កូវីដ-១៩
ដឹងអត់! ខកខានចាក់វ៉ាក់សាំងដូសទី២ នាំឱ្យប្រសិទ្ធភាពថ្នាំមិនពេញលេញ ហើយការពារបានតិច
អ្នកជំនាញសុខាភិបាលស្នើឱ្យចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូសតាមការកំណត់ ទើបវ៉ាក់សាំងហុចផលបានល្អ ក៏ដូចជាមានប្រសិទ្ធភាពពេញលេញ។

យោងតាមស្ថិតិចេញផ្សាយដោយមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺ (CDC) បានឱ្យដឹងថា ជនជាតិអាមេរិកជាង៥លាននាក់បានខកខានចាក់វ៉ាក់សាំង Pfizer ឬ Moderna ដូសទី២ គិតត្រឹមខែមេសា ឆ្នាំ២០២១។ ផ្អែកតាមស្ថិតិនេះ ក្រុមអ្នកជំនាញព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពមនុស្សរាប់លាននាក់ដែលនឹងមិនទទួលបានការការពារពេញលេញ ព្រោះតែអាក់ខានចាក់ដូសបន្ទាប់របស់ខ្លួន។
យោងតាមការចុះផ្សាយពីកាសែត The New York Times រាយការណ៍ថា មនុស្សមួយចំនួនដែលមិនបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូសជឿជាក់ថា ការចាក់តែមួយដងគឺអាចការពារបានគ្រប់គ្រាន់ប្រឆាំងនឹងវីរុសបានហើយ ស្របពេលអ្នកខ្លះ បានបង្ខំចិត្តឱ្យលុបចោលការចាក់ដូសទី ២ ពីព្រោះពួកគេមិនមានថ្នាំផ្គត់ផ្គង់គ្រប់គ្រាន់។
ដូច្នេះ តើមានអ្វីកើតឡើង ប្រសិនបើអ្នកខកខានការចាក់លើកទី ២?

ការចាក់វ៉ាក់សាំង Pfizer ឬ Moderna មួយដងអាចជួយអ្នកពីការឆ្លងមេរោគបានមួយអន្លើ ប៉ុន្តែលើសពីនេះទៀត ហានិភ័យក្រោយចាក់ថ្នាំបង្ការជំងឺកូវីដ-១៩នឹងធ្លាក់ចុះទាបបំផុត ប្រសិនបើចាក់គ្រប់ទាំងពីរដូស។ CDC បានបញ្ជាក់ថា ចាក់បានពីរដងល្អជាងចាក់តែមួយដង ដោយផ្អែកតាមការសិក្សារកឃើញថា វ៉ាក់សាំង Pfizer ឬ Moderna មួយដូសផ្តល់ការពារ ៨០% និងចាក់២ដូស ការពារបាន ៩០% ។
មួយវិញទៀត ប្រសិនបើអ្នកចាក់តែ១ដូស ការការពារមិនមានរយៈពេលយូរនិងពេញលេញនោះទេ ដរាបណាចាក់គ្រប់ទាំងពីរដូសតាមការកំណត់ ទើបសរីរាង្គអាចប្រឆាំងនឹងវីរុសបានល្អប្រសើរ។ លោក Ahmad Kamal, MD, MSc អនុប្រធានផ្នែកវេជ្ជសាស្ត្រនៅឯមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Santa Clara Valley រដ្ឋកាលីហ្វ័រញ៉ា និយាយថា “នេះដោយសារតែការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំត្រូវបានរំញោចក្រោយចាក់លើកទី ២” ។
ចុះបើសិនចង់ចាក់តែ១ដូស គួរធ្វើយ៉ាងម៉េច? វ៉ាក់សាំងទាំងអស់ដែលដាក់ឱ្យប្រើប្រាស់សព្វថ្ងៃ សុទ្ធតែតម្រូវឱ្យចាក់២ដូស ប៉ុន្តែបើសិនចង់ចាក់តែ១ដូស លុះណារង់ចាំចាក់វ៉ាក់សាំង Johnson & Johnson ដោយសារកន្លងមកក្រុមហ៊ុននេះអះអាងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពត្រឹមចាក់១ដូសប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Health
ចុចអាន៖ ច្រឡំចាក់វ៉ាក់សាំងកូវីដ-១៩ប្រភេទផ្សេងគ្នា អាចបង្កគ្រោះថ្នាក់ដែរអត់?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


