ្លើម។ប្រសិនបើថ្លើមមិនអាចធ្វើការបានគ្រប់គ្រាន់នោះទេកំហាប់របស់ថ្នាំនៅក្នុងឈាមកើនឡើងទោះបីជាថ្នាំបានប្រើប្រាស់ក្នុងកម្រិតដូសមានសុវត្ថិភាពក៏ដោយ។ ភាពដូចគ្នាខាងលើនេះក៏ប្រព្រឹត្តទៅលើថ្នាំដែលធ្វើការច្រោះដោយតម្រងនោមផងដែរ។ ការស្រាវជ្រាវបង្ហាញថារាងកាយស្រ្តីកម្ចាត់ចោលនូវថ្នាំមហារីក metrotrexate ពី១៣ទៅ១៧% យឺតជាងរាងកាយបុរស។

ថ្នាំបេះដូងនិងមនុស្សស្រី

ថ្នាំប្រើសម្រាប់ព្យាបាលជំងឺបេះដូងធ្វើការផ្សេងគ្នាក្នុងរាងកាយស្រ្តី។​ ថ្នាំអាស្ពីរីនក្នុងកម្រិតដូសទាបគឺមិនជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងលើស្ត្រីទេ ដោយសារតែមានឱកាសខ្ពស់ក្នុងការហូរឈាម។ ម្យ៉ាងទៀតស្រ្តីដែលប្រើថ្នាំ beta-blockers គឺមានហានិភ័យខ្ពស់ដែលអាចចូលមន្ទីរពេទ្យជាលើកទីពីរ។ ស្រ្តីត្រូវបានណែនាំឲ្យប្រើថ្នាំពង្រាវឈាម wafarin ក្នុងកម្រិតដូសទាប។ ជាពិសេសយោងតាមវេជ្ជបណ្ឌិតក្នុង​គ្រួសារអាម៉េរិកាំង ស្ត្រីម្នាក់ត្រូវការថ្នាំ wafarin ២,៥ទៅ៤,៥តិចជាងបុរសក្នុងមួយសប្ដាហ៍។

ថ្នាំបំបាត់ការឈឺចាប់និងថ្នាំងងុយគេង

ថ្នាំបំបាត់ការឈឺចាប់មានផលរំខានផ្សេងគ្នាក្នុងចំណោមភេទទាំងពីរ។ ការសិក្សាឆ្នាំ២០០២បានរកឃើញទំនាក់ទំនងរួមរវាងការប្រើប្រាស់ថ្នាំ acetaminophen និងថ្នាំប្រឆាំងការរលាក non-steroidal លើស្ត្រីនិងការកើនឡើងហានិភ័យនៃជំងឺលើសសម្ពាធឈាម។ អ្នកដែលប្រើថ្នាំ NSAIDs ច្រើនជាង២២ថ្ងៃក្នុងមួយ​ខែគឺរងគ្រោះដោយសារការកើនឡើងហានិភ័យ៨៦% នៃជំងឺលើសសម្ពាធឈាមចំណែកឯអ្នកប្រើថ្នាំ​ acetaminophen វិញគឺងាយនឹងកើតជំងឺលើសសម្ពាធឈាមគុណនឹងពីរ។

ស្ត្រីក៏មានការពិបាកក្នុងការកម្ចាត់ចេញនូវថ្នាំងងុយគេងដែរ។ វាការណ៍នេះត្រូវបានបញ្ជាក់ថាស្ត្រីមានការពិបាកខ្លាំងក្នុងការបើកបរក្រោយការប្រើថ្នាំងងុយគេងទោះ​ប្រើពេល​ប្រហែល២៤​ម៉ោង​ហើយ​ក៏ដោយ ដែលនេះ​ដោយសារការធ្វើមេតាបូលីសយឺត។ ក្នុងឆ្នាំ២០១៣ FDA អាមេរិក បានណែនាំឲ្យស្ត្រីគួរតែប្រើកម្រិតដូសពាក់កណ្ដាលនៃថ្នាំងងុយគេង Ambien ដែលបុរសតែងប្រើ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ដឹងអត់! ខកខានចាក់វ៉ាក់សាំងដូសទី២ នាំឱ្យប្រសិទ្ធភាពថ្នាំមិនពេញលេញ ហើយការពារបានតិច

