Connect with us

សុខភាព

បើ​កំពុងលេប​ថ្នាំកុំ​ចេះតែហ៊ាន​ផឹក​ស្រា ប្រយ័ត្នគ្រោះថ្នាក់​ដល់ជីវិត​

បានផុស

នៅ

នរណា​ក៏​ដឹង​ដែរ​ថា​ការ​ញ៉ាំ​ថ្នាំ​ជាមួយ​ស្រា​គឺ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ តែ​នៅ​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​ព្រងើយ​នឹង​ការ​ព្រមាន​នេះ។ អត្ថបទ​នេះ​ នឹង​ជួយគ្នា​យើង​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​ពី​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព ដែល​កើត​ឡើង​ដោយ​អន្តរកម្ម​រវាង​ស្រា​និង​ថ្នាំ​ពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- តើ​ថ្នាំ​ប្រភេទ​ណា​ដែល​ជាតិ​អាល់កុល​មាន​ប្រតិកម្ម​អន្តរកម្ម​ជាមួយ?

ជាតិ​អាល់កុល​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ជា​ច្រើន រួម​ទាំង​ថ្នាំ​ត្រូវ​ការ​វេជ្ជបញ្ជា និង​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា។ ថ្នាំ​មួយ​ចំនួន​ដែល​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ​ដូច​ខាង​ក្រោម​អាច​មាន​អន្តរកម្ម​ជាមួយ​នឹង​ស្រា៖

-អាលែកហ្ស៊ី ផ្ដាសាយ និង​គ្រុន​ក្ដៅ

-ចុក​ទ្រូង និង​ជំងឺ​សរសៃ​ឈាម​បេះដូង

-ថប់​បារម្ភ និង​ឆ្កួត​ជ្រូក

រលាក​សន្លាក់

-កំណក​ឈាម

-ក្អក

-ធ្លាក់​ទឹក​ចិត្ត

ទឹក​នោម​ផ្អែម

-ក្រពេញ​ប្រូស្តាត​រីក​ធំ

-ក្រហាយ​ទ្រូង និង​មិន​រំលាយ​អាហារ

-លើស​សម្ពាធ​ឈាម

-លើស​ជាតិ​ខ្លាញ់ កូលេស្តេរ៉ូល

-មាន​ការ​បង្ក​រោគ

-ឈឺ​សាច់​ដុំ

-ចង្អោរ និង​ក្អួត

-ឈឺ​ចាប់ គ្រុន​ញាក់ និង​រលាក

-ប្រកាច់

-ឈឺ​ចាប់​ខ្លាំង​ដោយ​សារ​របួស ការ​ថែ​ទាំ​ក្រោយ​វះ​កាត់ វះ​កាត់​មាត់ និង​ឈឺ​ក្បាល​ប្រកាំង

-បញ្ហា​ក្នុង​ការ​គេង

២- តើ​មាន​ផល​វិបាក​អ្វី​ខ្លះ​ពេល​ប្រើ​ថ្នាំ​លាយ​ជាមួយ​ស្រា?

មិន​ថា​ថ្នាំ​ប្រភេទ​ណា​ដែលយើង​​ប្រើ​ទេ ទាំង​ថ្នាំ​ត្រូវ​ការ​វេជ្ជ​បញ្ជា ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា និង​ថ្នាំ​រុក្ខជាតិ​ព្យាបាល​នៅ​ផ្ទះ​មួយ​ចំនួន សុទ្ធ​តែ​ធ្វើ​ឲ្យ​​រាង​កាយ​មាន​បញ្ហា​នៅ​ពេល​ដែល​ប្រើ​លាយ​ជាមួយ​នឹង​ស្រា។ ផល​រំខាន​អវិជ្ជមាន​ដែល​កើត​ឡើង​ញឹក​ញាប់​រួម​មាន៖

