ព័ត៌មានអន្ដរជាតិ
ត្រាំ ចេញអធិបញ្ជាទាមទារឱ្យឧស្សាហកម្មឱសថកាត់បន្ថយតម្លៃថ្នាំពេទ្យ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើអធិបញ្ជាទាមទារឱ្យក្រុមហ៊ុនឧស្សាហកម្មឱសថទម្លាក់តម្លៃថ្នាំពេទ្យ ឱ្យស្មើនឹងតម្លៃក្នុងប្រទេសដទៃទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

បទបញ្ជាថ្មី កំណត់ឱ្យក្រុមហ៊ុនផលិតឱសថ កំណត់គោលដៅតម្លៃក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ។ បើក្រុមហ៊ុនទាំងនោះមិនមានវឌ្ឍនភាពលើការកំណត់នេះជាដុំកំភួនទេ វិធានការបន្ថែមទៀតនឹងត្រូវដាក់ចេញ ដើម្បីបញ្ចុះតម្លៃ។
លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលនឹងដាក់ពន្ធ ប្រសិនបើតម្លៃថ្នាំពេទ្យនៅសហរដ្ឋអាមេរិក មិនស៊ីគ្នានឹងតម្លៃក្នុងប្រទេសដទៃ ដោយលោកចង់បានការកាត់បន្ថយតម្លៃចន្លោះពី ៥៩-៩០ ភាគរយ។ លោកបានថ្លែងយ៉ាងដូច្នេះថា៖ «គួរតែស្មើគ្នាសម្រាប់គ្រប់គ្នា។ មនុស្សគ្រប់គ្នា គួរតែចំណាយដូចគ្នា»។
យោងតាមក្រុមស្រាវជ្រាវគោលនយោបាយសាធារណៈ Rand Corporation តម្លៃថ្នាំតាមវេជ្ជបញ្ជារបស់សហរដ្ឋអាមេរិក ជាមធ្យមគឺខ្ពស់ជាងចន្លោះពី ២-៣ ដង ធៀបទៅនឹងបណ្ដាប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀត ហើយខ្លះខ្ពស់រហូតដល់ទៅ ១០ ដងផង។

បញ្ជាកំណត់តម្លៃថ្នាំរបស់លោក ត្រាំ ធ្វើឡើងខណៈប្រធានាធិបតីរូបនេះ បានព្យាយាមបំពេញការសន្យាដោះស្រាយអតិផរណា និងការបញ្ចុះតម្លៃសម្រាប់ទំនិញប្រចាំថ្ងៃជាច្រើនសម្រាប់ប្រជាជនអាមេរិក ចាប់ពីតម្លៃស៊ុត ដល់ប្រេងសាំងសម្រាប់រថយន្ត។
ជុំវិញបញ្ហានេះ អ្នកវិភាគ និងស្ថាប័នជំនាញផ្សេងៗ បានបង្ហាញពីចេតនានៃការទម្លាក់តម្លៃថ្នាំពេទ្យនៅអាមេរិក ប៉ុន្តែបានលើកឡើងពីឧបសគ្គដែលរដ្ឋបាល ត្រាំ ត្រូវដោះស្រាយដើម្បីសម្រេចវាឡើង។
បើតាមបណ្ដាញទូរទស្សន៍ CNBC អ្នកវិភាគរបស់ធនាគារ JPMorgan បាននិយាយកាលពីថ្ងៃចន្ទថា គោលនយោបាយ ត្រាំ «ប្រឈមនឹងការអនុវត្តជាក់ស្តែង» ព្រោះវាត្រូវការការអនុម័តពីសភា ហើយអាចប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ពីក្រុមហ៊ុនផលិតឱសថផង ខណៈមានទាំងការជំទាស់ពីសមាជិកសភាបក្សសាធារណរដ្ឋរបស់លោក ត្រាំ ផ្ទាល់ ក៏ដូចជាបញ្ហាលើការនាំចូលឱសថពីបរទេសជាដើម៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