ចុចអាន៖ ឱសថ ១០ មុខនេះគួរតែមានក្នុងផ្ទះដាច់ខាត នាយុគសម័យរោគរាតត្បាត និងមានជំនន់ទឹកភ្លៀង

The post ដឹងអត់! ឱសថមានឥទ្ធិពល​លើមនុស្សប្រុស និងមនុស្សស្រីផ្សេង​គ្នា appeared first on Kampuchea Thmey Daily.

វិធី​ងាយៗ​សម្គាល់​ថ្នាំ​ក្លែង​ក្លាយ មិន​ព្រួយ​ទិញ​ប៉ះ ខាត​ទាំង​លុយ បំផ្លាញ​ទាំង​សុខភាព
ថ្នាំ​ក្លែង​ក្លាយ​ជា​កង្វល់​ដ៏ធំ​របស់​ក្រសួង​ពាក់ព័ន្ធ ឯ​អ្នក​ទិញ​ដែល​ជា​ប្រជាពលរដ្ឋ​មួយចំនួន​​ពុំ​បាន​ចាប់​អារម្មណ៍ ឬ​ខ្វាយ​ខ្វល់​ច្រើន​ពី​ថ្នាំ​ក្លែង​ក្លាយទេ អាង​តែ​ជឿ​ទុកចិត្ត​លើ​អ្នក​លក់​ថ្នាំ​ពេទ្យ​នោះ តើ​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ណា​ទៅ? ថ្នាំ​ក្លែងក្លាយ​មាន​អី​សម្គាល់?

១- អ្វី​ទៅ​ជា​ថ្នាំ​ក្លែង​ក្លាយ?

ឱសថក្លែងក្លាយ (Counterfeit Medicines) ជាថ្នាំ​ដែល​មាន​សារធាតុ​សកម្ម​មិន​ត្រឹម​ត្រូវ ឬ​គ្មាន​សារធាតុ​សកម្ម​តាម​ការ​កំណត់​លើ​ស្លាក​សញ្ញា-​ប្រអប់ ហើយ​មិន​ទទួល​បាន​ការ​ត្រួត​ពិនិត្យ​គុណភាព​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

២- វិធី​សម្គាល់​ថ្នាំ​ក្លែង​ក្លាយ

បើ​តាម​ការ​បញ្ជាក់​របស់​ឱសថការី សេត ច័ន្ទកក្កដា បង្រៀន​នៅ​សាកល​វិទ្យាអន្តរជាតិ មុខវិជ្ជា Pharmacognogy និង Toxicology មាន​ចំណុច​ជា​ច្រើន​ដែល​អ្នក​ជំនាញ​ប្រើ​ដើម្បី​សម្គាល់​ថា​ថ្នាំ​ណា​មួយ​ជា​ថ្នាំ​ក្លែងក្លាយ ឬ​ពិត​ប្រាកដ។ តែ​ក្នុង​នោះ​មាន​ចំណុច​មួយ​ដែល​យើង​គ្រប់​គ្នា​អាច​សម្គាល់​បាន នោះ​គឺ​ស្លាក​សញ្ញា​បញ្ជិកា (Vignette) ព្រោះ​រាល់​ថ្នាំ​ពេទ្យ​ដែល​នាំចូល​ដោយ​ស្រប​ច្បាប់ នឹង​ទទួល​បាន​ការ​ត្រួត​ពិនិត្យ​គុណភាព​ពី​មន្ត្រី​ជំនាញ​របស់​ក្រសួង​សុខាភិបាល និង​សុទ្ធ​សឹង​តែ​មាន​បិទ​លេខ​បញ្ជិកា។