-ក្អួត​និង​ចង្អោរ

-ឈឺ​ក្បាល​ ឬ​ប្រកាំង

-ងងុយ​គេង

-វិល​មុខ

-សន្លប់

-ផ្លាស់​ប្ដូរ​សម្ពាធ​ឈាម

-អាកប្បកិរិយា​មិន​ប្រក្រតី

-បាត់​បង់​ ទិស​ដៅ

-គ្រោះ​ថ្នាក់​

Drugs, Alcohol, and Teen Dating Violence - Teen Dating Violence Awareness

ការ​ប្រើ​ជាតិ​អាល់កុល​ខណៈ​កំពុង​លេប​ថ្នាំ​អាច​ធ្វើ​ឲ្យ​​អ្នក​ជំងឺ​ប្រឈម​គ្រោះ​ថ្នាក់​ផល​វិបាក​ធ្ងន់​ធ្ងរ​ដូច​ជា៖

-ខូច​ថ្លើម

-បញ្ហា​សរសៃ​ឈាម​បេះដូង

-ហូរ​ឈាម​នៅ​ខាង​ក្នុង​ខ្លួន (Internal bleeding)

-ពិបាក​ដក​ដង្ហើម

-ធ្លាក់​ទឹក​ចិត្ត

៣- ឥទ្ធិពល​​ជាតិ​អាល់​កុល​ទៅ​លើ​ថ្នាំ​ពេទ្យ

Is Acetaminophen Safe to Take When You're Drinking? – Health Essentials  from Cleveland Clinic

ការ​ញ៉ាំ​ស្រា​នៅ​ពេល​ដែល​កំពុង​ប្រើ​ថ្នាំ​ពេទ្យ អាច​នាំ​ឲ្យ​​ធ្លាក់​ចុះ​ប្រសិទ្ធ​ភាព​របស់​ថ្នាំ ឬ​បើ​កាន់​តែ​អាក្រក់ គឺ​ធ្វើ​ឲ្យ​​ថ្នាំ​នោះ​គ្មាន​ប្រសិទ្ធភាពព្យាបាល​តែ​ម្ដង។ កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នោះ ក្នុង​ករណី​ខ្លះ ថ្នាំ​ពេល​មាន​អន្តរកម្ម​ជាមួយ​ស្រា​អាច​ធ្វើ​ឲ្យ​​មាន​គ្រោះ​ថ្នាក់ ឬពុល​ទៅ​ដល់​រាង​កាយ​ទៀត​ផង។ ទោះ​បី​មិន​បាន​ប្រើ​ក្នុង​ពេល​តែ​មួយ​ជាមួយ​គ្នា​ក៏​ពិត​មែន ក៏​វា​នៅ​តែ​មាន​អន្តរកម្ម​ដែរ។

បន្ថែម​លើ​នេះ ការ​ញ៉ាំ​ស្រា ទោះ​បី​ជា​ក្នុង​បរិមាណ​តិច​ក៏​ដោយ ក៏​អាច​ធ្វើ​ឲ្យ​​ថ្នាំ​លេច​ចេញ​ផល​រំខាន​បាន​ដែរ។ ផល​រំខាន​ទាំង​នោះ​រួម​មាន ងងុយ​គេង ដេក​មិន​ស្រួល​ឬ មិន​អាច​គេង​បាន ឈឺ​ក្បាល ដែល​អាច​ធ្វើ​ឲ្យ​យើង​​គ្រោះ​ថ្នាក់។ ពេល​ញ៉ាំ​ស្រា ​កម្រិត​ផ្ចង់​អារម្មណ៍​កាន់​តែ​ធ្លាក់​ចុះ​ទៅ​ៗ ហើយ​ពេល​លាយ​ជាមួយ​ថ្នាំ​ពេទ្យ​ខ្លះ​ទៀត វា​ធ្វើ​អោយ​ស្ថាន​ភាព​នេះ​កាន់​តែ​ធ្ងន់ធ្ងរ។ ពេល​ដែល​សមត្ថភាព គ្រប់​គ្រង​គ្រឿង​ម៉ាស៊ីន​ ឬ​ជំនាញ​គ្រប់​គ្រង​យាន​ជំនិះ​រង​ការ​ប៉ះពាល់ នោះ​បញ្ហា​ធ្ងន់​ធ្ងរ ឬ​គ្រោះ​ថ្នាក់​ដល់​ស្លាប់​អាច​កើត​មាន។

