សុខភាព
CDC រកឃើញថា ស្ត្រីឧស្សាហ៍រំលងការញ៉ាំថ្នាំជាងបុរស ដើម្បីសន្សំប្រាក់
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្នុងឆ្នាំ ២០២១ មានមនុស្សពេញវ័យ ៩,២ លាននាក់ មិនព្រមញ៉ាំថ្នាំតាមវេជ្ជបញ្ជាដើម្បីសន្សំប្រាក់ លទ្ធផលនេះបានមកពីការស្រង់មតិរបស់ប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក ១០ ម៉ឺននាក់ ។

ក្នុងការស្រង់មតិឆ្នាំ ២០២១ នោះគេវាយតម្លៃលើមនុស្សពេញវ័យចាប់ពីអាយុ ១៨ ឆ្នាំទៅ ៦៤ ឆ្នាំ ពួកគេរំលង ឬពន្យារការប្រើថ្នាំព្រោះមិនចង់ចំណាយប្រាក់ ហើយស្ត្រីទំនងជាអ្នកធ្វើបែបនេះច្រើនជាងបុរស (ស្ត្រី ៩.១ ភាគរយ ធៀបនឹងបុរស ៧ ភាគរយ) ។
Robin Feldman អ្នកជំនាញផ្នែកឱសថកម្ម និងកម្មសិទ្ធិបញ្ញានៅសាកលវិទ្យាល័យ California College of the Law ទីក្រុង San Francisco មានប្រសាសន៍ថា “ខ្ញុំមិនភ្ញាក់ផ្អើលទេ ប៉ុន្តែពួកគេធ្វើឲ្យខ្ញុំអស់សង្ឃឹមណាស់ ។ សព្វថ្ងៃស្ត្រីនៅតែទូលរែកសំពាធគ្រួសារ ការមើលកូន និងថែទាំផ្ទះ ពួកគេចាត់ទុកសុខភាពខ្លួនឯងជារឿងតូចតាចដោយសារបញ្ហាសេដ្ឋកិច្ច និងម៉ោងធ្វើកិច្ចការប្រចាំថ្ងៃ ។”

ចំណែក Stacie Dusetzina សាស្ត្រាចារ្យគោលនយោបាយសុខភាពនៅសាកលវិទ្យាល័យ Vanderbilt នៅ Nashville រដ្ឋ Tennessee វិញ ក៏មានយោបល់ដែរថា ស្ត្រីវ័យ ៦៥ ឆ្នាំចុះក្រោម ប្រើប្រាស់ថ្នាំច្រើនជាងបុរស ដូច្នេះវាអាចជាមូលហេតុបង្កតួលេខខាងលើ “ម្យ៉ាងទៀតយើងដឹងហើយថា ស្ត្រីមានប្រាក់ចំណូលតិចជាងបុរស” Stacie និយាយ ។

ការមិនប្រើថ្នាំតាមវេជ្ជបញ្ជាអាចបណ្ដាលឲ្យបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ និងការព្យាបាលកើនតម្លៃថ្លៃ នេះបើយោងតាមសម្ដី Eric Tichy ឱសថការី និងជាប្រធានផ្នែកនៃដំណោះស្រាយផ្គត់ផ្គង់ឱសថនៅគ្លីនិក Mayo ៕
ចុចអាន ៖ ដឹងអត់! ឱសថមានឥទ្ធិពលលើមនុស្សប្រុស និងមនុស្សស្រីផ្សេងគ្នា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