ដូចនេះ​ងាយ​បំផុត ពេល​យើង​ទៅ​ទិញ​ថ្នាំគួរ​តែ​សុំ​ឲ្យ​ឱសថ​ការី ឬអ្នក​លក់​ថ្នាំ​បង្ហាញ​លេខ​បញ្ជិកា ដែល​​អាច​ជា​ស្ទីកឃ័រ ឬ​ក្រដាស​បិទ​នៅ​​ប្រអប់​ថ្នាំដោយ​មាន​លេខ​កូដ និង​ឈ្មោះក្រុមហ៊ុន​ដែល​នាំ​ចូល​ថ្នាំ ដើម្បី​​ប្រាកដ​ថា​​ថ្នាំ​​ដែល​​យើង​​ទិញ​មក​​ប្រើ​​នោះ មិន​មែន​​ជា​​ថ្នាំ​​ក្លែង​ក្លាយ។

៣- ផលប៉ះពាល់

ការ​ទិញ​ថ្នាំ​ក្លែងក្លាយ​ដើម្បី​ព្យាបាល​ជំងឺ​មិន​ត្រឹមតែ​ខាត​បង់​លុយ​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​ធ្ងន់ធ្ងរ។
– អ្នក​ជំងឺ​មិន​ជា​សះ​ស្បើយ
– អាច​បណ្តាល​ឲ្យ​ជំងឺ​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ
– អាច​ឲ្យ​​អ្នក​ជំងឺ​កើតជំងឺ​ផ្សេងបន្ថែម​ទៀត៕

អត្ថបទផ្ដល់សិទ្ធិ៖  Hello គ្រូពេទ្យ

ចុចអាន៖ ប្រយ័ត្ន! បើមានជំងឺលើសឈាម គួរកុំឲ្យប្រើថ្នាំប៉ុន្មានមុខនេះ

ចុចអាន៖ ឈប់យល់ច្រឡំ! ថ្នាំទាំងនេះមិនអាចព្យាបាលកូវីដឲ្យជាសះស្បើយបាន ១០០ ភាគរយឡើយ

The post វិធី​ងាយៗ​សម្គាល់​ថ្នាំ​ក្លែង​ក្លាយ មិន​ព្រួយ​ទិញ​ប៉ះ ខាត​ទាំង​លុយ បំផ្លាញ​ទាំង​សុខភាព appeared first on Kampuchea Thmey Daily.

ដុកទ័រណែនាំ ៤ ចំណុចសំខាន់ៗ ត្រូវតែមានក្នុងផ្ទះដាច់ខាត ខណៈបម្រាមគោចរត្រូវបានដាក់ម្ដងទៀត
ចំនួនអ្នកឆ្លងកាន់តែកើនឡើងរាល់ថ្ងៃ ខណៈវីរុសបំប្លែងខ្លួន Delta កំពុងតែវាយលុកគ្រប់ប្រទេស សឹងទាំងអស់លើពិភពលោក។ ជា​លទ្ធផល ​ប្រជាជន​ភាគច្រើន កំពុងតែមានការព្រួយបារម្ភអំពី​ជំងឺ​រាតត្បាត​ និង​មិន​ដឹង​ថា ​គ្រប់គ្នា​ត្រូវ​ជាប់​គាំង​បែប​នេះ​ដល់​ពេល​ណា​ទៀតទេ។

ទោះបី​ទិន្នន័យ​វេជ្ជសាស្ត្រ​ខ្លះ​បញ្ជាក់​ថា ជំងឺ​នេះ​មិនសូវ​មាន​ហានិភ័យ​ បើក្នុង​ករណី​យើង​ពាក់​ម៉ាស​ជិតៗ​ និង​បាញ់​អាកុល រក្សាគំលាត ​ហើយ​អាច​ចម្លង​បាន​លុះ​ត្រា​តែ​មាន​ទំនាក់ទំនង​គ្នា​ដោយ​ផ្ទាល់។ ប៉ុន្តែ​ភាព​ធូររលុង​ក្នុង​ការ​ថែរក្សា​អនាម័យ​ ក៏អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​រាលដាល ​ដោយ​មិន​ដឹង​ខ្លួន។