៤- តើ​នរណា​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៅ​ពេល​ដែល​មាន​ប្រតិកម្ម​អន្តរកម្ម​រវាង​ស្រា​និង​ថ្នាំ​ពេទ្យ?

Medications You Should Never Mix With Alcohol

ជាទូទៅ ស្ត្រី​គឺ​រង​គ្រោះ​ដោយ​សារ​ឥទ្ធិពល​នៃ​ប្រតិកម្ម​អន្តរកម្ម​រវាង​ស្រា​និង​ថ្នាំ​ពេទ្យ​ច្រើន​ជាង​មនុស្ស​ប្រុស។ នេះ​ក៏​ព្រោះ​តែ មនុស្ស​ស្រី​ញ៉ាំ​ស្រា ងាយ​នឹង​ជាតិ​អាល់កុល​ជ្រាប​ចូល​ប្រព័ន្ធ​ឈាម​ច្រើន​ជាង​មនុស្ស​ប្រុស ទោះ​នៅ​ក្នុង​បរិមាណ​ស្រា​ដូច​គ្នា​ក៏​ដោយ។ ជាតិ​ទឹក​ដែល​មាន​ក្នុង​ខ្លួន​មនុស្ស​ស្រី តិច​ជាង​មនុស្ស​ប្រុស ហើយ​ពេល​ជាតិ​អាល់កុល​ក្នុង​កម្រិត​មួយ​លាយ​ជាមួយ​ទឹក​នៅ​ក្នុង​ខ្លួន​មនុស្ស​ស្រី គឺ​កំហាប់​របស់​វា​មិន​សូវ​ប្រែ​ប្រួល​ច្រើន​ទេ។ ដូច​នេះ​មនុស្ស​ស្រី​ងាយ​នឹង​ប៉ះពាល់​ដោយ​សារ​ស្រា​ខ្លាំង​ជាង​មនុស្ស​ប្រុស។

មនុស្ស​ចាស់​ក៏​ប្រឈម​នឹង​បញ្ហា​គ្រោះ​ថ្នាក់​សុខភាព​ដោយ​សារ​តែ​អន្តរកម្ម​រវាង​ស្រា​និង​ថ្នាំ​ពេទ្យ​ដែរ។ ព្រោះ​ថា​ពេល​វ័យ​ចាស់​ទៅ លទ្ធភាព​ក្នុង​ការ​បំបែក​ជាតិ​អាល់កុល ក៏​ធ្លាក់​ចុះ​ដែរ ហើយ​ជាតិ​ស្រា​ដែល​នៅ​សល់​ក្នុង​រាង​កាយ​ពួក​គាត់​នឹង​នៅ​រយៈពេល​យូរ ហើយ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ពេទ្យ។ មនុស្ស​ចាស់​ក៏​ងាយ​នឹង​មាន​ជំងឺ ដែល​ត្រូវ​ប្រើ​ថ្នាំ​ច្រើន​មុខ​ដែរ ដូច​នេះ​ការ​ប្រឈម​មុខ​របស់​គាត់​កាន់​តែ​ខ្ពស់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ១០ សំណួរពាក់ព័ន្ធការប្រើថ្នាំផ្សះលើក្មេងៗ ឪពុកម្ដាយត្រូវដឹង!

ចុចអាន៖ គេង​មិន​លក់ចង់​ប្រើ​ថ្នាំ ត្រូវស្គាល់ប្រភេទ​ថ្នាំ និង​វិធី​ប្រើ​មាន​សុវត្ថិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម