សុខភាព
ឱសថ ១០ មុខនេះគួរតែមានក្នុងផ្ទះដាច់ខាត នាយុគសម័យរោគរាតត្បាត និងមានជំនន់ទឹកភ្លៀង
បើទោះបីជាស្ថានភាពកូវីដហាក់បង្ហាញថាធូរស្បើយខ្លះ នៅតាមតំបន់មួយចំនួនក៏ដោយ។ ប៉ុន្តែយើងក៏មិនត្រូវធ្វេសប្រហែស ហើយគួរតែមានថ្នាំសង្កូវខ្លះនៅក្នុងផ្ទះដែរ។

ខាងក្រោមឱសថក្នុងផ្ទះទូទៅចំនួន ១០ មុខដែលត្រូវមានដាច់ខាតក្នុងស្ថានភាពនេះ៖
១ ប៉ារ៉ាសេតាមុល គឺជាថ្នាំដែលប្រើដើម្បីបន្ថយការឈឺចាប់និងជួយបន្ថយគ្រុនក្តៅ។ ប៉ារ៉ាសេតាមុលអាចត្រូវបានប្រើដោយគ្មានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិតបាន ប៉ុន្តែត្រូវលេបក្នុងចន្លោះពីគ្នារៀងរាល់ ៤-៦ ម៉ោងម្ដង ហើយកម្រិតប្រើមិនគួរលើសពី ៥០០-១០០០ មិល្លីក្រាមទេ។
២ ថ្នាំបំបាត់ការឈឺចាប់ ថ្នាំប្រឆាំងនឹងរោគ និងថ្នាំប្រឆាំងការរលាក ដែលមិនមែនជាស្តេរ៉ូអ៊ីដក្នុងរយៈពេលខ្លីត្រូវបានប្រើជាទូទៅដោយស្ត្រី ដើម្បីបន្ថយការឈឺចាប់ពេលមករដូវ។ ជាពិសេសត្រូវបានគេប្រើដើម្បីបំបាត់ការឈឺចាប់ និងការរលាកជាមួយនឹងអាំងតង់ស៊ីតេបន្តិចទៅមធ្យម រួមទាំងការឈឺចាប់ពីជំងឺរលាកសន្លាក់ ការឈឺចាប់ បន្ទាប់ពីការវះកាត់ជាដើម។
៣ ថ្នាំបង្ការដើម្បីការពារនិងព្យាបាលការក្អួតចង្អោរនិងវិលមុខ ឬជំងឺដែលបណ្ដាលមកពីការធ្វើដំណើរដូចជាការបើកបរ ស្រវឹង ការជិះទូក ដែលអាចប៉ះពាល់ដល់មុខងារខួរក្បាលនិងជួយកាត់បន្ថយរោគសញ្ញា។
៤ ថ្នាំប្រឆាំងអ៊ីស្តាមីន គឺជាថ្នាំដែលប្រើដើម្បីកាត់បន្ថយអាឡ័កស៊ីជាមួយខ្យល់ គ្រុនក្ដៅ ដែលបណ្ដាលមកពីអាឡ័កស៊ី រួមមាន កណ្តាស់ តឹងច្រមុះ ហៀរសំបោរ រមាស់ភ្នែក ភ្នែកក្រហម ហៀរ ទឹកភ្នែក ហៀរសំបោរ និងរមាស់ផ្សេងទៀត។
៥ ការបញ្ចេញទឹករំអិលឬថ្នាំរំលាយស្លេស្ម ត្រូវបានប្រើដើម្បីព្យាបាលរោគសញ្ញាស្លេស្មស្អិត ដែលបណ្តាលឲ្យមានបញ្ហាផ្លូវដង្ហើម ឬជំងឺទាក់ទងនឹងសរីរាង្គផ្លូវដង្ហើម។ វាជួយបំបែកទឹករំអិលស្អិត ដើម្បីឲ្យប្រព័ន្ធដកដង្ហើម អាចបញ្ចេញទឹករំអិលទាំងនោះ ហើយជួយអ្នកជំងឺដកដង្ហើមស្រួលជាងមុន។
៦ វីតាមីនរួមមាន B1, B6, B12 និងជាតិដែកដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ វាចិញ្ចឹមប្រព័ន្ធប្រសាទនិងខួរក្បាល។
៧ វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងកំឡុងអាកាសធាតុមិនអំណោយផល។ ការទទួលទានវីតាមីន C ជាអាហារបន្ថែម គឺដើម្បីការពារនិងព្យាបាលកង្វះវីតាមីន C ឬរក្សាកម្រិតវីតាមីននៅក្នុងខ្លួន។
៨ ថ្នាំព្យាបាលរបួស គឺជាឱសថទូទៅដែលមិនអាចខ្វះបាននៅក្នុងផ្ទះ។ វាគឺជាថ្នាំសម្លាប់មេរោគដែលដើរតួរលើពពួកបាក់តេរីជាច្រើន ក្នុងអំឡុងពេលនេះ ។

៩ Corticos Steroids វាមានប្រសិទ្ធិភាពព្យាបាលពីការរលាក បំបាត់អាឡ័កស៊ី ស្បែកកន្ទួលរមាស់ និងរលាកស្បែករ៉ាំរ៉ៃ។
១០ ថ្នាំបំបាត់ការឈឺចាប់ ដូចជាធាតុសំខាន់មួយទៀត ដែលត្រូវតែយកជាមួយគ្រប់ពេល ជាពិសេសកំឡុងពេលប្រើរាងកាយធ្ងន់ ដូចជាការធ្វើលំហាត់ប្រាណ ធ្វើសកម្មភាពក្រៅផ្ទះ ឬការឈឺចាប់ពីរោគសញ្ញាផ្សេងៗ មិនថាឈឺខ្នង ឈឺចង្កេះ ឬឈឺជើងទេ វាអាចកើតឡើងគ្រប់ពេល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពេទ្យជួរមុខ រៀបរាប់ពី ៧ ដំណាក់កាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩
ចុចអាន៖ក្រោយបាត់បង់សមាជិកឬមនុស្សជាទីស្រលាញ់ដោយសារកូវីដ នេះជារឿងគួរធ្វើ សម្រាប់ព្យាបាលអារម្មណ៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