ជាពិសេស​ក្នុង​បរិបទ​ដែល​កម្ពុជា កំពុងប្រឈមនឹងរលកទី៣ នៃ​ការ​ឆ្លង​រាលដាលទ្រង់ទ្រាយ​ធំ​ នៃ​ជំងឺ​កូវីដ បណ្ដាល​មក​ពី​វីរុស​បំប្លែង​ខ្លួនថ្មី Delta រដ្ឋាភិបាលបានណែនាំឲ្យគណៈអភិបាល រាជធានី-ខេត្តទាំងអស់ ត្រូវដាក់ចេញនូវវិធានការរដ្ឋបាល និង​វិធានការ​សុវត្ថិភាព ផ្នែក​សុខាភិបាល ព្រម​ទាំងពង្រឹងការអនុវត្តវិធានការច្បាប់ នៅ​ក្នុង​ភូមិសាស្រ្ត​របស់​ខ្លួន​ឲ្យ​បាន​ព្រមៗ​គ្នា និង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​និង​តឹងរ៉ឹង នៅ​ក្នុង​អំឡុង​ពេល​អនុវត្តយុទ្ធនាការ​នេះ ជាមួយ​ការ​ដាក់​ចេញ​វិធានការ​ចាំ​បាច់​មួយ​ចំនួន។

ខាងក្រោម​នេះ​ ជា​ដំបូន្មាន​ពី​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ ដែល​មាន ៤ ចំណុច​ គ្រប់គ្នា​ត្រូវការ​បំផុត ​ក្នុង​ស្ថានភាព​បម្រាម​គោចរ​ និង​ការ​បិទ​ខ្ទប់​ទីតាំង​ភូមិសាស្ត្រ​ខ្លះ​ៗ នៅ​តាម​ខេត្ត។

១ ថ្នាំ​ព្យាបាល​រោគ​ប្រចាំកាយ

ចំពោះ​អ្នក​ដែល​មាន​ស្ថានភាព​សុខភាព ​ត្រូវការ​ការ​ព្យាបាល​ជា​ប្រចាំ​នោះ​ មិន​គួរ​ធ្វេសប្រហែស​ក្នុង​រឿង​នេះ​ឡើយ។ យើង​មិនអាច​ប៉ាន់ស្មាន​ដឹង​ថា ​មាន​អ្វី​កើតឡើង​​ ប្រសិនបើ​មាន​ឧប្បត្តិហេតុ​ណាមួយ ដែល​យើង​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីពេទ្យ ​ឬកង្វះថ្នាំ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​យ៉ាង​ខ្លាំង។ ដូច្នេះ​អ្នក​គួរ​តែ​បម្រុង​ថ្នាំ​ចាំបាច់​ណា​មួយ ​ឬ​បង្ហាញ​វេជ្ជបញ្ជា​ឲ្យ​ដុកទ័រ ​បានត្រៀម​ថ្នាំ​ទុក​ជាប់​ខ្លួន​ឲ្យ​ហើយ ​ប្រការ​ក្រែង​មាន​រឿង​មិន​ស្រួល​កើតឡើង។

២ ថ្នាំ​ព្យាបាល​រោគ​ទូទៅ

ថ្នាំ​ព្យាបាល​តាម​ផ្ទះ​ទូទៅ​ក៏​ចាំបាច់​ផង​ដែរ៖ ថ្នាំ​បំបាត់​ការ​ឈឺចាប់ គ្រុន​ក្តៅ ថ្នាំឈឺក្បាល វីតាមីនC ថ្នាំ​ប្រឆាំង​នឹង​ប្រតិកម្ម​អាឡ័កស៊ី និង​ការ​កាត់​បន្ថយ​ស្លេះ ថ្នាំ​ក្អក ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​រាគរូស ឈឺពោះ ហើមពោះ រលាក​ក្រពះ ថ្នាំ​ព្យាបាល​រោគ​សើស្បែក ថ្នាំ​ព្យាបាល​មុខ​របួស ព្យាបាល​ស្នាម​របួស​ដែល​អាច​ឆ្លង​បាន រួមទាំង​ថ្នាំ​បំបាត់​ការ​ឈឺចាប់ សត្វ​ល្អិត​ឬ​ខាំ។

៣ បំរុង​ទុក​អាហារ​ក្រៀមៗ​និង​អាហារ​ស្រស់​ខ្លះៗ

ស្ថានភាព​ពេល​នេះ ​គឺ​ប្រជាជន​គ្រប់គ្នា​ត្រូវ​ស្នាក់នៅ​ផ្ទះ​ឬ​ធ្វើការ​ពី​ផ្ទះ។ បន្ថែម​ពី​លើ​នេះ ​ការ​ប្រកាស​មួយ ​ទើប​តែ​ធ្វើ​ឡើង​ដោយ​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស​ ចាប់​ពី​ម៉ោង ៩ យប់ ដល់ម៉ោង ៣ ភ្លឺ។

ប្រការ​នេះ ​មនុស្ស​ស្នាក់​នៅ​ក្នុង​ផ្ទះ​ឬ​មនុស្ស​ងាយ​រងគ្រោះ​ និង​មនុស្ស​ព្យាបាល​តាម​ផ្ទះ​ ត្រូវការ​ហូប​អាហារ​បំប៉ន​សុខភាព​ឲ្យ​រឹងមាំ។ យើង​មិន​អាច​ ចេញ​ក្រៅ​ទៅ​ទិញ​អាហារ​ឲ្យ​ពួកគេ​ ក្នុង​ចន្លោះ​ម៉ោង​គោចរ​​បាន​ដូច​មុន​ឡើយ។ ដូច្នេះ​ត្រូវ​បម្រុង​ទុក​អាហារ ដែល​មាន​អាយុកាល​យូរ​ និង​ផលិតផល​អាហារ​ស្ងួត​មួយ​ចំនួន ​ទុក​ឲ្យ​ក្រុម​មនុស្ស​ទាំង​នោះ។

៤ ផលិតផល​អនាម័យ

ការ​ថែរក្សា​អនាម័យ​នៅ​វេលា​នេះ ​គឺ​មាន​សារៈសំខាន់​ ដូច្នេះ​អ្នក​គួរ​តែ​ទិញ​ផលិតផល​ទាំង​នោះ ឲ្យ​បាន​គ្រប់គ្រាន់ ​ដូចជា​ ជែល​ អាកុល​ និង ម៉ាស ​ជាដើម។ ចៀសវាង​ខ្វះខាត​នាំ​ឲ្យ​ពិបាក​ក្នុង​អំឡុង​ប្រទេស​កំពុង​ដាក់​បម្រាម​គោចរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ភោជនីយដ្ឋាន អាហារដ្ឋាន ទាំងឡាយ ​លក់​ដូរ​ត្រឹម​តែ​វេចខ្ចប់ មិន​អនុញ្ញាត​ភ្ញៀវ​ចូល​ទទួល​ទាន​ក្នុង​ហាង

ចុចអាន៖អ្នកព្យាបាលតាមផ្ទះ ថែទាំខ្លួនបែបណា ដែលចាត់ទុកថា មានសុវត្ថិភាព​ មិនចម្លងដល់អ្នករស់នៅជាមួយ
ចុចអាន៖យុវវ័យចេញក្រៅញឹក ទៅកន្លែងកកកុញ មកមើលវិធីការពារមនុស្សចាស់ និងក្មេងៗ ពីវីរុសបំប្លែងខ្លួន

The post ដុកទ័រណែនាំ ៤ ចំណុចសំខាន់ៗ ត្រូវតែមានក្នុងផ្ទះដាច់ខាត ខណៈបម្រាមគោចរត្រូវបានដាក់ម្ដងទៀត appeared first on Kampuchea Thmey Daily.

វិធី​សង្គ្រោះ​​បឋម ពេល​មាន​ករណី​ប្រើ​ថ្នាំ​លើស​កម្រិត
សម័យ​នេះ​ហើយ ចង់​ប្រើ​ថ្នាំព្យាបាល​អីក៏​ដោយ គួរ​មាន​ការ​ណែនាំ​ពី​ពេទ្យ​ត្រឹម​ត្រូវ។ បើ​ប្រើ​លើស​កម្រិត​អាច​ប្រឈមបញ្ហា​សុខភាព​ច្រើន អាច​ឈាន​ដល់​ស្លាប់​។ ​គួរ​ប្រយ័ត្ន​បន្តិច កម្ពុជាថ្មី នឹង​ប្រាប់​លម្អិត​រឿង​ប្រើ​ថ្នាំ​លើស​កម្រិត រោគសញ្ញា និង​វិធី​សង្គ្រោះ​បឋម​ឲ្យ​គ្រប់​គ្នា​បាន​ដឹង។

១- អ្វី​ទៅ​ជា​ការ​ប្រើ​ថ្នាំ​លើស​កម្រិត?

ការ​ប្រើ​ថ្នាំ​លើស​កម្រិត​ គឺ​ជា​ការ​ប្រើ​ថ្នាំ​មួយ​មុខ ឬ​ច្រើន​មុខ​ផ្សំ​គ្នា ទាំង​មាន​វេជ្ជបញ្ជា​ ឬ​គ្មាន​វេជ្ជបញ្ជា​ មិន​ត្រឹម​ត្រូវ​តាម​កម្រិត​ប្រើ តាម​ពេល​វេលា ​ឬ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។

២- រោគ​សញ្ញា​ប្រើ​ថ្នាំ​លើស​កម្រិត

នៅ​ពេល​យើងប្រើ​ថ្នាំ​លើស​កម្រិត ​រោគ​សញ្ញា​បង្ហាញ​ចេញ​ អាច​មាន​លក្ខណៈ​ខុស​ៗ​គ្នា អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងរ ស្ថានភាព​សុខភាព និង​ប្រភេទ​ថ្នាំ​ដែល​ប្រើ​​លើស​កម្រិត​​តែ​ម្តង។ លើស​ពី​​នេះ​ ​ដោយ​សារ​រាង​កាយ​មនុស្ស​ម្នាក់ៗ និង​សកម្មភាព​ប្រតិកម្ម ​ភាព​ខុស​គ្នា​ពី​​ ទើប​ពិបាក​នឹង​កំណត់​រោគ​សញ្ញា​ឲ្យ​បាន​ជាក់​លាក់។

យ៉ាង​ណា ជា​ទូទៅ រោគ​សញ្ញាប្រើ​ថ្នាំ​លើស​កម្រិត ​មាន​ដូច​ជា វិល​មុខ ស្រមើ​ស្រមៃ វង្វេង​វង្វាន់ ក្អួត ប្រកាច់ ពិបាក​ដក​ដង្ហើម (ឬ​ឈប់​ដក​ដង្ហើម) ចង្អោរ សន្លឹម ហូរ​ឈាម​ក្នុង​រាង​កាយ ចុក​ពោះ ប៉ះពាល់​គំហើញ សន្លប់ ស្រមុក​ខ្លាំង​ៗ រាក ។ល។

– មូល​ហេតុ​ធ្វើ​ឲ្យ​ប្រើ​ថ្នាំ​លើស​កម្រិត

មាន​មូល​ហេតុ​ចម្បង ២ នាំ​ឲ្យមានការ​​ប្រើ​ថ្នាំ​លើស​កម្រិត ដូច​ជា៖

– ប្រើ​ច្រើន​ដោយ​ចៃដន្យ (Accidental Consume)៖ អ្នក​មាន​​ជំងឺ ​អាច​លេប​ខុស​ប្រភេទ​ថ្នាំ ឬ​ទិញ​ថ្នាំ​ផ្សំ​មិន​ត្រឹម​ត្រូវ លេបខុស​ម៉ោង​ និងកម្រិត​មិន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ ដោយ​មិន​បាន​ដឹង​ពី​ផលវិបាកនៅ​ពេល​ខាងមុខ។

– គេច​ពេល​វេលា​លេប​ថ្នាំ ឬ​លេប​ដោយ​ចេតនា៖ អ្នកមាន​​ជំងឺ​ លេប​ថ្នាំ​ក្នុង​កម្រិត​ខ្ពស់​ ដើម្បី​គេច​មិន​លេប​ថ្នាំ​នៅ​ពេល​ក្រោយ​ទៀត ឬក្នុង​ចេតនា​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​គ្រោះ​ថ្នាក់។

៤- វិធី​សង្គ្រោះ​បឋម​ចំពោះ​ករណី​​ប្រើ​ថ្នាំ​លើស​កម្រិត

ប្រសិនយើង​ឃើញ​មាន​ករណី​ប្រើ​ថ្នាំ​លើស​កម្រិត សូម​ធ្វើ​តាម​ជំហាន​ណែនាំ​ទាំងនេះ៖

– ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់
– ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ភ្លាម
– បើ​អ្នក​ជំងឺ​សន្លប់ ប៉ុន្តែ​នៅ​ដក​ដង្ហើម សូម​បង្វិល​ដាក់​ឲ្យ​ដេក​ផ្អៀង (Recovery Position)។ បង្វិល​ក្បាល​ និង​លើក​ចង្កា​ឡើង​ ដើម្បី​ប្រាកដ​ថា ​ផ្លូវ​ដង្ហើម​គាត់​នៅ​តែ​បើក។ ពិនិត្យ​មើល​ដង្ហើមអ្នក​ជំងឺ​ជា​បន្ត​បន្ទាប់ និង​ពិនិត្យ​មើល​ស្ថាន​ភាព​រហូត​មានជំនួយ​មក​ដល់។
– មិន​ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ក្អួត​ទេ
– មិន​ត្រូវ​បង្ខំ​ ឲ្យ​អ្នក​ជំងឺ​ផឹក​ ឬ​ញ៉ាំ​អ្វី​ឡើយ
– ត្រូវ​យក​ថ្នាំ​អ្នក​ជំងឺ​ញ៉ាំ​លើស​ ឬ​កំប៉ុងថ្នាំ ​សម្បក​ថ្នាំ​ ទៅ​មន្ទីរ​ពេទ្យ​ជាមួយ​ផង
– ទោះ​បី​ជា​អ្នក​ជំងឺ​មើល​ទៅ​ហាក់​ដូច​ជា​មិន​អី ហើយ​ដឹង​ខ្លួន​វិញ​ក៏​ដោយ មិន​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ម្នាក់ឯង​ទេ ត្រូវ​ជូន​ទៅ​មន្ទីរ​ពេទ្យ​ដែល​ជិត​បំផុត ដើម្បី​ចៀសវាង​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បើ​កំពុងលេប​ថ្នាំកុំ​ចេះតែហ៊ាន​ផឹក​ស្រា ប្រយ័ត្នគ្រោះថ្នាក់​ដល់ជីវិត​

ចុចអាន៖ មក​​ដឹង​​ពី​​ប្រភេទកែ​​សម្ផស្ស​​ដោយ​​មិន​​វះ​កាត់ និង​​ហានិភ័យ​​របស់វា

The post វិធី​សង្គ្រោះ​​បឋម ពេល​មាន​ករណី​ប្រើ​ថ្នាំ​លើស​កម្រិត appeared first on Kampuchea Thmey Daily.